សង្គម​ស៊ីវិល​ស្នើ​ក្រសួង​ឱ្យ​ពង្រឹង​គុណភាព​អប់រំ​បន្ថែម​ទៀត​ដល់​សិស្ស​នៅ​តាម​ទី​ជនបទ

ដោយ វ៉ែន សុមេធ
2019-09-26
RFA

សិស្ស​​ចេញ​ពី​ប្រឡងបាក់ឌុប នៅ​សាលាបឋមសិក្សា​សន្ធរម៉ុក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៩។ រូប៖ RFA
សិស្ស​​ចេញ​ពី​ប្រឡងបាក់ឌុប នៅ​សាលាបឋមសិក្សា​សន្ធរម៉ុក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៩។ រូប៖ RFA


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​ទី​ជនបទ​បន្ថែម​ទៀត បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ល្អ​បំផុត ភាគ​ច្រើន​ជា​អ្នក​រស់​នៅ​ទីក្រុង​​ ឬ​ទីប្រជុំ​ជន។ ក្រសួង​អប់រំ​ថា ក្រសួង​កំពុង​ប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​នេះ។

សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ កត់​​សម្គាល់​ថា សិស្សានុសិស្ស​នៅ​តាម​​ទីជន​បទ និង​តំបន់​ដាច់​ស្រយាល​​មិន​ងាយ​នឹង​ទទួល​បាន​និទ្ទេស​ល្អ​បំផុត​ឡើយ ដោយសារ​ពួក​​​គេ​ត្រូវ​ជួយ​ធ្វើ​​ការ​ឪពុក​​ម្តាយ​ដែល​មាន​ជីវភាព​ក្រីក្រ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ឲ្យ​ដឹង​ថា សិស្ស​នៅ​ជនបទ មិនសូវ​​​ទទួល​បាន​ការ​អប់រំ​មាន​គុណភាព​ល្អ​ដែរ ដោយសារ​គ្រូ​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ និង​វិធីសាស្ត្រ​បង្រៀន​ល្អៗ ច្រើន​តែ​ផ្លាស់​ពី​ជនបទ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​​ទីក្រុង​ ឬ​ទីប្រជុំ​ជន។ អ្នក​ស្រី​ស្នើ​ឱ្យ​ក្រសួង​ពង្រឹង​គុណភាព​អប់រំ​នៅ​តាម​ទី​ជនបទ និង​តំបន់​ដាច់​ស្រយាល​ឱ្យ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន៖ «ក្រសួង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​បំផុត គឺ​នៅ​ទីប្រជុំ​ជន​។ នៅ​តាម​ជន​បទ យើង​ឃើញ​ហើយ​ថា ជីវភាព​របស់​ឪពុក​ម្ដាយ​សិស្សានុសិស្ស​ទាំងអស់​ គាត់​មាន​ភាព​ខ្វះ​ខាត​ផង ទី​មួយ។ ទីពីរ​ គ្រូតែង​តែ​ផ្លាស់​មក​កកកុញ​នៅ​ទីរួមខេត្ត​ ឬ​ក៏​ដូច​ជា​នៅ​ទីក្រុង​ភ្នំពេញ​អ៊ីចឹង»

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លទ្ធផល​ប្រឡង​បាក់​ឌុប​កាល​ពី​ពេល​ថ្មីៗនេះ​បង្ហាញ​ថា សិស្ស​ជាប់​និទ្ទេស A នៅ​ឆ្នាំ២០១៩ នេះ មាន​ចំនួន​ ៤៤៣នាក់ ក្នុង​នោះ​ ១៤១នាក់ ជា​សិស្ស​នៅ​រាជធានី​ភ្នំពេញ។ បណ្ដា​ខេត្ត​​ដែល​នៅ​ជិត​រាជធានី និង​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប​ក៏​ទទួល​បាន​និទ្ទេស A គ្រាន់​បើ​ដែរ ក៏​ប៉ុន្តែ​ខេត្ត​ដែល​នៅ​ឆ្ងាយៗ ដូច​ជា ខេត្ត​រតនគិរី មណ្ឌលគិរី កោះកុង និង​ឧត្តរមានជ័យ​ ទទួល​បាន​និទ្ទេស​នេះ​តិចតួច​បំផុត។ ដោយ​ឡែក ខេត្ត​៤ ផ្សេង​ទៀត គឺ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង​ខេត្ត​កែប មិន​មាន​សិស្ស​ជាប់​និទ្ទេស​ល្អ​បំផុត​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់​​រំ យុវជន និង​កីឡា លោក រស់ សុវាចា បកស្រាយ​ថា មាន​ហេតុ​ផល​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​លើ​គុណភាព​អប់រំ ដូច​ជា កត្តា​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​ និង​វប្បធម៌​ជាដើម។ លោក​បញ្ជាក់​ថា ក្រសួង​កំពុង​ខិតខំ​ពង្រឹង​គុណភាព​អប់រំ​នៅ​គ្រប់​ទីកន្លែង​ក្នុង​​ប្រទេស តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ផែន​ការ​សកម្មភាព និង​យន្ត​ការ​ផ្សេងៗ​។ ទោះ​ជា​យ៉ាង​ណា លោក​ថា ​ក្រសួង​ស្វាគមន៍​រាល់​មតិ​រិះគន់ និង​បន្ត​​កិច្ច​សហការ​​​ជា​មួយ​គ្រប់​​​ភាគី​​ពាក់ព័ន្ធ ដើម្បី​​​លើក​​កម្ពស់​គុណភាព​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ៖ «យើង​សង្កេត​ឃើញ​ថា លទ្ធផល​ដែល​បាន​កើត​ចេញ​នៅ​តាម​គ្រប់​រាជធានី​ខេត្ត​ទាំង​២៥ នេះ គឺ​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ច្រើន នៅ​ក្នុង​នោះ​មាន​កម្រិត​បុគ្គល សិស្ស បេក្ខជន​ប្រឡង​ផ្ទាល់ ក៏​ដូចជា គ្រួសារ​ដែល​មាន​ការ​ចូល​រួម​តាម​​កម្រិត​រៀងៗ ខ្លួន»

ប្រធាន​​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ទទួល​ស្គាល់​ថា លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ដែល​មាន​អត្រា​សិស្ស​ជាប់​កើន​ឡើង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ ជាពិសេស​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ល្អ​បំផុត​នោះ បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​កំណែទម្រង់​របស់​ក្រសួង​អប់រំ​។ ក៏​ប៉ុន្តែ លោក​ថា ក្រសួង​អប់រំ​ត្រូវ​ប្រឹង​ប្រែង​បន្ថែម​ទៀត ចំពោះ​ការ​ធ្វើ​ឱ្យ​មាន​សមភាព​រវាង​គុណភាព​អប់រំ​នៅ​តាម​តំបន់​ជន​បទ និ​ង​នៅ​ទីប្រជុំ​ជន៖ «យើង​ចង់​ឱ្យ​មាន​ការ​គិតគូរ​ផ្ដោត​ជា​យុទ្ធសាស្ត្រ​ ធ្វើ​ម៉េច​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​មាន​ការ​រៀន​សូត្រ​រវាង​សិស្ស​នៅ​ទីប្រជុំ​ជន សិស្ស​នៅ​រាជធានី ហើយនិង​សិស្ស​នៅ​តាម​បណ្ដា​ខេត្ត​ហ្នឹង​ឱ្យ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា»

ទាក់ទង​នឹង​វិស័យ​អប់រំ​នេះ​ដែរ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នឹង​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ក្រោម​ប្រធាន​បទ “លើក​កម្ពស់​សិទ្ធិ​គ្រូ​បង្រៀន” នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី៥ ខែ​តុលា​ខាង​មុខ។ ក្នុង​ឱកាស​នោះ សមាគម​នឹង​ស្នើ​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​ជូន​គ្រូ​បង្រៀន​ចំនួន ២លាន​រៀល​ក្នុង​មួយ​ខែ និង​ប្រាក់​ឧបត្ថម្ភ​បុណ្យ​ជាតិ​នីមួយៗ ចំនួន​២០ម៉ឺន​រៀល និង​ស្នើ​ឱ្យ​របប​នេះ​ដាក់​ចេញ​វិធានការ​ទប់​ស្កាត់ និង​ស៊ើបអង្កេត​ករណី​ពុក​រលួយ​ក្នុង​ស្ថាប័ន​អប់រំ​នៅ​គ្រប់​កម្រិត។ បន្ថែម​ពី​លើ​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​ផ្ដល់​សៀវភៅ​សិក្សា និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ សម្រាប់​ការ​រៀន និង​​បង្រៀន​ដល់​សាលា​នីមួយ​ៗ ឱ្យ​បាន​គ្រប់​គ្រាន់ ព្រម​ទាំង​កំណត់​ចំនួន​សិស្ស​អតិបរមា​ត្រឹម ៤០នាក់​ ក្នុង​មួយ​​បន្ទប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ស្នើ​ក្រសួង​ឱ្យ​ពង្រឹង​គុណភាព​អប់រំ​បន្ថែម​ទៀត​ដល់​សិស្ស​នៅ​តាម​ទី​ជនបទ"

  1. so socheath says:

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕