អតីតមន្ត្រីបក្សប្រឆាំង​២រូបទៀតខេត្តរតនគិរី ត្រូវឃុំខ្លួននៅពន្ធនាគារពីបទរួមគំនិតក្បត់

២៤ កញ្ញា ២០១៩
|
https://vodhotnews.com

បុរសម្នាក់ធ្វើដំណើរកាត់សាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបភាព៖ជន ចាន់រ៉ែន)

អតីតសកម្មជនបក្សសង្គ្រោះជាតិខេត្តរតនគិរី​២រូបទៀត ដែលត្រូវនគរបាលចាប់ខ្លួន​កាលពី​ចុង​​សប្ដាហ៍ ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីម្សិលមិញ​ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់។ នេះបើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យអគ្គស្នងរងការនគរបាលជាតិ លោក ឆាយ គឹមឃឿន នៅ​ថ្ងៃទី២៣​កញ្ញា។

លេខាធិការអតីតគណបក្ស​សង្គ្រោះជាតិ​ខេត្ត លោក ងិន សុផាត និងអតី​ប្រធាន​ប្រតិបត្តិ​ក្រុង​បានលុងខេត្តរតនគិរី លោក ធឿន ប៊ុនធន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២១​កញ្ញា​។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ថាបុរសទាំងពីរនាក់នេះ  ត្រូវបានតុលាការខេត្តរតនគិរីបង្គាប់ឱ្យឃុំខ្លួននៅពន្ធនា​គារ​រតនគិរីបណ្ដោះអាសន្ន  ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

លោក ឆាយ គឹមឃឿន មានប្រសាសន៍៖ « ពីរនាក់ហ្នឹងត្រូវបានតុលាការចេញដីកាឃុំខ្លួន​រួច​ហើយ​ពីបទ​រួមគំនិតក្បត់»។

តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌចែងថា បុគ្គលដែលចូលរួមក្នុងគម្រោងធ្វើរដ្ឋប្រហារឬផ្តួលរំលំរដ្ឋាភិបាល ត្រូវជាប់ពី «បទរួមគំនិតក្បត់» ត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ ២០ឆ្នាំ។

កូនស្រីលោក ងិន សុផាន គឺអ្នកស្រី ងិន គង្គា ឱ្យដឹងថាឪពុកនាងត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅភូមិសោមគល់ឃុំសោមកាណិញ ស្រុកអូរយ៉ាដាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ខណៈ​ឪពុកនាងកំពុងហូបកាហ្វេ។ អ្នកស្រីចាត់ទុកថា ការចាប់ឪពុករបស់នាងជារឿងអយុត្តិធម៌ ហើយសមត្ថកិច្ចនោះ ក៏មិនបានបង្ហាញដីកាដែរ។

អ្នកស្រី ងិន គង្គា  លើកឡើងថា​ ៖«បើឃាត់ខ្លួន ហើយខ្ញុំដឹងពីមូលហេតុ ក៏អស់ចិត្ត។ ប៉ុន្តែនេះ នៅសុខៗគាត់ខ្លួន ខ្ញុំគិតថាវាអយុត្តិធម៌ណាស់។ មានជំងឺទឹករជាតិ ដើម្បីស្ដារប្រជាធិបតេយ្យឡើយវិញ។

ដោយចោទប្រកាន់ពីបទ ខ្ញុំសូមឱ្យថ្នាក់ដឹកនាំឬក៏អង្គការសិទ្ធិមនុស្សជួយដោះស្រាយរកយុត្តិធម៌​ឱ្យឪពុក​ខ្ញុំ ។ ឱ្យគាត់បានត្រឡប់មកផ្ទះវិញ ព្រោះឪពុកខ្ញុំមានជំងឺលើសឈាម»។

អ្នកស្រីបញ្ជាក់ថាមកដល់ល្ងាចថ្ងៃទី២៣កញ្ញានេះឪពុករបស់នាងមិនទាន់មានមេធាវី​នៅឡើយ ហើយនាងនិងក្រុមគ្រួសារក៏មិនទាន់បានជួបឪពុកដែរ។

ភរិយារបស់លោក ​ធឿន ប៊ុនថន គឺអ្នកស្រី អ្នកស្រី យ៉ាន់ ណារី  ត្រូវបានវិទ្យុអាស៊ីសេរីស្រង់​សម្ដី​ថាលោក ធឿន ប៊ុនថន ត្រូវប៉ូលីសចាប់ខ្លួនក្នុងហាងបាយមួយ  ចោទថាប្រមូលគ្នា​ត្រៀម​ចាំគាំទ្រលោកសម រង្ស៊ី ។

អ្នកស្រី យ៉ាន់ ណារី៖ គេ​ថា​ប្ដី​ខ្ញុំ​បង្ហោះ​ព័ត៌មាន​ប្រមូល​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ខ្ញុំ​យល់ថា​អត់​ត្រឹម​ត្រូវ​ទេ ព្រោះ​នេះ​ជា​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ»។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីលោក ញិន ពេជ្រ បដិសេធមិនឆ្លើយថា ហេតុអ្វីបានជាតុលាការចាប់ខ្លួនពួកគាត់នោះឡើយ។

លោកថា៖«រឿងនេះ ខ្ញុំបានបញ្ជូនទៅចៅក្រមស៊ើបសួររួចអស់ហើយ»។

​អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក​ ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​ការចាប់ខ្លួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ២នាក់នេះជាករណីនយោបាយ។ លោកបន្ត​ថា អាដហុកទទួលពាក្យបណ្ដឹងនិងពាក្យសុំអន្តរគមន៍មួយចំនួនពីសកម្មជននយោបាយ ទាំង​នោះ ខណៈដែលករណីទាំងនោះមិនមែនស្ថិតនៅលើការតស៊ូផ្លូវច្បាប់ទេ តែស្ថិតក្រោម​ឥទ្ធិពល​​នយោបាយ។ 

លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា​៖ «ឃើញថាជាការព្រួយបារម្ភ​នៃសង្គមកម្ពុជាយើង ព្រោះថា​អ្នកគាំទ្រ​នយោបាយទាំងហ្នឹងគេមិនស្ងប់មិនសុខនឹង​ការចោទ​ប្រកាន់ទាំងហ្នឹង ពួកគាត់អត់ឈប់តែ​នៅតែបន្តសកម្មភាព កាលណាបន្តសកម្មភាពនៅតែបន្តចាប់ វាជៀសមិនផុតនឹងជះឥទ្ធិពល​មកសង្គមនឹងនាំឱ្យសង្គមវ៉ឹកវរ»។ 

ក្នុងខែកញ្ញានេះគ្រប់ស្ថាប័នរដ្ឋធំៗទាំងអស់នៅក្នុងប្រទេសបានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់ដោយចាត់ទុកបំណងវិលចូលប្រទេសវិញនៅថ្ងៃទី៩ខែវិច្ឆិការបស់លោក សម រង្ស៊ី និង​សេចក្ដីអត្ថាធិប្បាយរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ ទាក់ទងនឹងព្រះរាជតួនាទីរបស់អង្គ​ព្រះមហាក្សផងនោះ​ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារនិងជាអំពើក្បត់ជាតិ។

ក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២០ខែកញ្ញាថា ជនណាគាំទ្រចលនា​របស់លោកសមរង្ស៊ី ជននោះនឹងត្រូវចាប់ខ្លួនក្នុងបទល្មើសឧបឃាតដែលអាច ជាប់គុករហូត​ដល់៣០ឆ្នាំ ខណៈដែលអ្នករាជវិញអាចប្រឈមនឹងការជាប់គុកអស់១ជីវិត។

បើតួលេខដែលសរុបដោយអតីតគណបក្សសង្គ្រោះជាតិ បង្ហាញថាសកម្មជនគណបក្សប្រឆាំង២៨នាក់ហើយត្រូវបានចាប់ខ្លួននឹងបញ្ជូនដាក់ពន្ធនាគារ ខណៈដែលជាង១៥០ ផ្សេងទៀតត្រូវបានកោះហៅសួរចម្លើយពីសំណាក់សមត្ថកិច្ច។

របាយការណ៍កម្រាស់ ២០ទំព័ររបស់​អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីសថា មួយឆ្នាំបន្ទាប់​ពីការបោះឆ្នោត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់សង្កិន​សិទ្ធិនយោបាយ៕

រាយការណ៍បន្ថែម​ដោយ កញ្ញា ខាន់ លក្ខិណា​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "អតីតមន្ត្រីបក្សប្រឆាំង​២រូបទៀតខេត្តរតនគិរី ត្រូវឃុំខ្លួននៅពន្ធនាគារពីបទរួមគំនិតក្បត់"

  1. so socheath says:

    Send to facebook
    ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
    មិនអាចទៅរួចនោះទេ !
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
    នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
    រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
    អំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  2. Anonymous says:

    khmer people must get up like HONG KONG ‘ otherwise will die like feogs in the hot pot

  3. so socheath says:

    អូហូ ! ខ្មែរមិនមែនហុងកុងទេ អាពូជឆ្កែ
    កុំចង់លេងសើច !
    លោតតិចសំពងតិច លោតខ្លាំង សំពងខ្លាំង
    លោតពេញទំហឹង សំពងអ្ហែងទាល់តែក្ស័យជីវ៉ាអាភ្លើ !
    អ្នកដែលត្រូវសំពងទាល់តែងាប់ដូចខ្មោចឆ្កែ គឺបក្សពួកអាក្បត់ជាតិសមរង្ស៊ីហ្នឹង
    ជាដំបូងគេតែម្តង !
    កុំឡប់ដាក់ឡូយអាល្ងង់ !