ដោយ អ៊ឹង ប៊ុនថន
24/09/2019
RFI

លោក សម រង្ស៊ី
@Internet
លោក សម រង្ស៊ី ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិកបានសរសេរលិខិតមួយទៅកាន់លោក Coly Seck ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដើម្បីឲ្យអង្គការពិភពលោកនេះជួយធានាថាការវិលត្រឡប់របស់លោកនៅថ្ងៃ៩ខែ វិច្ឆិកាខាងមុខ គឺជាឱកាសមួយប្រែក្លាយពីការប្រឈមមុខដាក់គ្នាទៅរកកិច្ចសន្ទនា និងការផ្សះផ្សាជាតិឡើងវិញ។ ប៉ុន្តែពីខាងរដ្ឋាភិបាលវិញអះអាងថា គឺមិនអាចបន្ទន់ជំហរជាមួយលោក សម រង្ស៊ី បានឡើយព្រោះប្រធានបក្សប្រឆាំងរូបនេះបានដើរហួសបន្ទាប់ក្រហមហើយ។
«យើងអំពាវនាវឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិធានាថាការវិលត្រឡប់នៅថ្ងៃ៩វិច្ឆិកា ឆ្នាំ ២០១៩ របស់ក្រុមមន្រ្តីបក្សប្រឆាំង ត្រូវបានប្រែក្លាយទៅជាឱកាសមួយត្រឡប់ទៅរកកិច្ចសន្ទនា និងការផ្សះផ្សាជាតិ»។ នេះជាខ្លឹមសារនៅក្នុងលិខិតជាភាសាអង់គ្លេសរបស់ លោក សម រង្ស៊ី ផ្ញើទៅកាន់លោក Coly Seck ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន។
ផ្អែកតាមខ្លឹមសារបែបនេះ ត្រូវបាន លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សាយឯករាជ្យ វិភាគថា «សារបែបនេះល្អជាងសារថា ចូលមកចាប់លោក ហ៊ុន សែន» ប៉ុន្តែលោកមានចម្ងល់ថា សារជាភាសាខ្មែរនិយាយផ្សេង និង ជាភាសាអង់គ្លេសផ្សេងអញ្ចឹង តើសារមួយណាពិតប្រាកដ?
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងថា លោក សម រង្ស៊ី បានដើរហួស«បន្ទាត់ក្រហមហើយ»។ លោកអះអាងថា រដ្ឋាភិបាលនឹងអនុវត្តសាលដីកាចាប់ខ្លួនលោក សម រង្ស៊ី ដោយគ្មានការផ្លាស់ប្តូរជំហទេ ហើយថែមទាំងព្រមានទៀតថា បុគ្គលណាដែលទៅទទួលប្រធានគណបក្សប្រឆាំងរូបនេះនឹងជាប់ទោសទៀតផង។
ក៏ប៉ុន្តែលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកស្រីទៅក្រុមប្រឹក្សាសិទ្ធិមនុស្សដោយផ្តល់អនុសាសន៍ឲ្យមានការបើកចំហឡើងវិញ សម្រាប់កិច្ចសន្ទនានយោបាយរវាងរដ្ឋាភិបាល និងបក្សប្រឆាំងនៅកម្ពុជា។
ចំណែក លោក សម រង្ស៊ី ក៏បានបញ្ជាក់ក្នុងលិខិតរបស់លោកទៅកាន់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា គណបក្សសង្គ្រោះជាតិប្តេជ្ញាចិត្តអនុត្តន៍តាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសដើម្បីបង្កើតកិច្ចសន្ទនា និងការផ្សះផ្សា ខណៈសកម្មជនបក្សប្រឆាំងជិត៣០នាក់កំពុងជាប់ឃុំខ្លួន៕
Send to facebook
ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
មិនអាចទៅរួចនោះទេ !
*******
ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
បែបនេះ ។
ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
ស្នេហាជាតិតិច ។
ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
សម្រាប់បរិបទដែលមិនសមហេតុផល។
ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
អំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
តេជោហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕