ដោយ ទីន ហ្សាការីយ៉ា
2019-09-30
RFA

លោក គឹម សុខ (ឆ្វេង) អ្នកវិភាគនយោបាយ និងសង្គម និងលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) (រូប៖ Jeevita/RFA)
![]()
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល យល់ថា ប្រសិនបើរបបក្រុងភ្នំពេញ នៅតែបង្កើតលេស ផ្សេងៗ ដើម្បីកម្ទេចបក្សប្រឆាំងនោះ គឺកាន់តែធ្វើឲ្យកម្ពុជាជួបគ្រោះធំ ដូចជា ការប្រឈមបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធEBA និងGSP ហើយធ្វើកម្ពុជាបែកបាក់ជាតិថែមទៀត។ ការលើកឡើងនេះ បន្ទាប់ពីមេដឹកនាំលំដាប់ទី២ នៃរបបក្រុងភ្នំពេញ ប្រកាសថា របបសព្វថ្ងៃ មានគោលនយោបាយ ជាក់លាក់ក្នុងការកម្ទេចគណបក្សប្រឆាំង។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ មានប្រសាសន៍ថា ការដែលរបបក្រុងភ្នំពេញ ហៅគណបក្សសង្គ្រោះជាតិថា ជាក្រុមឧទ្ទាម ឬជាក្រុមក្បត់ជាតិជាដើមនោះ គឺគ្រាន់តែជាលេស ដើម្បីកម្ទេច និងងាយបិទបាំងទង្វើអាក្រក់ខុសច្បាប់របស់ខ្លួនប៉ុណ្ណោះ។ លោកថា ទង្វើអាក្រក់របស់របបក្រុងភ្នំពេញនោះ គឺការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ ដែលសហគមន៍អន្តរជាតិកំពុងរិះគន់ និងថ្កោលទោស៖ «ការសម្លាប់ប្រជាធិបតេយ្យដោយរបបក្រុងភ្នំពេញកន្លងមក គឺជាអំពើខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញ ខុសគោលការណ៍អន្តរជាតិ ខុសគោលការណ៍នៃ សិទ្ធិសញ្ញាជាអន្តរជាតិរវាងកម្ពុជា និងប្រទេសលោកសេរី ម្ល៉ោះហើយអំពើខុសច្បាប់ទាំងនេះ គឺជារឿង ដែលគេមិនអាចទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញ និងដោយសារអំពើខុសច្បាប់របស់ខ្លួនធំ នេះហើយទើបគណបក្សប្រជាជនកម្ពុជា បង្កើតលេសអ្វីដែលពួកគេបានធ្វើ គឺជាការប្រឆាំងនឹងក្រុមឧទ្ទាម ឬក្រុមក្រៅច្បាប់អ៊ីចឹងទៅ។ បង្កើតលេសនេះ ដើម្បីការពារខ្លួន ដើម្បីរកហេតុផលនៅក្នុងការ ពន្យល់សហគមន៍អន្តរជាតិអំពីអំពើខុសច្បាប់របស់ខ្លួនទេ។ បើរបបក្រុងភ្នំពេញ មិនប្រើលេសបែបនេះ វាអត់មានអ្វីទៅនិយាយឲ្យបានសមជាងនេះ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានអះអាងប្រាប់ក្រុម ប្រជាពលរដ្ឋខ្មែរនៅប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗ នេះថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានគោលនយោបាយប្រឆាំងនឹងក្រុម ដែលចង់បង្កើតសង្គ្រាមប្រជាជាតិសាជាថ្មីនៅកម្ពុជា។ លោកចោទថា ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ មានផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ទោះយ៉ាងណា ប្រមុខផ្នែកសន្តិសុខជាតិនៃរបបក្រុងភ្នំពេញរូបនេះអះអាងថា រដ្ឋាភិបាលនៅតែព្យាយាមចរចា ដើម្បីរក្សាបាននូវការអនុគ្រោះពន្ធ ពីសហភាពអឺរ៉ុប និងពីសហរដ្ឋអាមេរិក។ លោកបញ្ជាក់ទៀតថា កម្ពុជានៅតែមានជំហរបន្តទំនាក់ទំនងការទូតល្អជាមួយអឺរ៉ុប និងអាមេរិកដដែល។
លោក គឹម សុខ យល់ថា ប្រសិនបើរបបក្រុងភ្នំពេញ នៅតែមានទិសដៅកម្ទេចបក្សប្រឆាំង ដោយ ការបង្កើតលេសផ្សេងៗ ដើម្បីរក្សាអំណាចនេះ គឺកាន់តែធ្វើឲ្យកម្ពុជាជួបគ្រោះធំរហូតដល់បែកបាក់ ជាតិ។ លោក បន្តថា សហគមន៍អន្តរជាតិ មិនចេះតែជឿការពន្យល់របស់របបក្រុងភ្នំពេញបានទេ ប្រសិនបើបក្សកាន់អំណាច មិនព្រមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតាមរយៈការ ដោះលែង លោក កឹម សុខា ផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិ និងរៀបចំការបោះឆ្នោត ឡើងវិញជាដើមនោះ៖ «ប្រើសិនបើដំណោះស្រាយណាមួយមិនអាចចូលទៅខិតជិតគ្នា ដើម្បីជជែកគ្នាទម្លុះទម្លាយភាពទាល់ច្រកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺស្ថានការណ៍ ប្រទេសជាតិអាក្រក់មែនទែន។ មិនត្រឹមតែបាត់ EBA របស់សហភាពអឺរ៉ុប និងGSPរបស់អាមេរិកនោះទេ វាបាត់មុខមាត់ជាអន្តរជាតិ ហើយប្រទេសកម្ពុជា ធ្លាក់ទៅជាប្រទេសផ្ដាច់ការស្ទើរតែឯកោ ហើយមានទំនាក់ទំនងតែជាមួយ ប្រទេសកុម្មុយនិស្ត។
រីឯនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO)លោក អំ សំអាត វិញ មានប្រសាសន៍ថា ការចោទប្រកាន់បក្សប្រឆាំងថា ចង់បង្កសង្គ្រាម គឺមិនសមហេតុផលឡើយ ព្រោះ គណបក្សនេះគ្មានអាវុធនោះទេ ហើយពួកគេគ្រាន់តែចង់ឲ្យកម្ពុជាមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញដូចគ្នានឹងការចង់បានរបស់សហគមន៍អន្តរជាតិដែរ។ ទន្ទឹមគ្នានេះ លោក អំ សំអាត វាយតម្លៃថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់មានការប្រែប្រួលទៅតាមលក្ខខណ្ឌរបស់សហគមន៍អន្តរជាតិឡើយ។ ផ្ទុយទៅវិញលោកសង្កេតឃើញថា រដ្ឋាភិបាល កាន់តែបង្កើនការវាយប្រហារកាន់តែខ្លាំងលើក្រុមអ្នកគាំទ្រ និងសកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានកំណត់ថ្ងៃជាក់លាក់ក្នុងការវិលត្រឡប់មកកម្ពុជាវិញ៖ «បើនិយាយពីសង្គ្រាម យើងឃើញថា វាអត់មានសង្គ្រាមស៊ីវិលអីដូចលើកមុនទេ ព្រោះយើងឃើញថា អតីតគណបក្សសង្គ្រោះជាតិ ប្រហែលជាគ្មានអាវុធ គ្មានអីក្នុងការធ្វើសង្គ្រាម ហើយចេតនា គឺដូចជាគ្មានអីធ្វើសង្គ្រាមទេ ប៉ុន្តែបើសង្គ្រាមខ្ញុំឃើញបែបនេះវិញ គឺសង្គ្រាមពាក្យសម្ដីនៃការទាមទារនូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ នេះគឺជាសង្គ្រាមចិត្តសាស្ត្រ»។
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សរូបនេះ អំពាវនាវដល់អ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំង ងាកមករកតុចរចាវិញ ដើម្បីរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ លោកបន្ថែម មានតែដំណោះស្រាយនយោបាយទេ ទើបអាចស្ដារស្ថានការណ៍ស្រុកទេសឡើងវិញបាន និងអាចជួយឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធលើទីផ្សារអឺរ៉ុប និងអាមេរិកបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
let them do it if they want to be a devil monster . just like the old Cambodian word said >> CHHEAM SREK SBEK HOV . this word meaning the person used to be devil those person can not change, at last every one know he was devil indeed . I got a sad massage from Cambodia right now there is a group of men wearing uniform going around make harm to innocent Cambodian every where. this group if I’m not wrong it must come from what they call third hand. please be very careful this is not a joke some thing bad for our nation .
អ្ហែងចេះស្តាប់ ចេះមើល ការអំពាវនាវ របស៉អាក្បត់ជាតិសមរង្ស៊ីទេ អាពូជឆ្កែ អំ សំអាត ?
អ្ហែងភ្លែកភ្លឺ ត្រចៀកលឺ សោះ ម៉េចក៏ធ្វើខ្វាក់ ធ្វើថ្លង់ ?
អ្ហែងចេះច្បាប់ទេ អាពូជឆ្កែ ?
ឥឡូវ អ្ហែងអត់កាំភ្លើងទេ ។ តែអ្ហែងហ៊ាននិយាយថារកបាញ់សម្លាប់នរណាម្នាក់សាកមើល
សួរថាអ្ហែងត្រូវជាប់គុកឬមិនជាប់ ? ចង់ដឹងអ្ហែងសាករកសម្លាប់ នរណាម្នាក់ទៅ នោះអ្ហែង
នឹងដឹងហើយ អារឿងអត់មានកាំភ្លើង ឬអាវុធហ្នឹងនោះ !
អញសួរអ្ហែង ថាអ្ហែងហ៊ានទេ ?
ចេះតែនិយាយឲ្យរួចពីមាត់ អាពូជឆ្កែ !
អានេះជួយរុញមនុស្សឲ្យប្រព្រឹត្តបទល្មើសតើវ៉ី !