ដោយ ខែ សុណង
2019-09-22
អាស៊ីសេរី

សកម្មជនគណបក្សប្រឆាំង និងជាប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី លោក ពូក ចន្តា ដែលត្រូវជនមិនស្គាល់ពីរនាក់ វាយពីក្រោយចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុកលោក ពូក ចន្ដា
![]()
ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី រងគ្រោះបែកក្បាលសុំអន្តរាគមន៍ពីអង្គការសង្គមស៊ីវិល
សកម្មជនគណបក្សប្រឆាំងនិង ជាប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ត្រូវជនមិនស្គាល់ពីរនាក់យកដំបងដែកលួច វាយពីក្រោយចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនៅថ្ងៃទី២២ ខែកញ្ញានេះ។ សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ស្នើទៅសមត្ថកិច្ចស្រាវជ្រាវករណីនេះ ដោយកុំប្រកាន់និន្នាការ នយោបាយ។
ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី លោក ពូក ចន្ដា ដែលរងការវាយធ្វើបាប ចាត់ទុកករណីនេះ ជាការប៉ុនប៉ងធ្វើឃាតលើរូបលោក។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ពូក ចន្តា ប្រាប់អាស៊ីសេរីថា ជនមិនស្គាល់មុនទាំងនោះ បានលួចវាយលោក ពេលលោកដើរពីផ្សារបម្រុងទៅផ្ទះ រួចពួកគេក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ។ លោកថា របួសនេះធ្វើឱ្យលោកដេរអស់ប្រាំថ្នេរ។ លោកឱ្យដឹងទៀតថា ក្រោយកើតហេតុ លោកបានប្តឹងទៅអាជ្ញាធរមូលដ្ឋានរួចរាល់អស់ហើយ៖ «វាយតែមួយដំបងទេ វាយរួចហើយគេជិះម៉ូតូរត់ទៅ ពេលអ៊ីចឹងទៅយើងត្រូវដាក់ប្ដឹងទៅប៉ូលិសដឹងសិន ខ្ញុំប្ដឹងពីបទមនុស្សឃាត ខ្ញុំថាខ្មែរដូចមិនត្រូវលួចធ្វើឃាត ឬលួចវាយពីក្រោយខ្នងទេ»។
លោក ពួក ចន្តា បញ្ជាក់ថា លោកមិនដែលមានជម្លោះជាមួយអ្នកណាទេ ហើយសព្វថ្ងៃលោកក៏មិនបានធ្វើសកម្មអ្វីទាក់ទងនឹងរឿងនយោបាយឡើយ។ លោកថា សព្វថ្ងៃនេះ លោកគ្រាន់តែអ្នកជួយមើលថែផ្ទះឲ្យលោក សម រង្ស៊ី ប៉ុណ្ណោះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា នៅពេលកើតមានមានបញ្ហានេះ គឺសមត្ថកិច្ចនឹងដោះស្រាយ។ នៅពេលមានការចោទសួរហេតុអ្វីករណីបង្កហិង្សាលើសកម្មជនគណបក្សប្រឆាំង នៅរយៈពេលចុងក្រោយសមត្ថកិច្ចមិនទាន់រកឃើញជនប្រព្រឹត្ត អ្នកនាំពាក្យរូបនេះអះអាងថា សំណុំរឿងតិចណាស់ដែលសមត្ថកិច្ច មិនទាន់ស្វែងរកជនប្រព្រឹត្តឃើញ៖ «កងកម្លាំងមានសមត្ថកិច្ចត្រូវតែដោះស្រាយ ប៉ុន្តែលោកយកពីរបីករណីទៅប្រៀបធៀបមួយពាន់ករណី ក្នុងមួយឆ្នាំអីចឹងទៅមិនអាចឆ្លើយបានទេ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើសមត្ថកិច្ចនៅតែមិនអាចស្វែងរកជនប្រព្រឹត្តមកផ្ដន្ទាទោសបាននោះទេ សាធារណជន នឹងរិះគន់ថា ករណីហិង្សានេះគឺជា ការធ្វើទុក្ខបុកម្នេញ និងជាការគំរាមកំហែងលើសកម្មជនគណបក្សប្រឆាំង។ លោកជំរុញឱ្យសមត្ថកិច្ចស្វះស្វែងចាប់ជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់ ដោយកុំប្រកាន់និន្នាការនយោបាយ៖ «អ៊ីចឹងអាជ្ញាធរត្រូវតែផ្ដល់កិច្ចការពារផ្ដល់ការស្រាវជ្រាវ ដើម្បីរកជនដៃដល់ទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជាយុត្តិធម៌ក្នុងសង្គម»។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ចោទប្រកាន់ថា ករណីហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិម្ដងហើយម្ដងទៀតបែបនេះ គឺជារឿងនយោបាយ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ស្នើឱ្យអាជ្ញាធរក្រុងភ្នំពេញ ស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះដោយចិត្តទុកដាក់ និងស្នើទៅអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជួយឃ្លាំមើលករណីនេះ៖ «ខ្ញុំសូមឲ្យរបបក្រុងភ្នំពេញចាប់វែកមុខជនដៃដល់ចាប់មកផ្ដន្ទាទោសនិងសូមបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងបំភិតបំភ័យគ្រប់រូបភាពលើសកម្មជនគណបក្សសង្គ្រោះជាតិ»។
នៅរយៈពេលចុងក្រោយនេះ ករណីជនមិនស្គាល់មុខលួចវាយធ្វើបាប សកម្មជនគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ កើតឡើងជាង ១០ករណីហើយ។ ក្នុងនោះ មានបីករណីជនប្រព្រឹត្តសុទ្ធតែវាយសំដៅចំក្បាលសកម្មជនគណបក្សសង្គ្រោះជាតិ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចរបបក្រុងភ្នំពេញមិនទាន់វែកមុខចាប់បានជនប្រព្រឹត្តណាម្នាក់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ស្របពេលសកម្មជនបក្សប្រឆាំងចំនួន ២៧នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារ៕
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕
This country is in the cage of Veitcong mafia dictator and his groups so don’t ever dream to get out from veitcong puppet ‘ they can do anything they wanted and never get justice’ .If you want democracy or get justice you all must get up follow HONG KONG style’
my question is who sending any massage to those evil face book ?? I can see the recue party that some body said already dead . right now I can see some one scare that gosh so much talking every day about those gosh. I know why ?? those gosh KDOR still alive and come to hunt SO SOCHEATH mom every day.
dear socheat if you or your father your children who is in the place of this victim what is your reaction
but what does it matter mr so socheat it was only a sad and sordid story among so many others but the memories remain
One day tomorrow, later this sordid story will fall on you and do not forget what you posted on 23 SEPTEMBER AT 05.37 AM
THANK YOU
Send to facebook
ជនក្បត់ជាតិ សម រង្ស៉ី កំពុងប្រើលេសប្រមាថ
អង្គព្រះមហាក្សត្រកម្ពុជា ដើម្បីគេចចេញពីការសន្យា
*******
ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ បានត្រូវបានជនក្បត់ជាតិ សម រង្ស៉ី ប្រមាថប៉ះពាល់ព្រះចេស្តាព្រះអង្គយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់អោនឲ្យនោះ បើពិនឹត្យឲ្យស៊ីជម្រៅទៅ
វាគឺជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ ដែលចំណុចនេះ
ជនក្បត់ជាតិ សម រង្ស៉ី ពិតជាបានបានដឹងយ៉ាងច្បាស់ថា ការប្រមាថប៉ះពាល់ដល់ព្រះអង្គ
ព្រះមហាក្សត្រ បើជាប់គុកវិញ ច្បាស់ជាមិនតិចឆ្នាំនោះទេ ។
ពិតណាស់ដើម្បីបានជាលេសសម្រាប់ការគេចវេសចេញពីការសន្យាវិលចូលកម្ពុជាវិញ
ក្នុងកិច្ចសម្ភាសន៍ជាមួយ មួង ណារ៉េត នៃវេទិការវិទ្យុអាស៊ីសេរី
នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមរង្ស៊ីនិយាយថា អ្នកនៅលើទឹកដីប្រទេសកម្ពុជា
ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ ដូច្នេះលោក(ព្រះមហាក្សត្រ )អត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សា
រាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ ។
វាហាក់ដូចអត់មានរឿងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលចាំតែភ្លើវិលត្រឡប់មកដេកស៊ីបាយគុករួចហើយ។
នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអះអាងយ៉ាងច្បាស់ៗរួចហើយថា
សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន
ទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស
កម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ដូចនេះ ការប្រើប្រាសសម្តីប្រមាថអង្គព្រះ
មហាក្សត្រ គឺដើម្បីជាលេស សម្រាប់ឲ្យមានការបន្ថែមទោស តាមមាត្រា៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន
បាន ជាជាងត្រូវសមនិងពាក្យទាយទុករបស់សាធារណជនខ្មែរ ដែលថា ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាស ហើយដែលជនក្បត់ជាតិសមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយនៅកម្ពុជាបានទៀតនោះទេ ដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា ) និងសំណុំរៀង
ដ៏ទៃផ្សេងទៀតយ៉ាងច្រើនស្អេកស្កះនោះ ។
ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ដែលបោកជនឆោតល្ងង់យកប្រាក់ សម្រាប់រស់កំដរជិវិតដ៏កណ្តោច
កណ្តែងរបស់ពួកគេផងដែរ ៕