ដោយ ខែ សុណង
2019-11-02
RFA

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃហើយ នៅថ្ងៃទី២ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត ដែលនឹងជជែកជុំវិញប្រធានបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។
លោក ហ៊ុន សែន ឲ្យដឹងតាមរយៈហ្វេសហ៊ុករបស់លោកថា កិច្ចប្រជុំដែលចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ ជាឱកាសរបស់កម្ពុជាក្នុងការចូលរួមពិភាក្សាដោះស្រាយបញ្ហា ដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។ លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស ដែលជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានមួយចំនួនទៀតផងដែរ។
មុនកិច្ចប្រជុំកំពូលអាស៊ាននេះ សមាជិកសភាអាស៊ាន ស្នើឲ្យប្រទេសថៃ ហ៊ានប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស APHR កាលពីថ្ងៃទី១ ខែវិច្ឆិកា លើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនថា មេដឹកនាំអាស៊ាន នឹងខកខានមិនបានពិភាក្សា ពីបញ្ហាងើបឡើងនៃរបបផ្តាច់ការ និងការខ្វះការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ានទាំងមូល រួមទាំងបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាផង។
សមាជិកសភាអាស៊ានទាំងនេះ លើកយកបញ្ហានៃការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ និងចាប់សកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់ និងការបង្ខំឲ្យចូលសារភាព ដោយសារតែពួកគេសម្តែងមតិដោយអហិង្សាជាដើម។ សមាជិកសភាអាស៊ានទាំងនេះ ព្រមានថា បើមេដឹកនាំប្រទេសអាស៊ាន បរាជ័យក្នុងការគោរពគោលការណ៍ប្រជាធិបតេយ្យ និងខកខានមិនបានចាប់ប្រទេសរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យឲ្យទទួលខុសត្រូវ ចំពោះអំពើរបស់ខ្លួននោះទេ ជំនួបកំពូលប្រទេសអាស៊ាន នឹងជួបបញ្ហាប្រេះឆា នៅថ្ងៃណាមួយជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជននិងមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស ទៅដល់ប្រទេសថៃជាបន្តបន្ទាប់
- បក្សប្រឆាំងកំណត់យកប្រទេសថៃជាទីតាំងឆ្លងកាត់មកកម្ពុជា
- មេដឹកនាំបាតុករនៅហុងកុងគាំទ្រដំណើរវិលចូលកម្ពុជារបស់មេបក្សប្រឆាំង ដើម្បីស្ដារប្រជាធិបតេយ្យឲ្យរស់ឡើងវិញ
- អាជ្ញាធរអាកាសចរណ៍ស៊ីវិល ហាមក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី និងបក្ខពួកចូលកម្ពុជា ហើយព្រមានចោទពីបទរួមគំនិតក្បត់ជាតិ បើហ៊ានល្មើស
- អាជ្ញាធរខេត្តបន្ទាយមានជ័យ និងបាត់ដំបង បង្ហាញកម្លាំងកងទ័ពរាប់រយនាក់ ហែតាមផ្លូវពេលកៀកថ្ងៃលោក សម រង្ស៊ី វិលចូលស្រុក
- មេដឹកនាំពលករនៅក្រៅប្រទេសអំពាវនាវកងកម្លាំងល្បាតតាមព្រំដែនកម្ពុជាថៃ កុំបង្ក្រាបពលករអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជា
- របបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត
- តុលាការខេត្តសៀមរាបកាត់ទោសជនពិការម្នាក់ឲ្យជាប់ពន្ធនាគារ ១៨ខែ រឿងរិះគន់របបក្រុងភ្នំពេញ
- ក្រសួងមហាផ្ទៃរឹតបន្តឹងសន្តិសុខនៅអំឡុងពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
- ពលរដ្ឋនៅព្រំដែនភាគពាយ័ព្យរិះគន់របបក្រុងភ្នំពេញថា ពង្រាយកងកម្លាំងប្រដាប់អាវុធច្រើន ជារឿងឥតប្រយោជន៍
Mr sen ‘ you must let all khmer return and choose their leader ‘ not threaten to kill all your own people