ដោយ វ៉ា សំណព្វ
01/11/2019
RFI

ក្រសួងយុត្តិធម៌ ៖ ផែនការលោកសម រង្ស៊ី ជាបទឧក្រិដ្ឋធ្ងន់ធ្ងរដល់សន្តិសុខជាតិ (@RFI)
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ២១ តុលា បានចេញដីកាកោះហៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យចូលបំភ្លឺនៅថ្ងៃទី ០៧ វិច្ឆិកា សប្តាហ៍ក្រោយនេះ។ ពោលគឺនៅពីរថ្ងៃមុនផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ ដីកាកោះហៅឲ្យចូលបំភ្លឺនេះ គឺពាក់ព័ន្ធនឹងបណ្តឹងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្តឹងដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។
ដីកាកោះហៅលោក សម រង្ស៊ីនេះ ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញយកទៅបិទនៅរបងផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី ៣១ តុលានេះ។ ដីកាកោះហៅលោក សម រង្ស៊ី នេះ គឺពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក សម រង្ស៊ី បានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តនៅកម្ពុជា និងនៅលើបណ្តាញសង្គមហ្វេសបុកឈ្មោះ Sam Rainsy ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០១៩។ ជាបណ្តឹងដែលប្តឹងដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។ យោងតាមដីកាកោះហៅរបស់លោក កូយ សៅ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញបានបង្គាប់ឲ្យអតីតប្រធានគណបក្សប្រឆាំងរូបនេះ ចូលខ្លួនទៅឆ្លើយបំភ្លឺនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី ០៧ វិច្ឆិកា ពោលគឺ នៅមុនពីរថ្ងៃនៃផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
បើតាមដីកាកោះហៅរបស់លោក កូយ សៅ បានបង្ហាញថា សំណុំរឿងនេះ គឺលោក សម រង្ស៊ី បានសរសេរញុះញង់នៅលើទំព័រ Facebook ឈ្មោះ Sam Rainsy កាលពីថ្ងៃទី០២ និងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។ កាលពីថ្ងៃទី០២ ខែមិថុនា លោកសម រង្ស៊ី បានសរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកឲ្យសម្លាប់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ហើយថាកូនប្រុសរបស់លោក ហុក ឡង់ឌី គឺលោកឌី វិជ្ជា ដែលបច្ចុប្បន្នជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរៀបចំផែនការជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បីសងសឹកនឹងលោក ហ៊ុន សែន។ ប៉ុន្តែក្រុមមេធាវីរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៊ី អំពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយទាមទារសំណងជំងឺចិត្តប្រមាណជា១លានដុល្លារ។ ជុំវិញដីកាកោះហៅនេះ នៅមិនទាន់មានប្រតិកម្មពីលោក សម រង្ស៊ី នៅឡើយទេ។
គួរជំរាបជូនថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស កំពុងរុំព័ទ្ធដោយបណ្តឹងនៅក្នុងតុលាការកម្ពុជា មិនតិចជាង១០នោះទេ។ ហើយជាភាគច្រើន ជាពាក្យបណ្តឹងដែលប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច។ លោក សម រង្ស៊ី ដែលបានចាកចេញពីប្រទេសកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ២០១៥មក បានប្តេជ្ញាចិត្តថា នឹងវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ បើទោះបីជាត្រូវបូជាជីវិត និងសេរីភាពរបស់ខ្លួនក៏ដោយ៕
send to facebook ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
your case of NHOUS NHOUNG will be end soon . the real case will be back fire to you under world community. after all I will say >>the evil person, evil leadership, evil court , soon it will be no more evil in this sad nation. GOD bless Cambodia