ដោយ ទីន ហ្សាការីយ៉ា
2019-09-22
អាស៊ីសេរី

ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបានលុង លោក ធឿន ប៊ុនធន ដែលត្រូវអាជ្ញាធរចាប់ខ្លួន។ Photo Provided
តុលាការខេត្តរតនគិរីឃុំខ្លួនមន្ត្រីបក្សប្រឆាំង២នាក់ ដោយចោទពីបទរួមគំនិតក្បត់ជាតិ
កូនសកម្មជនបក្សប្រឆាំងខេត្តរតនគិរីទទូចឱ្យប៉ូលិសដោះលែងឪពុកដើម្បីបានចូលរួមបុណ្យភ្ជុំ
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តរតនគិរី អះអាងថា មន្ត្រីប៉ូលិសខេត្តនេះ បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ២នាក់ គឺលេខាធិការគណបក្សសង្គ្រោះជាតិខេត្ត លោក ងិន សុផាត និងប្រធានប្រតិបត្តិក្រុងបានលុង លោក ធឿន ប៊ុនធន បញ្ជូនទៅសាកសួរនៅស្នងការនគរបាលខេត្ត ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២១ កញ្ញា កន្លងទៅ។
ភរិយាមន្ត្រីគណបក្សសង្គ្រោះជាតិ ក្រុងបានលុង អ្នកស្រី យ៉ាន់ ណារី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២២ កញ្ញា ថា មន្ត្រីប៉ូលិសជាច្រើននាក់បានចូលទៅចាប់ស្វាមីរបស់លោកស្រី នៅក្នុងហាងលក់បាយមួយកន្លែងនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង កាលពីព្រឹកថ្ងៃទី២១ កញ្ញា។ លោកស្រី បន្តថា ការចាប់ខ្លួននេះគឺ ជារឿងអយុត្តិធម៌បំផុត ពីព្រោះមន្ត្រីប៉ូលិសចាប់ស្វាមីរបស់លោកស្រីដោយពុំបានប្រព្រឹត្តខុសច្បាប់ឡើយ៖ «ខ្ញុំចង់ប៉ូលិសដោះលែងគាត់មកវិញ ព្រោះប្ដីខ្ញុំអត់មានទោសត្រូវជាប់គុកនោះទេ។ គេថាប្ដីខ្ញុំបង្ហោះព័ត៌មានប្រមូលប្រជាពលរដ្ឋទៅចូលរួមទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ។ ខ្ញុំយល់ថាអត់ត្រឹមត្រូវទេ ព្រោះនេះជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋ»។
មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះ និងសំឡេងឱ្យដឹងថា មន្ត្រីប៉ូលិសបានបញ្ជូនលោក ងិន សុផាត និង លោក ធឿន ប៊ុនធន ទៅឃុំខ្លួនស្នងការដ្ឋាននគរបាលខេត្តរតនគិរី រហូតមកទល់រសៀលថ្ងៃទី២២ កញ្ញា មិនទាន់ដោះលែងវិញនៅឡើយទេ។
អាស៊ីសេរីពុំអាចទាក់ទងស្នងការនគរបាលខេត្តរតនគិរី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះទេនៅថ្ងៃទី២២ កញ្ញា។
គិតត្រឹមរសៀលថ្ងៃទី២២ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៩នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ និងច្រើននាក់ទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង ដែលច្បាប់កម្ពុជាអនុញ្ញាត៕
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕