ដោយ ទីន ហ្សាការីយ៉ា
2019-09-22
RFA

លោក រ៉ុង ឈុន និងគ្រូបង្រៀន ៦នាក់ក្នុងចំណោម ១១នាក់ ថ្លែងទៅកាន់អ្នកកាសែត នៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ រូបថត៖ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើយ៉ាងទទូចឱ្យក្រសួងអប់រំផ្ដល់ក្របខ័ណ្ឌជាថ្មីឡើងវិញដល់ក្រុមគ្រូបង្រៀន ១៣នាក់ ដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងមិនកែប្រែសេចក្ដីសម្រេចរបស់ខ្លួនឡើយ ហើយដំណោះស្រាយយ៉ាងណាទៀតនោះ អាស្រ័យលើតុលាការជាអ្នកសម្រេច។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី នៅតែចាត់ទុកវិធានការលុបឈ្មោះក្រុមគ្រូបង្រៀន ថាជារឿងនយោបាយ មិនមែនជាការអនុវត្តតាមបែបបទផ្លូវច្បាប់ត្រឹមត្រូវឡើយ។ អ្នកស្រីអះអាងថា ក្រុមគ្រូបង្រៀនសុទ្ធតែបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ មិនមែនអវត្តមានដោយគ្មានការអនុញ្ញាតដូចការអះអាងរបស់ក្រសួងនោះទេ។ អ្នកស្រីបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងបន្តរកយុត្តិធម៌ជូនសមាជិករបស់ខ្លួនទាំង១៣ នាក់នោះ ទៅតាមផ្លូវច្បាប់៖ «ក្រសួងស្ថាប័នត្រូវតែដោះស្រាយតាមនីតិវិធី ព្រោះគាត់ធ្វើការ គាត់មិនមែនអត់ធ្វើការទេ។ បើគាត់យកការងារទៅដើរលេងមិនចូលបម្រើការងារ ទើបបានគាត់បោះបង់ការបង្រៀន ប៉ុន្តែនេះជារឿងនយោបាយសុទ្ធសាធ ដែលសមាគមត្រូវតែរកយុត្តិធម៌ជូនសមាជិក ក៏ដូចជា លោកគ្រូអ្នកគ្រូទូទាំងប្រទេស»។
ក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះគ្រូបង្រៀនគាំទ្របក្សប្រឆាំងចំនួន ១៣នាក់ ចេញពីក្របខ័ណ្ឌ កាលពីដើមឆ្នាំ ២០១៨ កន្លងទៅ ក្រោមហេតុផលថា ពួកគាត់បានបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណា ក្រុមគ្រូបង្រៀនបានបដិសេធការចោទប្រកាន់នេះ និងថា ក្រសួងអប់រំបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ក្រុមគ្រូបង្រៀនជឿជាក់ថា ចំណាត់ការរបស់ក្រសួងអប់រំនេះ គឺដោយសារពួកគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា អះអាងថា វិធានការលើក្រុមគ្រូបង្រៀនដែលគាំទ្រគណបក្សសង្គ្រោះជាតិនោះ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ លោកបញ្ជាក់ថា ក្រសួងបានបានសម្រេចលុបឈ្មោះក្រុមគ្រូបង្រៀនទាំងនោះរួចហើយ ដូច្នេះលោកថា ប្រសិនបើក្រុមគ្រូបង្រៀនមិនពេញចិត្ត ក្រសួងទុកលទ្ធភាពនេះជូនទៅស្ថាប័នតុលាការ៖ «ខ្ញុំអាចបញ្ជាក់បានថា មិនមានពាក់ព័ន្ធទៅនឹងករណីនយោបាយលើគ្រូបង្រៀនរបស់យើង ពាក់ព័ន្ធទៅនឹងករណីខាងលើនេះទេ។ បើគាត់តវ៉ាទៅខាងតុលាការ នោះគឺជាតួនាទីរបស់ខាងតុលាការ»។
ក្រុមគ្រូបង្រៀន ១១នាក់ ក្នុងចំណោម១៣ នាក់ បានដាក់បណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីដោះស្រាយករណីនេះ ក៏ប៉ុន្តែតុលាការជាន់ទាបមួយនេះបានសម្រេចតម្កល់រឿងទុកឥតចាត់ការ កាលពីចុងខែមេសា កន្លងទៅ។ ក្រុមគ្រូបង្រៀនក៏បានប្ដឹងទាស់សេចក្តីសម្រេចនេះ ហើយបច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្នុងដៃសាលាឧទ្ធរណ៍។
ក្រុមអង្គការសង្គមស៊ីវិលដែលតាមករណីនេះ ស្នើឱ្យសាលាឧទ្ធរណ៍ពិនិត្យសំណុំរឿងនេះឱ្យបានហ្មត់ចត់ និងពិចារណាផ្ដល់ក្របខ័ណ្ឌដល់ក្រុមគ្រូបង្រៀនវិញ។ សង្គមស៊ីវិលពិនិត្យឃើញថា គ្រូបង្រៀនជាបុគ្គលសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជួយដល់ការអភិវឌ្ឍជាតិ ដូច្នេះពួកគាត់មិនគួរត្រូវបានរើសអើង ឬបណ្ដេញចេញពីក្របខ័ណ្ឌ ដោយសារតែហេតុផលនយោបាយឡើយ៕
ទាល់តែសេះដុះស្នែង អាឈុន បានមានក្របខ័ណ្ឌវិញ !
ស៊ីប្រាក់ខែរដ្ឋ តែធ្វើសកម្មភាពនយោបាយបំផ្លាញរដ្ឋ បំផ្លាញជាតិឆ្កុយ !
អ្ហែងកុំចេះតែឯងពេក ! ចែកគេចេះផង អាឡប់ !
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕
Haha You ask mafia group??? no way haha’ even veitcong germ like so so cheat watching and wait ti hit you because this guy is veitcong germ’
Send to facebook
ជនក្បត់ជាតិ សម រង្ស៉ី កំពុងប្រើលេសប្រមាថ
អង្គព្រះមហាក្សត្រកម្ពុជា ដើម្បីគេចចេញពីការសន្យា
*******
ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ បានត្រូវបានជនក្បត់ជាតិ សម រង្ស៉ី ប្រមាថប៉ះពាល់ព្រះចេស្តាព្រះអង្គយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់អោនឲ្យនោះ បើពិនឹត្យឲ្យស៊ីជម្រៅទៅ
វាគឺជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ ដែលចំណុចនេះ
ជនក្បត់ជាតិ សម រង្ស៉ី ពិតជាបានបានដឹងយ៉ាងច្បាស់ថា ការប្រមាថប៉ះពាល់ដល់ព្រះអង្គ
ព្រះមហាក្សត្រ បើជាប់គុកវិញ ច្បាស់ជាមិនតិចឆ្នាំនោះទេ ។
ពិតណាស់ដើម្បីបានជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ
ក្នុងកិច្ចសម្ភាសន៍ជាមួយ មួង ណារ៉េត នៃវេទិការវិទ្យុអាស៊ីសេរី
នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមរង្ស៊ីនិយាយថា អ្នកនៅលើទឹកដីប្រទេសកម្ពុជា
ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ ដូច្នេះលោក(ព្រះមហាក្សត្រ )អត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សា
រាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ ។
វាហាក់ដូចអត់មានរឿងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលចាំតែភ្លើវិលត្រឡប់មកដេកស៊ីបាយគុករួចហើយ។
នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអះអាងយ៉ាងច្បាស់ៗរួចហើយថា
សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន
ទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស
កម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ដូចនេះ ការប្រើប្រាសសម្តីប្រមាថអង្គព្រះ
មហាក្សត្រ គឺដើម្បីជាលេស សម្រាប់ឲ្យមានការបន្ថែមទោស តាមមាត្រា៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន
បាន ជាជាងត្រូវសមនិងពាក្យទាយទុករបស់សាធារណជនខ្មែរ ដែលថា ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាស ហើយដែលជនក្បត់ជាតិសមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយនៅកម្ពុជាបានទៀតនោះទេ ដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា ) និងសំណុំរៀង
ដ៏ទៃផ្សេងទៀតយ៉ាងច្រើនស្អេកស្កះនោះ ។
ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលបោកជនឆោតល្ងង់យកប្រាក់ សម្រាប់រស់កំដរជិវិតដ៏កណ្តោច
កណ្តែងរបស់ពួកគេផងដែរ ៕