ដោយ វ៉ែន សុមេធ
2019-09-24
RFA

ខ្លោងទ្វារតុលាការខេត្តស្វាយរៀង (រូប៖ ហ្វេសប៊ុក CCFC-Seasoan)
![]()
ស្នងការនគរបាលខេត្តស្វាយរៀង កោះហៅប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀងទៅសួរនាំ នៅថ្ងៃទី២៣ ខែកញ្ញា ប៉ុន្តែមន្ត្រីបក្សប្រឆាំងរូបនេះ មិនបានចូលបំភ្លឺឡើយ ដោយសារកំពុងភៀសខ្លួននៅប្រទេសថៃ ពីព្រោះបារម្ភការចាប់ខ្លួន។ មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិល ចាត់ទុកការកោះហៅនេះថា ជាចេតនាគំរាមគំហែងផ្នែកនយោបាយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ដែលកំពុងរស់នៅនិរទេសខ្លួននៅឯប្រទេសថៃ លោក ម៉ៅ វិបុល ប្រាប់អាស៊ីសេរីថា លិខិតកោះហៅរបស់ស្នងការនគរបាលខេត្តស្វាយ រៀងនេះ ត្រូវបានសមត្ថកិច្ចមួយក្រុម យកទៅឲ្យម្ដាយរបស់លោកដែលរស់នៅតែម្នាក់ឯងនៅភូមិថ្នា ឃុំគោកព្រីង ស្រុកស្វាយជ្រុំ។
ក្នុងលិខិតកោះហៅនេះ បញ្ជាក់ថា លោក ម៉ៅ វិបុល ត្រូវចូលបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន។
លោក ម៉ៅ វិបុល ថ្លែងថា លោកមិនអាចចូលបំភ្លឺតាមការកោះហៅនេះទេ ព្រោះលោកដឹងថា អាជ្ញាធរមានបំណងចាប់ខ្លួន ដោយសារតែលោកមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ហើយនៅតែបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ៖ «មិនអាចចូលបំភ្លឺបានទេ ព្រោះចូលបំភ្លឺទៅមានតែគេចាប់ខ្លួនហើយ។ នេះគឺជាការគំរាមគំហែងបំបាក់ស្មារតីរបស់មន្ត្រីនិងសកម្មជនបក្សប្រឆាំង»។
លោក ម៉ៅ វិបុល ស្ថិតក្នុងចំណោមមន្ត្រី ១១៨រូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបាន តុលាការរបបក្រុងភ្នំពេញហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ លោកបានបង្ខំចិត្តរត់ ភៀសខ្លួនទៅរស់នៅឯប្រទេសថៃជិត ២ឆ្នាំហើយ ដើម្បីគេចពីការតាមចាប់ខ្លួន។ ទោះបីជារស់នៅ ក្នុងភាពជាជនភៀសខ្លួនក្តី លោក ម៉ៅ វិបុល នៅតែបង្ហោះសារនៅលើហ្វេសប៊ុកគាំទ្រគណបក្ស សង្គ្រោះជាតិ និងតែងតែរិះគន់របបក្រុងភ្នំពេញពីទង្វើបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ លោកប្ដេជ្ញាថា នឹងវិលចូលប្រទេសកម្ពុជាវិញជាមួយ លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីផ្លាស់ប្ដូររបបដឹកនាំសព្វថ្ងៃ៖ «ក្នុងឆន្ទៈនិងបេះដូងរបស់ខ្ញុំគឺស្រឡាញ់យុត្តិធម៌ និងប្រជាធិបតេយ្យ និងប្រជាពលរដ្ឋដែលគាត់រងគ្រោះសព្វបែបយ៉ាងដោយសាររដ្ឋាភិបាលធ្វើទុក្ខ បុកម្នេញនេះ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន បានទេនៅថ្ងៃទី២៣ កញ្ញា ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។
រីឯអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន វិញ អះអាងថា លោកមិនបានដឹងអំពីសំណុំរឿងនេះទេ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើបុគ្គលដែលទទួលបានលិខិតកោះហៅនេះ មិនចូលបំភ្លឺតាមកាលកំណត់ គឺសមត្ថកិច្ច នឹងចេញលិខិតកោះហៅម្ដងហើយម្ដងទៀត។ លោកអះអាងថា ការកោះហៅ និងការចាប់ខ្លួនសកម្មជនមូលដ្ឋានគណបក្សសង្គ្រោះជាតិសព្វថ្ងៃនេះ គឺដោយសារពួកគេធ្វើសកម្មភាពឃុបឃិតគ្នាជាមួយលោក សម រង្ស៊ី ដែលលោកហៅថា ជាមេឧទ្ទាមក្រៅច្បាប់៖ «អ្នកទាំងអស់នោះប្រព្រឹត្តខុសនឹងច្បាប់ មិនមែនដោយសារគេប្រកាសវិលត្រឡប់មករបស់ពួកមេឧទ្ទាមនោះទេ តែពួកនេះបានធ្វើសកម្មភាពឃុបឃិតជាមួយពួកឧទ្ទាម។ មានសង្គមស៊ីវិលមួយចំនួនចោទអ៊ីចេះចោទអ៊ីចុះ។ អារឿងសមត្ថកិច្ច ហៅពលរដ្ឋមកបំភ្លឺនេះ គឺមានរាល់តែថ្ងៃតែគ្រាន់តែថាពួកគាត់អត់ចាប់អារម្មណ៍ ប៉ុន្តែរឿងពួកឧទ្ទាមនេះ គឺគាត់ចាប់អារម្មណ៍តែម្ដង»។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគម អាដហុក (ADHOC) លោក នី សុខា លើកឡើងថា ការកោះហៅប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ក្នុងស្ថានភាពនយោបាយបែបនេះ នឹងនាំឱ្យមហាជនវាយតម្លៃថា ជាការគំរាមគំហែង និងធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបក្សប្រឆាំង។ លោកព្រួយបារម្ភថា ចំណាត់ការបែបនេះ នឹងកាន់តែបន្ថែមបន្ទុកឲ្យសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប វាយតម្លៃមិនល្អពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោកថា វាក៏ធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពប្រេះឆា និងងាយផ្ទុះអំពើហិង្សាសងសឹកគ្នាថែមទៀត៖ «សហគមអឺរ៉ុបគេកំពុងតែស្នើឲ្យយើងកែទម្រង់បញ្ហា សិទ្ធីមនុស្ស និងបញ្ហាប្រជាធិបតេយ្យហើយដល់ពេលយើងអត់មានសញ្ញាណាមួយអំពីការកែប្រែទេ ហើយកាន់តែរឹតបន្តឹងសិទ្ធិសេរីភាពអ្នកនយោបាយ និងប្រជាពលរដ្ឋ ។វាជាការព្រួយបារម្ភរបស់ យើងថា តើប្រទេសកម្ពុជា នឹងអាចមានអ្វីកើតឡើងនៅពេលអនាគត»។
មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ថា អាជ្ញាធរបានបង្កើនការវាយប្រហារកាន់តែខ្លាំងលើក្រុមអ្នកគាំទ្រ និងសកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានកំណត់ថ្ងៃជាក់លាក់ក្នុងការវិលត្រឡប់មកកម្ពុជាវិញ។ គិតត្រឹមថ្ងៃទី២៣ កញ្ញា អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនបក្សប្រឆាំង នៅតាមមូលដ្ឋានសរុប ២៩នាក់ ដាក់ក្នុងពន្ធនាគារ និងបានកោះហៅសកម្មជនបក្សប្រឆាំងទៅសាកសួរកើនដល់ ១៥៨នាក់ហើយ។ ក្រៅពីនេះ សកម្មជនបក្សប្រឆាំងមួយចំនួនទៀត ក៏កំពុងទទួលរងការគំរាមគំហែង និងរងការវាយដំ តាមរូបភាពផ្សេងៗ ទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Send to facebook
ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
មិនអាចទៅរួចនោះទេ !
*******
ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
បែបនេះ ។
ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
ស្នេហាជាតិតិច ។
ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
សម្រាប់បរិបទដែលមិនសមហេតុផល។
ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
អំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
តេជោហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕