ដោយ មួង ណារ៉េត
2019-09-26
RFA

អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ RFA/Jeevita
មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងស្វែងកិច្ចអន្តរាគមន៍ពីស្ថាប័នអង្គការសហប្រជាជាតិ ឱ្យយកចិត្តទុកដាក់ និងមានវិធានការករណីការបង្កើន ការធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានក្នុងពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង ជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអ្នកស្រី មូរ សុខហួរ បានសរសេរលិខិត មួយច្បាប់ កាលពីថ្ងៃទី២២ ខែកញ្ញា ទៅនាយកប្រតិបត្តិផ្នែកកិច្ចការនារីរបស់អង្គការសហប្រជាជាតិអ្នកស្រី ភូមិហ្ស៊ីឡេ ម៉ូឡាំបូ–គឺកា (Phumzile Mlambo-Ngcuka) ដើម្បីសុំអន្តរាគមន៍ ជុំវិញការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធររបបលោក ហ៊ុន សែន លើស្ត្រីក្នុងជីវភាពនយោបាយ ក្នុងករណីចាប់សកម្មជនគណបក្សសង្គ្រោះជាតិកញ្ញា យូ ចាន់ធានី។
កញ្ញា យូ ចាន់ធានី ត្រូវអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួននៅកន្លែងធ្វើការ នៅក្នុងធនាគារអេប៊ីអេ (ABA) កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅនេះ។ តុលាការបានចោទប្រកាន់កញ្ញាពីបទ ទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ដើម្បីផ្ដួលរំលំរបបក្រុងភ្នំពេញ។
អ្នកស្រី មូរ សុខហួរ បន្ថែមថា បរិយាកាសភ័យខ្លាច កំពុងរីកសាយភាយយ៉ាងគំហុក នៅពាសពេញប្រទេស ស្របពេលដែលប្រព័ន្ធតុលាការ ប្រឡាក់ប្រឡូសដោយអំពើពុករលួយ និងត្រូវគេប្រើប្រាស់ជាឧបករណ៍នយោបាយ ប្រឆាំងអ្នកហ៊ានរិះគន់របបនេះ និងធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងឥតស្រាកស្រាន្ត។
អ្នកស្រីថា ការចាប់ និងឃុំខ្លួនជាលក្ខណៈប្រព័ន្ធ ទៅលើយុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដោយសារកាអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់ខ្លួនបែបនេះ គឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលមិនអាចអត់ឱបាននោះឡើយ។
អ្នកស្រីបន្ថែមថា កញ្ញា យូ ចានធានី គឺជាជនរងគ្រោះម្នាក់ទៀត ក្នុងចំណោមជនរងគ្រោះជាស្ត្រីនៃគណបក្សប្រឆាំង ដែលស្ថិតក្នុងសេណារីយ៉ូរបស់បក្សកាន់អំណាច ក្នុងការកម្ចាត់សមាជិកគណបក្សប្រឆាំងឱ្យអស់។
អ្នកស្រីស្នើឱ្យស្ថាប័នស្ត្រីអន្តរជាតិមួយនេះ លើកបញ្ហានេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧–៣០ ខែ កញ្ញា និងទាមទារឱ្យចាត់ការ ដើម្បីដោះលែងសកម្មជនបក្សប្រឆាំង ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។
ប៉ុន្តែមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចាត់ទុកលិខិតរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ថាធ្វើមិនត្រូវតាមតថភាពជាក់ស្ដែង នៃរឿងរ៉ាវដែលកើតមានឡើងពិត ជុំវិញការចាប់ខ្លួនកញ្ញា យូ ចាន់ធានី និង សកម្មជនបក្សប្រឆាំងឯទៀតនោះឡើយ។ លោកបន្ទរតាមមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ដែលហៅសកម្មភាពគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នោះថាដើរហួសបន្ទាត់ក្រហម៖ «ការលើកឡើងហ្នឹង វាមិនចំអ្វីដែលជាហេតុផល ឬក៏ជាអង្គហេតុនៃការចាប់ខ្លួន។ គាត់មិនបាននិយាយរឿងហ្នឹងទេ។ អង្គហេតុដែលគេចាប់ហ្នឹង គឺមានហេតុផលត្រឹមត្រូវផងដែរ គឺនគរបាល និងសមត្ថកិច្ច ចាប់គាត់ពីសកម្មភាពបំផុលបំផុល ការចូលរួមក្នុងចលនាធ្វើរដ្ឋប្រហារ»។
លិខិតរបស់អ្នកស្រី មូរ សុខហួរ ទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិនេះ ធ្វើឡើង ៥ថ្ងៃ ក្រោយប្រធានស្ដីទីគណបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលិខិតមួយដែរ ទៅប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក ខូលី សេក (Coly Seck) ដើម្បីអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ជួយធានាយ៉ាងណា ឱ្យដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សប្រឆាំង ចេញផ្លែផ្កាជាការចរចា ដើម្បីផ្សះផ្សាជាតិ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កំពុងជួបប្រជុំប្រចាំឆ្នាំរបស់ខ្លួន លើកទី៤២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៧ ខែកញ្ញា។
សារអំពាវនាវរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងស្របពេលដែលរបបលោក ហ៊ុន សែន កំពុងបង្កើនការធ្វើទុក្ខបុកម្នេញ និងបង្ក្រាបសំឡេងប្រឆាំងដើម្បីរារាំងអ្នកទាំងនោះ មិនឱ្យចូលរួមគាំទ្រដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង៕
អតីតបក្សប្រឆាំងសង្គ្រោះជាតិ
សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
*******
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
មានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕