ដោយ យន់ សាមៀន
2019-11-02
RFA

សកម្មជនគណបក្សសង្គ្រោះជាតិជួបជុំគ្នានៅប្រទេសថៃ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុក ជីម ផាត
សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិបានទៅដល់ប្រទេសខ្លះៗ ហើយ ដើម្បីត្រៀមចូលរួមអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា។ ពួកគាត់រក្សាជំហររឹងមាំ មិនខ្លាចការគំរាមកំហែងពីសំណាក់របបក្រុងភ្នំពេញនោះទេ។
សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួននៅជុំវិញពិភពលោក បានយកទឹកដីថៃ ជា កន្លែងឈរជើងមុនចូលទឹកដីទឹកដីកម្ពុជាមួយលោក សម រង្ស៊ី។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់រស់នៅរដ្ឋម៉ូនីសូតា សហរដ្ឋអាមេរិក លោកស្រី សម្បត្តិ ប្រាប់ អាស៊ីសេរីថា លោកស្រីបានទៅដល់ប្រទេសថៃពីរបីថ្ងៃហើយ។ លោកស្រីបញ្ជាក់ថា ថ្នាក់ដឹកនាំ និង សកម្មជនគណបក្សសង្គ្រោះជាតិ រក្សាជំរហរឹងមាំមិនដើរថយក្រោយនោះទេ៖«លោកប្រធានបានសម្រេចចិត្តហើយ ដូច្នេះខ្ញុំក៏សម្រេចចិត្តដែរ ព្រោះអីខ្ញុំគិតថា មានតែពេលនេះទេ ដែលខ្មែរយើងងើបឡើងទាំងអស់គ្នា ព្រោះអីយើងឈឺចាប់យូរ ណាស់ មកហើយ ដើម្បីដោះស្រាយប្រទេសជាតិ ដើម្បី EBA ដើម្បីអ្វីៗ គ្រប់យ៉ាងទាំងអស់»។
ពលរដ្ឋខ្មែរម្នាក់រស់នៅប្រទេសកាណាដា លោក ខេន ស៊ុងថាយ ( Ken Songthay) ប្រាប់ថា ពេលនេះ លោកកំពុងស្ថិតនៅក្នុងប្រទេសថៃ ដើម្បីត្រៀមអមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលកម្ពុជា។ លោកថា លោកមិនខ្លាចរអាចំពោះការគំរាមកំហែងបំភិតបំភ័របស់របបក្រុងភ្នំពេញឡើយ។ លោកអះអាងថា លោកសុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះលទ្ធិ ប្រជាធិបយតេយ្យ និងសងគុណទឹកដីកំណើត ដែលធ្លាប់រស់នៅរយៈ ២០ឆ្នាំ៖ «ខ្ញុំបាទអំពាវនាវឲ្យបងប្អូនពលករ ពលការិនី ទោះបីជាអ្នកទាំងអស់នោះបានឮយ៉ាងម៉េចហើយក្តី គឺយើងត្រូវត្រៀមថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីស្វាគមន៍អមដំណើរលោកប្រធាន។ កាលណាយើងទៅទាំងអស់គ្នាស្រុះគ្នា ពួកជនផ្តាច់ការមិនហ៊ានធ្វើអ្វីយើងទេ បានតឹ្រមតែបំភ័យប៉ុណ្ណោះ»។
ចំណែកសកម្មជនណបក្សសង្គ្រោះជាតិម្នាក់ទៀត លោកស្រី មាស លក្ខិណា ដែលបានភៀសខ្លួនទៅ នៅហ្វីលីពីនមួយរយៈនោះ ក៏កំពុងឋិតនៅប្រទេសថៃមួយសប្តាហ៍ហើយដែរ។ លោកស្រីបន្តថា នៅក្នុងប្រទេសថៃ មានសម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីកៀរគរពលករខ្មែរឲ្យចូលរួមអមដំណើរលោក សម រង្ស៊ី៖ «ឥឡូវនេះមានបងប្អូនយើងច្រើនណាស់មកពីអាមេរិក បារាំង អូស្ត្រាលី ហើយថ្ងៃស្អែកនេះ ប្រហែលជាមកជាង ១រយនាក់បន្ថែមទៀត។ យើងមកនេះបានជួបជាមួយពលករ ដូចជា អាជីវករ។ និយាយរួមឲ្យតែខ្មែរ គឺពួកកាត់បានត្រៀមខ្លួនចូលរួមជាមួយពួកយើង។ នៅពេលយើងចុះជួបផ្ទាល់ដើម្បីចង់ដឹងអារម្មណ៍ថា គាត់ចូលរួមពិតប្រាកដអត់ គឺពួកគាត់មាន ទាំងខ្មែរក្រោមខ្មែរកណ្តាល គាត់បានប្រាប់ថា ឱកាសមានតែម្តងនេះទេ ដូច្នេះយើងមិនអាចខកខានបានទេ។ បេះដូងខ្មែរមនិសិការខ្មែរឈាមខ្មែរ បានរួមបញ្ចូលគ្នាតែមួយសម្រាប់ខ្មែរទាំងពិភពលោកសម្រាប់ថ្ងៃមាតុភូមិនិវត្តន៍»។
អ្នកស្រី មាស លក្ខិណា យល់ថា ប្រសិនពលរដ្ឋខ្មែរ មិន ងើបក្រោកឈរនៅពេលនេះទេ ប្រទេសកម្ពុជានឹងកាន់តែធ្លាក់ដុនដាបបំផុត។ សកម្មជនរូបនេះ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ទាំងអស់កុំស្តាប់បញ្ជារបស់លោក ហ៊ុន សែន បង្ក្រាបបាតុករ ព្រោះគណបក្សសង្គ្រោះជាតិកំពុងធ្វើការងារដើម្បីផលប្រយោជន៍ប្រទេសជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់គ្នា៖ «សូមអំពាវនាវដល់មហាគ្រួសារខ្មែរទូទាំងពិភពលោកមិនថា ក្នុងស្រុក និងក្រៅស្រុកនោះទេ សូមចូលរួមថ្ងៃទី៩ វិច្ឆិកាទាំងអស់គ្នា ដើម្បីប្រទេសកម្ពុជា និងអនាគត កូនខ្មែរជំនាន់ក្រោយ»។
ចំណែកពលករនៅប្រទេសកូរ៉េ លោក ព្រហ្ម រ័ត្ន ក៏បានទៅដល់ប្រទេសថៃ កាលពីថ្ងៃទី១ ខែវិច្ឆិកាដែរ។ លោកថា មានពលករនៅកូរ៉េជាច្រើននាក់ទៀត បានទិញសំបុត្រយន្តហោះ ទៅប្រទេសថៃ និងអ្នកខ្លះទៀតបានទៅដល់កម្ពុជាតែម្តង ដើម្បីរង់ចាំអមដំណើរ និងត្រៀមស្វាគមន៍ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ លោកជឿថា កងកម្លាំងប្រដាប់អាវុធ នឹងមិនសម្លាប់ខ្មែរគ្នាឯង ដែលគ្រាន់តែតស៊ូដោយអហិង្សា ដើម្បីប្រជាធិបតេយ្យនោះទេ៖ «ក្នុងនាមជាពលករនិងជាយុវជន យើងបានប្តេជ្ញាចិត្ត និងត្រៀម ខ្លួនរួចរាល់ក្នុងការប្រឈមគ្រប់សព្វបែបយ៉ាង ប៉ុន្តែយើងធ្វើសកម្មភាពដោយអហិង្សា។ ដូច្នេះការព្រួយ បារម្ភអំពីការធ្វើទុក្ខ ឬការបង្ក្រាបបែបណាមួយនោះ គឺយើងមិនទៅខ្វាយខ្វល់ជាមួយពួកគាត់ទេ។ ខ្ញុំគិតថា រូបភាពនេះគឺជាការគំរាមកំហែងបែបសង្គ្រាមចិត្តសាស្ត្រប៉ុណ្ណោះ ព្រោះធាតុពិតទៅទាហ៊ាន ទាំងអស់នោះក៏ជាខ្មែរហើយសុទ្ធតែមានបងប្អូនសាច់ញាតិមកធ្វើការនៅថៃ និងនៅកូរ៉េខាងត្បូងដូចតែគ្នាទេ»។
ស្របពេលដែលសកម្មជន និងថ្នាក់ដឹកនាំគណបក្សប្រឆាំងរំកិលខ្លួនដល់ប្រទេសថៃជាបន្តបន្ទាប់ នេះ របបក្រុងភ្នំពេញ ក៏បានបញ្ចេញកងកម្លាំងនិងអាវុធគ្រប់ធុននៅតាមព្រំដែនថៃដែរ ដោយ អះអាងថា ដើម្បីត្រៀមចាំកម្ទេចចលនារបស់គណបក្សសង្គ្រោះជាតិ ក្រោមការចោទថា មានចេតនា ទុច្ចរិតចង់បំផ្លាញសុខសន្តិភាព និងផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ ទន្ទឹមគ្នានេះ របបក្រុងភ្នំពេញ ក៏បានហាមមិនឲ្យក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលកម្ពុជាដែរ។ ទោះបីជាយ៉ាងណា អាជ្ញាធរថៃអះអាងថា ថៃទទួលបានដំណើរពីកម្ពុជាឲ្យឃាត់ខ្លួន លោក សម រង្ស៊ី និង មន្រ្តីសំខាន់ៗ ៧នាក់ទៀត ប៉ុន្តែថៃនឹងមិនធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងនយោបាយស្រុកខ្មែរឡើយ ដូច្នោះថៃគ្រាន់ថៃ ហាមមិនឲ្យអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សចូលថៃតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៣១ តុលា លោក សម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេសដ៏កម្រមួយ ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោក មុនពេលលោកត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “លោកបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ”។ លោកបញ្ជាក់ថា មេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន បានត្រៀមខ្លួនចាប់ខ្លួនលោក ឬសម្លាប់លោក តែទោះជាយ៉ាងនេះក្ដី នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ លោកមិនរាថយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងកំណត់យកប្រទេសថៃជាទីតាំងឆ្លងកាត់មកកម្ពុជា
- មេដឹកនាំបាតុករនៅហុងកុងគាំទ្រដំណើរវិលចូលកម្ពុជារបស់មេបក្សប្រឆាំង ដើម្បីស្ដារប្រជាធិបតេយ្យឲ្យរស់ឡើងវិញ
- អាជ្ញាធរអាកាសចរណ៍ស៊ីវិល ហាមក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី និងបក្ខពួកចូលកម្ពុជា ហើយព្រមានចោទពីបទរួមគំនិតក្បត់ជាតិ បើហ៊ានល្មើស
- អាជ្ញាធរខេត្តបន្ទាយមានជ័យ និងបាត់ដំបង បង្ហាញកម្លាំងកងទ័ពរាប់រយនាក់ ហែតាមផ្លូវពេលកៀកថ្ងៃលោក សម រង្ស៊ី វិលចូលស្រុក
- មេដឹកនាំពលករនៅក្រៅប្រទេសអំពាវនាវកងកម្លាំងល្បាតតាមព្រំដែនកម្ពុជាថៃ កុំបង្ក្រាបពលករអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជា
- របបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត
- តុលាការខេត្តសៀមរាបកាត់ទោសជនពិការម្នាក់ឲ្យជាប់ពន្ធនាគារ ១៨ខែ រឿងរិះគន់របបក្រុងភ្នំពេញ
- ក្រសួងមហាផ្ទៃរឹតបន្តឹងសន្តិសុខនៅអំឡុងពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
- ពលរដ្ឋនៅព្រំដែនភាគពាយ័ព្យរិះគន់របបក្រុងភ្នំពេញថា ពង្រាយកងកម្លាំងប្រដាប់អាវុធច្រើន ជារឿងឥតប្រយោជន៍
- មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានសង្ឃឹមថា អាជ្ញាធរថៃនឹងអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលកម្ពុជាតាមប្រទេសថៃ
វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេស
ដ៏កម្រមួយ (???)ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោកថា មុនពេលវាត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “អាក្បត់ជាតិសមរង្ស៊ីបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ (???) ។
ហាស !ហាស
ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ