ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន ធ្វើ​បាតុកម្ម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ វិច្ឆិកា

ដោយ ទីន ហ្សាការីយ៉ា
2019-11-03
RFA

សមាជិក​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន នាំ​គ្នា​ធ្វើ​បាតុកម្ម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ វិច្ឆិកា។

សមាជិក​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន នាំ​គ្នា​ធ្វើ​បាតុកម្ម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ វិច្ឆិកា។

 រូប៖ ហ្វេសប៊ុក Vanna Hay


ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន ធ្វើ​បាតុកម្ម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី លើក​ឡើង​ថា បាតុកម្ម​នេះ ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក ដោយសារ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ច្រើន​លើសលុប។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា ប្រាប់​ថា ក្រៅ​ពី​ការ​គាំទ្រ​លោក សម រង្ស៊ី ក្រុម​បាតុករ​បាន​នាំ​គ្នា​ស្រែក​ជា​ភាសា​ជប៉ុន ដើម្បី​បញ្ជាក់​ជំហរ​ថា ពួក​គេ​មិន​ត្រូវ​ការ​របប​លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ហៃ វណ្ណា បន្ត​ថា ក្រុម​បាតុករ ចូលរួម​លើស​ពី​ការ​រំពឹង​ទុក គឺ​ឡើង​ជាង​បី​រយ (៣០០) នាក់ មក​ពី​ខេត្ត​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) និង​ខេត្ត​ក្បែរៗ នោះ។

លោក​ឱ្យ​ដឹង​ថា ក្រុម​បាតុករ បាន​ជួបជុំ​គ្នា​នៅ​សួន​ច្បារ​ខេត្ត​ហ៊ីរ៉ូស៊ីម៉ា ស្រែក​តវ៉ា​ច្រើន​ម៉ោង និង​បាន​នាំ​គ្នា​ហែ​ក្បួន​ទៅ​កាន់​ទីតាំង​ប្រវត្តិសាស្ត្រ អាមេរិក​ទម្លាក់​គ្រាប់​បែក​នៅ​ហ៊ីរ៉ូស៊ីម៉ា។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ក្រុមបាតុករ​មិន​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ទេ ដោយ​ពួក​គេ​មាន​គម្រោង​សរសេរ​លិខិត​ជូន​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ជួយ​អន្តរាគមន៍​ឃ្លាំ​មើល សកម្មភាព​ពលករ អម​ដំណើរ​លោក សម រង្ស៊ី ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​វិញ។

លោក ហៃ វណ្ណា ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី៣ វិច្ឆិកា មាន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ចំនួន ៦នាក់ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៦ វិច្ឆិកា ដើម្បី​ចូលរួម​ជាមួយ​ពលករ​ផ្សេង​ទៀត អម​ដំណើរ​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​កម្ពុជា។ លោក​ថា ពលរដ្ឋ​ខ្មែរ​ទាំង ៦នាក់​នោះ មាន ៣នាក់ មាន​សញ្ជាតិ​ជប៉ុន និង ៣នាក់ ជា​ពលរដ្ឋ​ខ្មែរ ដែល​មិន​មាន​សញ្ជាតិ​ជប៉ុន៖ «ពេល​នេះ គឺ​យើង​មាន​ខ្មែរ​កាន់​ប៉ាស្ព័រ​ជប៉ុន​ហ្នឹង ចំនួន ៣នាក់ ខ្មែរ​កាន់​ប៉ាស្ព័រ​ខ្មែរ​ហ្នឹង ចំនួន ៣នាក់ សរុប​ទាំង​អស់ ៦នាក់ នៅ​ពេល​ហ្នឹង ហើយ​ទម្រាំ​ដល់​ថ្ងៃ​ទី៩ ហ្នឹង ប្រហែល​មាន​អ្នក​ផ្សេង​ចុះ​ឈ្មោះ​បន្ថែម​ទៀត ក៏​ថា​បាន​ដែរ។ ខ្ញុំ​នឹង​ហោះ​ចេញ​ទៅ​ថ្ងៃ​ទី៦ ខ្ញុំ​ទៅ​ដល់ (ទីក្រុង​បាងកកថ្ងៃ​ទី៧ ហើយ​ប្រសិន​ជា​គម្រោង​ការ​ដើរ​ល្អ ខ្ញុំ​ត្រូវ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ថ្ងៃ​ទី៧។ ខ្ញុំហោះ ពី​ប្រទេស​មីយ៉ាន់ម៉ា​វិញ ថ្ងៃ​ទី៧ ហើយ​ត្រូវ​ឈរ​ជើង​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី៨។ ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា កុំ​ឲ្យ​ចាញ់​ការ​គំរាម​កំហែង នៅ​ក្រោម​ការ​សម្លុត ដោយសារ​ជម្លៀស​ទ័ព​ពេញ​ផ្ទៃ​ប្រទេស​របស់​លោក ហ៊ុន សែន។ ទង្វើ​ទាំង​ឡាយ​នេះ​បញ្ជាក់​ថា គាត់​អស់​ផ្លូវ​ដើរ​ហើយ»

ក្រៅ​ពី​ការ​គាំទ្រ​បក្ស​ប្រឆាំង បាតុកម្ម​នេះ​មាន​គោល​បំណង​ប្រឆាំង​នឹង​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ចំនួន ៨៤ភាគ​រយ​ដែរ ព្រោះ​បង្គោល​ព្រំដែន​ទាំង​នេះ បោះ​ឡើង ក្នុង​ស្ថានភាព​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ។ ក្រៅ​ពី​នេះ ក្រុម​បាតុករ​បាន​ ថ្កោល​ទោស​របប​ក្រុង​​ភ្នំពេញ ចំពោះ​ការ​ដក​ថ្ងៃ​ឈប់​សម្រាក ២៣ តុលា សម្រាប់​ឆ្នាំ២០២០ និង​ការ​ប្រឆាំង ចំពោះ​ការ​ដាក់​មូលដ្ឋាន​ទ័ព​ចិន នៅ​សមុទ្រ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ។

បាតុករ​ម្នាក់ និង​ជា​ជន​ភៀស​ខ្លួន​នយោបាយ អ្នក​នាង ឡុង ផល្លា ប្រាប់​ថា អ្នក​ចូលរួម​បាតុកម្ម មាន​ទាំង​ពលករ ជន​ភៀស​ខ្លួន និង​ពលរដ្ឋ​ខ្មែរ កាត់​ជប៉ុន។ អ្នក​នាង​បន្ត​ថា អ្នក​ចូលរួម​ធ្វើ​បាតុកម្ម ទាំង​អស់ គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៖ «ថ្ងៃនេះ ពួក​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត រំភើប រីករាយ ព្រោះ​ថា បង​ប្អូន​ខ្មែរ​យើង ដែល​គាត់​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុននេះ គាត់​មក​ចូលរួម​បាន​ច្រើន។ និយាយ​ទៅ មិន​នឹក​ស្មាន។ ពួក​ខ្ញុំ​អត់​នឹក​ស្មាន​ទេ​ថា ពួក​គាត់​មក​ចូល​រួម​បាន​ច្រើន ហើយ​ប៉ូលិស​ខាង​ជប៉ុន​ហ្នឹង ក៏​គាត់​ជួយ​អន្តរាគមន៍​ច្រើន ហើយ​ជនជាតិជប៉ុនហ្នឹង ក៏គាត់បានចូលរួម ហើយ​អ្នក​កាសែត​បរទេស ក៏​គាត់​មក​ចូលរួម​យក​ព័ត៌មាន​ច្រើន។ និយាយ​ទៅ គឺ​យើង​ជោគជ័យ​ច្រើន»

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ជុំ​វិញ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​បាន​ទេ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ តែ​យ៉ាង​ណា លោក ផៃ ស៊ីផាន ធ្លាប់​លើក​ឡើង​ថា បាតុកម្ម​នៅ​ក្រៅ​ប្រទេស​កន្លង​មក មិន​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឡើយ។

គិត​ត្រឹម​ថ្ងៃ​ទី៣ វិច្ឆិកា នៅ​សល់ ៦ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​សន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី មូរ សុខហួរ អះអាង​ថា ពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​ប្រទេស​លោក​សេរី​មក​ពី​ទ្វីប​អឺរ៉ុប និង​អាមេរិក ជាង ៣០០នាក់ នឹង​ចូលរួម​អម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ខណៈ​មេ​ដឹក​នាំ​ពលករ​នៅ​ប្រទេស​ថៃ អះអាង​ថា ប្រមូល​ពលករ​បាន​ជាង ២២ម៉ឺន​នាក់​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី៦ វិច្ឆិកា គណបក្ស​នេះ នឹង​ប្រកាស​តួលេខ​ផ្លូវ​ការ អ្នក​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន ធ្វើ​បាតុកម្ម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ វិច្ឆិកា"

  1. so socheath says:

    វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម​ រង្ស៊ី​ បាន​ចេញ​វីដេអូ​ឃ្លី​បជា​ភាសា​អង់គ្លេស
    ​ដ៏​កម្រ​មួយ​ (???)ដោយ​ អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ និង​មនុស្ស​ទាំង​អស់​លើ​ពិភពលោកថា​ មុន​ពេល​វាត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ថា “​អាក្បត់ជាតិសមរង្ស៊ីបាន​ត្រៀម​ខ្លួន​រួចរាល់​ វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ទោះបីជា​ត្រូវ​លះបង់​ជីវិត​ក៏​ដោយ​ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ (???) ។ ​
    ហាស !ហាស
    ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ