មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថៃ​ថា ពលករ​ជិត ២២​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​កម្ពុជា

ដោយ យន់ សាមៀន
2019-09-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA


មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ​អះអាង​ថា ពេលនេះ​មាន​ពលករ​ជាច្រើន​ម៉ឺន​នាក់​គ្រោង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ប៉ុន្តែ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​មិន​ជឿ​ថា ពលករ​ទាំង​បោះ​បង់​ចោល​ការងារ​របស់​ខ្លួន ដើរ​តាម​លោក សម រង្ស៊ី នោះ​ទេ។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ថា គណបក្ស​នេះ បាន​ស្រង់​ចំនួន​ពលករ បានជា​ច្រើន​ម៉ឺន​នាក់ ជិត​មួយ​រយ​តំបន់​ទូទាំង​ប្រទេស​ថៃ ដើម្បី​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក៖ «ដោយសារ​យើង​ចង់បាន​ទិន្នន័យ​ឱ្យ​ពិតប្រាកដ​គឺ​បាន​ចង់​បានតែ​អ្នក​ទៅដល់​អ៊ីចឹង​យើង​សង្ឃឹមថា ក្នុង​ខែ​១០​នេះ គឺ​យើង​នឹង​ទទួល​បាន​ការ​គិត​ទុក និង​គម្រោង​គិតទុក​របស់​ក្រុមការងារ​តែម្ដង»

លោក លី រតនរស្មី ឱ្យ​ដឹង​ទៀត​ថា ក្រុមការងារ​លោក​នឹង​បង្ហាញ​តួលេខ​ផ្លូវការ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាងមុខ ប៉ុន្តែ​លោក​រំពឹង​ថា នឹង​មាន​ពលករ​ច្រើន​ម៉ឺន​នាក់​ថែមទៀត នឹង​ស្ម័គ្រចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី។ ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ការ​លើកឡើង​របស់​ម​ន្ត្រី​បក្ស​ប្រឆាំង ជា​រឿង​ប្រឌិត។

អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ជឿ​ថា ពលករ​ខ្មែរ​សុខចិត្ត​លះបង់​ចោល​ការងារ ឪពុកម្ដាយ និង​គ្រួសារ ដើរ​តាម​លោក សម រង្ស៊ី ឡើយ៖ «អនាគត​គាត់​មិន​នៅ​ជាមួយ សម រង្ស៊ី ទាំង​ម៉ែ​ទាំង​ឪ​គាត់ គាត់​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ដើម្បី​ចិញ្ចឹម​ម៉ែឪ​បងប្អូន​គាត់​មិនមែន​ទៅ​ធ្វើ​នយោបាយ​ទេ»

ទោះ​មានការ​ព្រមាន​យ៉ាង​នេះ​ក្តី ពលករ​នៅ​ប្រទេស និង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដែល​មាន​គម្រោង​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​ស្រុក​វិញ​លើកឡើង​ថា ពួកគេ​មិន​ខ្លាច​បាត់បង់​ការងារ​នោះ​ទេ និង​ចាត់​ទុក​ចូល​ស្រុក​នេះ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មិនមែន​ជា​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ។

សមាជិក​អ្នកវិភាគ​វ័យក្មេង​លោក ហេង ច័ន្ទរស្មី មិនទាន់​ទុកចិត្ត​លោក សម រង្ស៊ី នឹង​ចូល​ស្រុក តាម​ការសន្យា​នោះ​ទេ​។ លោក​បន្ត​ថា លោក សម រង្សី មិន​ទាន់​បង្ហាញ​គោលជំហរ​ជាក់លាក់​ក្នុង​ការ​ត្រឡប់​ចូល​ស្រុក​នៅឡើយ​ទេ៖ «អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​គឺ​ភាគី​ម្ខាង​ហាក់​បី​ដូច​មិន​ព្យាយាម ឬ​បង្ហាញ​ភ្លើង​ចរចា​ណាមួយ​ដល់​គណបក្ស​សង្គ្រោះជាតិ ដោយសារ​យើង​សង្កេត​ឃើញ​គណបក្ស​កាន់តែ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ និង​ហិង្សា​ផ្នែក​នយោបាយ»

លោក សម រង្ស៊ី បាន​អំពាវនាវ​ទៅ​អ្នកគាំទ្រ​លោក ជាពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស ម៉ាឡេស៊ី ជាដើម​ត្រៀមខ្លួន​ទៅផ្ទះ​វិញ​ជាមួយ​លោក នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ខាងមុខ​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​តំណាងរាស្ត្រ សហគមន៍​អឺរ៉ុប និង​អាមេរិក​អម​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា គណបក្ស​នេះ នឹង​បង្ហាញ​ព័ត៌មាន​លំអិត​ជុំវិញ​ដំណើរ​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ​នៅ​ប៉ុន្តែ​ថ្ងៃមុន​ថ្ងៃ​ទី៩ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថៃ​ថា ពលករ​ជិត ២២​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​កម្ពុជា"

  1. so socheath says:

    គ្មាន អ្នកណាម្នាក់ទៅតាមអាក្បត់ជាតិសមរង្ស៊ីទេ! ក្រៅតែពីពួកអាល្ងង់ខ្លៅ
    តែស្រេកឃ្លានអំណាច ជាអតីតក្រុមប្រឹក្សា ខេត្តស្រុក ឃុំសង្កាត់ អតីតបក្ស
    សង្គ្រោះផេះ ប៉ុន្មានក្បាលហ្នឹងនោះ!
    គឺប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេសទៅវិញទេ ដែលរច់ចាំឃើញ​អាក្បត់ជាតិ
    សមរង្ស៊ី ព្រមទាំងបក្សពួករបស់វា នឹងអាលសំពងក្បាល ពួកវា
    នឹងខ្នងពូថៅនោះ​ !
    Send to facebook
    ខ្ញុំថាបោកៗមែន!
    ***
    អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួក ពិតណាស់ដោយអស់
    ក្រឡាលោតសម្រាប់ការសន្យាភូតកុហកបោកប្រាស យកលុយមូលនិធិ
    ៣០ម៉ឺនដុល្លារពីក្រុមជនល្ងង់ខ្លៅនៅក្រៅប្រទេស ដែលស្រេកឃ្លាន ចង់
    បានអំណាច ហើយដែលអាពូជឆ្កែសមរង្ស៊ី បានអួតអាងថា
    វាត្រឡប់មកវិញដើម្បី ចាប់សម្តេចអគ្គមហាបុរសរដ្ឋកម្ពុជា
    សម្តេចតេជោហ៊ុនសែន ឲ្យខ្ទាតចេញពីអំណាច នោះ ឥឡូវ
    នេះសភាពអស់ល័ក្ខរបស់វា បានបញ្ចេញក្រឡាសារយ៉ាង
    ច្បាស់ក្រឡែត នោះគឺ ប្រើពាក្យប្រមាថអង្គព្រះមហាក្សត្រ
    ថាជាអាយ៉ងហ៊ុនសែន សន្សំតែសុខដើម្បីការពាររាជបល្ល័ង្គ។
    ដូចខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបជារឿយៗកន្លងមក
    ហើយថា អាពូជឆ្កែសមរង្ស៊ី វាមិនមានសេចក្តីក្លាហាន
    ណាមួយ ដើម្បីរត់មកជាប់គុកនោះទេ។ ព្រោះថាសម្រាប់
    ទោសក្បត់ជាតិកាត់ដីឲ្យយួនដេហ្កា និងសំណុំរឿងច្រើន
    ស្អេកស្កះដ៏ទៃទៀតវាមិនមែនជាប់គុកត្រឹម ២ទៅបីឆ្នាំឯណា
    គឺគុកមួយជិវិតដូចទំនាយម៉ែវាដែលបានផ្តាំអាក្បត់ជាតិ
    សមរង្ស៊ីកុំឲ្យធ្វើនយោបាយ ហើយដែលរឿងនេះ ខ្ញុំធ្លាប់
    បានប្រាប់កន្លងមកដែរ។
    វាគ្មានច្រកណាដែលអាពូជឆ្កែ អាក្បត់ជាតិ សមរង្ស៊ី និង
    បក្សពួករបស់វា មានវិធីផ្សេង ដើម្បីប្រើប្រាសសម្រាប់ការ
    គេចវេសពីការសន្យា បោកប្រាសក្រៅពី ការប្រើពាក្យសម្តី
    ប្រមាថអង្គព្រះមហាក្សត្រនោះទេ។
    ព្រោះថាតាមមាត្រា៧នៃរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ
    មិនអនុញ្ញាតិឲ្យជនណារំលោភបំពានបាន។
    សម្រាប់បញ្ហានេះ ខ្ញុំដែលជាស្មេរ មិនប្រើការភ្នាល់នោះទេ
    ព្រោះខ្ញុំសនិដ្ឋានសភាពការនយោបាយដោយ ប្រាកដថា
    អាពូជឆ្កែសមរង្ស៊ី មិនហ៊ានមកកាន់កម្ពុជាទេ ។
    តែបើវាមក ហើយចាប់សម្តេចហ៊ុនសែនបានដូចពាក្យ
    វាថាមែន ខ្ញុំសុខចិត្តដើរទៅប្រគល់ខ្លួនឲ្យវាចាប់ដែរ ទោះបី
    ជាវាយកខ្ញុំទៅព្យួរក ឬកាប់ចិញ្ច្រាំ សម្លាប់ចោល ក៏ខ្ញុំ
    មិនចងពៀរនឹងវាដែរ ព្រោះខ្ញុំចាញ់សេចក្តីក្លាហានរបស់វា។
    តែថាវាជាទណ្ឌឹត ជាជនក្បត់ជាតិ បើទោះបីខ្ញុំជាប្រជា
    ពលរដ្ឋ ក៏មានកាតព្វកិច្ចកំចាត់ កំទេចជនក្បត់ជាតិដែរ៕

  2. so socheath says:

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕