ដោយ សេក បណ្ឌិត
2019-11-03
RFA

អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៩ ធ្វើពិធីសាសនាបួងសួងដល់វត្ថុស័ក្កិសិទ្ធិឱ្យតាមថែរក្សាពលរដ្ឋខ្មែរ និងលោក សម រង្ស៊ី វិលចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា។

រូប៖ Screenshot
ខ្មែរនៅអូស្ត្រាលីជាង ១០០នាក់បានធ្វើពិធីសាសនា ដើម្បីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី នៅដើមខែវិច្ឆិកាខាងមុខនេះ។ ការធ្វើពិធីនេះ ព្រោះពួកគេយល់ថា លោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញមិនមែនបង្កសង្គ្រាមដូចរបបក្រុងភ្នំពេញចោទប្រកាន់នោះទេ ប៉ុន្តែដើម្បីទៅដោះស្រាយបញ្ហា ដែលកម្ពុជាកំពុងជួបប្រទះ។
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅប្រទេសអូស្ត្រាលីមានជំនឿថា ពិធីសាសនានឹងធ្វើឲ្យវត្ថុស័ក្កិសិទ្ធិតាមថែរក្សាពលរដ្ឋខ្មែរ និងលោក សម រង្ស៊ី វិលចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា បានសុខសប្បាយ និងជោគជ័យ។ ពិធីនេះប្រារព្ធធ្វើនៅវត្តពុទ្ធរង្សីម៉ែលប៊ន ក្នុងទីក្រុងម៉ែលប៊ន នៅថ្ងៃទី៣ ខែវិច្ឆិកា៖ «»
ប្រធានសាខាគណបក្សសង្រ្គោះជាតិនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ លោក ម៉ែន វណ្ណា ឲ្យអាស៊ីសេរីដឹងថា ការវិលចូលស្រុករបស់លោក សម រង្ស៊ី និងអ្នកប្រជាធិបតេយ្យផ្សេងទៀត ក្នុងគោលបំណងចង់បានសន្តិភាព ដូច្នេះខ្មែរនៅអូស្ត្រាលីមិនចង់ឃើញការបង្ហូរឈាមរវាងខ្មែរ និងខ្មែរទៀតទេ។ លោកបញ្ជាក់ថា ការចូលស្រុករបស់លោក សម រង្ស៊ី មិនមែនជាការបំបែកបំបាក់ជាតិ ដូចការចោទប្រកាន់របស់របបក្រុងភ្នំពេញនោះទេ៖ «»
ចៅហ្វាយក្រុងដែនឌឺណុង (Dandenong) ស្តីទី លោក ជា យូហន ថ្លែងថា បើពលរដ្ឋខ្មែរមិនរួមគ្នាក្នុងការវិលចូលស្រុកវិញនោះទេ នឹងមិនអាចជួយស្រោចស្រង់ប្រទេសកម្ពុជា ដែលលោក ហ៊ុន សែន កំពុងទាញឲ្យធ្លាក់ចូលក្នុងវិបត្តិនោះឡើយ។ លោកបន្តទៀតថា ការវិលចូលស្រុកម្តងនេះមិនមែនជារឿងស្រួលទេ ប៉ុន្តែលោកអះអាងថា លោកនឹងអ្នកមុខអ្នកការនៅប្រទេសអូស្ត្រាលី នឹងស្នើទៅរដ្ឋាភិបាលអូស្ត្រាលីឲ្យការពារពលរដ្ឋខ្មែរដែលមានសញ្ជាតិអូស្ត្រាលី៖ «»
គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ការសន្យាវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅសល់តែ០៦ទៀតប៉ុណ្ណោះនឹងដល់ពេលកំណត់នៃការធ្វើដំណើរមាតុភូមិនិវត្តន៍របស់លោក។
ទោះជារបបក្រុងភ្នំពេញបានព្រមានថា ចាប់ខ្លួន បាញ់សម្លាប់ និងពឹងប្រទេសជិតខាងកម្ពុជាមិនឲ្យលោកឆ្លងកាត់ក្តី ក៏លោក សម រង្ស៊ី រក្សាជំហរវិលចូលស្រុកវិញដែរ។
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣ ខែវិច្ឆិកា ដោយបញ្ជាក់ជាថ្មីថា ការវិលចូលស្រុករបស់លោក សម រង្ស៊ី ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជារក្សាប្រព័ន្ធអនុគ្រោះពន្ធEBA ប្រគល់ដីធ្លីជូនពលរដ្ឋរងគ្រោះ បំបាត់អំពើពុករលួយ ដោះស្រាយបញ្ហាបំណុលពលរដ្ឋក្រីក្រ រៀបចំប្រព័ន្ធតុលាការឡើងវិញ និងការពារផលប្រយោជន៍ និងភាពថ្លៃថ្នូរដល់ពលរដ្ឋ ដែលជាម្ចាស់ទឹកដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចលនាសង្គ្រោះជាតិនៅជប៉ុន ធ្វើបាតុកម្មគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា
- បក្សប្រជាធិបតេយ្យមូលដ្ឋានទាមទារឱ្យរដ្ឋសភាពន្យារពេលផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម
- មេដឹកនាំរបបភ្នំពេញជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិន
- លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃនៅទីក្រុងបាងកកប្រទេសថៃ
- សកម្មជននិងមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស ទៅដល់ប្រទេសថៃជាបន្តបន្ទាប់
- បក្សប្រឆាំងកំណត់យកប្រទេសថៃជាទីតាំងឆ្លងកាត់មកកម្ពុជា
- មេដឹកនាំបាតុករនៅហុងកុងគាំទ្រដំណើរវិលចូលកម្ពុជារបស់មេបក្សប្រឆាំង ដើម្បីស្ដារប្រជាធិបតេយ្យឲ្យរស់ឡើងវិញ
- អាជ្ញាធរអាកាសចរណ៍ស៊ីវិល ហាមក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី និងបក្ខពួកចូលកម្ពុជា ហើយព្រមានចោទពីបទរួមគំនិតក្បត់ជាតិ បើហ៊ានល្មើស
- អាជ្ញាធរខេត្តបន្ទាយមានជ័យ និងបាត់ដំបង បង្ហាញកម្លាំងកងទ័ពរាប់រយនាក់ ហែតាមផ្លូវពេលកៀកថ្ងៃលោក សម រង្ស៊ី វិលចូលស្រុក
- មេដឹកនាំពលករនៅក្រៅប្រទេសអំពាវនាវកងកម្លាំងល្បាតតាមព្រំដែនកម្ពុជាថៃ កុំបង្ក្រាបពលករអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជា
វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេស
ដ៏កម្រមួយ (???)ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោកថា មុនពេលវាត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “អាក្បត់ជាតិសមរង្ស៊ីបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ (???) ។
ហាស !ហាស
ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ