ដោយ អេង គីមហុង
22/09/2019
RFI

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
RFI
បើគ្មានការប្រែប្រួលទេ ក្រសួងការងារនឹងបញ្ជូនសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសហជីព ១០មាត្រាទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ ដើម្បីពិនិត្យ និងសម្រេចមុនពេលបញ្ជូនបន្តទៅរដ្ឋសភា។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃអាទិត្យនេះ។ ពីខាងតំណាងសហជីពវិញ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបង្ហាញកង្វល់លើចំណុចមួយចំនួន ដែលអាចធ្វើឲ្យសហជីពបាត់បង់សិទ្ធិជាតំណាងកម្មករ តាមរយៈការវិសោធកម្មនេះ។
សិទ្ធិរបស់សហជីព ក្នុងនាមជាអ្នកតំណាងឲ្យកម្មករនឹងត្រូវបានបាត់បង់ ប្រសិនបើច្បាប់ស្ដីសហជីពត្រូវធ្វើវិសោធកម្ម លើមាត្រាចំនួន១០ចំណុច។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាពន្យល់ថា ផ្អែកតាមមាត្រាចាស់គឺសហជីពអាចធ្វើជាអ្នកតំណាងឲ្យកម្មករបានក្នុងការធ្វើបណ្ដឹងអ្វីមួយទាក់ទងវិវាទការងារ តែពង្រាងវិសោធនកម្មថ្មី បានកម្រិតសិទ្ធិសហជីពត្រឹមជាអ្នកអមកម្មករតែប៉ុណ្ណោះ រាប់ទាំងកម្មករដែលជាសមាជិករបស់សហជីពផងដែរ។
លោក អាត់ ធន់ បន្ថែមថា ដើម្បីបានសិទ្ធិជាអ្នកតំណាងកម្មករក្នុងឋានៈជាអ្នកអមដំណើរជាមួយកម្មករដាក់ពាក្យបណ្ដឹងបាន គឺលុះត្រាសហជីព មានសមាជិកនៅក្នុងរោងចក្រចាប់ពី៣០ភាគរយឡើងទៅ។
ក្រៅតែពីបាត់បង់សិទ្ធិជាអ្នកតំណាងកម្មករ ក្នុងការដោះស្រាយវិវាទការងារហើយ វិសោធនកម្មច្បាប់ស្ដីពីសហជីពតម្រូវឲ្យសហជីពធ្វើរបាយការណ៍ហិរញ្ញវត្ថុ ដែលទទួលបានពីម្ចាស់ជំនួយ ចម្លងជូនគ្រប់សមាជិករបស់សហជីព។ សហជីពដែលមិនទាន់ចុះបញ្ជី ហើយទៅជួបកម្មករ នឹងត្រូវចាត់ទុកជារឿងខុសច្បាប់។ ដោយឡែកចំពោះការធ្វើកូដកម្មវិញ ប្រព្រឹត្តទៅបានលុះណាមានការចូលរួមពីកម្មករ៥០បូក១ ឬប្រហាក់ប្រហែល៥ពាន់នាក់ឡើងទៅ។
លោក អាត់ ធន់ បានចាត់ទុកលក្ខខណ្ឌថ្មីដែលមានចែងក្នុងមាត្រាមួយចំនួននៃច្បាប់ស្ដីពីសហជីពថា មានលក្ខណៈរឹតត្បិតសេរីរបស់សហជីពខ្លាំងមែនទែន ខណៈដែលលោកធ្លាប់ដាក់សំណើរឲ្យបន្ធូរបន្ថយចំនួនពីរដងរួចមកហើយ តែការកែសម្រួលមានលក្ខណៈស្រួចស្រាល។
តែតាមការអះអាងរបស់ក្រសួងការងារគោលដៅនៃការធ្វើវិសោធនកម្មច្បាប់សហជីពនេះគឺដើម្បីការពារផលប្រយោជន៍ក្រុមនិយោជក និងកម្មករនិយោជិត រួមទាំងធានានូវសិទ្ធិ និងតួនាទីរបស់សហជីពនានាផងដែរ។
សូមជម្រាបជូនថា ការវិសោធនកម្មច្បាប់ស្ដីពីសហជីព មានចំនួន១០ មាត្រាដូចជា មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ៥៤ និងមាត្រា ៥៩ ដែលភាគច្រើនពាក់ព័ន្ធជាមួយសិទ្ធិរបស់កម្មករ និងសហជីពក្នុងការចូលរួមធ្វើបាតុកម្ម៕
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ហាស! ហាស
ដេកចំខែងយកលុយកម្មករស៊ីចាយ ! អ្នកអត់ចូលសហជីពត្រូវគម្រាមកំហែង
ដឹកនាំធ្វើបាតុកម្មប្រឆាំងច្បាប់ជាតិរហូត ។ ដូចនេះបើទុកក៏មិនចំណេញ
ដកចេញក៏មិនខាតដែរអ្ហា !