ដោយ សុជីវី
2019-10-30
RFA

នគរបាលក្រុងប៉ោយប៉ែត ពេលប្រជុំជួរនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

Provided photo
«ការពង្រាយកងកម្លាំងតាមព្រំដែនជារឿងឥតប្រយោជន៍ និងខាតបង់ថវិកាជាតិ»
ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យរិះគន់របបក្រុងភ្នំពេញពាក់ព័ន្ធនឹងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែនជាច្រើននាក់ថា ជាការខ្ជះខ្ជាយថវិកាជាតិគ្មានប្រយោជន៍ដល់សង្គមជាតិឡើយ។ ពួកគាត់ថ្លែងថា ប្រសិនបើអាជ្ញាធរយកកងកម្លាំងទាំងនោះដាក់ការពារតាមមូលដ្ឋានទប់ទល់អំពើចោរកម្មដើម្បីភាពសុខសាន្តជូនពលរដ្ឋប្រសើរជាងការធ្វើបែបនេះ។
ប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យនិង ខេត្តបន្ទាយមានជ័យ លើកឡើងស្រដៀងគ្នាថា មួយរយៈចុងក្រោយនេះ អ្នករស់នៅតាមព្រំដែនកម្ពុជាថៃ មិនមានសេចក្ដីសុខដូចពេលមុននោះទេ ដោយសារម្នាក់ៗ ភ័យព្រួយពីអាជ្ញាធរដាក់ពង្រាយកងកម្លាំងដ៏ច្រើនស្អេកស្កះ ដើម្បីបម្រើមហិច្ឆតានយោបាយ ដោយមិនបានការពារសន្តិសុខជូនពលរដ្ឋនៅទីនោះឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ឱ្យដឹងនៅថ្ងៃទី៣០ តុលាថា ស្ថានការណ៍នយោបាយកាន់តែអាក្រក់ទៅ និងបង្កការក្ដៅក្រហាយដល់ប្រជាពលរដ្ឋនៅតាមព្រំដែនបណ្ដើរហើយ។ ពលរដ្ឋរូបនេះ អះអាងថា មួយរយៈនេះចោរ ឆក់ លួច និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតកើតមានជាហូរហែ ហើយគ្មានអាជ្ញាធរណាអើពើទប់ស្កាត់ជូនពួកគាត់នោះទេ។ លោកស្រីបញ្ជាក់ថា ពលរដ្ឋនៅតំបន់ព្រំដែនជាមួយលោកស្រី មិនពេញចិត្តនឹងអាជ្ញាធរដាក់ពង្រាយកងកម្លាំងតាមព្រំដែននោះទេ ហើយជាការខ្ជះខ្ជាយថវិកាជាតិដោយឥតប្រយោជន៍ ព្រោះមិនការពារសេចក្ដីសុខសាន្តជូនពួកគាត់ឡើយ៖ «អ៊ីចឹងវាទៅជាចលាចលធ្វើឱ្យប្រជាពលរដ្ឋមិនកក់ក្ដៅដូចពេលមុន ដោយសារតែធ្វើខ្ញុំភ័យខ្លាចកាន់តែច្រើនជាងមុខ។ ព្រោះកងកម្លាំងប្រដាប់អាវុធស៊ីប្រាក់ខែដែលប្រជាពលរដ្ឋបង់ពន្ធជូនរដ្ឋ គឺត្រូវការពារពលរដ្ឋអីចឹងយើងមានភាពកក់ក្ដៅ។ តែដាក់កម្លាំងការពាររឿងផ្សេង ដោយមិនបានការពារពលរដ្ឋ បែបនេះខ្ញុំមិនអាចទទួលយកបានទេ ព្រោះជាការចំណាយកម្លាំងឥតប្រយោជន៍»។
រីឯប្រជាពលរដ្ឋម្នាក់ទៀតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យឯណោះវិញ ដែលសុំមិនឱ្យបញ្ចេញឈ្មោះដែរនោះ ថ្លែងថា របបលោក ហ៊ុន សែន បញ្ជូនកងកម្លាំងដាក់ប្រចាំការតាមព្រំដែនខេត្តនេះ គ្រប់ទីកន្លែង ជាពិសេស នៅច្រកសំខាន់ៗ ដូចជា ច្រកព្រំដែនអូស្មាច់ ក្នុងក្រុងសំរោង ច្រកជាំស្រងាំ ស្រុកអន្លង់វែង និងច្រកជប់គគីរ ស្រុកបន្ទាយអម្ពិលជាដើម។ លោកបន្តថា ច្រកព្រំដែនទាំងនេះមានប៉ូលិស ទាហាន និងមន្ត្រីកងរាជអាវុធហត្ថចន្លោះពី ៥០ ទៅជាង ១០០នាក់ និងមានអាវុធគ្រប់ដៃដាក់ប្រចាំការនៅជួរមុខជាប់ព្រំដែន រីឯមួយចំនួនទៀតដាក់ពង្រាយតាមព្រៃតំបន់មានពលករឆ្លងដែន៖ «វាខុសប្លែកត្រង់ថា មិនមានរឿងអីផងមកដាក់កម្លាំងប្រដាប់អាវុធស្អេកស្កះបែបនេះ ហើយប្រជាពលរដ្ឋមិនគាំទ្រទេ ព្រោះតាមព្រំដែនកម្ពុជាអត់មានសង្គ្រោះអត់មានសត្រូវអី ដែលត្រូវដាក់កម្លាំងប្រដាប់អាវុធបែបនេះទេ។ ការដាក់កម្លាំងនេះខាតបង់ថវិកាជាតិច្រើនណាស់ ទៅការចំណាយផ្សេងក្នុងការហូបចុករបស់កងទ័ពនេះ ខ្ញុំស្ដាយខ្លាំងថវិកាទាំងនេះខ្លាំងណាស់ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចបើខ្ញុំគ្មានអំណាច»។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តឧត្ដរមានជ័យ លោក ម៉ែន លី និងស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣០ តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៩ តុលាថា មន្រ្តីយោធាត្រូវបានក្រសួងដាក់នៅតាមព្រំដែន ប៉ុន្តែមិនប្រាប់ចំនួនឡើយ។ លោក ទៀ បាញ់ គាំទ្រសំដីមន្រ្តីយោធា ដែលលើកឡើងថា លោក សម រង្ស៊ី ជាដំបៅមហារីកចាំបាច់ត្រូវតែកាត់ចេញនៅថ្ងៃទី៩ វិច្ឆិកា។
រីឯមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ លោកខេង សុមេធ បញ្ជាដល់នគរបាលអន្តរាគមន៍ និងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែកម្ចាត់ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើមាតុភូមិនិវត្តន៍នៅពេលខាងមុខឱ្យទៅជាផេះ។ លោកអះអាងសំណេះសំណាល ជាមួយអង្គភាពនគរបាលអន្តរាគមន៍ និងការពារព្រំដែន នៅអង្គភាពនគរបាលអន្តរាគមន៍ នៅព្រឹកថ្ងៃទី៣០ តុលាថា ការវិលចូលស្រុករបស់ក្រុងលោក សម រង្ស៊ី គឺក្រុមដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំសព្វថ្ងៃ។
អ្នកវិភាគហៅចំណាត់ការរបស់រដ្ឋាភិបាលបែបនេះ ជារឿងមិនសមហេតុផល និងមិនត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ្ញ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការពង្រាយកម្លាំងប្រដាប់អាវុធ និងយោធាតាមព្រំដែនទាំងនេះគឺផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។ លោកពន្យល់ថា កងទ័ពជាតិអាចប្រើប្រាស់បាន លុះត្រាមានសេចក្តីសម្រេចពីឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រជាព្រះប្រធាន និងជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ លោកបន្តអាជ្ញាធរដាក់ពង្រាយកងកម្លាំងច្រើនស្អេកស្កះ តាមបណ្ដោយព្រំដែនបែបនេះ ឆ្លុះបញ្ចាំងពីអំណាចផ្ដាច់មុខ របស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាកងទ័ពជាតិតាមអំពើចិត្ត ដោយមើលរំលង ឧត្តម្ភក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រជាព្រះប្រធាន៖ «សិទ្ធិអំណាចការពារកងទ័ពហ្នឹង គេត្រូវធ្វើតាមឧត្តមក្រុមប្រឹក្សាការពារជាតិ អាហ្នឹងវាត្រឹមត្រូវតាមច្បាប់។ បើសម្រេចអត្តនោម័តដោយនាយករដ្ឋមន្ត្រី ឬអគ្គមេបញ្ជា ឬមេទ័ព ហ្នឹងដូចជាមិនសមស្របនិងច្បាប់ទេ។ ច្បាប់រដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រ ជាមេបញ្ជាការកំពូលហើយលោកជា ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សាការពារជាតិ»។
ប្រជាពលរដ្ឋនៅព្រំដែនទទូចឱ្យរបបលោក ហ៊ុន សែន ប្រញាប់ដកកម្លាំងប្រដាប់អាវុធចេញពីព្រំដែនឱ្យនៅដូចដើមឡើងវិញ ដើម្បីកុំមានការប៉ះទង្គិចគ្នាណាមួយកើតឡើងដល់អ្នកគាំទ្រគណបក្សប្រឆាំងដែលគ្រោងទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញតាមព្រំដែនកម្ពុជា- ថៃនោះ។ អាជ្ញាធរថៃប្រាប់អាស៊ីសេរីថា ទោះបីទទួលបានសំណើពីកម្ពុជា ឲ្យចាប់ខ្លួន ប៉ុន្តែអាជ្ញាធរថៃ នឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំងឡើយ។ ពលរដ្ឋព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរមិនដកសមត្ថកិច្ចចេញពីព្រំដែនទេ អាចនឹងមានការបង្ហូរឈាមដាក់គ្នា ដែលនាំឱ្យប្រទេសធ្លាក់ក្នុងស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ ពួកគាត់មានជំនឿថា ប្រជាពលរដ្ឋនឹងទៅទទួលលោក សម រង្ស៊ី ភ្ល្លូកទឹកភ្លូកដី ដោយសារពួកគាត់ស្អប់ខ្ពើមរបបដឹកនាំសព្វថ្ងៃ ពុករលួយដល់ឆ្អឹង បំផ្លាញធនធានធម្មជាតិ និងការចាប់ចងមនុស្សតាមអំពើចិត្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានសង្ឃឹមថា អាជ្ញាធរថៃនឹងអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលកម្ពុជាតាមប្រទេសថៃ
- តុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ១១នាក់
- មន្ត្រីសន្តិសុខថៃឲ្យដឹងថា អាជ្ញាធរថៃនឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីកម្ពុជាទេ
- លោក ទៀ បាញ់ គាំទ្រការលើកឡើងថា ករណីលោក សម រង្ស៊ី ជាដំប៉ៅមហារីកដែលត្រូវកាត់យកចេញ
- សកម្មជនបក្សប្រឆាំងជាច្រើននាក់នៅខេត្តឧត្ដរមានជ័យរត់ភៀសខ្លួនពីការបង្ខំឱ្យសារភាព
- ភរិយាជនពិការម្នាក់ដែលគាំទ្របក្សប្រឆាំងនៅខេត្តសៀមរាប ស្នើសុំតុលាការដោះលែងប្ដីឲ្យមានសេរីភាព
- របបក្រុងភ្នំពេញពង្រាយយោធា និងសមត្ថកិច្ចប្រដាប់អាវុធល្បាតតាមព្រំដែន ពេលជិតដល់ថ្ងៃកំណត់មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី
- បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ភរិយាសកម្មជនបក្សប្រឆាំងខេត្តមណ្ឌលគិរីថា ប៉ូលិសចាប់ស្វាមីដោយអយុត្តិធម៌ និងគ្មានអាវជាប់ខ្លួន
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។
SEND TO FACEBOOK
The border area is a ruthless area
***
Of course, the Thai-Cambodian border area is a talking zone
Armed clashes between the Thai and Cambodian troops followed
All corridors while Thailand sends troops
Invaded the temple temple which was
World Heritage of Cambodia.
This situation required the Cambodian army to be on alert
Prepare for battle against Strokes to this day.
In addition to the corridors for trade and entry
Other transit routes could be considered
Officially, the scouting strategy is full of nuts
Mine has not been released.
The civil war that has plagued Cambodia since the 70s
Initiated by the United States of America through
The Lon Nol and later, through the genocide
Pol Pot in the war against the Khmer Republic
And the Pol Pot regime cooperated with those other practitioners
The destruction of landmines and UXO has increased by tens of thousands
Millions have caused sorrow for the Cambodian people
Landmines to this day.
For the drowning under his treason
The Sam Rainsy treason and the factions that joined the ground
Four provinces of Cambodia give Vietnam the autonomous region in exchange for close money
$ 30,000 a month to establish a position against the Vietnamese government today
It is the anguish that comes to grieve the loss of life.
Mine was a bond, but a shot at penetration
In the risk zone is an indisputable danger
Anyone.
Therefore, the Sam Rainsy treacherous insurgents were required
Exactly how ignorant your actions are
For what? . Your parents, your spouse, your children
Can face and grieve with ignorance
Yours and your family’s livelihood
If those who are family members lose their lives, they are paralyzed.
But if you are overdressed, you have to push
Sam Rainsy and his traitorous factions keep moving forward
Walk ahead of you by maintaining a distance of 50 meters to 70 meters
The law illuminates the path from war spies, that you might
Safe to go home to your wife and children.
Do you know how long the AK47 bullet runs?
Signed 40 B41 MIDDAY TRAVEL, Straight, Etc. That.
That’s a soldier to understand!
Not the cock that you insult!
Of course, there are some foolish fools to see
My admonished writings, it turns out that I am mentally disturbed.
But my writing was not in vain.
I admonished those ignorant noodles
Don’t make a false belief that it is in prison that can be shot dead.
Mom, you make your head to see you live longer
Have a decent standard of living, but they are not trying to improve themselves.
Compassion is the responsibility of every child
No matter how poor you are. But if the situation is the same, what is their expectation in time
He is old enough to have wished.
Where are the vows you take to care for them?
Beware of dogs, treason Sam Rainsy believes better.
For those who believe in the myth of the Sam Rainsy dog breed
You are just more of a badass than a dog.
Beware!
Too lazy to talk! But here’s the exhortation
You’re the last one.