ដោយ វ៉ា សំណព្វ
29/09/2019
RFI

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅអាល្លឺម៉ង់។
@សហការី
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់បានអះអាងថា កម្ពុជានៅតែព្យាយាមបើកកិច្ចចរចាដើម្បីរក្សាការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក។ បន្ថែមលើនេះ កម្ពុជានៅតែមានជំហរបន្តទំនាក់ទំនងការទូតល្អ ជាមួយអឺរ៉ុបនិងអាមេរិកដដែល។
នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានអះអាងថា កម្ពុជានៅតែព្យាយាមបើកកិច្ចចរចាដើម្បីរក្សាការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក ហើយថា កម្ពុជានៅតែមានជំហរបន្តទំនាក់ទំនងការទូតល្អជាមួយអឺរ៉ុប និងអាមេរិកដដែល។ ការលើកឡើងរបស់លោក ស ខេង នេះ បានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ២៤ កញ្ញា ដល់ថ្ងៃទី ០១ តុលា ខាងមុខនេះ។ ក្រៅពីបញ្ហា EBA និង GSP នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានប្រាប់ទៅកាន់ជនរួមជាតិខ្មែរដែលកំពុងរស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អំពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ លោក ស ខេង បានលើកឡើងអំពីការប៉ុនប៉ងរបស់ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ផងដែរ។
គួរជំរាបជូនថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កំពុងដឹកនាំគណៈប្រតិភូកម្ពុជាអន្តរក្រសួង ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហព័ន្ធអាល្លឺម៉ង់ និងស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់អាល្លឺម៉ង់ ព្រមទាំងពិភាក្សាលើប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។ សូមបញ្ជាក់ថា អាល្លឺម៉ង់ គឺជាសមាជិកមួយក្នុងចំណោម២៨ប្រទេសនៃសមាជិកសហភាពអឺរ៉ុប។
យ៉ាងណាក៏ដោយ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានគំាទ្រជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការចរចាជាមួយសហភាពអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP របស់សហរដ្ឋអាមេរិកនេះ។ លោកថា ការលើកឡើងរបស់លោក ស ខេង នៅមិនទាន់យឺតពេលនោះទេ៕
the massage seem to be deference from Mr HUN SEN . we Cambodian can not trust SOR KHENG yet the reason he was hiding in this party not come out as it is right now. it seem to be a bit late to make people trust on him . the time is getting short unless SOR KHENG can make quick less then one month period. however HUN SEN is just about over right now he can not move any more. the lesson from his master Vietnam was already used the only one more is to use his weapon that he used to since he was in POL POT commander . sorry it is the last choice if he use weapon the answer is only lost . dead ..the end.. over.. well very human or animal can have their day or it’s day no one can be last forever.