ដោយ អាស៊ីសេរី
2019-08-13
RFA

យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។ រូបភាពពី បណ្តាញសង្គមហ្វេសប៊ុក
![]()
សាលាឧទ្ធរណ៍ សម្រេចបដិសេធសំណើរសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់យុវជនកែម ឡីនិយមពីររូបគឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែសីហា ដោយសម្រេចតម្កល់សាលដីការរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ មេធាវីការពារក្តី និង សង្គមស៊ីវិល លើកឡើងថា ការសម្រេចនេះ មិនអាចទទួលយកបានទេ និងជារឿងអយុត្តិធម៌។
សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ នៅថ្ងៃទី១៣ ខែសីហា គឺពុំមានអ្វីប្រែប្រួលខុសពីការសម្រេចរបស់សាលាដំបូងឡើយ ដោយចាត់ថា ការសម្រេចនោះត្រឹមត្រូវតាមផ្លូវច្បាប់។
មេធាវីការពារក្តីឲ្យយុវជនទាំងពីរគឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថា ក្នុងសវនាការព្រឹកមិញនេះមិនមានវត្តមានកូនក្តីរបស់លោកនោះទេ។ សាលាឧទ្ធរណ៍ លើកហេតុផលថា មូលហេតុដែលមិន អាចដោះលែងបាន ដោយសារសំណុំរឿងរបស់យុវជនទាំងពីរ ទើបតែបើកការស៊ើបអង្កេតថ្មីៗ និង ខ្លាចពេលដោះលែងទៅ គឺ យុវជនទាំងពីរត្រូវរ៉ូវគ្នាជាមួយអ្នកដទៃទៀតដែលជាប់ពាក់ព័ន្ធនឹងបទ ល្មើសនេះ ព្រមទាំងខ្លាចយុវជនទាំងពីរធ្វើឲ្យប៉ះពាល់របៀបរៀបរយសង្គម។ មេធាវីការពារក្តី ថ្លែងថា ការលើកហេតុផលទាំង ៣នេះ មិនអាចទទួលយកបានទេ ព្រោះផ្ទុយពីគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ដោយសារករណីរបស់យុវជនទាំងពីរនេះគ្មានភាពចាំបាច់ក្នុងការឃុំខ្លួនដើម្បីរងចាំ សវនាការនោះទេ។ លោកពន្យល់ថា ការឃុំខ្លួនជនត្រូវចោទក្នុងពន្ធនាគារ ដើម្បីរង់ចាំសវនាការ គឺលុះត្រាតែជាបទល្មើសធ្ងន់ធ្ងរ ឬជាឧក្រិដ្ឋកម្មសាហាវឃោឃៅ ដែលគេគិតថា ប្រសិនបើឲ្យជនជាប់ចោទប្រភេទនេះ នៅក្រៅឃុំនឹងបង្កឲ្យមានបញ្ហាសន្តិសុខសង្គមឬបង្កបញ្ហាដល់សាក្សី ជាដើម ប៉ុន្តែកូនក្តីរបស់លោកទាំងពីរ ពុំបានប្រព្រឹត្តបទល្មើសអ្វីធ្ងន់ធ្ងរឡើយ៖ «ក្នុងករណីរបស់យុវជនទាំងពីររូបនេះ គឺជាបទល្មើសមជ្ឈិម ដែលដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទញុះញង់ ដែលមានកម្រិតទោសពី ៦ខែទៅ ២ឆ្នាំ ដូច្នេះកម្រិតទោសនេះជាកម្រិតស្រាល អ៊ីចឹងតុលាការគួរតែពិចារណាអំពីសេរីភាពជាជាងការឃុំខ្លួន ដើម្បីរង់ចាំសវនាការ។ ពួកគាត់ទាំងពីរនាក់សុទ្ធតែជានិស្សិត និងសុទ្ធតែមានក្រុមគ្រួសារ របស់គាត់ ដែលចាំបាច់គាត់ត្រូវជួយ»។
វាមិនមែនជារឿងចម្លែកនោះទេចំពោះប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ដែលគេដឹងថា សំណុំរឿងអ្នករិះគន់រដ្ឋាភិបាលភាគច្រើនឲ្យតែសាលាដំបូងសម្រេចយ៉ាងណាហើយ ពេលទៅប្ដឹងបន្តនៅសាលាឧទ្ធរណ៍ ឬតុលាការកំពូលនោះ លទ្ធផលភាគច្រើនអាចនៅដដែល ឬជួនកាលអាចធ្វើឲ្យផុងខ្លួនជាងមុនទៀតផង។
ភរិយារបស់យុវជន គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច ខកចិត្តយ៉ាងខ្លាំង និងចាត់ទុកថា ការសម្រេចរបស់សាលាឧទ្ធរណ៍ គឺអយុត្តិធម៌សម្រាប់ស្វាមី។ លោកស្រីយល់ថា សាលាឧទ្ធរណ៍មិនបានបំពេញការងារតាមវិជ្ជាជីវៈនោះទេ៖ «វាជារឿងដែលអយុត្តិធម៌មែនទែន ដែលនៅបន្តឃុំខ្លួនស្វាមីរបស់ខ្ញុំរហូត ដែលគាត់ និងបងនាគព័ន្ធមិនមានខុសអីសោះ។ ព្រឹកមិញនេះ ខ្ញុំទៅក៏គិតថា ចង់ជួបស្វាមីផ្ទាល់តែអត់បានជួបទេ ដោយសារគេជំនុំជម្រះតែជាមួយមេធាវី ដោយសារកូនក្តីមិនត្រូវបានអនុញ្ញាតឲ្យមកសាលាឧទ្ធរណ៍ទេ»។
សមត្ថកិច្ចរបបក្រុងភ្នំពេញបានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំកាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពេលលោកផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួប ៣ឆ្នាំ នៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ មួយថ្ងៃបន្ទាប់មក សមត្ថកិច្ចបានចាប់ខ្លួនលោក សួង នាគព័ន្ធ ដោយចោទប្រកាន់ដូចលោក គង់ រ៉ៃយ៉ា ដែរដោយសារលោកចែកខិតបណ្ណមានសារអំពាវនាវកុំឱ្យសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ក្នុងពេលដែលលោកចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាលតិចស្តុបបូកគោ ជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត សម្តែងការសោកស្តាយ ដែលសាលាឧទ្ធរណ៍មិនអនុញ្ញាតឲ្យយុវជន កែម ឡីនិយម ទាំងពីរនាក់ បាននៅក្រៅឃុំបណ្តោះអាសន្ន ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រិះគន់ថា ការចាប់ឃុំខ្លួន និងការចោទប្រកាន់លើយុវជនទាំងពីរនាក់ គឺគ្មានភស្តុតាង និងគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់៖ «ការដែលបន្តមិនអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នលើយុវជនទាំងពីររបស់សាលាឧទ្ធរណ៍នឹងបង្កើនការរិះគន់បន្ថែមទៀត ពីសហគមន៍អន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ រឿងទាំងអស់នេះ ខ្ញុំបារម្ភថា វាអាចនឹងជះឥទ្ធិពលដល់បញ្ហា EBA គឺការអនុគ្រោះពន្ធសហគមន៍អឺរ៉ុប ដែលគេទាមទារឲ្យស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ការឃុំខ្លួននេះទៀត ក៏ប៉ះពាល់ដល់ជីវភាពក្រុមគ្រួសាររបស់គាត់។ បើយើងមើលទៅការចាប់ខ្លួន និងការចោទប្រកាន់នេះ វាមិនមានភស្តុតាង ឬមូលដ្ឋានច្បាប់ទេ ផ្ទុយទៅវិញវាជាការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទៅវិញ»។
អង្គការសហប្រជាជាតិសហរដ្ឋអាមេរិក និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងទៀត បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ថា ចំណាត់ការរបស់អាជ្ញាធររបបនេះ កំពុងមានគោលដៅធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិ និងការជួបប្រជុំគ្នាដោយសន្តិវិធី។ ពួកគេអំពាវនាវឱ្យរបបក្រុងភ្នំពេញដោះលែងយុវជនទាំងពីរនាក់ និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដូច្នេះតទៅទៀត។
ទោះយ៉ាងណាក្តី ក្រុមមេធាវីការពារក្តីឲ្យយុវជនទាំងពីរឲ្យដឹងថា នឹងទៅជួបកូនក្តីនៅក្នុងពន្ធនាគារ នៅពេលខាងមុខ ដើម្បីពិភាក្សាអំពីការបន្តដាក់បណ្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត ដើម្បីស្នើសុំឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
my massage to HUN SEN >> you are over kill Mr did you knew that?? GOD will be a wideness soon.
សំណាញ់ !
…….
ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
សមហេតុផល។
ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
ចម្រៀងបទ : ស្អែកសន្យា !
I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។