អង្គការ​សិទ្ធិ​មនុស្ស៖ ការ​​ប្រើ​ហិង្សា​បំពាន​សិទ្ធិ​ក្នុង​ទំនាស់​ដីធ្លី​នៅតែ​បន្ត​​​​​​​​​​​​​​​​​​​​​

កម្ពុជា


រូបឯកសារ៖ ក្រុម​សន្តិសុខ​កំពុង​ទាញ​ និង​អូស​ប្រជា​​ពលរដ្ឋ​​​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​​ក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ាសុំ​អន្តរាគមន៍​​នៅ​មុខ​ស្ថាន​ទូត​ចិន​ ​ ​​ចេញ​ពីស្ថានទូត​ នា​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)


27 សីហា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

ពី​ខែ​មេសា ​ឆ្នាំ​២០១៨ ដល់​​ខែ​មីនា ​ឆ្នាំ​២០១៩​ មាន​មនុស្ស​សរុប​ចំនួន​១០៥​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​ ​ត្រូវ​បាន​ឃុំខ្លួន​ និង​ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​តុលាការ​ក្នុង​​រឿង​ទំនាស់​ដី​ធ្លី។

ការ​ចាប់​ខ្លួន​ និង​ការ​វាយ​ធ្វើ​បាប​លើ​មក​ក្រុម​អ្នកតវ៉ា​ក្នុង​ទំនាស់​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ក្តៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា ​ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​រយៈ​ពេល​១១​ខែ គិត​ចាប់​តាំង​ពីខែ​មេសា​ឆ្នាំ​២០១៨ មក​ទល់​នឹង​ខែ​មីនា​ ឆ្នាំ​២០១៩​ មាន​មនុស្ស​សរុប​ចំនួន​១០៥​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​កោះហៅ​ដោយ​តុលាការ​ ​ត្រូវ​បាន​ឃុំខ្លួន​ និង​ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​តុលាការ ក្នុង​ទំនាស់​ដី​ធ្លី។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ (CCHR)​ បាន​កត់​ត្រា​នូវ​ហេតុការណ៍​ចំនួន​៩៩​ករណី​ ដែល​ទាក់ទង​នឹង​ការ​រំលោភ​សេរីភាព​ជួបប្រជុំ​ដោយ​សន្តិវិធី​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​អនុវត្ត​ជា​ប្រព័ន្ធ​នូវ​ច្បាប់​ស្តី​ពី​បាតុកម្ម​ដោយ​សន្តិវិធី។

CCHR បាន​លម្អិត​ថា​មាន​ «បម្រាម​ជួបប្រជុំ​ដោយ​សន្តិវិធី​ ការ​បំបែក​ចេញ​ពី​ទី​កន្លែង​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ពី​សំណាក់​កម្លាំង​សន្តិសុខ​ ការ​គំរាមកំហែង​ដោយ​វិធានការ​ផ្លូវច្បាប់​ ការ​គំរាម​ចាប់​ខ្លួន​ ការ​វាយដំ​ ការ​ចាប់ខ្លួន​ និង​វិធានការ​ផ្លូវ​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ដូច​ជា​បទ​ប្រមាថ អ្នក​រាជការ​សាធារណៈ​ ឬ​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ ឬ​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា»។

ទោះ​ជា​យ៉ាងណា​លោក ​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ របាយការណ៍​របស់​មជ្ឈមណ្ឌលសិទិ្ធ​មនុស្ស​កម្ពុជា​ គឺ​ជា​ការ​ដាក់​បន្ទុក​មួយ​ផ្នែកមក​លើ​រដ្ឋាភិបាល ក្នុង​បញ្ហា​សិទ្ធិមនុស្ស​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នោះ។

«ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ​ ហាក់​ដូច​ជា​ ការ​ដាក់​បន្ទុក​តែ​មួយ​ផ្នែក​ទៅ​លើ​សមត្ថកិច្ច​ ទៅ​លើ​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​មិន​បាន​វិភាគ​គ្រប់​ជ្រុង​ជ្រោយ​ពី​មូលហេតុ​ នៃ​ព្រឹត្តការណ៍​នីមួយៗ​ហ្នឹង​ទេ»។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដដែល បាន​កត់​សម្គាល់​ករណី​ហិង្សា​ធំៗ​មួយ​ចំនួន​ ដែល​បាន​កើត​ឡើង​ក្នុង​ពេល​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី។ ជាក់​ស្តែង​ដូច​ជា​ក្នុង​ករណី​ជម្លោះ​ដី​ធ្លី​នៅ​បុរី​កីឡា​ក្រុង​ភ្នំពេញ ខេត្តក្រចេះ​ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​ស្រុក​ស្នួល​ ប្រឆាំង​នឹង​ការ​រំលោភ​ព្រំប្រទល់ដី​សម្បទាន​សេដ្ឋកិច្ច​រ​បស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ និង​ខេត្តព្រះសីហនុ ដែល​កងកម្លាំង​សន្តិសុខ​ បាន​បាញ់​កាំភ្លើង​គ្រាប់​ពិត​រាប់​សិប​គ្រាប់​ទៅ​លើ​អាកាស​ និង​ទៅ​លើ​ក្រុម​មនុស្ស​ដែល​កំពុង​តវ៉ា​ទាក់ទង​នឹង​ទំនាស់​ដីធ្លី។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩ (កាន់ វិច្ឆិកា/VOA)

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩ (កាន់ វិច្ឆិកា/VOA)


លោក ​អំ សំអាត​ ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(LICADHO)​ យល់​ថា​ អ្វី​ដែល​ខាង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នេះ​បាន​រក​ឃើញនោះ​ គឺ​ជា​អ្វី​ដែល​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ផ្តើម​នីតិវិធី​ ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​ «អ្វីៗ​ទាំង​អស់​លើក​លែង​តែអាវុធ»​ ឬ​ហៅ​ថា​ EBA​ ចំពោះ​ការ​ធាក់​ថយ​ក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។

«បញ្ហា​ទាំង​អស់​នេះ​ហើយ​ ដែល​យើង​ឃើញ​ថា​ វា​មាន​ការ​ទាមទារ​ និង​ធ្វើ​ការ​សំណូមពរ​ក្នុង​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​ ទាក់ទង​នឹង​ EBA ក៏​វា​មាន​ចំណុច​នេះ​ នៅ​ក្នុង​លក្ខខណ្ឌ​ហ្នឹង​ផង​ដែរ»។

លោក ​ជិន ម៉ាលីន ពន្យល់​ថា ​ក្រុម​សមត្ថកិច្ច​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​លើស​លុប​ បំពារបំពាន​ទៅ​លើ​ប្រជាពលរដ្ឋ​ ហើយ​ការ​សម្រេច​ទាំង​អស់​ហ្នឹង​ គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​យន្តការ​ប្រព័ន្ធ​តុលាការ​ដើម្បី​រក​ឲ្យ​ឃើញ​ថា​ នរណា​ខុស​ នរណា​ត្រូវ។​

យ៉ាង​ណា​ក៏ដោយ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ «គួរ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ និង​ឆ្លើយ​តប​ឲ្យ​បាន​ទាន់ពេល​មុន​ការ​តវ៉ា»​ និង​«ធានា​ថា​ ការ​ប្រើប្រាស់​កងកម្លាំង​បង្ក្រាប​ការ​ជួបប្រជុំ​ត្រូវ​បញ្ចៀស​ជានិច្ច​ និង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​នៃ​ភាព​ស្របច្បាប់​ ​និង​ «ស៊ើប​អង្កេត​ភ្លាមៗ​ និង​មិន​លម្អៀង​ គ្រប់​ករណី​ទាំង​អស់​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ និង​ការ​ប្រើ​ប្រាស់​កម្លាំង​លើស​លប់​ដែល​បង្ក​ដោយ​កម្លាំង​សន្តិសុខ​ក្នុង​អំឡុង​ការ​ជួបប្រ​ជុំ​នានា»។

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា​ រដ្ឋាភិបាល​នឹង​ពិចារណា​ទៅ​លើ​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​នេះ ដើម្បី​ធ្វើ​ជា​ទុន​ដល់​ការ​កែ​ទម្រង់​ការ​អនុវត្ត​ច្បាប់​ និង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ថែម​ទៀត៕​

What Next?

Related Articles

6 Responses to "អង្គការ​សិទ្ធិ​មនុស្ស៖ ការ​​ប្រើ​ហិង្សា​បំពាន​សិទ្ធិ​ក្នុង​ទំនាស់​ដីធ្លី​នៅតែ​បន្ត​​​​​​​​​​​​​​​​​​​​​"

  1. so socheath says:

    ជនក្បត់ជាតិ ត្រូវតែផ្តន្ទារទោសតាមច្បាប់ !
    …….
    ប៉ុន្មានថ្ងៃមកនេះសមរង្សុីនិងគូកនក្បត់ជាតិ បានប្រេីពាក្យ
    ទន្ទេញដដែលៗដែលធ្លាប់បានប្រេីប្រាសកន្លងមក ដោយ
    ចោទប្រកានលេីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
    នាយករដ្ឋមន្ត្រីនៃកម្ពុជាថាជាជនផ្តាច់ការ ហេីយបានផ្តល់
    នូវភាសាព្រមានដល់សម្តេចនាយកថា នឹងមានវាសនាដូច
    សាដាមហ៊ូសេនប្រធានាធិបតីអុីរ៉ាក់ ហ្កាដាហ្វី ប្រធានាធិបតី
    នៃប្រទេសលីប៊ី ដែលចោទថាជាជនផ្តាច់ការ តែតាមការពិត
    អ្នកទាំងពីរដែលគេចោទថាជាជនផ្តាច់ការគឹជាបិតាអភិវឌ្ឍ
    ជាតិនាំមកនូវសុខសន្តិភាពដល់ប្រទេសអុីរ៉ាក់និងលីប៊ីដោយប្រាកដ
    ហេីយដែលគ្មានជនណាមកជំនួសបាន។
    យេីងសុំដាក់សំនួរទៅកាន់ក្រុមក្បត់ជាតិទាំងនោះវិញថា
    ចុះទង្វេីជ្រុលនិយមបំពានច្បាប់របស់ក្រុមអ្នកវិញយ៉ាណាដែរ?
    តេីល្អផូរផងមែនទេ ?
    និយាយដោយត្រង់ចុះ សមរង្សីក្តី កឹមសុខាក្តី គូកនក្បត់ជាតិ
    របស់សមរង្សុី និងកឹមសុខាក្តី ក្រុមជនទាំងនេះ មិនត្រឹមជា
    ជនផ្តាច់ការក្បត់ជាតិ លក់ជាតិទេ តែគឺជាជនប្រល័យ
    ពូជសាសន៍ទៀតផង ព្រោះនយោបាយដែលសមរង្សុី និង
    កឹមសុខាប្រេីប្រាស គឹជានយោបាយខ្មែរក្រហមប៉ុលពត។
    ជាក់ស្តែង អ្នកណាដែលមិនបោះឆ្នោតឲ្យអតីតបក្សសង្គ្រោះ
    ជាតិគឹយួន ជាមនុស្សក្បាលខ្លួនខ្មែរ ឈ្នះរឹបអូសដីពីអ្នកមាន
    ចែកអ្នកក្រ រំាយចោលរោងចក្រ សហគ្រាស បំផ្លាញចោល
    រាល់សមិទ្ធិផលនានាដែកេីតចេញពីស្នាដៃតេជោសែន
    ។ល។និង។ល។ ដែគ្រប់ពាក្យឃោសនាដែលក្រុមក្បត់ជាតិ
    ទាំងនេះឡេីង សុទ្ធតែមានចាក់ផ្សាយក្នុងវិទ្យុសំបុកឃ្មុំ
    របស់ម៉មសូណន់ដូ ហេីយដែលអ្នកណាក៏ស្តាប់ឮគ្រប់គ្នា។
    ក្នុងបច្ចុប្បន្ននេះទៀតសោត តាមរយះគេហទំព័រ
    camnews.org សមរង្សុី បានប្រេីសារអំពាវនាវទៅកាន់ពលករខ្មែរនៅកូរ៉េ
    នៅជប៉ុន
    នៅថៃ ថាយេីងនាំគ្នាទៅផ្ទះយេីងវិញ ទៅយកដីយេីងវិញ
    ដែលមានន័យថា ឲ្យមកដណ្តេីមយកដី តេីនេះជានយោបាយ
    បែបលោកសេរី ឬជានយោបាយខ្មែរក្រហមប្រល័យ
    ពូជសាសន៍។
    សមរង្សីនិងកឹមសុខា ជានិច្ចកាល ដែលដឹកនាំបក្សពួក
    ក្បត់ជាតិ ប្រព្រឹត្តអំពេីជ្រុលនិយម បំពានច្បាប់ ។
    មូលដ្ឋាននៃនយោបាយពួកនេះ គឺភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៌ បង្កេីតរឿង គឺធ្វេីយ៉ាងណាដេីម្បីបង្កេីត
    ភាពវឹកវរដល់សន្តិសុខ សណ្តាប់សង្គម បំផ្លាញការរស់នៅ
    ក្រោមដំបូលសន្តីភាពដែលរកបានដោយកម្ររបស់ប្រជាជន
    សំដៅប្រមូលកម្លាំងប្លន់យកអំណាចមិនតាមបែប
    ប្រជាធិបតេយ្យ ពោលគឹតាមទម្រង់បដិវត្តន៍ព័ត៍តាមខ្សែញាក់
    នៃការចង់បានរបស់ជនបរទេស ហេីយដែលជនក្បត់ជាតិ
    ទាំងនេះ សមរង្សុីបានកាត់ដីលក់ឲ្យយួន ឯកឹមសុខាលក់
    អធិបតេយ្យភាពជាតិដោយដាក់ប្រទេសជាតិឲ្យស្ថិតនៅក្រោម
    អាណានិគមបរទេស ដែលជាអាណានិគមបែបថ្មី នាសតវត្សរ៍
    ទី២១នេះ។
    សម្រាប់ជនក្បត់ជាតិ មិនអាចសណ្តោសប្រណីបានទេ។
    ជនក្បត់ជាតិត្រូវតែផ្តន្ទារទោសតាមច្បាប់ ៕

  2. so chết says:

    When we lose an eye sometimes the physical suffering is unbearable
    To date we can not find a miracle drug against cancer There are several types
    Blood cancers, myeloma, hemopathies, lymphoma treatment is heavy we can not heal totally
    pelvic or bony cancer when the quarantine is past the problem not to degenerate but to slow down and complicated enough
    I have empathy for these patients to alleviate pain is morphine
    the miracle does not exist and the burning of incense is not used for nothing

  3. so socheath says:

    អូហូ! អាពូជឆ្កែនេះ ម្នាក់ឯង ឈ្មោះដល់ទៅដប់ ! (Anonymous)

    ស្អីគេអាមូស ! (Anonymous) ទ្រឹស្តីអ្ហែងអីក៏អណ្តែតអណ្តូង ដូចអាចម៏អណ្តែតទឹកម្លេះអ្ហា ?
    អ្ហែងធ្វើពេទ្យពីអង្កាល់ អាឡប់ ?​ អ្ហែងចេះត្រឹមព្រុសដូចឆ្កែសោះហ្នឹង !
    អ្ហែង !ចប់ធម៍ព្រុសហើយមែនទេ អាមូស ទើបអ្ហែងបែកកម្មដ្ឋានបែបនេះ ?

  4. Anonymous says:

    you right SO CHET cancer is the worse sickness for all humankind nothing can treat it. it is the same as political sickness in Cambodia. the cancer was ruin in this nation since 1970 until this day. I do not think this cancer can not cure and I see this patent will destroy Cambodia till the end. we can judge the peace that some one used to said was not deference from the smoke in a bottle whit a tie lite . we can tell by the way they speak their attitude it seem to be a jungle educated person . I knew Cambodia is really need a miracle to survive in 2020 if not I will let it go as what it is.

  5. Anonymous says:

    you right SO CHET cancer is the worse sickness for all humankind nothing can treat it. it is the same as political sickness in Cambodia. the cancer was ruin in this nation since 1970 until this day. I do not think this cancer can not cure and I see this patent will destroy Cambodia till the end. we can judge the peace that some one used to say was not deference from the smoke in a bottle whit a tie lite . we can tell by the way they speak their attitude seem to be a jungle educated person . I knew Cambodia is really need a miracle to survive in 2020 if not I will let it go as what it is.

  6. so socheath says:

    ឆាកកំប្លែងដើម្បីបោកប្រាស !
    *******
    ជាមួយភាពឯវំសិរោ ខាងនយោបាយតាមរយះទង្វើក្បត់ជាតិ សមរង្ស៊ីនិងគូកនក្បត់ជាតិ
    របស់ខ្លួនពេលនេះ បានខំប្រឹងប្រែងយ៉ាងសកម្ មតាមរយះការប្រើនយោបាយបោកប្រាសដើម្បីប្រមូល
    លុយយកទៅស៊ីចាយ ធ្វើមានបានពី​ពួកឆោតល្ងង់ ដែលប្រើសតិក្នុងការជឿ ដែលគ្មានការពិចារណា ។
    ពិតណាស់សមរង្ស៊ី ពិតពុំមានឱកាសណាមួយសូម្បីតែបន្តិច ក្នុងបន្ត​ជីវិតនយោបាយរបស់ខ្លួន
    ឡើងវិញនោះទេ ។
    ទង្វើរបស់សមរង្ស៊ី ក្នុងការកាត់លក់ទឹកដីឲ្យយួនដេហ្កាចំនួន ៤ខេត្ត មិនមែនជារឿងលេងសើច
    តាមបែបយល់សុបិន្តនោះទេ ។ សម្រាប់សមរង្ស៊ី គឺបានយល់ពីរឿងនេះយ៉ាងច្បាស់ ព្រោះថាសម្រាប់ការ
    ជាប់គុកពីទោសក្បត់ជាតិ វាមិនមែនមួយថ្ងៃ មួយខែ ឬ មួយឆ្នាំនោះទេ ។ នោះគឺគុកមួយជិវិត ។
    ភ្ជាប់ជាមួយភាពកំសាករបស់សមរង្ស៊ី ផងនោះ គ្មាននរណាម្នាក់នៅកម្ពុជា មានជំនឿថា សមរង្ស៊ី
    ហ៊ានមកជាប់គុកមួយជិវិតនោះទេ ​គឺមានតែពីក្រុមដែលមានភាពល្ងង់ខ្លៅគ្មានពិចារណា ទេ
    ដែលជឿរើងនេះ ។
    ប៉ុន្តែសម្រាប់ការបោកប្រាស ឆាកកំប្លែងនយោបាយបែបនេះត្រូវតែសំដែង ។ ព្រោះថាបើមិនមានអ្នក
    ជឿសោះក៏វាមិនខាតអីដែរ ។ តែបើមានអ្នកជៀវិញ ផលដែលបានពីពួកល្ងង់ខ្លៅទាំងនោះ ពិតជាមិនតិចនោះទេ ។ ព្រោះថាម្នាក់តែ១០ ដុល្លារ មួយរយនាក់បានមួយពាន់ មួយពាន់អ្នកក៏បានមួយម៉ឺនដែរ។
    សមរង្ស៊ីបានអួតថាមានពលករ ២លានអ្នកជាអ្នកគាំទ្រដំណើរវិលត្រឡប់ តែសួរថា ២លាននាក់
    ដែលសមរង្សីនិយាយនេះ មានប៉ុន្មានអ្នកដែល comment គាំទ្រសមរង្សី ? នេះមិននិយាយដល់បើ
    សមរង្ស៊ីហ៊ានបើកcomment ជាសាធារណះ មិនដឹងថា មានអ្នកជេរម៉្រាយសមរង្ស៊ី មួយថ្ងៃ ប៉ុន្មាន
    លានអ្នកនោះទេ ។
    យើងដាក់សំនួរទៅម៉ន ផល្លា ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែលអួតអាងថាមាន កម្លាំង​ក្នុងស្រុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​គ្រប់គ្រាន់​ដើម្បី​អម​ដំណើរ និង​ការពារ​​សម រង្ស៊ី រួម​ទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ ដោយអះអាង ថាមានកម្លាំង​ក្នុងរចនាសម័្ពន្ធ​​មាននៅ​ក្នុង​ដៃ​រាប់​សែន​នាក់​នៅ​តាម​ខេត្ត​ក្រុង​ស្រុក​ខណ្ ឌ​គឺ​​​បាន​កំណត់​នៅ​តាម​ហ្នឹង​អស់​រួចហើយ ​ថាតើវាអាចទៅរួចទេ ។ ម៉ន ផល្លា គឹតថាក្រាលព្រំពីភ្នំពេញទៅដល់ខេត្តណា នាច្រកព្រំដែន ? មនុស្សរាប់សែននាក់ គឺមិនមែនតិចទេ គឺច្រើនជាងមនុស្សនៅក្នុងប្រទេសមួយ
    ដែលតូចជាងគេ នៅក្នុងពិភពលោកនេះទៅទៀត ។
    ចុះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់វិញ គេនៅដេកស្ងៀមចាំទទួលសមរង្ស៊ី ដូចការព្រុស
    របស់សមរង្ស៊ីមែនទេ ?
    នេះបានហៅថាប្រូមិនមើលប្រាណ ។
    តែថាសម្រាប់មនុស្សប្រអប់មាត់ឆ្កែ ​ការព្រុសប្រូបោកប្រាស បានលុយចាយ វាតែងគឹតថាអត់មានទៅទាស់អីទេ ។ មាត់ដែលវាខំប្រឹងព្រុស អត់មានទាក់ព្រៃ​ឯណា ។ ព្រោះថាគ្មានអ្នកណាចង់ដេកគុកទេ។ សូម្បីមនុស្សឆ្កួតក៏វាមិនចង់ដេកគុកដែរ ចេះតែថាៗទៅ ឲ្យពួកអាល្ងង់មីល្ងង់ជឿ គ្រាន់បានលុយចាយ។
    កុំជោរ ខំប្រឹងរត់ចង់ដាច់ស្មងជើងប៉ុណ្ណឹងហើយ តែដើរមកចូលគុកវិញ ទាល់តែយូរ បានមក ៕