ដោយ យន់ សាមៀន
2019-09-21
RFA

សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។ screenshot
សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំក្នុងពន្ធនាគារខ្លះ ខកខានទៅវត្តដាក់បិណ្ឌ ដោយសារអត់លុយ និងអវត្តមានបង្គោលគ្រួសារ។ សាច់ញាតិទាំងនោះ ទទូចឱ្យរបបក្រុងភ្នំពេញ ដោះលែងសកម្មជនបក្សប្រឆាំង ឱ្យមានសេរីភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ប្រពន្ធ កូន បងប្អូន របស់សកម្មជនគណបក្សសង្គ្រោះជាតិ កំពុងជាប់ឃុំក្នុងពន្ធនាគារ សុទ្ធតែសង្ឃឹមថា របបក្រុងភ្នំពេញ នឹងដោះលែង សកម្មជនទាំង២៧នាក់ ឱ្យមានសេរីភាពឡើងវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ភរិយារបស់ លោក យ៉ាត ភារម្យ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គឺ លោកស្រី មិន មុំ ប្រាប់ថា លោកស្រី និងកូនប្រុសទាំង២ មិនទៅវត្តធ្វើបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំនេះទេ ដោយសារអវត្តមាន បង្គោលគ្រួសារ គឺលោក យ៉ាត ភារម្យ។ លោកស្រីប្រាប់ថា គ្មានអារម្មណ៍ទៅវត្តធ្វើបុណ្យទេ ព្រោះ ប្ដីកំពុងជាប់ឃុំឃាំង៖ «ខ្ញុំអត់បានទៅវត្តទេ ព្រោះថា ខ្ញុំអត់សប្បាយចិត្ត នឹងធ្វើបុណ្យទេ គ្រួសារខ្ញុំកំពុងជួបទុក្ខលំបាក អ៊ីចឹង។ ដូចប្ដីខ្ញុំរងគ្រោះដោយអយុត្តិធម៌អ៊ីចឹង ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំគ្មានអារម្មណ៍នឹងទៅធ្វើបុណ្យទេ។ ចង់ឱ្យគេដោះលែងប្ដីខ្ញុំ មកឱ្យឆាប់ៗ ព្រោះគាត់គ្មានកំហុសអ្វីទេ។ ទាល់តែដោះលែងប្ដីខ្ញុំ បានខ្ញុំមានអារម្មណ៍ ចិត្តទៅធ្វើបុណ្យធ្វើទាន ព្រោះខ្ញុំទៅធ្វើបុណ្យអត់សប្បាយចិត្តអ៊ីចឹង ខ្ញុំគ្មានអារម្មណ៍ទៅធ្វើបុណ្យទេ»។
លោកស្រី មិន មុំ ឱ្យដឹងទៀតថា តាំងពីប្ដី ត្រូវបានចាប់ខ្លួនមក លោកស្រី ទើបបានជួបមុខប្ដីម្ដងគត់ គឺ នៅពេលលោកស្រី រត់តាមឡានអាជ្ញាធរដឹកប្ដី ចេញពីសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយមិនទាន់បាន ជួបមុខប្ដីនៅក្នុងពន្ធនាគារខេត្តទេ ពីព្រោះ មន្ត្រីពន្ធនាគារមិនទាន់អនុញ្ញាត។ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក កាលពីថ្ងៃទី១៣ កញ្ញា និងចោទប្រកាន់ពីបទ ទៅទទួលយកផែនការប្រឆាំងសាលដីកាតុលាការកំពូល និងផែនការផ្ដួលរំលំរបបក្រុងភ្នំពេញ ពីលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅប្រទេសម៉ាឡេស៊ី។ ក្រៅពីលោក យ៉ាត ភារម្យ ក៏មានសកម្មជនបក្សប្រឆាំង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ៥នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទដូចគ្នានេះដែរ កាលពីថ្ងៃទី ១៣ និង១៤ កញ្ញា។
ចំណែកគ្រួសាររបស់សកម្មជនបក្សប្រឆាំងម្នាក់ទៀត នៅខេត្តកំពង់ធំ ក៏ប្រាប់ថា លោកមិនបានទៅវត្តដែរ ដោយសារ ឪពុក ជាជនបង្គោលក្នុងគ្រួសារ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ធំ។ បងប្រុសរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំបារាយ លោក ស៊ុន ប៊ុនថុន គឺ លោក ស៊ុន ធន់ ឱ្យដឹងថា កូនប្រុសស្រី ទាំង៣នាក់ របស់លោក ស៊ុន ប៊ុនថុន ក៏គ្មានអារម្មណ៍ទៅវត្តធ្វើបុណ្យដែរ នៅពេលឪពុកពួកគេជាប់ឃុំដូច្នេះ។ លោក ស៊ុន ធន់ ប្រាប់ថា កុំថាឡើយទៅវត្ត សូម្បីជួបមុខឪពុកក្នុងពន្ធនាគារ ក៏ក្មួយទាំង៣របស់លោក មិនទាន់បានជួបមុខឪពុកពួកគេដែរ៖ «កូនតូចទី៣ នៅផ្ទះ។ ធម្មតានៅតូចអ៊ីចឹង គាត់ទៅវត្តតាមគេជិតផ្ទះ ញាតិសន្ដាន ក្បែរខាងទៅ។ ប៉ុន្តែកូនបងគេ ស្រីហ្នឹង ធ្វើកម្មករគេនៅបាវិតនោះ មិនបានទៅវត្ត ទៅអ្វីទេ ព្រោះថា ខ្ញុំទាក់ទងទៅ គឺថា ថ្ងៃ២៦ហ្នឹង បានឈប់ បានមកផ្ទះ ភូមិចាក់ត្រឡោកហ្នឹង បានទៅជួបពុក។ ខ្ញុំនឹងនាំវាទៅ ជួបឪពុកនៅពន្ធនាគារ ព្រោះថា គាត់ផ្ដាំឱ្យនាំទៅជួបគាត់ផង អ៊ីចឹងណា»។
លោក ស៊ុន ប៊ុនថុន និងសកម្មជនបក្សប្រឆាំង២នាក់ទៀត នៅខេត្តកំពង់ធំ គឺ លោក នូ ភឿង និងលោក រស់ គឹមស្រៀវ ត្រូវចាប់ខ្លួន កាលពីដើមខែកញ្ញា និងត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្គាប់ឱ្យឃុំខ្លួន ពាក់ព័ន្ធនឹងបទចែកចាយសារ តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ធ្វើឱ្យប៉ះពាល់ដល់របបក្រុងភ្នំពេញ។
ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់ទៀត នៅខេត្តព្រះសីហនុ ប្រាប់ថា គ្រួសារអ្នកស្រី ទៅវត្តធ្វើបុណ្យដាក់បិណ្ឌ ទាំងសោះកក្រោះនៅឆ្នាំនេះ ដោយសារគ្មានប្ដីជូនទៅវត្ត។ ប្រពន្ធរបស់ សកម្មជនបក្សប្រឆាំង ក្រុងព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី ឱ្យដឹងថា អ្នកស្រី និង ម្ដាយក្មេក ទៅវត្តក្នុងស្ថានភាពក្រៀមក្រោះ។ តែយ៉ាងណា អ្នកស្រីសង្ឃឹមថា លោក ម៉ៃ ហុងស្រៀង អាចត្រូវតុលាការបានដោះលែងឆាប់ៗ ឱ្យបានមកជួបជុំគ្រួសារឡើងវិញ៖ «បានត្រឹមតែស្ដាយស្រណោះគាត់ ព្រោះអ្វីបុណ្យទាន បានជុំគ្នាជាមួយម្ដាយ ហើយម្ដាយគាត់ បងអើយឡើងស្គម នៅសល់តែ៤១គីឡូ។ ម៉ាក់មួយ កូនមួយទេ។ គាត់កូនទោលតែឯង។ ដល់ហើយ ថា កុំឱ្យពិបាកចិត្តអ្វីពេក ប្រឹងហូប ប្រឹងនេះ ធម្មតាទៅ។ យើងពិបាកចិត្ត ក៏មិនដឹងបានអ្វីមកវិញដែរ បានត្រឹមតែធ្វើបាបខ្លួន។ គាត់ថា គាត់ដេកមិនបាន បាយមិនបាន។ ម៉ាក់ឯងគិតច្រើនម្ល៉េះ ធ្វើបាបតែខ្លួនឯង ស្គមអស់។រាល់ឆ្នាំទៅជុំគ្នាហើយ បានត្រលប់មកវិញ តែឆ្នាំនេះ ខ្ញុំទៅតែឯង»។
ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក នី សុខា យល់ថា ជារឿងគួរឱ្យសោកស្ដាយ ចំពោះគ្រួសារសកម្មជនបក្ស នយោបាយទាំងនោះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ធ្លាប់ជាប់ពន្ធនាគារក្នុងរដូវភ្ជុំបិណ្ឌរូបនេះ ថា លោក និងក្រុម គ្រួសារលោកផ្ទាល់ ធ្លាប់ទទួលរងស្ថានភាពបែបនេះ និងយល់ពីអារម្មណ៍ទុក្ខសោករបស់គ្រួសារសកម្មជនបក្សប្រឆាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោក នី សុខា ទទូចឱ្យរដ្ឋាភិបាល និងតុលាការ ទម្លាក់ចោលបទចោទ ឬអនុញ្ញាតឱ្យសកម្មជនបក្សប្រឆាំងទាំងអស់ បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីឱ្យពួកគេបានចេញមកធ្វើបុណ្យភ្ជុំបិណ្ឌ ជួបជុំក្រុមគ្រួសារវិញ។ សង្គមស៊ីវិលរូបនេះ យល់ថា សកម្មជនបក្សប្រឆាំងទាំងនោះ ត្រូវឃុំឃាំង ដោយសាររឿងនយោបាយ ជាជាងការល្មើសច្បាប់៖ «មានតែទទូចសុំទៅរដ្ឋាភិបាល ជាពិសេសស្ថាប័នតុលាការ ដែលជាស្ថាប័នមួយ ដែលមានសិទ្ធិនៅក្នុងការសម្រេចសេចក្ដីហ្នឹង សុំឱ្យលោកពិចារណា ធ្វើម្ដេចសម្រេច ឱ្យអ្នកទាំងអស់ ដែលជាប់ដោយភាពអយុត្តិធម៌ ដែលយើងមើលទៅឃើញថា មិនមានបញ្ហាអ្វីទាំងអស់ហ្នឹង ហើយសុំឱ្យមានការឱ្យគាត់នៅក្រៅឃុំ នៅក្នុងពេលពិធីបុណ្យភ្ជុំបិណ្ឌហ្នឹងទៅ ដើម្បីឱ្យគាត់អាចមកចូលរួមធ្វើបុណ្យ ធ្វើទាន ជាមួយក្រុមគ្រួសាររបស់គាត់»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីខាងភាគីរដ្ឋាភិបាល គឺអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី ២១ កញ្ញា ដោយសារ ទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ប៉ុន្តែទាំង លោក ផៃ ស៊ីផាន និងលោក ជិន ម៉ាលីន ធ្លាប់អះអាងថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំងអស់ សុទ្ធតែជាការអនុវត្តច្បាប់។ ថ្មីៗនេះ រដ្ឋាភិបាល លោក ហ៊ុន សែន បានចោទប្រកាន់មន្ត្រីបក្សប្រឆាំងថា មានគម្រោងធ្វើរដ្ឋប្រហារ តាមរយៈការគាំទ្រ ការវិលត្រឡប់របស់ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅដើមខែវិច្ឆិកាខាងមុខ។
គិតត្រឹមពាក់កណ្ដាលខែកញ្ញា គណបក្សសង្គ្រោះជាតិ អះអាងថា សកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន របស់គណបក្សប្រឆាំង ចំនួន២៧នាក់ កំពុងជាប់ពន្ធនាគារ និងជាង១៥០ (១៥៦)នាក់ រងការកោះហៅឡើងតុលាការ និងទៅបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់។ តុលាការបានចោទប្រកាន់អ្នកកំពុងជាប់ឃុំទាំង២៧នាក់ ពីបទ ញុះញង់ កាប់ទន្ទ្រានដីរដ្ឋ ប្រឆាំងសាលដីកាតុលាការកំពូល និងមានផែនការផ្ដួលរំលំរបបក្រុងភ្នំពេញ៕
Send to facebook
ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
មិនអាចទៅរួចនោះទេ !
*******
ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
បែបនេះ ។
ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
ស្នេហាជាតិតិច ។
ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
សម្រាប់បរិបទដែលមិនសមហេតុផល។
ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិបានទើតឡើយ ។
បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
អំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
តេជោហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
ដូចជាបាត់មុខក្រុមស្វាក្រេះ កាដួយអាំងផេះក្រុមអាស៊ី
អាពូជក្បត់ជាតិឆ្កែអង្គែរស៊ី ចេញមុខតវ៉ាពិតអផ្សុក ។
លែងអភិប្រាយលែងកាយបូល ធ្លាប់ពួនក្នុងថ្លុកស្រែកឡូឡា
ចំណេះចោលម្សៀតសម្តីក្លា តែដល់សាច់ការទទេសូន្យ ។
អួតមកចូលដេញ ចាប់ឲ្យចុះចាញ់ ចងហ៊ុនសែនរឹប
តែពិតសាច់ការ ភូតភរបោកជាប់ ហ៊ានពិតច្បាស់ងាប់
អន់ជាងសត្វឆ្កែ ។
ហាស ! ហាស
អញ ថាត្រូវទេអាវ៉ូច !