នយោបាយ
រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក វ៉ាង យី (Wang Yi) នៅថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (VOA)
24 កញ្ញា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញានេះ លោកប្រាក់ សុខុន ដែលជាតំណាងឲ្យមេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃអង្គារ ឆ្ពោះមកកាន់ទីក្រុងញូវយ៉ក។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ដែលធ្វើឡើងរយៈពេលបួនថ្ងៃ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ។
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤នេះ បានចាប់ផ្តើមកាលពីអង្គារ ដោយមានមេដឹកនាំពិភពលោកជាច្រើននាក់ចូលរួម ក្នុងនោះមានលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ ក្រុមមេដឹកនាំ និងតំណាងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក៏នឹងចូលរួមការពិភាក្សានានានៃមហាសន្និបាតនេះផងដែរ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញានេះ លោក ប្រាក់ សុខុន ដែលជាតំណាងឲ្យមេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃអង្គារ ឆ្ពោះមកកាន់ទីក្រុងញូវយ៉ក។
VOA មិនទាន់អាចសុំការធិប្បាយពីលោក កែ សុវណ្ណ ឯកអគ្គរាជទូតខ្មែរប្រចាំអង្គការសហប្រជាជាតិបានទេ ពាក់ព័ន្ធនឹងរបៀបវាររបស់ប្រមុខការទូតកម្ពុជារូបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីប្រកាសដាច់ដោយឡែកមួយទៀតរបស់ក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន នឹងផ្តល់សេចក្តីថ្លែងការណ៍«ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សមិទ្ធិផលសំខាន់ៗឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួមក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើជ្រុលនិយម…និងការគំរាមកំហែងសន្តិសុខមិនប្រពៃណី»។
លោក ប្រាក់ សុខុន ក៏នឹងធ្វើការគូសបញ្ជាក់បញ្ហាជាច្រើនទាក់ទិនសណ្តាប់ធ្នាប់ពិភពលោកថ្មី ពហុភាគីនិយម តួនាទីច្បាប់ អន្តរជាតិ ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួមគ្នា។
មហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ នឹងធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន (ឬការមិនទុកចោលនរណាម្នាក់ឲ្យបាត់បង់ឧកាស)»។
ដោយឡែកលោក ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសពីររូបមកពីប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត រួមមានសាធារណរដ្ឋឆែក និងសហព័ន្ធរុស្ស៊ី។ លោកក៏គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសផ្សេងទៀត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ មុននឹងចូលរួមការប្រជុំក្រៅផ្លូវការថ្នាក់តំបន់ផ្សេងទៀត ហើយនិងការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ៕
I knew the monkey master did not wanted to go facing a danger first. just like the monkey’s strap they got banana in it the master always pushing a tiny one go in first. we knew what going to happen when those small one eat those banana he will not standing for that long at last he will die for it .
Mr Trups just said in the UN about china and Iran’ they should be feel ashamed ‘and he said china is the threat to the world ‘ . Singapore getting tie up with USA ‘ not like dirty small pond of cambodia’
ត្រឹមត្រូវ !
មេស្វា គឺអាក្បត់ជាតិសមរង្ស៊ី នឹងបក្សពួកក្បត់ជាតិរបស់វានៅ ដែលរត់ប្រាសអាយុទៅក្រៅប្រទេស
ហើយដែលមានជំនាញខាងការបោកប្រាសហ្នឹងហើយ ។
ចំណែកកូនស្វា គឺពួកអាចាប់គុក មីជាប់គុក ចាបន្តបន្ទាប់ហ្នឹងដែរ ។