ដោយ វ៉ា សំណព្វ
23/09/2019
RFI

លោក ពូក ចិន្តា ទទួលរងរបួសបែកក្បាល
@សហការី
លោក ពូក ចន្ដា ដែលគេស្គាល់ថា ជាអតីតប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ត្រូវបានជន មិនស្គាល់អត្តសញ្ញាណពីរនាក់លួចវាយពីក្រោយ បណ្តាលឲ្យបែកក្បាលហូរឈាម កាលពីព្រឹក ថ្ងៃទី ២២ កញ្ញា ម្សិលមិញនេះ នៅម្តុំសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ។ ការលួចវាយប្រហារពីក្រោយខ្នងនេះ គឺនៅពេលដែលលោកកំពុងធ្វើដំណើរត្រលប់មកពីផ្សារវិញ នៅក្បែ ទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ហើយក៏ត្រូវបានជនដៃដល់ពីរនាក់ ជិះម៉ូតូមកលួចវាយក្បាលលោកពីក្រោយមួយដំបង បណ្តាលឲ្យបែកឈាមហូររហាម។ លោក ពូក ចិន្ដា បានចាត់ទុកករណីនេះថា ជាការប៉ុនប៉ងធ្វើឃាត និងបានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមូលដ្ឋានរួចហើយ។ ប៉ុន្តែអតីតប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី រូបនេះ មិនរំពឹងថា នឹងទទួលបានយុត្តិធម៌នោះទេ។
គួរកត់សំគាល់ថា នៅមួយរយៈពេលចុងក្រោយនេះ មានករណីជនមិនស្គាល់មុខបានលួចវាយប្រហារទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ប្រមាណជាង១០ករណីមកហើយ ខណៈពេលដែលសកម្មជនអតីតគណបក្សប្រឆាំងសរុបចំនួន២៧រូបទៀត ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនជាបន្តបន្ទាប់៕
សូមស្ដាប់ប្រសាសន៍ លោក ពូក ចិន្តា៖
23/09/2019
the client is none other than the criminal HUN SEN that hun sen knows and remembers forever all these victims never forget and never pad those who are suffered
About this criminal who is strong in front of the weak, he is absent at the plenary meeting of the UN can be interpreted in two ways either
1 he is sick
2 or he is afraid that there will be a shady blow of CPP because the family of this criminal no longer has the smell of saintete He can not entrust to his true false son hun sen who does not have the carure The criminal hun sen no longer trusts all these generals
it was sadness, painful and suffering to all Cambodian for so long . this action of evil was continuous from the past . this is nothing strange from those killing field the tactic are the same. so sad for all Cambodian after the war if there was a good leader Cambodian already living whit happiness. but stated of peaceful HUN SEN the evil man gave this people what we call peace whit tear that he can slaughter them at any time. I have a slime hop that our young can changing from what those uneducated leader touching them. to have a clear society Cambodia need to have a smart leader to make this poor nation strong again.