លោក​ ទៀ បាញ់​ គាំទ្រ​ការលើក​ឡើង​ថា ករណី​លោក សម រង្ស៊ី ជា​ដំប៉ៅ​​មហារីក​ដែល​ត្រូវ​កាត់យក​ចេញ

ដោយ ហេង រស្មី
2019-10-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ទៀ បាញ់ (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

 រូប៖ ហ្វេសប៊ុក General TEA Banh និង Sam Rainsy


មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​គាំទ្រ​ ចំពោះ​គំនិត​របស់​មន្រ្តី​យោធា​ម្នាក់ ដែល​ប្រៀបធៀប​លោក​ សម រង្ស៊ី​ ទៅ​នឹង​ដំប៉ៅ​មហារីក​ដែល​ត្រូវ​កាត់​យក​ចេញ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។ មន្ត្រី​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​អះអាង​ថា ពួក​គេ​មិន​ខ្លាច​នឹង​ការ​គំរាម​ពី​របប​លោក ហ៊ុន សែន ទេ ហើយ​បាន​សន្យា​ថា​ ដឹក​នាំ​កម្លាំង​មហាជន​អម​ដំណើរ​លោក សម រង្ស៊ី វិល ចូល​កម្ពុជា​ឲ្យ​ខាង​តែ​បាន​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

លោក​ ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី​២៩​ តុលាថា​ ដំបៅ​មហារីក​ចាំបាច់​ត្រូវ​តែ​កាត់​ចេញ ​បើ​មិន​ដូច្នេះ​ទេ ​និង​មាន​គ្រោះ​ថ្នាក់​ទៅ​ពេល​ខាង​មុខ​នេះ៖ «ខ្ញុំ​គ្មាន​ទៅ​យល់​អ្វី​បើ​ធម្មតា​និយាយ​ពី​រឿង​មហារីក​បើ​វា​កើត​នៅ​កន្លែង​ណា​ក៏វាពិបាក​រស់​ដែរ​តាម​ខ្ញុំ​យល​ទេ​។មហារីក​បើ​វា​កើត​ចំកន្លែង​សំខាន់​វិញ​អាហ្នឹង​វា​កាន់​តែ​ទៅ​ហើយ​គ្រាន់​តែ​យូរ​នឹង​ឆាប់​ហ្នឹង​ឯង»

ការ​លើក​ឡើង​របស់​លោក​ ទៀ បាញ់ ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​រដ្ឋលេខាធិការ​​ក្រសួង​ការពារ​ជាតិ​លោក​ នាយ​ឧត្ដមសេនីយ៍​ ម៉ឹង សំផន​ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធិ​នឹង​របប​លោក​ហ៊ុន សែន​ថា លោក​គាំទ្រ​អត្ថបទ​មិត្ត​អ្នក​អាន​មួយ ដែល​បាន​ចុះ​ផ្សាយថា​ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​គួរ​កាត់ «សាច់​ដំបៅ​មហារីក សម រង្ស៊ី» គ្រវាត់​ចោល​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

អាស៊ីសេរី​មិន​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋលេខាធិការ​​ក្រសួង​ការពារ​ជាតិ​លោក​ នាយ​ឧត្ដមសេ​នីយ៍​ ម៉ឹង សំផន​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។តែ​ទោះ​ជាយ៉ាង​ណា​លោក​ ទៀ បាញ់​ បញ្ជាក់ថា​ ដំបៅ​មហារីក​ត្រូវ​តែ​យកចេញ។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​សេចក្តី​បំភ្លឺ​ពី​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ ស្រី​ មូរ សុខហួរ​ បាន​ទេ​កាល​ពី​ថ្ងៃទី២៩ តុលា។ ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ប្រកាស​ថា គម្រោង​វិល​ត្រឡប់​ទៅ​មាតុ​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី៩ ខាង​មុខ​នេះ ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ។ ​ ​

គិត​ត្រឹម​ថ្ងៃទី​៣០ ​តុលា​នេះ​នៅ​សល់​តែ ១១ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ដល់​ថ្ងៃ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក​ ទៀ បាញ់​ គាំទ្រ​ការលើក​ឡើង​ថា ករណី​លោក សម រង្ស៊ី ជា​ដំប៉ៅ​​មហារីក​ដែល​ត្រូវ​កាត់យក​ចេញ"

  1. so socheath says:

    តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
    ***
    ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
    ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
    ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
    ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
    បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
    ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
    ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
    ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
    កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
    ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
    មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
    សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
    ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
    ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
    សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
    ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
    ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
    មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
    តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
    អ្នកណាបានទេ ។
    ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
    បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
    ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
    អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
    របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
    តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
    អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
    ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
    តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
    តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
    ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
    គឹជាទាហានត្រូវយល់ !
    មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
    ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
    សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
    ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
    កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
    ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
    មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
    ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
    មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
    ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
    សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
    អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
    ប្រយ័ត្នងាប់តៃហោង !
    ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
    ពួកអ្នកជាចុងក្រោយ ។

  2. Anonymous says:

    talking about cancer I’m a cancer specialist’s Dr experiment to see who have cancer. I used to know HUN SEN had cancer right at his neck . one day he was so upset about his group of those millionaire could not hide the evident of stolen the treasury of Cambodia like>> forest, mineral, or even land concession . too bad HUN SEN himself spoke in media he will cut his KDOR off if he can not protect the forest. one more bad thing was HUN SEN said I’m not a killer not even chicken but I only took so many people life keep them away from his way. for example Dr KEM LAY I’m the one order some one to murder him too bad I just about found guilty but any way I have powers I can buy a dump man in SO SOCHEATH group and gave name CHOUP SAMLAP hey Mr meet to kill . that was what I call HUN SEN walking naked if you do not understanding what I mean . there are a lot of the cases about walking naked not only me is knowing it even animal are also knew it. Mr BANH TEA was just HUN SEN tool to kill HUN SEN’s enemy witch was Cambodian . GOD bless Cambodia