បក្ស​ប្រឆាំង​បំផុស​ចលនា​បង្ហាញ​ម្រាម​ដៃ៩ ជា​សញ្ញា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ថ្ងៃ​ទី៩ វិច្ឆិកា

ដោយ មួង ណារ៉េត
2019-09-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និង​លោក ហូ វ៉ាន់ (កណ្ដាល) ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លើក​ដៃ​ជា​សញ្ញា​យុទ្ធនាការ ម្រាមដៃ៩ នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ហូ វ៉ាន់
លោក សម រង្ស៊ី និង​លោក ហូ វ៉ាន់ (កណ្ដាល) ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លើក​ដៃ​ជា​សញ្ញា​យុទ្ធនាការ ម្រាមដៃ៩ នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ហូ វ៉ាន់


ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​បំផុស​ចលនា​លើក​ម្រាម​ដៃ​៩ ជា​សញ្ញា​ណាត់​គ្នា គាំទ្រ​ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ។ សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ ព្រមាន​ថា អាជ្ញាធរ​នឹង​មិន​ព្រងើយ​កន្តើយ​ ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​​ណា ដែល​មាន​បំណង​ញុះញង់​ឡើយ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូ វ៉ាន់ បង្ហោះ​សារ​ថា ចាប់​ពី​​ចុង​ខែ​កញ្ញា​ ទៅ​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា គ្រប់​ការ​ជួប​ស្វាគមន៍​គ្នា គណបក្ស​ប្រឆាំង​នឹង​លើក​ដៃ​ម្រាម​៩ ដើម្បី​បញ្ជាក់​ពី​ការ​គាំទ្រ ថ្ងៃ​ទី​៩ វិច្ឆិកា ជា​ថ្ងៃ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា។ បន្ទាប់​ពី​លោក ហូ វ៉ាន់ បង្ហោះ​សារ​នេះ តាម​ហ្វេសប៊ុក​ (facebook) រួច​មក​ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន បាន​ចែក​រំលែក​ និង​ថត​លើក​ម្រាម​ដៃ​៩ បង្ហោះ​ជា​ការ​គាំទ្រ។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក សោ​ ចាន់ដេត ប្រាប់​ថា ការ​លើក​ម្រាម​៩ ជា​សញ្ញាសំគាល់​​​​ដាក់​គ្នា​រវាង​សកម្មជន​សង្គ្រោះ​ជាតិ ជួបជុំ​គ្នា​នៅ​តាម​វត្ត​​ក្នុង​ពេល​ភ្ជុំបិណ្ឌ និង​រាល់​កន្លែង​ផ្សេង​ទៀត ដើម្បី​​បញ្ចៀស​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ លោក សោ​ ចាន់ដេត បញ្ជាក់​ថា នេះ​មិន​មែន​ជា​គោលការណ៍​នៅ​ក្នុង​បក្ស​ប្រឆាំង​ទេ តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​​​​​បង្ហាញ​ការ​សាមគ្គី​គ្នា មិន​ចុះ​ញ៉ម​ និង​មិន​ភិត​ភ័យ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ពី​របប​ក្រុង​ភ្នំពេញ៖ «បំភិតបំភ័យ ​ដើរ​គំរាម​កំហែង អត់​​ឲ្យ​​យើង​ជុំ​គ្នា ជួប​គ្នា​​អ៊ីចឹង​ណា វា​​ដូច​បំបិទ​​សិទ្ធិ សេរីភាព​​​ពេក។ អ៊ីចឹង​យើង​បង្ហាញ​ម្រាម​ដៃ​របស់​យើង​ ថា សុទ្ធ​តែ​គ្នា​យើង​​ហើយ។ អា​​ហ្នឹង​អ៊ីចឹង​ណា។ ជា​រឿង​ធម្មតា​ ឆន្ទៈ​របស់​មនុស្ស​ រង់​ចាំ​ថ្ងៃ​ទី​៩ វិច្ឆិកា រង់​ចាំ​លោក ប្រធាន​សម រង្ស៊ី»

យុទ្ធនាការ​បង្ហោះ​ម្រាម​ដៃ​៩ ជា​សញ្ញា​នេះ ធ្វើ​ឡើង​​​នៅ​ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ កំពុង​បង្កើន​ការ​ចាប់​ខ្លួន​​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​ញុះញង់ និង​មាន​ផែនការ​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ តាម​រយៈ​ទទួល​ផែនការ​​ពី​ប្រធាន​​​ស្ដីទី​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​លោក សម រង្ស៊ី វិញ អះអាង​ថា លោក​នឹង​ដឹកនាំ​សមាជិក​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ឲ្យ​ទាល់​តែ​បាន។ គិត​ត្រឹម​ថ្ងៃ​ទី​២៤ កញ្ញា​នេះ នៅ​សល់ ​៤៦ថ្ងៃ​​ទៀត ដល់​ថ្ងៃ​កំណត់​ លោក សម រង្ស៊ី ប្រកាស​វិល​ចូល​​កម្ពុជា​ហើយ។

ជុំវិញ​យុទ្ធនាការ​ម្រាម​ដៃ​៩ របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​​ក្នុង​​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន លោក ខៀវ សុភ័គ និង​លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី២៤ កញ្ញា ដោយសារ​​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ចលនា​​ម្រាម​ដៃ​៩​ នេះ​ថា ​នឹង​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដូច​​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​អ៊ីចឹង​ដែរ។ តែ​យ៉ាង​ណា លោក​ថា​សមត្ថកិច្ច​នឹង​មិន​ព្រងើយ​កន្តើយ​​​ ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ ធ្វើ​សកម្មភាព​អ្វី​មួយ​ប្រឆាំង​រដ្ឋាភិបាល​ទេ។ លោក ខៀវ សុភ័គ បន្ថែម​ថា ពលរដ្ឋ​នឹង​មិន​ទៅ​ទទួល​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ទេ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​​លោក សម រង្ស៊ី ប្រមាថ​ព្រះ​មហាក្សត្រ៖ «ទោះ​យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​មិន​ព្រងើយ​កន្តើយ​​ចំពោះ​សញ្ញា​ណា ឬ​ក៏​​បរិវារ​ណាមួយ​នោះ​ទេ»

ស្រប​ពេល​​គណបក្ស​ប្រឆាំង បង្ហាញ​យុទ្ធនាការ​​លើក​ម្រាម​ដៃ​៩ ​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​វិញ ក៏​កំពុង​បង្កើន​ការ​បង្ក្រាប​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែរ គឺ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បញ្ជា​ឲ្យ​ពង្រាយ​កង​កម្លាំង​នគរបាល​​តាម​វត្ត​ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ ដើម្បី​ត្រៀម​បង្ក្រាប​​ការ​ប្រមូល​ផ្ដុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​ជួបជុំ​គ្នា ពេល​ធ្វើ​បុណ្យ​​តាម​វត្ត។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ នៃ​សមាគម​អាដហុក លោក នី សុខា ចង់​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពលរដ្ឋ​ឲ្យ​ច្បាស់​ថា​ សកម្មភាព​អ្វី​ជា​ការ​ញុះញង់ ហើយ​សកម្មភាព​បែប​ណា​ជា​ការ​បញ្ចេញ​មតិ។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា បើ​ត្រឹម​ការ​លើក​ដៃ​ជា​សញ្ញា​គាំទ្រ​នរណា​ម្នាក់ ឬ​ការ​បង្ហាញ​ឆន្ទៈ មិន​ខុស​ច្បាប់​ទេ ព្រោះ​​ជា​គោលការណ៍ ទាំង​​​រដ្ឋធម្មនុញ្ញ និង​​កតិកាសញ្ញា​​​ ស្ដីពី​សិទ្ធិ​មនុស្ស សុទ្ធ​តែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ និង​ចូលរួម​សិទ្ធិ​នយោបាយ៖ «សុំ​ឲ្យ​រដ្ឋ​ហ្នឹង​ ធ្វើការ​ពន្យល់​ទៅ​ដល់​​ប្រជាពលរដ្ឋ​​ខ្លួន ឬ​ក៏​ធ្វើ​ការ​ពន្យល់​ជា​សាធារណៈ​ឲ្យ​បាន​ច្បាស់លាស់​ ថា​តើ​កម្រិត​នៃ​សេរីភាព​​បញ្ចេញ​មតិ ដែល​នាំ​​ប៉ះពាល់​ដល់​អសន្តិសុខ​​​ជាតិ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​​ហ្នឹង កម្រិត​ប៉ិនណា ហើយ​ថា​តើ​គ្រាន់​តែ​ការ​លើក​ម្រាម​ដៃ​ប៉ិន​ហ្នឹង ដើម្បី​ជា​សញ្ញា​ក្នុង​ការ​​​ទទួល​ បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ ក្នុង​ការ​គាំទ្រ​ទៅ​លើ​បុគ្គល​ ឬ​ក៏​អ្នក​នយោបាយ​ណា​ម្នាក់ ថា​ជា​រឿង​ខុស​ច្បាប់ ឬ​ក៏​យ៉ាង​ម្ដេច? អា​ហ្នឹង​ណា។ អ៊ីចឹង​រដ្ឋ​ត្រូវ​តែ​​ធ្វើការ​ពន្យល់​បញ្ហា​ហ្នឹង»

គិត​ត្រឹម​ថ្ងៃ​ទី​​២៤ កញ្ញា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​​​ ២៩នាក់​​​ ដាក់​​ពន្ធនាគារ​ និង​បាន​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង ​ទៅ​សាកសួរ​កើន​ដល់​១៥៨នាក់​​។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ក៏​កំពុង​ទទួល​រង​ការ​គំរាម​គំ​ហែង​ និង​រង​ការ​វាយ​បែក​ក្បាល​ តាម​រូប​ភាព​​ហិង្សា​ផ្សេងៗ ខណៈ​សកម្មជន​ខ្លះ​ទៀត រត់​លាក់​ខ្លួន គេច​ចេញ​ពី​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "បក្ស​ប្រឆាំង​បំផុស​ចលនា​បង្ហាញ​ម្រាម​ដៃ៩ ជា​សញ្ញា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ថ្ងៃ​ទី៩ វិច្ឆិកា"

  1. so socheath says:

    Send to facebook
    ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
    មិនអាចទៅរួចនោះទេ !
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
    នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
    រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
    អំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  2. so socheath says:

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕