សិទ្ធិមនុស្ស
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។ (REUTERS/Samrang Pring)
02 តុលា 2019
ទុំ ម្លិះ
វីអូអេខ្មែរ
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានថា នឹងដាក់ទោសជនណាដែលចូលរួមយុទ្ធនាការដើម្បីគាំទ្រដល់ការធ្វើមាតុភូមិនិវត្តរបស់មេបក្សប្រឆាំងសម រង្ស៊ី ដោយលោកចាត់ទុកថាការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី គឺក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។
«អ្នកណាក៏ដោយដែលធ្វើយុទ្ធនាការនឹងត្រូវជាប់បទចោទតាមក្រមព្រហ្មទណ្ឌ»។
នេះគឺជាការព្រមានជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ដោយទំនងជាលោកចង់សំដៅទៅលើសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិដែលកំពុងតែស្ថិតក្នុងគោលដៅនៃការចាប់ខ្លួននិងចោទប្រកាន់។
យ៉ាងតិចមានសកម្មជនជាង៧នាក់នៃអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់»ក្រោយពីពួកគេបានផ្ដល់បទសម្ភាសន៍តាមវិទ្យុសំឡេងសហរដ្ឋអាមេរិកនិងវិទ្យុអាស៊ីសេរី ឬធ្វើសេចក្ដីអត្ថាធិប្បាយតាមបណ្ដាញសង្គមហ្វេសប៊ុក ឬបន្ទាប់ពីបានផ្ដល់ទីកន្លែងសម្រាប់ពិភាក្សាអំពីការរៀបចំទទួលការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។
លោក សម រង្ស៊ី បានប្រកាសថាលោកនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ក្រោយពីស្ថិតនៅនិរទេសខ្លួនអស់រយៈពេលប្រាំឆ្នាំរួចមក។
ក្រុមអ្នកដឹកនាំនិងអ្នកគាំទ្រនយោបាយប្រឆាំង បានធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមដោយលើកសញ្ញាម្រាមដៃចំនួនប្រាំបួន ដើម្បីរំលឹកពីការវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី។ ប៉ុន្តែរដ្ឋាភិបាលចាត់ទុកថាវាគឺជាយុទ្ធនាការម្រាមដៃប្រាំបួនដើម្បីកៀរគរកម្លាំងប្រមូលផ្ដុំប្រឆាំងរដ្ឋាភិបាល។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងរាជធានីភ្នំពេញថាការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី គឺ«ក្នុងគោលដៅផ្ដួលរំលំរដ្ឋាភិបាល»របស់លោកនិងដើម្បីប្ដូររបបរាជានិយម ដែលលោកហៅថានេះ«គឺជាទោសក្បត់ជាតិ»។
លោកនាយករដ្ឋមន្ត្រីខ្មែរ បានគំរាមថាអ្នកដែលចូលរួមក្នុងយុទ្ធនាការខាងលើនឹងត្រូវផ្ដន្ទាទោស។
«អត់ទេណា អ្នកណាចូលរួមយុទ្ធនាការបំផ្លាញប្រទេស បំផ្លាញសន្តិភាពនៅថ្ងៃទី៩វិច្ឆិកា អ្នកហ្នឹងនឹងត្រូវមានទោស»។
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោលរួមជាមួយនឹងអ្នកដឹកនាំនយោបាយនៃគណបក្សនេះចំនួនប្រាំបីនាក់ផ្សេងទៀតក្នុងនោះមានភរិយារបស់លោកដែរ ត្រូវចោទប្រកាន់ដោយតុលាការកម្ពុជាពីបទឧបឃាត ឬស្មើនឹងទោសធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។ ប្រសិនបើរកឃើញថាមានទោស ជនជាប់សង្ស័យអាចនឹងត្រូវផ្ដន្ទាទោសរហូតដល់១៥ទៅ៣០ឆ្នាំ។
ដោយឡែកសកម្មជននិងអ្នកដឹកនាំនយោបាយមូលដ្ឋានចំនួនប្រាំបួននាក់ផ្សេងទៀតក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ និងខេត្តរតនគីរី ត្រូវចោទប្រកាន់ពីបទ«រួមគំនិតក្បត់»។ ហើយប្រសិនបើរកឃើញថាមានទោស ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ពី៥ទៅ១០ឆ្នាំ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បាននិយាយប្រាប់វីអូអេតាមទូរស័ព្ទនៅរសៀលថ្ងៃពុធនេះថា ការចាប់ខ្លួននិងចោទប្រកាន់លើអ្នកនយោបាយនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិផ្ដល់នូវរូបភាពអាក្រក់ដល់ប្រទេសកម្ពុជា។
«យើងមើលឃើញថាស្ថានភាពនេះ ធ្វើឲ្យប្រទេសជាតិយើងហ្នឹងកាន់តែគេមើលឃើញមកថាកំពុងតែទទួលរងនូវការរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹងណាបាទ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបធ្លាប់បានប្រាប់វីអូអេថាចំណាត់ការរបស់រដ្ឋាភិបាល បានបង្ហាញពីការវិលត្រឡប់ទៅរករបបដឹកនាំបែបកុម្មុយនិស្តឡើងវិញរបស់កម្ពុជា។
ចាប់តាំងពីដើមឆ្នាំ២០១៩មក មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួនជាង៣០នាក់ហើយត្រូវបានចាប់ខ្លួននិងចោទប្រកាន់។ ដោយឡែកសកម្មជនអតីតគណបក្សប្រឆាំងនេះចំនួន១៦០នាក់ត្រូវបាន កោះហៅទៅសាកសួរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល៕
who post this pitcher ?? to me it seem to be a great giant in Cambodian theater . that all I want to say folk
អាល្ងើ ឯម សុវណ្ណរ៉ា អញ្ចឹង អ្ហែងជួយរុញក្តឹត អាពូជឆ្កែ អាក្បត់ជាតិ សមរង្ស៊ី មកកុំខាន
បើអ្ហែងគឹតថា វាគ្រាន់តែជាការគំរាម ។
អ្ហែងកុំភ្លើដល់ថ្នាក់យកច្បាប់ជាតិមកលើងសើចឲ្យសោះ ។
បើអ្ហែងចង់ដឹង អ្ហែងចូលរួមដង្ហែរអាក្បត់ជាតិសមរង្ស៊ី មកដែរមក ។ ចាំមើលចាប់ទាំងអ្ហែង
ឬមិនចាប់ ។ កុំភ្លេចថាវាជាការចូលរួមប្រព្រឹត្តអំពើក្បត់ជាមួយជនក្បត់ជាតិ។
ចាប់មិនចាប់ដឹងក្នុងពេលនោះហើយ ។
អាពូជឆ្កែ ! បើថាភ្លើ គ្រាន់តែចេះត្រឹមព្រុសដូចឆ្កែទេ ដេកលិឍពងក្តទៅវាល្អជាង។
កុំមកលេងសើចជាមួយច្បាប់ជាតិឲ្យសោះ !