
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា @OHCHR
@OHCHR
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២៥កញ្ញាម្សិលមិញ បានបង្ហាញរបាយការណ៍ស្ដីពីកម្ពុជា ទៅកាន់សម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ជាសម័យប្រជុំលើកទី៤២ ដែលកំពុងរៀបចំធ្វើនៅទីក្រុងហ្សឺណែវប្រទេសស្វីស។ ដូចទៅនឹងរបាយការណ៍មុនៗដែរ លោកស្រី ស្មីត បានផ្ដល់អនុសាសន៍មួយចំនួនសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកស្រីអះអាងថា កំពុងតែធ្លាក់ចុះគួរឲ្យបារម្ភ។ អនុសាសន៍មួយក្នុងចំណោមនោះគឺ លោកស្រី រ៉ូណា ស្មីត បានស្នើឲ្យកម្ពុជា គោរពឆន្ទៈពលរដ្ឋក្នុងការបោះឆ្នោតឃុំ-សង្កាត់។
មូលហេតុដែលលោកស្រី រ៉ូណា ស្មីត លើកឡើងពីការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ព្រោះលោកស្រីយល់ឃើញថា សន្លឹកឆ្នោតនិងសំឡេងនៃពលរដ្ឋ ដែលបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅថ្នាក់ឃុំ-សង្កាត់ ត្រូវបានបដិសេធ។
សូមរំឭកជូនបន្តិចថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដែលកាលណោះមិនទាន់ត្រូវតុលាការកំពូលរំលាយចោល បានទទួលសំឡេងឆ្នោតគាំទ្រច្រើនលំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដោយទទួលបានអាសនៈជាង៥ពាន់។ ប៉ុន្តែក្រោយមក នៅពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ អាសនៈទាំងអស់របស់គណបក្សនេះ ត្រូវបានយកទៅបែងចែកឲ្យគណបក្សដទៃ។ ក្នុងនោះ គណបក្សប្រជាជនគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិស្ទើរតែទាំងស្រុង តាមពីក្រោយដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សតូចៗចំនួន៥ទៀត។
សម្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត, ការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតបក្សប្រឆាំងទៅឲ្យគណបក្សផ្សេងដូច្នេះ គឺប្រៀបបានទៅនឹងការបដិសេធនូវសិទ្ធិរបស់ពលរដ្ឋមានសិទ្ធិបោះឆ្នោតចំនួន៤៤ភាគរយ ដែលបានបោះឆ្នោតគាំទ្រឲ្យអតីតគណបក្សសង្គ្រោះជាតិដូច្នោះដែរ។ បើតាមលោកស្រី ស្មីត ការរៀបចំការបោះឆ្នោតឃុំសង្កាត់ជាថ្មី គឺជាដំណោះស្រាយ ដែលអាចធានានូវការគោរពចំពោះសិទ្ធិនិងឆន្ទៈរបស់ម្ចាស់ឆ្នោតទាំងនោះ។
ជាការកត់សម្គាល់ អនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត យ៉ាងដូច្នេះ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី ចាត់ទុកថា ជាការឈ្លានពាន និងជ្រៀតជ្រែកដល់កិច្ចការកម្ពុជា។ កម្ពុជាដែលជារដ្ឋអធិបតេយ្យពេញលេញមួយ។ សម្រាប់លោក ផៃ ស៊ីផាន, ការលើកឡើងរបស់លោកស្រីស្មីត ក្នុងកិច្ចទាមទារឲ្យមានការបោះឆ្នោតឃុំសង្កាត់នេះ បានបង្ហាញពីនិន្នាការនយោបាយហួសពីកិច្ចទទួលខុសត្រូវនិងកាតព្វកិច្ចរបស់មន្ដ្រីតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ និងថា លោកស្រី រ៉ូណា ស្មីត គួរតែពង្រឹងភាពជាដៃគូជាមួយរដ្ឋាភិបាល ជាជាងដើរតួនាទីជាតុលាការអត្តនោម័ត ឬជា អ្នកនយោបាយគ្រប់គ្រងជោគវាសនារបស់ពលរដ្ឋខ្មែរ។ នេះបើតាមលោក ផៃ ស៊ីផាន៕
I knew some people understanding but they pretending they are not. some people did not know pretending they know very well. this is what happen in KAMPOUCHEA right now. let see how this regime will do when international community can not take any more. I gest they can say million word if they want to but I already know you are done.
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ប្រកាសមិនគាំទ្ សម រង្ស៊ី ដែលគៀងគរប្រជាពលរដ្ឋឱ្យចូលរួមដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកំពុងដឹកនាំដោយសម្តេច ហ៊ុន សែននោះទេ។
ការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើទី៧៤ កាលពីថ្ងៃពុធ នាបូរីញូវយ៉ក។
លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា៖ « សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនចាប់ពីឆ្នាំ២០១៥ បានបន្តប្រើភាសាប្រទូស្តសារាយប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដទៃ រាប់បញ្ចូលទាំងការ អំពាវនាវឱ្យពលរដ្ឋកម្ពុជា ផ្តួលរំលំរដ្ឋាភិបាល ដែលទាំងនេះ ខ្ញុំប្រាកដជាមិនគាំទ្រដាច់ខាត»។
អតីតបក្សប្រឆាំងសង្គ្រោះជាតិ
សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
*******
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
មានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕