ដោយ អាស៊ីសេរី
2019-09-26
អាស៊ីសេរី

លោក ងិន សុផាត (ឆ្វេង) លេខាធិការគណបក្សសង្គ្រោះជាតិខេត្តរតនគិរី និងលោក ធឿន ប៊ុនធន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង ត្រូវបានប៉ូលិសចាប់ខ្លួននៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ រូប៖ គេផ្ដល់ឱ្យ
![]()
កូនស្រីរបស់សកម្មជនបក្សប្រឆាំងនៅខេត្តរតនគិរី នៅរសៀលថ្ងៃទី២៦ កញ្ញា បានដាក់ពាក្យស្នើសុំទៅសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ឱ្យជួយផ្ដល់មេធាវីការពារក្ដីដល់ឪពុករបស់ខ្លួន ដើម្បីដំណើរការក្ដីឱ្យរួចផុតពីការចោទប្រកាន់របស់តុលាការ។ កូនស្រីសកម្មជនរូបនេះអះអាងថា តុលាការចាប់ឪពុករបស់លោកស្រីដាក់ពន្ធនាគារដោយអយុត្តិធម៌បំផុត ដែលមិនអាចទទួលយកបានឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
កូនស្រីរបស់សកម្មជនគណបក្សប្រឆាំងនៅខេត្តរតនគិរី ថ្លែងថា ការដែលមន្ត្រីតុលាការខេត្តរតនគិរី ឃុំខ្លួនឪពុករបស់លោកស្រី គឺលោក ងិន សុផាត ក្នុងពន្ធនាគារពីបទរួមគំនិតក្បត់ជាតិនោះ ជាអំពើអយុត្តិធម៌បំផុត ដើម្បីបំបែកបំបាក់គ្រួសាររបស់លោកស្រីមិនឱ្យបានសុខ។
កូនស្រីមន្ត្រីគណបក្សរូបនេះ គឺលោកស្រី ងិន គង្គា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៦ កញ្ញាថា លោកស្រីបានដាក់ពាក្យស្នើសុំទៅសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរីរួចហើយ នៅរសៀលថ្ងៃដដែលនេះ ដើម្បីឱ្យជួយផ្ដល់មេធាវីការពារក្ដីដល់ឪពុករបស់លោកស្រីឱ្យរួចផុតពីការចោទប្រកាន់។ លោកស្រីបញ្ជាក់ថា មូលហេតុដែលលោកស្រីស្នើសុំមេធាវី ដោយសារគ្រួសារក្រីក្ររបស់ខ្លួន គឺគ្មានប្រាក់ជួលមេធាវីឯកជនដើរក្ដីក្ដាំលើសំណុំរឿងនេះឡើយ៖ «បារម្ភខ្លាចឪពុកមានបញ្ហាធ្ងន់ធ្ងរនៅក្នុងពន្ធនាគារ ព្រោះគាត់មានជំងឺលើសឈាមហូបប្រៃក៏មិនបាន ណាមួយខ្លាចគាត់ពិបាកចិត្តនៅក្នុងពន្ធនាគារ។ បើនិយាយពីខ្ញុំវិញ ដូចមនុស្សឆ្កូតរកធ្វើអីមិនត្រូវទេ បើម្ដាយរបស់ខ្ញុំយំទាំងយប់ទាំងថ្ងៃឱ្យតែគាត់ឃើញសំលៀកបំពាក់ឪពុកខ្ញុំ»។
លេខាធិការគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោក ងិន សុផាត និងប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង លោក ធឿន ប៊ុនធន ត្រូវបានតុលាការខេត្តរតនគិរី បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៣ កញ្ញា ដោយជាប់ចោទ ពីបទរួមគំនិតក្បត់ជាតិ។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីលោក កែវ ពិសុទ្ធ ប្រាប់អាស៊ីសេរីថា មន្ត្រីតុលាការបានចោទប្រកាន់លោក ងិន សុផាត និងលោក ធឿន ប៊ុនធន ពីបទរួមគំនិតក្បត់ជាតិ ដោយសារអ្នកទាំង២ បង្ហោះសារនៅក្នុងហ្វេសប៊ុកពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នៅពេលខាងមុខ៖ «បើតាមតំណាងខាងខ្ញុំប្រាប់មក គឺគាត់អត់មានមេធាវីការពារក្ដីនៅឡើយទេ។ បាទ! បើសិនជាតុលាការរកថា គាត់អត់មានកំហុសក្នុងរឿងនេះទេ គឺតុលាការនឹងដោះលែងគាត់វិញ ព្រោះផ្លូវច្បាប់គេកំណត់អីចឹង អ្នកដែលមិនពាក់ព័ន្ធនឹងបទល្មើស គឺត្រូវរួចខ្លួន ឬរួចផុតពីបទចោទ»។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អង្គការរបស់លោកនឹងប្រឹងប្រែងរកមេធាវីជួយការពារក្ដីដល់សកម្មជនបក្សរូបនេះតាមការស្នើសុំ ដើម្បីជួយការពារផ្លូវច្បាប់ដល់ជនជាប់ឃុំ។ លោកបន្តថា សមាគម អាដហុក ក៏នឹងស្នើសុំទៅតុលាការឱ្យជនសង្ស័យរូបនេះបាននៅក្រៅឃុំបណ្ដោះអាសន្នដែរ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ កត់សំគាល់ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ គឺជារឿងនយោបាយ ដោយសារពួកគេបានបង្ហោះសារនៅលើហ្វេសប៊ុក (Face book) គាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ លោកហៅចំណាត់ការរបស់មន្ត្រីតុលាការនេះថា ជាការគំរាមកំហែងបំភិតបំភ័យប្រជាពលរដ្ឋច្រើនជាងការអនុវត្តច្បាប់៖ «នៅក្នុងបរិយាកាសស្ថានភាពនយោបាយបែបនេះ គឺយើងពិបាក ដែលអាចជួយឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន។ អីចឹង វាទាល់តែមានការចរចាត្រូវរ៉ូវគ្នា រវាងគណបក្សនយោបាយទាំង ២គណបក្ស ទើបយើងសង្ឃឹមពួកគាត់មានសេរីភាពវិញ»។
គិតត្រឹមរសៀលថ្ងៃទី២៦ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៩នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ។ អាជ្ញាធររបបនេះ ក៏បានកោះហៅសកម្មជនបក្សប្រឆាំងចំនួន ១៥៨នាក់ ទៅសាកសួរ។ រីឯសកម្មជនច្រើននាក់ទៀត បានរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អតីតបក្សប្រឆាំងសង្គ្រោះជាតិ
សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
*******
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
មានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕
If all sang krourscheart are not smart why you spend a lot of time to type your comment to those stupid people. I know why, you either worry or more stupid than those stupid people or you are not human who can differentiate between stupid and smart. Unfortunately, you are always pretending that you are a person who knows everything so everybody understands that you’re a psychopath full of stress and worry about your life that normal people don’t have.
ហាស ! ហាស
អាមូស !(Anonymous) អ្ហែងដឹងអញសរសេរដើម្បីអ្វីទេ !
គឺដើម្បីបង្ហាញពីភាពចោលម្សៀតរបស់ពួកអាមន្រ្តីបក្សសង្គ្រោះផេះ ដែលចេះត្រឹម ភូតភរបោកប្រាស
ពុតត្បុតអាក្រក់ជួរជាតិ ថោកទាបអត់កេរ្តិ៍ខ្មាស់ អន់ជាងឆ្កែដែលជាសត្វតិរច្ឆាន ជាជនក្បត់ជាតិ។
និយាយរួម ពួកអ្ហែងធ្វើនយោបាយ ក្រៅតែពីសង្គ្រោះក្តហើយនិងក្តឹត ប្តីដូរប្រពន្ធ ប្រពន្ធដូរប្តី
ប្រព្រឹត្តតែអំពើអានាចារ ពួកអ្ហែងមានដែលធ្វើស្អីសម្រាប់ជាប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជននោះ ?
ដែលមានទេ ប៉ុន្មានអាណត្តិ ដែលពួកអាពូជឆ្កែអ្ហែងហ្នឹង ធ្វើជាសមាជិកសភា ដែលបានធ្វើ
បង្គន់អាចម៍មួយ សម្រាប់ឲ្យសមាជិកបក្សអ្ហែងទេ ? កុំថាថាឡើយធ្វើជាប្រយោជន៍រួម ។គឺគ្មានសោះ មែនទេអាពូជឆ្កែ ?
ហេស! ហេ វាទៅជាអ្នកកំពុងរត់នៅសុខស្រួល បែរជាខ្លាចពួកអារត់ម៉ោងខោវ៉ី ?
អ្ហែងឆ្កួត ឬក៏ឡប់សតិអាពូជឆ្កែ ទើបនិយាយដូច្នេះ ?
យីអានេះ ! វាទៅជាអញហ្នឹង ធ្វើពុត ដឹងអ្វីគ្រប់យ៉ាងទៅកើត ?
ទង្វើរបស់ពួកអ្ហែងគេដឹងម៉ាប្រទេស ចាំបាច់ធ្វើពុតដឹង ដើម្បីភូតកុហកដែរ ?
អញនិយាយអ្វីទាំងអស់ សុទ្ធតែការពិតទេ បើអ្ហែងក្លាហាន ឆ្លើយនឹងសំនួរគ្រប់យ៉ាង ដែលអញ
សួរខាងលើនេះទៅមើល !
កុំចេះត្រឹមព្រុស ដូចឆ្កែ !