អាមេរិក
23 សីហា 2019
នៅ វណ្ណារិន
វីអូអេខ្មែរ
មន្ត្រីជាន់ខ្ពស់ក្នុងមូលដ្ឋានកងទ័ពអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិកនៅតែអះអាងថា ខ្លូនមានព័ត៌មានច្បាស់ការណ៍ថា ចិនសាងសង់ មូលដ្ឋានកងទ័ពខ្លួនក្នុងប្រទេសកម្ពុជា ហើយវានឹងលេចជារូបរាងនៅក្នុងរយៈពេល១២ខែខាងមុខ។
ថ្មីៗនេះ កម្ពុជាបានច្រានចោលសេចក្តីរាយការណ៍ ជាបន្តបន្ទាប់អំពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជានិងចិនក្នុងការបើកឱ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្នុងមូលដ្ឋានកងទ័ពអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិកនៅតែអះអាងថា ខ្លូនមានព័ត៌មានច្បាប់ការថា ចិនសាងសង់ មូលដ្ឋានកងទ័ពខ្លួនក្នុងប្រទេសកម្ពុជា ហើយវានឹងលេចជារូបរាងនៅក្នុងរយៈពេល១២ខែខាងមុខ។
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានបញ្ជាក់ឱ្យដឹងច្បាស់ថា កម្ពុជាពិតជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនដើម្បីបើកឱ្យមានការសាងសង់មូលដ្ឋានកងទ័ពនៃប្រជានជនចិនក្នុងមូលដ្ឋានកងទ័ពកម្ពុជាក្នុងឆកសមុទ្ររាម។ ទោះជាយ៉ាងណា កម្ពុជាបានច្រានចោលការចោទប្រកាន់នេះក៏ដោយ។
ឧត្តមសេនីយ៍ត្រី Joel B. Vowell នាយករងផ្នែកផែនការយុទ្ធសាស្រ្ត និងគោលនយោបាយប្រចាំបញ្ជាការដ្ឋានទ័ពអាមេរិកក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ថា ការសាងសង់និងចាប់ផ្តើមចេញជារូបរាងនៅឆ្នាំខាងមុខ ហើយលោកក៏អះអាងផងដែរថា ការណ៍នេះនឹងបើកដៃឱ្យចិនចូលប្រើប្រាស់ដែនសមុទ្រទឹកជ្រៅរបស់កម្ពុជា។
រូបឯកសារ៖ ទិដ្ឋភាពនៃមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
ឧត្តមសេនីយ៍ត្រី Vowell ថ្លែងយ៉ាងដូច្នោះអំឡុងពេលជួបជាមួយក្រុមអ្នកសារព័ត៌មានពីប្រទេសអាស៊ីអាគ្នេយ៍រួមទាំងអ្នកសារព័ត៌មាន VOA ផងដែរ ក្នុងដំណើរទស្សនកិច្ចមួយឈ្មោះថា«ចក្ខុវិស័យសហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ឬជាភាសាអង់គ្លេសថា «The US Vision for Indo-Pacific Region»។
ដំណើរទស្សនកិច្ចព័ត៌មាននេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនិងទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ឧត្តមសេនីយ៍ត្រី Joel B. Vowell បញ្ជាក់ក្នុងន័យដើមថា៖
«យើងមានព័ត៌មានដែលអាចបង្ហាញឱ្យយើងដឹងថា នឹងមានការអភិវឌ្ឍដោយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រួលក្នុងការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម។ ព័ត៌មាននេះក៏បានឱ្យខ្ញុំដឹងផងដែរថា ពួកគេចង់សាងសង់សំណង់ផ្សេងៗនៅទីនោះ ដូចជាសំណង់នាកំពង់ផែ ទីកន្លែងស្នាក់ និងតំបន់ការពារអចិន្ត្រៃយ៍សម្រាប់ទ័ពជើងទឹកដើម្បីពង្រឹងអំណាចយុទ្ធសាស្ត្រចិនចេញពីតំបន់រាម»។
មន្ត្រីយោធាអាមេរិករូបនេះក៏បានហៅយុទ្ធសាស្ត្រពង្រីកកងទ័ពចិនក្នុងប្រទេសកម្ពុជាថា ជា«ការព្រួយបារម្មណ៍ដ៏ចម្បង»សម្រាប់អាមេរិកនិងសម្ព័ន្ធមិត្ត។ មូលដ្ឋានទ័ពជើងទឹករាមស្ថិតនៅចម្ងាយប្រមាណ១៨០គីឡូម៉ែត្រពីតំបន់អភិវឌ្ឍន៍តារាសាគររបស់ក្រុមហ៊ុនចិន Union Development Group ដែលមានតម្លៃជាង៣ពាន់លានដុល្លារ ក្នុងខេត្តកោះកុង។ តំបន់កម្សាន្តដ៏ធំដែលកំពុងសាងសង់កន្លែងចុះចតយន្តហោះធន់ធ្ងន់នេះក៏ស្ថិតក្នុងការសង្ស័យថា អាចប្រើប្រាស់សម្រាប់យោធាចិនផងដែរ។
ក្រុមមន្ត្រីព័ត៌មាននៃក្រសួងការពារជាតិសហរដ្ឋអាមេរិកគឺមន្ទីរបញ្ចកោណបដិសេធមិនធ្វើការអធិប្បាយបន្ថែមលើអ្វីដែលលោកឧត្តមសេនីយ៍ត្រី Joel B. Vowell បានបញ្ជាក់ទេ។
កាសែតអាមេរិក The Wall Street Journal បានរាយការណ៍មុនគេបង្អស់កាលពីខែកក្កដាកន្លងទៅអំពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជានិងចិន ដោយស្រង់សម្តីមន្ត្រីយោធាដោយមិនបញ្ចេញឈ្មោះ។ កាសែតកាមេរិកដដែលបានឱ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងបើកដៃឱ្យចិនប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជារហូតដល់៣០ឆ្នាំ ហើយផ្ដល់សិទ្ធិឱ្យចិនក្នុងការសាងសង់សំណង់អគារនានាក្នុងមូលដ្ឋានទ័ពជើងទឹករាមដែលមានផៃ្ទដីប្រមាណជាង១០០ហិតា។
ភ្លាមៗនោះ ប្រទេសចិននិងកម្ពុជាបានច្រានចោល សេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ហើយរដ្ឋាភិបាលកម្ពុជាបានហៅសេចក្តីរាយការណ៍នោះថា ជា«ព័ត៌មានក្លែងក្លាយ» និងជា«ព័ត៌មានដែលមានបំណងអាក្រក់» ប្រឆំាងនឹងរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានឆ្លើយពង្វាងសំណួរអ្នកសារព័ត៌មានថា៖
«ភាគីកម្ពុជាបានបដិសេធរឿងនេះ។ ក្នុងនាមជាប្រទេសជិតខាងល្អជាប្រពៃណី ប្រទេសចិននិងកម្ពុជាមានកិច្ចសហប្រតិបត្តិគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការរបស់យើងគឺបើកចំហ មានតម្លាភាព ស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យើងសង្ឃឹមថា រឿងនេះមិនត្រូវបានគេបកស្រាយហួសហេតុពេកទេ»។
នៅចុងខែកក្កដា ក្រសួងការពារជាតិនិងទីស្តីការគណរដ្ឋមន្ត្រីកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចព័ត៌មានមួយទៅកាន់មូលដ្ឋានទ័ពក្នុងឆកសមុទ្ររាម ដែលអ្នកសារព័ត៌មានក្នុងស្រុកភាគច្រើនចូលរួម។
ឆ្លើយតបនឹងសំណួរទាក់ទិននឹងដំណើរទស្សនកិច្ចក្នុងមូលដ្ឋានទ័ពរាម ឧត្តមសេនីយ៍ត្រី Vowell បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចព័ត៌មានពីតំបន់អាស៊ីអាគ្នេយ៍ថា៖
«សូមឱ្យគាត់ (មន្ត្រីរដ្ឋាភិបាលកម្ពុជា)នាំអ្នកទៅទស្សនកិច្ចម្តងទៀតនៅក្នុងខែឧសភាឆ្នាំខាងមុខ។ នោះអ្នកនឹងឃើញអ្វីត្រូវបានសាងសង់នៅទីនោះ។ ខ្ញុំជឿជាក់ទាំងស្រុងថា វានឹងមិនមានទង់ជាតិខ្មែរ ឬអាមេរិកនៅលើអាគារនោះទេ តែវានឹងមានទង់ជាតិរបស់ប្រទេសចិនទៅវិញ»។
មន្ត្រីយោធាដដែលក៏បានបង្ហាញពីក្តីកង្វល់ទាក់ទិននឹងការសាងសង់ព្រលានយន្តហោះដ៏ធំនៅខេត្តកោះកុង មិនឆ្ងាយពីមូលដ្ឋានទ័ពរាមទេគឺធ្វើដំណើរតាមរថយន្តប្រមាណត្រឹម៣ម៉ោងប៉ុណ្ណោះ។
«អីច៊ឹងនៅទីនោះមានតារាសាគរ រាមនិងព្រលានយន្តហោះ។ យើងមានការបារម្ភផងដែរអំពីតំបន់នេះ[តារាសាគរ] ដែលស្ថិតនៅទិសពាយព្យ។ វាអាចជាអគារយោធាផងដែរ។ ខ្ញុំមិនមានព័ត៌មានជាក់លាក់អំពីរឿងនេះនៅឡើយទេ។ យើងគ្រាន់តែមានពន្លឺខ្លះៗដែលធ្វើឱ្យយើងគិតថា វានឹងអាចមានការវិវត្តទៅដូច្នោះ។ បច្ចុប្បន្នយើងសង្ឃឹមថា វានឹងមិនកើតឡើងដូចការគិតនេះទៅចុះហើយវានឹងជារឿងល្អ»។
កាលពីថ្ងៃទី២៤ខែមិថុនា កន្លងទៅនេះ លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានផ្ញើលិខិតជូនលោករដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ បាញ់ ដោយដាក់ការសង្ស័យថា ប្រទេសកម្ពុជាច្រានចោលជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ទីកន្លែងបណ្តុះបណ្តាល និងការថែទាំកប៉ាល់នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះទំនងជាមានការទាក់ទងនឹងកងទ័ពចិន។
ក្នុងលិខិតនោះ លោក Joseph H. Felter បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមកាលពីខែមករា។ នៅទីនោះ លោកបានទទួលសំណើពីមេបញ្ជាការរងមួយរូប ដែលស្នើសុំជំនួយសម្រាប់ជួសជុលនិងថែទាំទីកន្លែងបណ្តុះបណ្តាលខាងលើ។
ឧត្តមសេនីយ៍ត្រី Vowell បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ មិនទាន់ធ្វើការឆ្លើយតបជាផ្លូវការទៅនឹងលិខិតរបស់មន្ត្រីនៃក្រសួងការពារជាតិអាមេរិកនៅឡើយ ទាក់ទិនរឿងមូលដ្ឋានទ័ពចិននៅកម្ពុជានេះ។ ហើយការឆ្លើយតបនឹងលិខិតនេះគឺជារឿងចាំបាច់ណាស់ដើម្បីបន្តទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរ។
«ខ្ញុំគិតថា នេះគឺដូចជាលក្ខខណ្ឌបឋម ដែលតម្រូវឱ្យមានការឆ្លើយតប ព្រោះរដ្ឋាភិបាលយើងបានចេញលិខិតមួយសរសេរថា៖ «ពួកយើងបារម្ភ ហើយយើងចង់ឱ្យអ្នកឆ្លើយតបអំពីអ្វីដែលអ្នកគិតថា ជាដំណោះស្រាយទៅមុខទៀត មុនពេលយើងនៅមូលដ្ឋានកងទ័ពប្រចាំឥណ្ឌូប៉ាស៊ីហ្វិកអាចធ្វើនៅទីនេះ។ ខ្ញុំគិតថា ពួកយើងគួរទទួលបានចម្លើយ ដែលអាចធ្វើឱ្យថ្នាក់លើរបស់យើងស្ងប់ចិត្ត គឺការរិយាល័យនៃក្រសួងការពារជាតិ។ ការឆ្លើយតបទៅនឹងលិខិតនេះគឺពិតជាសំខាន់ណាស់»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ បានបញ្ជាក់ប្រាប់ VOA ក្នុងកិច្ចសម្ភាសន៍ផ្ទាច់មុខក្នុងសប្តាហ៍នេះថា ក្រសួងការពារជាតិកោះហៅមន្ត្រីនៃអនុពន្ធយោធាអាមេរិកប្រចាំកម្ពុជាមកបញ្ជាក់ច្បាស់ផងដែរកាលពីថ្ងៃ១ខែកក្កដា គឺភ្លាមៗក្រោយពីទទួលបានលិខិតរបស់លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក។
លោកបានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមិនបានអនុញ្ញាតក៏គ្រោងបើកឱ្យមានវត្តមានកងទ័ពបរទេសណាមួយនៅក្នុងទឹកដីនៃប្រទេសខ្លួននោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
«ទី១ ខ្ញុំសូមជំរាបគាត់ថា រដ្ឋធម្មនុញ្ញបានហាមហើយ។ ទី២បើនិយាយពីការប្រើប្រាស់ទីតាំងយោធានៅស្រុកខ្មែរ ខ្ញុំឃើញថា បើប្រើប្រាស់នៅកោះហៃណានគឺនៅជិតជាងយើងផង ហើយជាសមុទ្រទឹកជ្រៅទៀត។ នៅកន្លែងនេះ(មូលដ្ឋានទ័ពសមុទ្ររាម) វាតូចណាស់ ហើយមិនចាំបាច់ផង។ អីច៊ឹងចម្លើយរបស់ខ្ញុំគឺមិនមានដាច់ខាត អាមេរិកកាំងក្តី ចិនក្តី ឬវៀតណាមក្តីគឺមិនឱ្យដាច់ខាត»។
ស្រដៀងគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានប្រាប់ វីអូអេខ្មែរតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសក្នុងសកលលោក តែមិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសក្នុងប្រទេសនោះឡើយ ដោយសារតែវាផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
លោក ផៃ ស៊ីផានបានវាបកចំពោះការលើកឡើងរបស់ឧត្តមសេនីយ៍ត្រី Vowell ថា៖
«ហ្អាហ្នឹងខ្ញុំឆ្លើយតបទៅវិញថា យើងបានធ្វើការឆ្លើយតបគ្រប់គ្រាន់ហើយដែលឯកឧត្តមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ក៏បាននិយាយរួមស្រេចមកហើយ ដូច្នេះនិយាយនេះ គឺស្រាប់គាត់ (Vowell) គឺវាដូចជា nightmare (សុបិន្តអាក្រក់)។ ហេតុដូច្នេះសូមឱ្យគាត់និយាយជាមួយចិនទៅ ឯខ្មែរគឺមិនមានអីនិយាយទៀតនោះទេ»។
នៅក្នុងសុន្ទរកថាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានការពីថ្ងៃទី១ខែសីហាកន្លងទៅ លោក Mike Pompeo បានស្វាគមន៍ដែលកម្ពុជាបានបដិសេធសេចក្តីរាយការណ៍ដែលថា កម្ពុជាបានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនក្នុងទឹកដីរបស់ខ្លួន។
លោកថ្លែងក្នុងន័យដើមថា៖
«សហរដ្ឋអាមេរិកស្វាគមន៍ការការពារអធិបតេយ្យភាព(បូរណភាពដែនដី)ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំកម្ពុជា»។
លោក Donald Emmerson នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិក Shorenstein របស់សកលវិទ្យាល័យ Stanford បានប្រាប់វីអូអេខ្មែរថា ការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាអាចជាការបើកបង្ហាញឱ្យដឹងថាកម្ពុជាមានមូលដ្ឋានទ័ពរាម ដែលអាចធ្វើជាទីតាំងសម្រាប់កងទ័ពជើងទឹកចិននិងទទួលកងទ័ពរបស់ចិនបាន ដោយសារតែព័ត៌មាននេះកំពុងទទួលការចាប់អារម្មណ៍ណាស់។ លោកថា ប្រសិនបើការណ៍នេះពិតនោះ កម្ពុជាអាចប្រឈមនឹងបញ្ហាធំ ជាពិសេសជាមួយមហាអំណាចអាមេរិក។
លោកសាស្ត្រាចារ្យ Emmersion ប្រាប់វីអូអេក្នុងន័យដើមថា៖
«រឿងនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់! តែអ្វីដែលយើងដឹងគឺអាចជាការប្រឌិត ដោយសារតែប្រភពព័ត៌មានមិនសូវមានព័ត៌មានល្អដែលគួរទុកចិត្តបាន។ ប៉ុន្តែនេះជារឿងមហន្តរាយ ប្រសិនបើអ្នកធ្វើអីច៊ឹងមែននោះ។ អ្នកគួរបំបាត់បញ្ហានេះពីប្រទេស (កម្ពុជា) ដោយសារតែបញ្ហានេះជាងក្តីកង្វល់យ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក»។
រដ្ឋាភិបាលកម្ពុជាក្នុងពេលថ្មីៗនេះត្រូវបានគេមើលឃើញថា ហាក់បើកចំហយ៉ាងខ្លាំងទទួលវិនិយោគចិន និងពង្រឹងចំណងទាក់ទងជាមួយប្រទេសចិនកុម្មុយនីស្ត ដែលធ្លាប់ជាខ្នងបង្អែកដ៏ធំ១របស់របបខ្មែរក្រហម។ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងចិន បានធ្វើឱ្យមានមន្ទិលជាច្រើនពីអ្នកតាមដានការវិវត្តស្ថានការណ៍ក្នុងតំបន់៕
I knew it is very true as what I said . you can run right now Mr HUN SEN but I do not think you can hiding in the future. I tell you what the US satellite can see any activity on the ground.
These days everything can’t hide ‘ only people in the well seem to live in old time ‘ . This case must tell So so cheat because he know everything in cambodia or in the puppet government
ជនក្បត់ជាតិ ត្រូវតែផ្តន្ទារទោសតាមច្បាប់ !
…….
ប៉ុន្មានថ្ងៃមកនេះសមរង្សុីនិងគូកនក្បត់ជាតិ បានប្រេីពាក្យ
ទន្ទេញដដែលៗដែលធ្លាប់បានប្រេីប្រាសកន្លងមក ដោយ
ចោទប្រកានលេីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
នាយករដ្ឋមន្ត្រីនៃកម្ពុជាថាជាជនផ្តាច់ការ ហេីយបានផ្តល់
នូវភាសាព្រមានដល់សម្តេចនាយកថា នឹងមានវាសនាដូច
សាដាមហ៊ូសេនប្រធានាធិបតីអុីរ៉ាក់ ហ្កាដាហ្វី ប្រធានាធិបតី
នៃប្រទេសលីប៊ី ដែលចោទថាជាជនផ្តាច់ការ តែតាមការពិត
អ្នកទាំងពីរដែលគេចោទថាជាជនផ្តាច់ការគឹជាបិតាអភិវឌ្ឍ
ជាតិនាំមកនូវសុខសន្តិភាពដល់ប្រទេសអុីរ៉ាក់និងលីប៊ីដោយប្រាកដ
ហេីយដែលគ្មានជនណាមកជំនួសបាន។
យេីងសុំដាក់សំនួរទៅកាន់ក្រុមក្បត់ជាតិទាំងនោះវិញថា
ចុះទង្វេីជ្រុលនិយមបំពានច្បាប់របស់ក្រុមអ្នកវិញយ៉ាណាដែរ?
តេីល្អផូរផងមែនទេ ?
និយាយដោយត្រង់ចុះ សមរង្សីក្តី កឹមសុខាក្តី គូកនក្បត់ជាតិ
របស់សមរង្សុី និងកឹមសុខាក្តី ក្រុមជនទាំងនេះ មិនត្រឹមជា
ជនផ្តាច់ការក្បត់ជាតិ លក់ជាតិទេ តែគឺជាជនប្រល័យ
ពូជសាសន៍ទៀតផង ព្រោះនយោបាយដែលសមរង្សុី និង
កឹមសុខាប្រេីប្រាស គឹជានយោបាយខ្មែរក្រហមប៉ុលពត។
ជាក់ស្តែង អ្នកណាដែលមិនបោះឆ្នោតឲ្យអតីតបក្សសង្គ្រោះ
ជាតិគឹយួន ជាមនុស្សក្បាលខ្លួនខ្មែរ ឈ្នះរឹបអូសដីពីអ្នកមាន
ចែកអ្នកក្រ រំាយចោលរោងចក្រ សហគ្រាស បំផ្លាញចោល
រាល់សមិទ្ធិផលនានាដែកេីតចេញពីស្នាដៃតេជោសែន
។ល។និង។ល។ ដែគ្រប់ពាក្យឃោសនាដែលក្រុមក្បត់ជាតិ
ទាំងនេះឡេីង សុទ្ធតែមានចាក់ផ្សាយក្នុងវិទ្យុសំបុកឃ្មុំ
របស់ម៉មសូណន់ដូ ហេីយដែលអ្នកណាក៏ស្តាប់ឮគ្រប់គ្នា។
ក្នុងបច្ចុប្បន្ននេះទៀតសោត តាមរយះគេហទំព័រ
camnews.org សមរង្សុី បានប្រេីសារអំពាវនាវទៅកាន់ពលករខ្មែរនៅកូរ៉េ
នៅជប៉ុន
នៅថៃ ថាយេីងនាំគ្នាទៅផ្ទះយេីងវិញ ទៅយកដីយេីងវិញ
ដែលមានន័យថា ឲ្យមកដណ្តេីមយកដី តេីនេះជានយោបាយ
បែបលោកសេរី ឬជានយោបាយខ្មែរក្រហមប្រល័យ
ពូជសាសន៍។
សមរង្សីនិងកឹមសុខា ជានិច្ចកាល ដែលដឹកនាំបក្សពួក
ក្បត់ជាតិ ប្រព្រឹត្តអំពេីជ្រុលនិយម បំពានច្បាប់ ។
មូលដ្ឋាននៃនយោបាយពួកនេះ គឺភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៌ បង្កេីតរឿង គឺធ្វេីយ៉ាងណាដេីម្បីបង្កេីត
ភាពវឹកវរដល់សន្តិសុខ សណ្តាប់សង្គម បំផ្លាញការរស់នៅ
ក្រោមដំបូលសន្តីភាពដែលរកបានដោយកម្ររបស់ប្រជាជន
សំដៅប្រមូលកម្លាំងប្លន់យកអំណាចមិនតាមបែប
ប្រជាធិបតេយ្យ ពោលគឹតាមទម្រង់បដិវត្តន៍ព័ត៍តាមខ្សែញាក់
នៃការចង់បានរបស់ជនបរទេស ហេីយដែលជនក្បត់ជាតិ
ទាំងនេះ សមរង្សុីបានកាត់ដីលក់ឲ្យយួន ឯកឹមសុខាលក់
អធិបតេយ្យភាពជាតិដោយដាក់ប្រទេសជាតិឲ្យស្ថិតនៅក្រោម
អាណានិគមបរទេស ដែលជាអាណានិគមបែបថ្មី នាសតវត្សរ៍
ទី២១នេះ។
សម្រាប់ជនក្បត់ជាតិ មិនអាចសណ្តោសប្រណីបានទេ។
ជនក្បត់ជាតិត្រូវតែផ្តន្ទារទោសតាមច្បាប់ ៕