បក្ស​ប្រឆាំង​ថា របប​ភ្នំពេញ​កំពុង​យក​លំនាំ​ខ្មែរ​ក្រហម​ករណី​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​របស់​ខ្លួន

ដោយ ថន ថារ៉ូ
2019-09-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។ RFA/Sorn Chanratha
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុង​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​នេះ កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។ RFA/Sorn Chanratha


អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​ចោទ​ប្រកាន់​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​លំនាំ​តាប​របប​ខ្មែរ​ក្រហម​រឿង​ធ្វើទុក្ខបុកម្នេញ មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​កាន់តែ​ខ្លាំង​ឡើង ស្រប​ពេល​លោក សម រង្ស៊ី ដាក់​គម្រោង​ចូល​មាតុប្រទេស​វិញ​នៅ​ក្នុង​ដើមខែ​វិច្ឆិកា​ខាង​មុខ។ មន្ត្រី​គណបក្ស​កាន់អំណាច​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ។ ការ​ចោទប្រកាន់​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក ម៉ក់ សោ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្រូវ​ប្រធាន​ឃុំ​ខាង​គណបក្ស​កាន់អំណាច​កោះហៅ​មក​សាកសួរ ក្រោយពី​លោក​បាន​ចូលរួម​កាន់​បិណ្ឌ​​១២ និង​សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ ២​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​កណ្ដាល​រង​នៅ​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់ ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

លោក អេង ឆៃអ៊ាង ចាត់​ទុក​ការ​គំរាម​នេះ​ថា ប្រៀប​បីដូច​ជា​របប​ខ្មែរក្រហម​ក៏ប៉ុន្តែ​ខុសគ្នា​បន្តិច​ត្រង់​ថា​មិន​បាន​កោះហៅ​មនុស្ស​យក​ទៅ​សម្លាប់ តែ​ទម្រង់​នៃ​ការគាបសង្កត់​សេរីភាព​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​មាន​រូបភាព​ដូចគ្នា។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទ្រាំ​ខេត្ត​តាកែវ ខាង​គណបក្ស​សង្គ្រោះជាតិ លោក ម៉ក់ សោ បញ្ជាក់​ថា លោក​បាន​ឃើញ​លិខិត​កោះ​អញ្ជើញ​រួចហើយ តែ​លោក​មិន​តក់ស្លុត​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​នឹង​ចូលរួម​បំភ្លឺ​ដោយសារតែ​លោក​មិន​បាន​ប្រព្រឹត្តិ​អ្វី​ខុស​ច្បាប់​ទេ៖ «សូម​អំពាវនាវ​ដែរ​ជា​ការ​ព្រួយបារម្ភ​របស់​ខ្ញុំ បើ​អស់លោក​ណា​អាច​ជួយ​ឃ្លាំមើល​អំពី​បញ្ហា​ខ្ញុំ​បាន»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​គោលការណ៍​ណាមួយ​បង្កើត​វប្បធម៌​គំរាមកំហែង ឬ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ មានតែ​ខិតខំ​ថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "បក្ស​ប្រឆាំង​ថា របប​ភ្នំពេញ​កំពុង​យក​លំនាំ​ខ្មែរ​ក្រហម​ករណី​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​របស់​ខ្លួន"

  1. Anonymous says:

    well it is 100% those killer in POL POT regime no though about it. their tactic are the same those animal are merciless when it come to slaughter their pray . we Cambodian already knew that this sad nation will not come in peaceful way any time soon . we understood unless those old communist animal gone from this nation . at last Cambodian is seeing some clue about who was the genocide leader of this sad nation . international community is searching for more evident from the past to this present time . they are looking to see who was those genocide leader. almost three million life was murder is not normal that right it take long time to investigation. you can run but you can not hiding that what I believe.

  2. so socheath says:

    អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ប្រកាសមិនគាំទ្ ​ សម រង្ស៊ី ដែលគៀងគរប្រជាពលរដ្ឋឱ្យចូលរួមដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកំពុងដឹកនាំដោយ​សម្តេច ហ៊ុន សែននោះទេ។
    ការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើទី៧៤ កាលពីថ្ងៃពុធ​ នាបូរីញូវយ៉ក។
    លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា៖ «​ សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនចាប់ពីឆ្នាំ២០១៥ បានបន្តប្រើភាសាប្រទូស្តសារាយប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដទៃ រាប់បញ្ចូលទាំងការ អំពាវនាវឱ្យពលរដ្ឋកម្ពុជា ផ្តួលរំលំរដ្ឋាភិបាល ដែលទាំងនេះ ខ្ញុំប្រាកដជាមិនគាំទ្រដាច់ខាត»។

  3. Anonymous says:

    Donal Trump said china and Irand are the evil satan’ and threat to the world ‘

  4. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    *******
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វា
    ទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
    ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើ
    ត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវ៉ា
    រក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្
    ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែង
    បង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល
    ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា
    ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ
    អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា
    ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួន
    ពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវា
    បោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    ពិតណាស់ ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិ
    ធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិ
    ធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិង
    រស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បាន
    សត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀង
    បោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួម
    ក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា
    ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  5. so socheath says:

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕