ដោយ ទីន ហ្សាការីយ៉ា
2019-09-25
RFA

លោក សម រង្ស៊ី (ឆ្វេង) និងលោក កឹម សុខា (កណ្ដាល) ជជែកជាមួយលោក ហ៊ុន សែន ក្រោយចេញពីជំនួបប្រជុំកំពូលកាលពីថ្ងៃទី២២ កក្កដា ២០១៤ នាវិមានព្រឹទ្ធសភា។ RFA/Tin Zakariya
ការឃុំខ្លួនលោក កឹម សុខា គឺជាប្រធានបទមួយដ៏សំខាន់ដែលសហគមន៍ជាតិ អន្តរជាតិចាប់អារម្មណ៍ និងទាមទារឱ្យដោះលែងវិញ។ ករណីលោក កឹម សុខា នេះ ក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនទៀត ដែលសហភាពអឺរ៉ុប នឹងបន្តប្រព័ន្ធអនុគ្រោះពន្ធ ឱ្យរបបក្រុងភ្នំពេញទៀតដែរ។
ការប្រកាសវិលចូលស្រុកវិញ របស់លោក សម រង្ស៊ី ជាប្រធានបទមួយដ៏សំខាន់ ដែលសហគមន៍ជាតិ អន្តរជាតិ តាមដានឃ្លាំមើលដែរ។ តើលោក ហ៊ុន សែន អាចនឹងលេងល្បិច “ព្រួញមួយបាញ់បានសត្វពីរ” ដោយដោះលែង លោក កឹម សុខា ដើម្បីបន្ធួរស្ថានការណ៍តានតឹងផ្នែកនយោបាយ ដើម្បីផ្គាប់ចិត្តសហភាពអឺរ៉ុប តែលោកនៅអាច សម្រេចនូវយុទ្ធសាស្ត្ររបស់ខ្លួនកម្ទេចកម្លាំងបក្សប្រឆាំងផង តាមរយៈការបង្កឱ្យមាន ការប្រឈមមុខដាក់គ្នាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកាន់តែខ្លាំង ឬយ៉ាងណា?
របបលោក ហ៊ុន សែន បានប្រកាសពីផែនការទប់ស្កាត់ ការវិលត្រលប់របស់លោក សម រង្ស៊ី ទៅកាន់មាតុប្រទេសវិញជាបន្តបន្ទាប់។ ការប្រកាសនេះ មិនត្រឹមតែត្រៀមទប់ស្កាត់តែរឿងចាប់ខ្លួនតែមួយមុខនោះទេ គឺថែមទាំងប្រកាសត្រៀមគ្រាប់រ៉ុកកែតបាញ់ផ្លោង កម្ទេចលោក សម រង្ស៊ី ទៀតផង បើសិនជាមេដឹកនាំបក្សប្រឆាំងរូបនេះឆ្លងចូលទឹកដីកម្ពុជា។
មូលហេតុអ្វីបានជាលោក ហ៊ុន សែន ប្រកាសត្រៀមកាំភ្លើងធំ ចាំកម្ទេចលោក សម រង្ស៊ី នៅគ្រាដែលលោក សម រង្ស៊ី គ្មានអាវុធនៅដៃផងនោះ? ជាការពិតណាស់ លោក សម រង្ស៊ី គ្មានអាវុធណាមួយសម្រាប់តដៃនឹងកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន សែន ឡើយ។ តាមមើលទៅ ការព្រមាននិងការប្រកាសប្រឆាំងលោក សម រង្ស៊ី នេះ ទំនងជាលោក ហ៊ុន សែន ភ័យខ្លាច វត្តមានលោក សម រង្ស៊ី វិលចូលស្រុកវិញក៏ថាបាន ពីព្រោះថា វត្តមានរបស់លោកមេដឹកនាំបក្សប្រឆាំងរូបនេះ អាចប៉ះពាល់ដល់ដល់គ្រឹះអំណាចរបស់លោក ហ៊ុន សែន តាមរយៈកម្លាំងរូបរួមជាធ្លុងតែមួយរវាង កឹម សុខា សម រង្ស៊ី នោះ។
ជាការពិត កម្លាំងរួបរួមរវាង លោក កឹម សុខា និងលោក សម រង្ស៊ី បានធ្វើឱ្យគណបក្សប្រឆាំងលេចមុខត្រដែតទាំងនៅឆាកជាតិ អន្តរជាតិ តាមរយៈលទ្ធផលបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣។ អ្នកណាក៏ជឿរថា ដោយគណបក្សកាន់អំណាចមើលឃើញពីលទ្ធផលនេះ ទើបលោក ហ៊ុន សែន ប្រើគ្រប់មធ្យោបាយ ដើម្បីបំបែកបំបាក់ និងកម្ទេចគណបក្សប្រឆាំងចោល ក្រោមរូបភាពអនុវត្តច្បាប់ ដោយប្រើសភា តុលាការជាកូនអុករបស់ខ្លួន ក្នុងការកាត់សេចក្ដី និងវិសោធនកម្មច្បាប់មួយចំនួន។ ជាក់ស្ដែង ដូចជាការចោទគណបក្សប្រឆាំងថា ជាអង្គការចាត់តាំងផ្ដួលរំលំរដ្ឋាភិបាល ហើយអ្វីដែលគួរឱ្យស្ញប់ស្ញែងនោះ គឺបេសកកម្មផ្លេកបន្ទោរស្វែងរក “យុត្តិធម៌ និងសន្តិសុខសង្គម” នោះ គឺការចាប់លោក កឹម សុខា ដាក់ពន្ធនាគារភ្លាមៗ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ និង ដាក់បម្រាមមិនឱ្យបក្សប្រឆាំង១១៨ នាក់ មានសិទ្ធិធ្វើនយោបាយជាដើម។
រយៈពេលពីរឆ្នាំមកនេះ ទោះជាគណបក្សប្រឆាំង ត្រូវបានរំលាយទៅហើយក្ដី រចនាសម្ព័ន្ធគណបក្សប្រឆាំងមិនរលាយទៅតាមសាលដីការបស់តុលាការកំពូលឡើយ។ ទោះបីជារបបលោក ហ៊ុន សែន ប្រើគ្រប់វិធីដើម្បីរារាំង ឱ្យកម្លាំងគណបក្សប្រឆាំងចុះខ្សោយ និងបែកបាក់ តាមរយៈការបញ្ចុះបញ្ចូលឱ្យចុះចូលផង ការគំរាមកំហែងប្រើអំពើហិង្សាលួចវាយសកម្មជនបក្សប្រឆាំងផង និងការចាប់ចងដាក់ពន្ធនាគារជាដើម តែមកទល់ពេលនេះ គណបក្សប្រឆាំង មិនរលាយទៅតាមសាលដីការបស់តុលាការកំពូលឡើយ។ លោក សម រង្ស៊ី អះអាងថា គណបក្សប្រឆាំងរលាយតែនៅលើក្រដាសទេ តែរចនាសម្ព័ន្ធគណបក្សមិនរលាយឡើយ។ តាមមើលទៅ លោក ហ៊ុន សែន ប្រហែលអាចដឹងថា នឹងមិនទទួលបានជោគជ័យលើការបំបែកបំបាក់កម្លាំងបក្សប្រឆាំងដែរ។ យុទ្ធសាស្ត្របន្ទាប់ អ្វីដែលលោក ហ៊ុន សែន អាចមើលឃើញ ថា នឹងមានប្រសិទ្ធភាពនោះ គឺមានតែបំបែកលោក កឹម សុខា ចេញពីលោក សម រង្ស៊ី ទេ ដែលអាចធ្វើឱ្យកម្លាំងបក្សប្រឆាំងពុះហែកជាពីរ និងចុះខ្សោយបាន នៅខណៈក្រុម កឹម សុខា និយម និងក្រុម សម រង្ស៊ី និយមមួយចំនួន កំពុងតែជះទឹកដាក់គ្នាជាបណ្ដើរៗទៅហើយនោះ។
យុទ្ធសាស្ត្របំបែកបំបាក់ កឹម សុខា ចេញពី សម រង្ស៊ី បាននោះ គឺមានតែធ្វើយ៉ាងណា រារាំងកុំឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញបានតាមផែនការកំណត់នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។ បញ្ហានេះហើយដែលលោក ហ៊ុន សែន ប្រើស្ថាប័នជាតិសំខាន់ៗ ចេញសេចក្ដីថ្លែងការណ៍ប្រឆាំងលោក សម រង្ស៊ី និងការប្រើប្រាស់តុលាការ ចេញដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ស្ទើរតែរាប់មិនអស់ ក្រោមបទចោទប្រកាន់ជាច្រើន ក្នុងនោះរួមមាន ចោទពីបទក្បត់ជាតិផង។ ការធ្វើដូច្នេះ គឺជាការបន្លាចលោក សម រង្ស៊ី ផង និងបំបាក់ស្មារតីអ្នកគាំទ្របក្សប្រឆាំងផង។ ក៏ប៉ុន្តែផែនការទប់ស្កាត់លោក សម រង្ស៊ី នេះ តាមមើលទៅរបបក្រុងភ្នំពេញពិបាកនឹងទទួលបានជោគជ័យណាស់ ពីព្រោះថា លោក សម រង្ស៊ី ក៏ទំនងជាដឹងខ្លួនថា បើសិនជាលោក មិនវិលចូលស្រុកទៅតាមផែនការរបស់គណបក្សសង្គ្រោះជាតិដែលដាក់ចេញឱ្យគេឯងដឹងជាសាធារណៈទៅហើយទេ គឺជីវិតនយោបាយរបស់លោក អាចនឹងត្រូវបញ្ចប់នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ព្រោះការសន្យារបស់លោក ក៏ធ្លាប់បានធ្វើឡើងជាច្រើនលើករួចទៅហើយនោះ។
ដោយលោក ហ៊ុន សែន មើលឃើញពីផែនការជាក់លាក់របស់លោក សម រង្ស៊ី ដូច្នេះ លោក ហ៊ុន សែន ទំនងជានឹងអាចប្រើយុទ្ធសាស្ត្រផ្សេងទៀត គឺ ការដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ នៅមុនថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ ពោលគឺនៅមុនពេល លោក សម រង្ស៊ី វិលចូលស្រុកវិញ ប្រសិនបើលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ដោះលែងមែន ហើយលោក សម រង្ស៊ី នឹងត្រូវគេផាត់ចោល ដោយឈរលើហេតុផលថា លោក សម រង្ស៊ី ជាទណ្ឌិត ឬក៏ដោយប្រការណាមួយនោះ អ្នកគាំទ្រលោក សម រង្ស៊ី អាចនឹងអាក់អន់ស្រពន់ចិត្ត មិនចូលរួមសហការជាមួយលោក កឹម សុខា។ បើរឿងនេះកើតឡើងមែន គណបក្សនេះអាចនឹងប្រឈមមុខនឹងគ្រោះមហន្តរាយ។
ទោះជាយ៉ាងណាក៏ដោយ លោក កឹម សុខា អាចនឹងយល់ច្បាស់ណាស់នូវល្បែងនយោបាយរបស់លោក ហ៊ុន សែន។ លោកបានលះបង់ និងរងនូវការឈឺចាប់ដោយសារតែរបបលោក ហ៊ុន សែន ចាប់លោក និងសកម្មជនប្រឆាំងជាច្រើនទៀតដាក់ពន្ធនាគារ លោកនឹងមិនអនុញាតឱ្យវីរភាពទាំងនោះ ក្លាយទៅជារឿងអាសាបង់នោះឡើយ ។ ហើយការលះបង់របស់លោក កឹម សុខា រយៈពេលពីរឆ្នាំ ទាំងនៅក្នុងពន្ធនាគារត្រពាំងផ្លុង និងការឃុំខ្លួនក្នុងផ្ទះនេះ ទំនងជាលោក កឹម សុខា មិនចង់បែកបាក់សម្ពន្ធភាពជាមួយលោក សម រង្ស៊ី ដែរក៏ថាបាន។ ម្យ៉ាងទៀតលោក កឹម សុខា ក៏ដឹងដែរថា ការបែកបាក់ រវាងកម្លាំងទាំងពីរ កឹម សុខា សម រង្ស៊ី នោះ គឺធ្វើឱ្យគណបក្សសង្គ្រោះជាតិបរាជ័យនៅលើសង្វៀននយោបាយ ដោយលោកអាចមើលឃើញគណបក្សហ៊្វុនស៊ិនប៉ិច ជាគំរូស្រាប់ ដែលចុងបញ្ចប់លោក ហ៊ុន សែន ចេញមុខសារភាពថា លោកជាអ្នកនៅពីក្រោយនៃការបំបែកបំបាក់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលធ្លាប់មានឥទ្ធិពលដ៏ខ្លាំង ដែលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ពិបាកនឹងទប់ទល់កាលពីជាង២០ឆ្នាំមុននោះ។
លើសពីនេះទៀត លោក កឹម សុខា ធ្លាប់លើកឡើងដែរថា អ្វីៗលើលោកនេះ គ្មានអ្វីអមតទេ មានតែទឹកដីប្រទេសជាតិទេ ដែលអមត ហើយលោកនៅតែប្រកាន់ជំហររឹងមាំ ទោះបីជាមានឧបសគ្គអ្វីក៏ដោយ។ ម្យ៉ាងវិញទៀត ការចាប់ឃុំខ្លួនលោក កឹម សុខា នេះ ប្រៀបដូចជាវាំងនន នៃរឿងល្ខោនមួយ ដែលគេរូតបិទមួយភ្លែត ក៏ត្រូវគេរូតបើកឡើងវិញ។ ចំណែកឯតួឯក តួអង្គ ទាំងតួចិត្តល្អ និងតួចិត្តអាក្រក់ ក៏ចេញមកសម្ដែងរឿងល្ខោនដែលលាយឡំ ទៅដោយភាពទន់ភ្លន់ ផ្អែមល្ហែមដាក់គ្នាផង ផិតក្បត់គ្នា ញុះញង់ វាយប្រហារឈ្នានីសគ្នាផង ហើយអ្នកមើលរឿងល្ខោននេះ អាចថា អាណិតតួឯកដែលត្រូវគេធ្វើបាបនោះ នឹងត្រូវនាំគ្នាងើបតវ៉ាប្រឆាំងនឹងតួចិត្តអាក្រក់ ដើម្បីការពារតួចិត្តល្អ និងទាមទាររកយុត្តិធម៌សម្រាប់តួចិត្តល្អវិញក៏ថាបាន។
ជាសរុបសេចក្ដីទៅ សំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា នេះ វាមិនខុសអីពីរឿងល្ខោនដែលគេសម្ដែងឱ្យមហាជនទស្សនានោះទេ។ ល្ខោនលេងកាន់តែយូរ អ្នកមើលកាន់តែដឹងតួណាចិត្តល្អ តួណាចិត្តអាក្រក់កាន់តែច្បាស់ ហើយអ្នកទស្សនានឹងកាន់តែអាណិតតួអង្គចិត្តល្អថែមទៀត។ នៅទន្ទឹមនឹងនេះ ទាំងលោក កឹម សុខា និង លោក សម រង្ស៊ី ក៏ទំនងជាចង់ឱ្យប្រវត្តិសាស្ត្រកត់ត្រាទុកថា សម្ពន្ធភាព សម រង្ស៊ី កឹម សុខា មិនអាចបំបែកបាន ទោះជា ជួបឧបសគ្គព្យុះភ្លៀងយ៉ាងណាក៏ដោយ។ ហើយ ទាំងលោក កឹម សុខា និង លោក សម រង្ស៊ី ធ្លាប់បានប្រកាសនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា សម រង្ស៊ី កឹម សុខា គឺជាមនុស្សតែមួយនោះ៕
hun sen is so cretin he did not understand anything
whether kem sokha or sam rainsy they can be replace
but the brand is CNRP all the melbres will have to be chosen by the voice of the people movement for the establishment of the integrity of Cambodia, the image recovery Khmer democratic liberal society, all foreign investors will be the goods come
to reorganize the system education, health, development of the territories the establishment of the system by the merits in central administration
to restore the image of Cambodia in the society of civilized nations
to sum up uproot this cncerigene virus in the name of hun sen
Send to facebook
ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
មិនអាចទៅរួចនោះទេ !
*******
ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
បែបនេះ ។
ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
ស្នេហាជាតិតិច ។
ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
សម្រាប់បរិបទដែលមិនសមហេតុផល។
ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
អំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
តេជោហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
អតីតបក្សប្រឆាំងសង្គ្រោះជាតិ
សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
*******
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
មានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕