ដោយ មួង ណារ៉េត
2019-10-31
អាស៊ីសេរី

លោក ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ដែលពិការជើងពីកំណើត ត្រូវបានសាលាដំបូងខេត្តសៀមរាប កាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ ក្នុងសំណុំរឿងញុះញង់ឲ្យមានការរើសអើង និងជេរប្រមាទសាធារណៈ តាមហ្វេសប៊ុក។

រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សាលាដំបូងខេត្តសៀមរាបសម្រេចផ្ដន្ទាទោសជនពិការម្នាក់ ឈ្មោះ ភុន យុទ្ធ ឲ្យជាប់ពន្ធនាគារ ១៨ខែ រឿងនិយាយរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក។ ភរិយាលោក ភុន យុទ្ធ អំពាវនាវដល់អង្គការសង្គមស៊ីវិលជួយផ្ដល់មេធាវីផ្នែកច្បាប់ ដើម្បីឲ្យប្ដីគាត់បាននៅក្រៅឃុំ។
ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប លោក ស៊ិន សុវណ្ណារ័ត្ន កាត់ទោស ជនពិការជើងពីកំណើត ឈ្មោះ ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ ក្នុងសំណុំរឿងញុះញង់ឲ្យមានការរើសអើង និងជេរប្រមាទសាធារណៈ។
កាលពីថ្ងៃទី១៨ ខែកក្កដា នគរបាលខេត្តសៀមរាប បានចាប់ខ្លួន លោក ភុន យុទ្ធ នៅផ្ទះជួលមួយកន្លែងក្បែរវត្តកេសារ៉ារ៉ាម ក្រោយពេលលោកប្រើគណនេយ្យហ្វេសប៊ុកឈ្មោះ “ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី” និយាយរិះគន់ចំណុចអវិជ្ជមាននៃរបបដឹកនាំសព្វថ្ងៃ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ក្នុងអំឡុងពេលជាប់ឃុំឃាំង លោក ភុន យុទ្ធ ដែលជាជនពិការស្វិតជើងពីកំណើត ធ្លាប់បានសរសេរសំបុត្រ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយធ្វើអន្តរាគមន៍ឱ្យលោកបានវិលទៅជួបជុំប្រពន្ធកូនវិញ បន្ទាប់ពីលោកបានដឹងកំហុស។
លោកស្រី មុំ វិត ដែលមិនចេះអក្សរ និងជាជនពិការជើងផង មានអារម្មណ៍រន្ធត់នៅពេលស្ដាប់ការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣១ តុលា ដែលតម្រូវឲ្យប្ដីជាប់ឃុំជាច្រើនខែទៀត។ លោកស្រី យល់ថា តុលាការគួរអនុគ្រោះដល់ប្ដីគាត់ ដែលជាជនពិការ ព្រោះថា សូម្បីតែគាត់រស់នៅខាងក្រៅ ក៏មានការលំបាកណាស់ទៅហើយ។ លោកស្រីថា មិនអាចទទួលយកបានទេ ចំពោះការសម្រេចរបស់តុលាការខេត្តសៀមរាបនេះ៖ «និយាយរួមទៅខ្ញុំ មានអារម្មណ៍ក្ដុកក្ដួល ដែលតុលាការឲ្យគាត់ជាប់១ឆ្នាំអ៊ីចឹង។ គាត់ខុសបន្តិចបន្តួចឲ្យគាត់ជាប់ដល់១ឆ្នាំ។ ខ្ញុំចង់ឲ្យគាត់ចេញមកជួបជុំប្រពន្ធកូនវិញ។ សុំឲ្យគាត់នៅក្រៅ សុំត្រឹមតែប៉ុណ្ណឹងទេ» ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា សំដែងការសោកស្ដាយដែលសាលាដំបូងមិនបានទម្លាក់ចោលបទប្រឆាំងលោក ភុន យុទ្ធ ដែលជាជនពិការ បែរជាផ្ដន្ទាទោសគាត់ឲ្យជាប់បន្ថែមទៀតនេះ។ លោកសង្កេតឃើញថា រាល់អ្នកហ៊ានចេញមុខរិះគន់អំពីភាពអសកម្មរបស់រដ្ឋាភិបាលតាមហ្វេសប៊ុក អ្នកទាំងនោះតែងតែរងការចោទប្រកាន់ និងចាប់ខ្លួនជានិច្ច ដោយជាប់ចោទពីបទញុះញង់ និងជេរប្រមាទជាសាធារណៈ។ មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ យល់ថា ថ្នាក់ដឹកនាំប្រទេស គឺជាបុគ្គលសាធារណៈ ដែលគួរណាស់តែបើកចិត្តឲ្យទូលាយ ទទួលយកការរិះគន់ពីគ្រប់និន្នាការទាំងអស់ ដោយមិនគួរចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋ ដែលហ៊ានចេញមុខរិះគន់បញ្ហាសង្គមនោះឡើយ៖«ចំណុចនេះគឺជាចំណុចអាទិភាពដែលចៅក្រម គួរតែពិចារណាការដាក់ទោសទណ្ឌទៅលើគាត់។ គួរណាស់តែឲ្យគាត់បាននៅក្រៅឃុំ ឬក៏ដោះលែងគាត់ឲ្យបានជួបជុំប្រពន្ធ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ព្រោះគ្រួសារគាត់ក៏ពឹងផ្អែកលើកគាត់មួយផ្នែកដែរ។ យើងចង់ឃើញឲ្យមានការដោះលែង ប៉ុន្តែយើងមានការសោកស្ដាយដែលតុលាការសម្រេចដាក់ទោសគាត់ជាង១ឆ្នាំហ្នឹង» ។
លោកស្រី មុំ វិត បញ្ជាក់ថា លោកស្រីនឹងពិភាក្សាជាមួយមេធាវីខាងសមាគម អាដហុក ដើម្បីរៀបចំឯកសារដាក់ទៅសាលាឧទ្ធរណ៍ ដើម្បីប្ដឹងទាស់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាប។ ក្រៅពីនេះ លោកស្រីស្នើសុំដល់សង្គមស៊ីវិលឱ្យជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាល និងស្ថាប័នតុលាការ ជួយលោក ភុន យុទ្ធ ឲ្យបាននៅក្រៅជួបជុំគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតវិញ។
ក្នុងអំឡុងពេលលោក ភុន យុទ្ធ ជាប់ក្នុងពន្ធនាគារជាង ៣ខែមកនេះ លោកស្រី មុំ វិត ឲ្យដឹងថា គ្រួសារគាត់ជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ ដោយជំពាក់ប្រាក់អ្នកជិតខាង ហើយកូនស្រីអាយុ ៥ឆ្នាំក៏កំពុងមានជំងឺ។
ភរិយាជនពិការរូបនេះ អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យជួយឧបត្ថម្ភគ្រួសារគាត់ ដោយសារតែលោកស្រីមិនអាចរកចំណូល ដែលបានពីការដើរលក់វត្ថុអនុស្សាវរីយ៍ដូចពីមុនទៀតទេ៕
អត្ថបទដែលទាក់ទង
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- ក្រសួងមហាផ្ទៃរឹតបន្តឹងសន្តិសុខនៅអំឡុងពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
- សង្គមស៊ីវិល គ្រោងផ្ដល់យោបល់ឲ្យក្រសួងមហាផ្ទៃ កែប្រែមាត្រាចំនួន ៩ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- ពលរដ្ឋនៅព្រំដែនភាគពាយ័ព្យរិះគន់របបក្រុងភ្នំពេញថា ពង្រាយកងកម្លាំងប្រដាប់អាវុធច្រើន ជារឿងឥតប្រយោជន៍
- មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានសង្ឃឹមថា អាជ្ញាធរថៃនឹងអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលកម្ពុជាតាមប្រទេសថៃ
- តុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ១១នាក់
- មន្ត្រីសន្តិសុខថៃឲ្យដឹងថា អាជ្ញាធរថៃនឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីកម្ពុជាទេ
- លោក ទៀ បាញ់ គាំទ្រការលើកឡើងថា ករណីលោក សម រង្ស៊ី ជាដំប៉ៅមហារីកដែលត្រូវកាត់យកចេញ
- សកម្មជនបក្សប្រឆាំងជាច្រើននាក់នៅខេត្តឧត្ដរមានជ័យរត់ភៀសខ្លួនពីការបង្ខំឱ្យសារភាព
- ភរិយាជនពិការម្នាក់ដែលគាំទ្របក្សប្រឆាំងនៅខេត្តសៀមរាប ស្នើសុំតុលាការដោះលែងប្ដីឲ្យមានសេរីភាព
SEND TO FACEBOOK
The border area is a ruthless area
***
Of course, the Thai-Cambodian border area is a talking zone
Armed clashes between the Thai and Cambodian troops followed
All corridors while Thailand sends troops
Invaded the temple temple which was
World Heritage of Cambodia.
This situation required the Cambodian army to be on alert
Prepare for battle against Strokes to this day.
In addition to the corridors for trade and entry
Other transit routes could be considered
Officially, the scouting strategy is full of nuts
Mine has not been released.
The civil war that has plagued Cambodia since the 70s
Initiated by the United States of America through
The Lon Nol and later, through the genocide
Pol Pot in the war against the Khmer Republic
And the Pol Pot regime cooperated with those other practitioners
The destruction of landmines and UXO has increased by tens of thousands
Millions have caused sorrow for the Cambodian people
Landmines to this day.
For the drowning under his treason
The Sam Rainsy treason and the factions that joined the ground
Four provinces of Cambodia give Vietnam the autonomous region in exchange for close money
$ 30,000 a month to establish a position against the Vietnamese government today
It is the anguish that comes to grieve the loss of life.
Mine was a bond, but a shot at penetration
In the risk zone is an indisputable danger
Anyone.
Therefore, the Sam Rainsy treacherous insurgents were required
Exactly how ignorant your actions are
For what? . Your parents, your spouse, your children
Can face and grieve with ignorance
Yours and your family’s livelihood
If those who are family members lose their lives, they are paralyzed.
But if you are overdressed, you have to push
Sam Rainsy and his traitorous factions keep moving forward
Walk ahead of you by maintaining a distance of 50 meters to 70 meters
The law illuminates the path from war spies, that you might
Safe to go home to your wife and children.
Do you know how long the AK47 bullet runs?
Signed 40 B41 MIDDAY TRAVEL, Straight, Etc. That.
That’s a soldier to understand!
Not the cock that you insult!
Of course, there are some foolish fools to see
My admonished writings, it turns out that I am mentally disturbed.
But my writing was not in vain.
I admonished those ignorant noodles
Don’t make a false belief that it is in prison that can be shot dead.
Mom, you make your head to see you live longer
Have a decent standard of living, but they are not trying to improve themselves.
Compassion is the responsibility of every child
No matter how poor you are. But if the situation is the same, what is their expectation in time
He is old enough to have wished.
Where are the vows you take to care for them?
Beware of dogs, treason Sam Rainsy believes better.
For those who believe in the myth of the Sam Rainsy dog breed
You are just more of a badass than a dog.
Beware!
Too lazy to talk! But here’s the exhortation
You’re the last one.