អ្នក​វិភាគ៖ អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ចរចា​គ្នា ដើម្បី​ងើប​ពី​វិបត្តិ

កម្ពុជា
01 វិច្ឆិកា 2019
គង់ សុឋានរិទ្ធ
វីអូអេខ្មែរ

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​លោក​ សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA) Photo: Nov Povleakhena/VOA Khmer

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)


ភ្នំពេញ — នៅ​សល់​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មាន​អាយុ​គ្រប់​ពីរ​ឆ្នាំ​គត់ ដោយ​រាប់​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃទី​១៦​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ គណបក្ស​នេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​គណបក្ស​មាន​និន្នាការ​ប្រជាធិបតេយ្យ​ចំនួន​ពីរ ​គឺ​គណបក្ស​សម រង្ស៊ី របស់​លោក​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា។

ប៉ុន្តែការរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជានេះ បានក្លាយជាលំហូរនៃវិបត្តិនយោបាយដែលអូសបន្លាយ ហើយភាពតានតឹងកាន់តែកើនឡើងរយៈពេលចុងក្រោយនេះ។

ក្បាល​ម៉ាស៊ីន​ដឹក​នាំ​សំខាន់ៗ​របស់​គណបក្ស​នេះ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​តុលាការ​កម្ពុជា​ដែល​ទទួល​រង​ការ​រិះគន់​ដោយ​សារ​ភាព​លម្អៀង​ខាង​នយោបាយ ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ជា​ច្រើន។ ក្នុង​នោះ​លោក​ កឹម សុខា ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​កាលពី​ឆ្នាំ​២០១៧។​ បច្ចុប្បន្ន​នេះ​លោក​កឹម សុខា ត្រូវស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ។ រីឯ​លោក​ សម រង្ស៊ី ត្រូវ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដើម្បីគេច​ពី​ការ​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៥​មក។

ប៉ុន្តែ​នៅពេល​ដែល​លោក​សម រង្ស៊ី បាន​ប្រកាស​ពី​ក្រៅ​ប្រទេស​ថា​ លោក​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​នៅថ្ងៃទី​៩​ ខែ​វិច្ឆិកា​នេះ រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានបង្កើន​ការ​ដាក់​សម្ពាធ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​សកម្មជន​និង​មន្ត្រី​នយោបាយ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​រាល់​ថ្ងៃ។ មនុស្ស​ដែល​មាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្ស​ប្រឆាំង​យ៉ាង​តិច​៦០នាក់​ ​ត្រូវ​បាន​ចាប់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ។

អ្នកវិភាគកម្ពុជាមើលឃើញថា ស្ថានភាពនយោបាយកម្ពុជាមិនបានធូរស្រាលនោះទេស្របពេលដែលកម្ពុជាកំពុងស្ថិតក្រោមគំនាបនៃការដកឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់សហភាពអឺរ៉ុប «អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ Everything But Arms (EBA) និងទៅកាន់សហរដ្ឋអាមេរិក (GSP)។ ការដកហូតឋានៈអនុគ្រោះពន្ធ ជាពិសេស EBA អាចឲ្យកម្ពុជាខាតបង់យ៉ាងតិចជិតពី៦០០ ទៅ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នេះបើយោងតាមអ្នកជំនាញការរបស់ធនាគារពិភពលោក។

រូបឯកសារ៖ លោក កឹម សុខា អំឡុងពេលចូលរួមសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក កឹម សុខា អំឡុងពេលចូលរួមសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

​លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មួយ​រូប​និង​ជា​អតីត​នាយក​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ យល់​ថា ការ​ដោះ​លែង​លោក​ កឹម សុខា ពី​ការ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ អាច​ជា​ជំហាន​ដំបូងឆ្ពោះ​ទៅរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន។

«គឺ​ចាប់​ផ្តើម​ពី​ដោះ​លែង​ កឹម សុខា។​ អឺរ៉ុប​ក៏​ទាមទារ​ជា​អាទិភាព។ អាមេរិកាំង​ជា​ញឹក​ញយ គឺ​ថា (ទាមទារ) ​ដោះលែង​ កឹម សុខា ដោះលែង​ កឹម សុខា។ ​ដូច្នេះ​គន្លឹះ​មាន​តែ​ចាប់​ផ្តើម​ពី​ហ្នឹង​ទៅ។​ រួច​ចរចា​បញ្ហា​សេសសល់​ទៀត​ទៅ រួមទាំង​បញ្ហា​ សម រង្ស៊ី»។

ត្រង់​ចំណុច​នេះ លោក ​អ៊ូ វីរៈ ស្ថាប​និក​វេទិកា​អនាគត (Future Forum)​ យល់​ស្រប​ដូច​គ្នា។

«ចេញ​រួច​ គឺ​ទាក់​ទង​នឹង​ការ​ដោះ​លែង​លោក កឹម សុខា​ និង​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​ (ប្រឆាំង) ​ធ្វើ​នយោបាយ​ឡើង​វិញ តាមរយៈ​ការ​ (ដោះ​ស្រាយ)​ ដោយ​ទុក​មុខមាត់​ឲ្យ​គ្នា​ទាំង​សង​ខាង»។

ការ​ទុក​មុខមាត់​ឲ្យ​គ្នា​សម្រាប់​លោក ​អ៊ូ វីរៈ គឺ​សំដៅ​លើ​លទ្ធភាព​អាច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ឬ​ប្តូរ​ទៅ​បទ​ចោទ​ផ្សេង។ មួយ​វិញទៀត​គឺ​អ្នក​នយោបាយបក្ស​កាន់​អំណាច​និង​អតីត​បក្ស​ប្រឆាំង​ ត្រូវ​បញ្ឈប់​ការ​យក​ចាញ់​ យក​ឈ្នះ​គ្នា តាមរយៈ​ការ​ភ្នាល់​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី។

ក៏​ប៉ុន្តែ​ សម្រាប់​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ការ​ដោះ​លែង​លោក​ កឹម សុខា គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយ​សារ​តែ​សំណុំ​រឿង​លោក​ កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​ចោល​ នៅ​ពេល​ដែល​គណបក្ស​នេះ​មាន​អាយុ​កាល​ត្រឹម​តែជាង​ប្រាំឆ្នាំ​ប៉ុណ្ណោះ។ ហើយ​លោក ​កឹម សុខា បាន​ឡើ​ង​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ជំនួស​លោក​សម រង្ស៊ី មុននឹង​គណបក្ស​នេះ​ត្រូវ​រំលាយ​ចោល។

គណបក្ស​ប្រឆាំង​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​ដល់​ការ​បន្ត​ដឹក​នាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​ដែល​គណបក្ស​នេះ​ប្រមូល​បាន​កៅអី​តំណាង​រាស្ត្រចំនួន​៥៥​ ក្នុង​ចំណោម​អសនៈ​សរុប​១២៣​ ក្នុង​រដ្ឋ​សភា​ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កើន​អសនៈ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ដោយ​បាន​ស្រូប​យកអសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧ ដោយ​ទទួល​បាន​តំណែង​ជា​មេឃុំ​និង​ចៅ​សង្កាត់​ ចំនួន​៤៨៩ ក្នុង​ចំណោម​អសនៈ​មេឃុំ​ចៅ​សង្កាត់​សរុប​ចំនួន​ ១៦៤៦ នៅ​ទូទាំង​២៥​ខេត្ត​រាជធានី។

រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

អសនៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ស្ទើរ​តែ​១០០​ភាគ​រយត្រូវ​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០២។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ គឺជាជំហាន​មួយឆ្ពោះ​ទៅ​រក​ដំណើរ​ការ​វិមជ្ឈការ​អំណាច​នៅ​មូល​ដ្ឋាន​ តាម​ការ​ផ្តល់​យោបល់​របស់​សហគមន៍​អន្តរជាតិ។

ក្រៅ​ពី​ការ​ដោះ​លែង​លោក​ កឹម សុខា លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ យល់ថា គណបក្ស​ដែល​មាន​ទំនាស់​គួរចាប់​ផ្តើម​ចរចា​គ្នា​ដើម្បីអាច​ជួយ​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ​ និង​នាំ​ទៅ​រក​ការ​ដោះ​ស្រាយ​នាពេល​ខាងមុខ។

«ឲ្យ​តែមាន​ការ​ចរចា អត់​មាន​ភាព​តានតឹង​អី​ទៀត​ទេ»។

​ប៉ុន្តែ​កូន​សោរ​នៃ​ការ​ចរចា ​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​គណបក្ស​កាន់​អំណាច នេះ​បើ​ផ្អែក​តាម​ការ​វិភាគ​របស់​លោក ​អ៊ូ វីរៈ។

«បើសិនជា​គណបក្ស​ប្រជាជន​មើល​ឃើញ​ថាមាន​ប្រយោជន៍​សម្រាប់​គាត់ គាត់​នឹង​ចរចា។ បើ​សិន​ក្នុង​ករណី​គាត់​អាច​ថែរក្សា​អំណាច​បាន ថែរក្សា​សេដ្ឋកិច្ច​បាន គាត់​អាច​បន្ត​ឲ្យ​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ បើសិន​ជា​គាត់​អាច​ថែរក្សា​ទាំងអស់​ហ្នឹង​បាន គាត់​អាច​នឹង​ចរចា​គ្នា គាត់​អាច​នឹង​និយាយ​គ្នា»។

​ក្នុង​ពេល​នេះ​ទំនោរ​ទៅ​រក​ការ​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់មាន​សញ្ញា​អ្វី​មួយ​នៅ​ឡើយ។

យោង​តាម​ការ​បក​ស្រាយ​របស់​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ការ​ចរចា​ណា​មួយ​ដោយ​ហេតុ​ថា​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បន្ថែម​ការ​ភ្នាល់នៅ​លើ​តុ ក្រោយ​ការ​ចរចា​ចាប់​ផ្តើម។

«វាអត់ចប់ទេ។ ដោះលែង កឹម សុខា ហើយ វានៅយកអា៥០០៧នាក់មកទៀត (សមាជិកក្រុមប្រឹក្សាឃុំសង្កាត់) ទារយកតំណាងរាស្ត្រទាំង៥៥នាក់មកវិញ ប៉ុន្តែ (ពួកគេ) មិនទាន់និយាយ ដោយសារ (ពួកគេចង់) ឲ្យចេញមួយសិន ដើម្បីចេញពីរ ចេញបី ចេញបួន។ រឿងអត់ចប់ទេ។ ប៉ុន្តែចប់ពេលណាដែលទណ្ឌិត សម រង្ស៊ី ចូលមក និងត្រូវចាប់ដាក់គុកប៉ុណ្ណោះ»។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រក្នុង​ទិវាគោរពសិទ្ធិមនុស្សអន្តរជាតិ នៅ​រាជធានីភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រក្នុង​ទិវាគោរពសិទ្ធិមនុស្សអន្តរជាតិ នៅ​រាជធានីភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤។

នា​ពេល​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការ​ក្តាប់​អំណាច​យ៉ាង​ណែន​នៅ​ក្នុង​ដៃ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​បន្ថែម​សម្ពាធ​លើ​គូ​ប្រជែង​របស់​ខ្លួន​ ដោយ​ប្រើ​វិធាន​ការ​តុលាការ​និង​ហេតុផល​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​សង្គម។ ហើយ​បញ្ហា​នេះ​ទំនង​ជា​អ្វី​ដែលគណបក្ស​ប្រជាជន​កម្ពុជា​ចង់​បានដើម្បី​ស្ទង់​មើល​ដង្ហើម​នៃ​សមាជិក​គណបក្ស​ប្រឆាំង​ថា ​តើ​ពួកគេ​អាច​តស៊ូ​បាន​យូរ​ប៉ុណ្ណា នៅពេល​ដែល​មេដឹកនាំ​របស់​ពួក​គេបែក​ខ្ញែក។ ហើយ​រវាង​ក្រុម​លោក​កឹម សុខា និង​ក្រុម​លោក​ សម រង្ស៊ី ហាក់​ដូចជា​មិន​បាន​និយាយ​ភាសា​តែ​មួយ​ទេ។

លោក ​អ៊ូ វីរៈ យល់​ថា​ សម្ពាធ​នេះ​បាន​ធ្វើ​ឲ្យ​អតីត​គណបក្សប្រឆាំង​បង្ហាញ​ស្នាម​ប្រេះ​រួច​ទៅ​ហើយ។

«តាម​ខ្ញុំវិភាគ​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​ជា​បែក​ជា​ពីរ​ដូច​កាល​ពី​ឆ្នាំ​២០១២។ បែក​ទៅ​តាម​បន្ទាត់​ដើម។ ​ខាង​ក្រុម​លោក កឹម សុខា មាន​គណបក្ស​សិទ្ធិ​មនុស្ស ប្រហែល​ជា​ទៅ​បន្ទាត់​ដើម។​ ខាង​គណបក្ស​ភ្លើង​ទៀន​របស់​លោក​ សម រង្ស៊ី ប្រហែលជា​ទៅបន្ទាត់​ដើម»។​

ការ​វិល​ទៅ​រក​ធាតុដើម​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ ថ្វីដ្បិត​តែ​មិន​មែន​ជា​ដំណោះ​ស្រាយ​ដែល​ល្អ​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​គណបក្ស​នេះអាច​បង្ហាញពី​ការ​បន្ធូរដៃ​បន្តិច​ ក្រោយ​ពេល​ដែល​រំលាយ​គណបក្ស​ប្រឆាំង​គូ​ប្រជែង​របស់​ខ្លួន។ ហើយគណបក្ស ​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​វិល​ចូល​ឆាក​នយោបាយ​វិញ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាថ្មី។​

លោក​ សុខ ឥសាន អ្នក​នាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា​ មិន​បង្ហាញ​ត្រង់ៗ​ថា​ នេះ​ជា​ដំណោះ​ស្រាយ​មួយ​នោះ​ទេ។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា​ ក្រុម​អ្នក​នយោបាយ​ប្រឆាំង​អាច​វិល​ទៅ​រក​គណបក្ស​ដើម​វិញ។

«យក​គណបក្ស​ចាស់។ ​ហើយ​អស់​លោក​ដែល​យក​គណបក្ស​ចាស់​ក៏ដោយ អស់​លោក​ដែលបង្កើត​គណបក្ស​ថ្មី​ក៏ដោយ​ ​ត្រូវ​តែ​អនុវត្ត​តាមវិសោធនកម្ម​ច្បាប់ស្តី​ពី​គណបក្ស​នយោបាយ (គឺ) ​ចូល​មក​សុំ​តាម​រយៈ​ក្រសួង​មហាផ្ទៃ​ដើម្បី​ទទួល​បាន​និតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ»។

យ៉ាងណាក៏ដោយ នៅមានពន្លឺពីរទៀតសម្រាប់ដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ក្នុងនោះរួមមានព្រះរាជអន្តរាគមន៍បែបណាមួយរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ប៉ុន្តែត្រង់ចំណុចនេះហាក់ដូចជាមិនទាន់ស្ថិតក្នុងក្តីរំពឹងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អន្តរាគមន៍​ពី​អន្តរជាតិ​សម្រាប់​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា​អាច​មាន​ភាព​ចាំ​បាច់។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​ជ្រើស​រើស​ផ្លូវ​អន្តរាគមន៍​ពី​អន្តរជាតិ នោះ​ចង់​មិន​ចង់​ អ្នក​នយោបាយ​កម្ពុជា​នឹង​បាត់​បង់​ឥស្សរភាព​ជាតិ​និយម​មួយ​ផ្នែក។

សម្រាប់​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ប្រទេស​ចិន​ទំនង​ជាប្រទេស​ដែល​សក្តិសម​ជាង​គេ​ក្នុង​ពេល​នេះ​ដើម្បី​ដើរ​តួជា​អ្នក​សម្រប​សម្រួល​និង​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា៕

What Next?

Recent Articles

2 Responses to "អ្នក​វិភាគ៖ អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ចរចា​គ្នា ដើម្បី​ងើប​ពី​វិបត្តិ"

  1. so socheath says:

    socheat So, [01.11.19 14:37]
    send to facebook ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។

  2. Anonymous says:

    NO WAY ….I have no hop not even a bit . just like a god riding on a fancy car his fucking head sticking out of the window and showing every one I’m the best of all. this kind of dog he rather die if you kick it out of his place . I knew that dog was fighting whit his owner trying to be a master dog among the other. get that dump dog out to save your own nation. GOD bless Cambodia