ដោយ វណ្ណ សុគន្ធា
02/11/2019
RFI

លោកជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល (@facebook)
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បានអះអាងថា ការវិលមកកាន់ប្រទេសកម្ពុជារបស់លោក សម រង្ស៊ី នៅថ្ងៃទី០៩ វិច្ឆិកានេះ គឺមកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយ លោកមិនអនុញ្ញាតឱ្យក្រុមហ៊ុនហោះហើរណាមួយដឹកលោក សម រង្ស៊ី មកកម្ពុជាឡើយ។ លោក ម៉ៅ ហាវណ្ណាល់ បានអះអាងដូច្នេះនៅក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និង គណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិលកាលពីថ្ងៃទី៣១ វិច្ឆិកា ដែលស្រង់សម្តីដោយទូរទស្សន៍បាយ័នកាលពីម្សិលមិញ។ លោក ម៉ៅ ហាវណ្ណាល់ ក៏បានព្រមានផងដែរថា បើសិនជាក្រុមហ៊ុនហោះហើរ ឫ អ្នកបើកយន្តហោះដែលហ៊ានដឹកលោក សម រង្ស៊ី មកនោះ នឹងត្រូវមានទោសពីបទរួមគំនិតក្បត់ជាមួយលោកសម រង្ស៊ី។
ចំណែក លោក ជា អូន ដែលជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា អាជ្ញាធរនៃលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីឃ្លាំមើលដំណើររបស់លោក សម រង្ស៊ី តាមផ្លូវអាកាស។ បើតាមលោក ជា អូន អាជ្ញាធរអាកាសចរស៊ីវិលបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចចាប់បានភ្លាម ប្រសិនបើមានឈ្មោះលោក សម រង្ស៊ី គ្រោងហោះហើរមកកាន់ប្រទេសកម្ពុជា។
ce monsieur est un INCOMPETENCE sur quel ARTICLE de code de transport INTERNATIONAL il apu affimer une sornette pareille
Si par malheur l’avion qui transportait les poosants , CNRP et a reçu l’ordre de reus d’etre atterie LE CAMBODGE risque gros tres gros
les personnalites du CNRP n’ont pas des terroristes ou criminels recheres par INTERPOL
Jadresse TRES SOLENNELLEMENT 0 CE MONSIEUR DE JUSTIFIER LE MOTIF EN REFERANT QU CODE INTERNATIONAL DE TRANSPORT
O K ‘ just stop all fly mr ‘ and don’t ever do the business with fly anymore ‘