ដោយ អូន ភាព
2019-09-26
RFA
មន្ត្រីសិទ្ធិមនុស្សនៅខេត្តកោះកុងអះអាងថា ក្រុមហ៊ុន លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច និងជាមហាសេដ្ឋីបនល្បែង កំពុងសាងសង់អគារសម្រាប់ឱ្យជនជាតិចិនជួលស្នាក់នៅ និងធ្វើការងារនៅខេត្តកោះកុង។ សង្គមស៊ីវិលសំដែងក្តីកង្វល់ថា ការសាងសង់អគារនេះ នឹងបណ្ដាលឱ្យមានជនជាតិចិនច្រើនបន្ថែមទៀតមករស់នៅក្នុងខេត្តនេះ ហើយអាចបង្កអំពើអសន្តិសុខ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។
អ្នកសម្របសម្រួលអង្គការលីកាដូ នៅខេត្តកោះកុង លោក ហួរ អ៊ីន លើកឡើងថា ជនជាតិចិនរាប់ម៉ឺននាក់ នឹងអាចមកស្នាក់នៅក្នុងតំបន់ជាប់ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកមណ្ឌលសីមា បើសិនជាអគារទាំងនេះសាងសង់រួច ហើយលោកថាអគារទាំងអស់នេះ មិនគ្រប់គ្រាន់សម្រាប់ជនជាតិចិនទេ ព្រោះអាចនឹងមានចំនួនច្រើន។
មន្ត្រីសាលាខេត្តកោះកុង ឱ្យដឹងថា ក្រុមហ៊ុន អ៊ិល វ៉ាយភី គ្រុប (LYP Group) កំពុងសាងសង់សំណង់ជាច្រើននៅជាប់ព្រំដែន និងនៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការវិនិយោគ រោងចក្រសហគ្រាសផ្សេងៗ ដែលបានសហការនិងក្រុមហ៊ុនបរទេសមួយចំនួន។
អ្នកសម្របសម្រួលអង្គការលីកាដូ នៅខេត្តកោះកុង លោក ហួរ អ៊ីន បន្តថា បច្ចុប្បន្ន មិនទាន់មានកង្វល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះនៅឡើយទេ ព្រោះនេះគ្រាន់តែជាការចាប់ផ្ដើម តែលោកបារម្ភថា នៅពេលអគារសង់រួច និងមានជនជាតិចិនច្រើនចូលមករស់នៅ ហើយអាចបង្កភាពអសន្តិសុខ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចដូចនៅខេត្តព្រះសីហនុដែរ។
អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បានធ្វើរបាយការណ៍មួយជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ហើយលោកបានលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងនៃវត្តមានរបស់ជនជាតិចិននៅក្នុងខេត្តនេះ។
លោក យន្ត មីន ថា ប្រជាជនចិនមួយចំនួនបានចូលរួមក្នុងសកម្មភាពបទឧក្រិដ្ឋ ហើយពួកគេក៏បានចូលរួមក្នុងការជំរិតយកប្រាក់ពីវិនិយោគិន និងពលករបរទេស ហើយជនជាតិចិនភាគច្រើនកំពុងឈ្លោះប្រកែកជាមួយអ្នកស្រុក។
លោក ហ៊ួរ អ៊ីន បន្ថែមទៀតថា អគារជាច្រើន កំពុងសាងសង់ទាំងថ្ងៃទាំងយប់ នៅជាប់ព្រំដែននិងតំបន់សេដ្ឋកិច្ចពិសេសចាំយាម នៅខេត្តកោះកុង និងទីតាំងមួយកន្លែងទៀត កំពុងបុកគ្រឹះនៅលើដីទំហំ ៦ហិកតារ នៅស្រុកមណ្ឌលសីមា។
លោកប្រាប់ថា ជនជាតិចិននៅក្នុងតំបន់នោះ មានច្រើនខុសប្លែកពីមុន ហើយឥឡូវនេះពួកគេ បានបង្កើតភោជនីយដ្ឋានចិនមួយទៀត សម្រាប់ជនជាតិចិនដែលរស់នៅទីនោះ៖ «ជាកង្វល់របស់យើង យើងមិនយល់ យើងឆ្ងល់ តើហេតុអីបានជាប្រជាពលរដ្ឋចិន មកនៅតំបន់ទល់ដែនចូលដល់រាប់ម៉ឺននាក់ យើងមិនឃើញថា ពួកគាត់ធ្វើការងារអីឱ្យពិតប្រាកដ មិនដឹងថាពួកគាត់មកហ្នឹង មកធ្វើអី ប្រកបការងារអី»។
លោក ហ៊ួរ អ៊ីន និយាយថា នៅពេលលោកទៅកាន់តំបន់នោះម្តងៗ ឃើញជនជាតិចិនច្រើននៅតំបន់ លោក លី យ៉ុងផាត់ គិតចាប់ពីព្រំដែនមកដល់តំបន់សេដ្ឋកិច្ចពិសេស ព្រោះថាអគារថ្មីៗដែលធ្វើនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានជួលឱ្យចិនទាំងអស់។ លោកថា ឥឡូវនេះចាប់តាំងពីតំបន់សេដ្ឋកិច្ចពិសេស ដែលធ្លាប់ធ្វើជាផ្សារ នឹងអគារមួយចំនួន បានជួលទៅឱ្យជនជាតិចិនស្នាក់នៅ។
លោកមិនបានដឹងថា ជនជាតិចិនទាំងនេះ កំពុងធ្វើការងារអ្វីទេ គាត់គ្រាន់តែដឹងថា ពួកគេអង្គុយនៅពីមុខកុំព្យូទ័រជាច្រើនគ្រឿង និងប្រើទូរស័ព្ទ។ លោកបានប្រាប់ឱ្យដឹងថា នៅតំបន់សេដ្ឋកិច្ចពិសេសនោះ ក៏មានបើកខារ៉ាអូខេ មានទាំងស្ត្រីខ្មែរ និងជនជាតិចិន ហើយមានបើកសេវាបម្រើផ្លូវភេទផងដែរ៖ «វាជៀសមិនផុតទេ កាលណាមកខុសច្បាប់ច្រើន ពួកគាត់ប្រកបរបររកស៊ី ដូចជាការលេងល្បែងតាម online ប្រកបរបរម៉ាស្សា (massage) ប្រកបរបររួមភេទ»។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យសាលាខេត្តកោះកុង លោក សុខ សុទ្ធី បានប្រាប់អាស៊ីសេរីនៅថ្ងៃអង្គារ៍ ទី២៤ កញ្ញា នេះថា ពិតជាមានសំណង់ជាច្រើន កំពុងសាងសង់នៅជាប់ព្រំដែន និងនៅតំបន់សេដ្ឋកិច្ចពិសេសមែន តែមិនមែនធ្វើសម្រាប់តែជួលឱ្យជនជាតិចិនប៉ុណ្ណោះទេ គឺសម្រាប់ការវិនិយោគ រោងចក្រសហគ្រាសផ្សេងៗផងដែរ។
លោក សុខ សុទ្ធី មានប្រសាសន៍ថា សំណង់ដែលកំពុងសាងសង់នៅក្នុងតំបន់នោះ ជាការវិនិយោគរួមគ្នារវាងអ្នកវិនិយោគិនជាច្រើន មានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) របស់លោកឧកញ៉ា លី យ៉ុងផាត់ ហើយក៏មានភាគីថៃ ភាគីជប៉ុន និងកូរ៉េ ផងដែរ៖ «សម្រាប់ការវិនិយោគ គេអត់គិតអ៊ីចឹងទេ ដូចអាស៊ីសេរី គិតទេ ដូចខ្ញុំបាននិយាយអ៊ីចឹង គឺគេគិតទៅលើជារួមទាំងអស់ មិនថាចិន មិនថាកូរ៉េ មិនថាជប៉ុន មិនថាវៀតណាម មិនថាអាមេរិកទេ»។
លោកមិនបានដឹងថា មានជនជាតិចិនប៉ុន្មាននាក់ កំពុងធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទេ ហើយមានជនជាតិចិនប៉ុន្មាននាក់ ចូលមកស្នាក់នៅបន្ទាប់ពីបញ្ចប់ការសាងសង់អគារ ប៉ុន្តែលោកបានបង្វែរសំណួរទៅលោក លី យ៉ុងផាត់។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពី លោក លី យ៉ុងផាត់ តែមិនអាចទាក់ទងបាន កាលពីថ្ងៃទី២៥ កញ្ញា។
របាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញថា បច្ចុប្បន្នមានជនជាតិចិនចំនួន ២៥ម៉ឺននាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជាក្នុងនោះមានប្រមាណ ១០ម៉ឺននាក់ នៅរាជធានីភ្នំពេញ និងជាង ១១ ម៉ឺននាក់នៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនេះនៅខេត្តស្វាយរៀង មានជនជាតិចិនចំនួនជាង ២ ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យមានជិត ២ម៉ឺននាក់ និងនៅខេត្តកណ្ដាលមានជាង ១ម៉ឺននាក់។ កន្លងមកអាជ្ញាធរកម្ពុជា បានឃាត់ខ្លួនជនជាតិចិនចំនួន ៣៨៥នាក់ ហើយបានបញ្ជូនទៅប្រទេសចិនវិញ បន្ទាប់ពីរកឃើញថាពួកគេ មានជាប់ពាក់ព័ន្ធទៅនិងបទឧក្រិដ្ឋខាងលើនេះ ហើយមួយចំនួនមានដីកាតាមចាប់ខ្លួនពីប្រទេសចិន៕

អតីតបក្សប្រឆាំងសង្គ្រោះជាតិ
សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
*******
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
មានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕