សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​មិន​ចូល​សារភាព​តាម​ការ​អូស​ទាញ​ពី​របប​ក្រុងភ្នំពេញ​ទោះ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

ដោយ ហេង រស្មី
2019-10-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
ទិដ្ឋភាព​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់ របប លោក ហ៊ុន សែន ប្ដេជ្ញា​ថា​មិន​ចូល​សារភាព ដើម្បី​បាន​រួច​ទោសពៃរ៍ នោះ​ឡើយ ព្រោះ​ពួកគាត់ គ្មាន​ប្រព្រឹត្ត​ខុស ដូច​ការ​ចោទប្រកាន់។ ជាង​នេះ​ទៅ​ទៀត ពួកគាត់​សច្ចា​ថា​នឹង​នៅតែ​ប្ដេជ្ញា ដង្ហែ​រលោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ខាងមុខនេះ។

ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ លោកស្រី យ៉ែម វណ្ណណែត ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​នេះ ប្រាប់​អាស៊ីសេរី​ថា ការ​អំពាវនាវ​ពី​របប​ក្រុងភ្នំពេញ មិន​អាច​ធ្វើ​ឱ្យ​ឆន្ទៈ​របស់​លោកស្រី​ផ្លាស់ប្ដូរ​ទេ​។ លោកស្រី​បញ្ជាក់​ថា ការចូលរួម​សកម្មភាព​នយោបាយ គឺជា​សិទ្ធិ​ដែល​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​សកម្មភាព​របស់​អ្នកស្រី​កន្លង​មក ក៏​គ្មាន​អ្វី​ពាក់ព័ន្ធ​ទៅ​រក​ការ​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ​នោះ​ដែរ​៖ «នាង​ខ្ញុំ​មិន​ទៅ​ចូល​សារភាព​អី​ទេ។ ដោយសារតែ​នាង​ខ្ញុំ​មិន​មាន​កំហុស​អ្វី​ផង រឿង​អី​ដែល​ខ្ញុំ​ចូល​ទៅ​សារភាព​ហើយ​ទី​២​នោះ​គឺថា​ខ្ញុំ​អត់​មាន​ជំនឿ​ទៅលើ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​ដោយសារ​តុលាការ​នៅ​ស្រុក​ខ្មែរ​ធ្វើ​ទៅតាម​គេ​បញ្ជា​។ អ៊ី ចឹ​ង​! ខ្ញុំ​អត់​ទៅ​ចូលរួម​សារភាព​អ្វី​ទេពី​ព្រោះ​ខ្ញុំ​អត់​មាន​កំហុស»

ការ​បញ្ជាក់​ជំហរ​របស់ លោកស្រី យ៉ែម វណ្ណណែត បាន​កើតមានឡើង​ក្រោយពី​តុលាការ​ខេត្ត ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា បាន​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​បន្ថែម​ទៀត​ពី​បទ «​រួមគំនិត​ក្បត់​» ដែល​នៅ​ក្នុង​នោះ​មាន​លោកស្រី​ម្នាក់​ផង​ដែរ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​ពីរ​នាក់ ទៀត​ដែល​តុលាការ​ខេត្ត​ត្បូងឃ្មុំ បាន​ចោទប្រកាន់​រួមមាន​៖ សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ លោក ស៊ឹម ស៊ាងឡេង ហៅ វេង និង​ប្រធាន​ក្រុម​ប្រឹក្សាឃុំ​ដូនតី ស្រុក​ពញាក្រែក លោកស្រី មាន ឡា។

គ្រាន់តែ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ តុលាការ​បួន​ខេត្ត​ផ្សេងៗ​គ្នា រួមមាន​ខេត្ត​កំពង់ចាម ស្វាយរៀង ប៉ៃលិន និង ខេត្ត​ត្បូងឃ្មុំ​នេះ​ផង បាន​ចេញ​សេចក្ដី​ប្រកាស ព័ត៌មាន​ជា​បន្តបន្ទាប់ ដោយ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ សរុប ៩ នាក់ ពី​បទ​រួមគំនិត​ក្បត់ ដោយសារតែ​ការ​បង្ហាញ​ជំហរ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

តុលាការ​ទាំង​បួន​ខេត្ត​នេះ ប្រើ​ទម្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ទើរតែ​ដូចគ្នា​ទាំងស្រុង ដោយ​គ្រាន់តែ​ដូរ​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ​។ ខុស​ពី​ដីកា​ចោទប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង​មុនៗ លើក​នេះ​តុលាការ​ទាំង​បួន សុទ្ធ​តែ​បង្កប់​សារ​អំពាវនាវ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង ចូល​សារភាព ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​យក​ទោស។

សារ​ពី​ស្ថាប័ន​តុលាការ​នេះ មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​សារ​របស់​លោក ហ៊ុន សែន ដែល​ទើបនឹង​ថ្លែង​កាលពី​ថ្ងៃ​ទី៣ ខែ​តុលា ដោយ​គំរាម​ផង និង​លួង​ឱ្យ​ចូល​សារភាព​ផង៖ «ហើយ​អ្នក​នៅ​ក្នុង​ស្រុក កុំ​ព្រហើន​! កុំ​ព្រហើន​! ហើយ​បើសិនជា​អ្នក​បែរជា​ជ្រុល​ចូលរួម អ្នក​សារភាព​ឱ្យ​ត្រង់ នឹង​រួច​ទោស»

អ្នកវិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​សារ​អំពាវនាវ ឱ្យ​អ្នក​ដែល​តុលាការ​មិនទាន់​កាត់​សេចក្ដី​ថា​មានទោស ទៅ​ចូល​សារភាព​ដូច្នេះ ជា​ការ​បង្ខិតបង្ខំ​មួយ និង​ជា​ទម្លាប់​មិន​គួរ​យក​មក​អនុវត្ត​ទាល់តែសោះ ព្រោះ​វា​បង្ហាញ​ឱ្យ​ឃើញ​ការប្រព្រឹត្ត​ខុស​របស់​អាជ្ញាធរ​ទៅវិញ។

សារ​អំពាវនាវ​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សារភាព និង​ចុះចូល​នេះ របប​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​ដែរ កាលពី​ក្រោយ​រម្លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ មិន​បាន​ជោគជ័យ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ទូទាំង​ប្រទេស សុខចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ឬ​បន្ត​ជីវភាព​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ជាជាង​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ដែល​បាន​រម្លាយ​គណបក្ស​ខ្លួន​។ ជាង​នេះ​ទៅ​ទៀត ភាគច្រើន​លើសលប់ នៃ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទាំង ១១៨​នាក់ ដែល​រង​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ មិន​ព្រម​ចុះចូល ឬ​សំ​សិទ្ធិ​នយោបាយ តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​មិន​ចូល​សារភាព​តាម​ការ​អូស​ទាញ​ពី​របប​ក្រុងភ្នំពេញ​ទោះ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ"

  1. so socheath says:

    ហាស ! ហាស
    មិនសារភាពគឺគុក !
    ឈ្មោះគេដឹងអស់ហើយ ។ អាអ្នកជាប់គុកមុន បង្ហាញឈ្មោះខ្ទេច ។
    វាថាមិនសុខចិត្តជាប់គុកម្នាក់ឯងទេ ? ។
    ឡូយកាន់តែខ្លាំង គុកកាន់តែយូរ កុំជោរពួកអាផេះ !

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែក
    នយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះ
    ការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  3. so socheath says:

    មេីលមុខវា ដូចពងទាប្រឡាក់អាចម៌!
    មុខម៉ាក្សអញ្ចឹង ចង់ធ្វេីរដ្ឋប្រហារតាម
    រយះបដិវត្តន៍ពណ៌ផង ?
    (រូបថត ស្ត្រីឈ្មោះ មាន ឡា)
    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    *******
    ពួកអ្នកត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់
    ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់
    បក្សក្បត់ជាតិសង្គ្រោះជាតិ
    កុំអួតថាលាក់ខ្លួនបានយ៉ាងល្អ នៅកន្លែងសុវត្ថិភាព
    ឲ្យសោះ។ គ្រប់ប្រទេសនៅអាស៊ាននេះ តាមចាប់បាន
    ទាំងអស់ កុំឡូយរត់មិនរួចទេ ។

    រូបថតរបស់ So Cheath
    រូបថតរបស់ So Cheath
    ចូលចិត្ត
    មតិ