ដោយ មួង ណារ៉េត
2019-11-02
RFA

លោក កាស៊ីត ភីរម្យយ៉ា (Kasit Piromya) អតីតសមាជិកសភាថៃ ដែលជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស

រូប៖ ហ្វេសប៊ុក Kasit Piromya
សមាជិកសភាអាស៊ាន ស្នើឲ្យប្រទេសថៃ ហ៊ានប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១ ខែវិច្ឆិកា ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស APHR មកពីបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ាន លើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនថា មេដឹកនាំអាស៊ាន នឹងខកខានមិនបានពិភាក្សា ពីបញ្ហាងើបឡើងនៃរបបផ្តាច់ការ និងការខ្វះការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ានទាំងមូល រួមទាំងបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាផង។
សមាជិកសភាអាស៊ានទាំងនេះ លើកយកបញ្ហានៃការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ និងចាប់សកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់ និងការបង្ខំឲ្យចូលសារភាព ដោយសារតែពួកគេសម្តែងមតិដោយអហិង្សាជាដើម។
អតីតសមាជិកសភាថៃ លោក កាស៊ីត ភីរម្យយ៉ា (Kasit Piromya) ដែលជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សផងនោះថា ប្រទេសថៃ ដែលឆ្នាំនេះ ត្រូវវេនជាប្រធានអាស៊ាន គប្បីធ្វើជាគំរូគេ ដោយចាប់ផ្តើមហ៊ានចេញមុខតវ៉ាប្រឆាំង ចំពោះការរំលោភសិទ្ធិមនុស្ស នៅប្រទេសឯទៀតក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកម្ពុជាផង។
សាររបស់សមាជិកអាស៊ាននេះ ធ្វើឡើងមួយថ្ងៃ មុនកិច្ចប្រជុំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកានេះ។
សមាជិកសភាអាស៊ានទាំងនេះ ព្រមានថា បើមេដឹកនាំប្រទេសអាស៊ាន បរាជ័យក្នុងការគោរពគោលការណ៍ប្រជាធិបតេយ្យ និងខកខានមិនបានចាប់ប្រទេសរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យឲ្យទទួលខុសត្រូវ ចំពោះអំពើរបស់ខ្លួននោះទេ ជំនួបកំពូលប្រទេសអាស៊ាន នឹងជួបបញ្ហាប្រេះឆា នៅថ្ងៃណាមួយជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនជាតិអាមេរិកាំងកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២ឆ្នាំពីបទរំលោភផ្លូវភេទ
- ក្រសួងព័ត៌មាន អនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានឯករាជ្យបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
- តុលាការកំពូលនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី នៅសប្ដាហ៍ក្រោយ
- តុលាការខេត្តរតនគិរីដាក់មន្ត្រីជាន់ខ្ពស់សមាគម អាដហុក ក្រោមការត្រួតពិនិត្យ
- សាលាឧទ្ធរណ៍លើកពេលសវនាការសំណុំរឿងលោក រ៉ាត់ រត្នមុនី ទៅថ្ងៃក្រោយវិញ
- សង្គមស៊ីវិលជាតិ និងអន្តរជាតិទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរី
- អ្នកសារព័ត៌មាន និងសង្គមស៊ីវិលខកចិត្ត ចំពោះសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញលើសំណុំរឿងវិទ្យុអាស៊ីសេរី
- អតីតអ្នកយកព័ត៌មានអាស៊ីសេរីខកចិត្ត ដែលតុលាការមិនប្រកាសសាលក្រមលើអង្គសេចក្តី
- ក្រុមសិទ្ធិមនុស្សរបបក្រុងភ្នំពេញបដិសេធអនុសាសន៍អ្នកស្រី រ៉ូណា ស្មីត ទាក់ទងនឹងបក្សសង្គ្រោះជាតិ
- ក្រុមប្រទេសនិយមប្រជាធិបតេយ្យ សម្តែងក្តីបារម្ភរួមគ្នា អំពីបញ្ហារំលោភបំពានសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅកម្ពុជា
Bravo’ mr phiromya ‘ we are proud to support your say’ we are khmer love democracy’ love Human right ,love justice’ and Thanks for speaking for khmer people ‘ . Dictatorship in cambodia must change the face of P-M in two term only ‘ not bloody the same evil face almost 40 years ‘ GOD bless all good people ‘