នយោបាយ
លោក ម៉ោញ សារ៉ាត់ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យ។ (Facebook/Mounh Sarath(ម៉ោញ សារ៉ាត់))
30 កញ្ញា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ
លោក ម៉ោញ សារ៉ាត់ បានភៀសខ្លួនមកប្រទេសថៃក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧។
មេដឹកនាំអតីតគណបក្សប្រឆាំងប្រចាំនៅខេត្តឧត្តរមានជ័យបង្ហាញជំហរមិនថមថយក្នុងការប្រមូលកម្លាំងពលករ ដើម្បីទទួលស្វាគមន៍មាតុភូមិនិវត្តន៍លោក សម រង្ស៊ី បើទោះបីជាតុលាការ បានចោទប្រកាន់លោកពីបទរួមគំនិតក្បត់ជាតិ។
កាលពីថ្ងៃច័ន្ទ សាលាដំបូងខេត្តឧត្តរមានជ័យ បានចោទប្រកាន់លោក ម៉ោញ សារ៉ាត់ ពីបទ «រួមគំនិតក្បត់» ជាមួយលោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយអាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
លោក ម៉ោញ សារ៉ាត់ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំបានឃើញហើយប៉ុន្តែដូចជាគ្មានអ្វីធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទេពីព្រោះខ្ញុំដឹងថាយុទ្ធសាស្រ្តហើយនឹងវិធីសាស្ត្រទាំងអស់នេះគឺឧបករណ៍នយោបាយដែលរបបលោកហ៊ុនសែនតែងតែប្រើហើយវាក៏ជាយុទ្ធសាស្ត្រគំរាមផ្នែកចិត្តសាស្ត្រតែប៉ុណ្ណឹងទេ។ ដូច្នេះសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមិនដែលបានគិតឬមានការព្រួយបារម្ភទាក់ទងទៅនឹងអ្វីដែលជាការចោទប្រកាន់នឹងដែរ»។
លោក ម៉ោញ សារ៉ាត់ បានភៀសខ្លួនមកប្រទេសថៃក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក ម៉ោញ សារ៉ាត់ ត្រូវបានចោទប្រកាន់ដោយសារលោកបានគៀងគរពលករខ្មែរដែលធ្វើចំណាកស្រុកនៅប្រទេសថៃនេះ ឲ្យចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ «ផែនការវិលត្រឡប់មកកម្ពុជារបស់ឧក្រិដ្ឋជន សម រង្ស៊ី»។ ការចោទប្រកាន់នេះធ្វើឡើង បន្ទាប់ពីលោកម៉ោញ សារ៉ាត់បានផ្តល់បទសម្ភាសន៍ដល់សំឡេងសហរដ្ឋអាមេរិក(VOA) កាលពីសប្តាហ៍មុនពីសកម្មភាពរៀបចំកម្លាំងនេះ។
លោក ម៉ោញ សារ៉ាត់ បន្ថែមថា ចំណាត់ការផ្លូវច្បាប់នេះនឹងជំរុញទឹកចិត្តលោកឱ្យធ្វើការងារនេះកាន់តែខ្លាំងឡើង។
«យើងយល់ឃើញថានៅពេលដែលយើងបង្ហាញពីដំណើរនិងវិធីសាស្ត្រក្នុងការរៀបចំ កម្លាំងតទល់ជាមួយនឹងរបបផ្តាច់ការ យើងឃើញថាគេឆ្លើយតបមកវិញដោយចេញជាសាលក្រមអីចឹង យើងអាចសន្និដ្ឋានថាយើងវាយចំចំណុចរសើបរបស់ពួកគេហើយ។ ដូច្នេះធ្វើឱ្យយើងយកចំណុចដែលយើងវាយតម្លៃបាននេះយកមកធ្វើជាមធ្យោបាយក្នុងការរិះរកវិធីដើម្បីពង្រឹងរចនាសម្ព័ន្ធរបស់យើងបន្ថែមទៀត»។
ការចោទប្រកាន់ចុងក្រោយនេះធ្វើឲ្យអ្នកគាំទ្រនយោបាយរបស់អតីតគណបក្សប្រឆាំងដែលត្រូវរំលាយចោលនេះ កើនដល់ចំនួនប្រមាណជា៣០នាក់ហើយដែលត្រូវចោទប្រកាន់និងឃុំខ្លួនចាប់តាំងពីដើមឆ្នាំ២០១៩មក។
តុលាការក៏បានបន្តព្រមានថា «អ្នកពាក់ព័ន្ធនឹងការគាំទ្រឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនឹងត្រូវប្រឈមតាមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទ«រួមគំនិតក្បត់»ដែលត្រូវផ្តន្ទាទោសចាប់ពី០៥ឆ្នាំទៅ១០ឆ្នាំ…. លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងឱ្យរួចផុតពីទោសតាមប្បញ្ញត្តិពិសេស»។
អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាមើលឃើញថា វិធានការចាប់ខ្លួននិងដាក់ទោសសកម្មជននយោបាយប្រឆាំងនឹងរដ្ឋាភិបាលមិនត្រឹមតែអាចធ្វើឲ្យសកម្មជនផ្សេងទៀតមានការខ្លាចរអានោះទេ ប៉ុន្តែប្រជាពលរដ្ឋសាមញ្ញក៏មានការភ័យខ្លាចដូចគ្នា ដោយសារតែវាបានប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការប្រមូលផ្តុំ និងសេរីភាពក្នុងការធ្វើនយោបាយរបស់ពួកគាត់។
រីឯអ្នកវិភាគនយោបាយដូចជាលោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅការចោទប្រកាន់និងការចាប់ខ្លួនអតីតអ្នកគាំទ្របក្សប្រឆាំងថាបានធ្វើឲ្យប្រទេសកម្ពុជារំកិលទៅរកការគ្រប់គ្រងបែបកុម្មុយនីស្ត៕
Send to facebook
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ