នយោបាយ
04 វិច្ឆិកា 2019
ស៊ុន ណារិន
វីអូអេខ្មែរ

រដ្ឋាភិបាលបានត្រៀមកម្លាំងចម្រុះរាប់ពាន់នាក់នៅតាមច្រកព្រំដែននិងច្រកតូចៗផ្សេងទៀត។ នៅច្រកទ្វារព្រំដែន ជាំស្រងាំ ខេត្តឧត្តរមានជ័យ មានការត្រៀមកម្លាំងចម្រុះរួចជាស្រេច។ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ —
កម្លាំងចម្រុះបានចាប់ផ្តើមយាមកាមនៅទីតាំងក្បែរព្រំដែនប្រទេសថៃនិងច្រកព្រំដែនតូចៗ ក៏ដូចជាខ្សែបន្ទាត់ព្រំដែននានា ដើម្បីត្រៀមទប់ទល់នឹងការមកដល់របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង មន្រ្តីជាន់ខ្ពស់របស់គណបក្សនិងអ្នកគាំទ្រ។
នៅតាមព្រំដែន ដូចជានៅច្រកជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្បែរផ្នូរប៉ុល ពត តាមភ្នំដងរ៉ែក កម្លាំងចម្រុះប្រហែល១០០នាក់ រួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន បានឈរជើងនៅទីនោះរួចជាស្រេច។ ចំណែកនៅតាមព្រៃ ដែលអាចឆ្លងកាត់បាន ក៏ត្រូវបានយាមកាមផងដែរ។
កាលពីថ្ងៃអាទិត្យទាហានម្នាក់ដែលដឹងអំពីការរៀបចំកម្លាំងត្រៀមទប់ស្កាត់ការវិលត្រឡប់របស់លោក សម រង្ស៊ី បានប្រាប់VOAដោយសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចប្រធានផ្នែករបស់លោកដឹងនោះបានមានប្រសាសន៍ថាកម្លាំងចម្រុះទាំងអស់ ត្រូវបានបញ្ជាឲ្យត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង តាំងពីដើមខែវិច្ឆិកា នៅតាមច្រកព្រំដែនធំ តូចនិងខ្សែព្រំដែនទាំងអស់ ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។ លោកបញ្ជាក់ថា ការត្រៀមកម្លាំងនេះ គឺដើម្បីទប់ស្កាត់លោក សម រង្ស៊ី និងអ្នកគាំទ្រ ដែលអាចនឹងធ្វើដំណើរតាមផ្លូវគោកពីប្រទេសថៃ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ លោក ឈុំ សុជាត បានថ្លែងប្រាប់VOAថា កម្លាំងចម្រុះបានត្រៀមខ្លួនរួចជាស្រេចនៅតាមព្រំដែនទាំងអស់ ដើម្បីប្រឆាំងនឹងការមកដល់របស់លោក សម រង្ស៊ី។ លោកបានចាត់ទុកក្រុមរបស់លោក សម រង្ស៊ី ជា«ក្រុមឧទ្ទាមនិងក្រុមភេរវករ» ដែលលោកថាអាចបង្កចលាចលនិងអសន្តិសុខក្នុងប្រទេស។
លោក ឈុំ សុជាត បានថ្លែងថា៖
«ភារកិច្ចរបស់យើង គឺថាយើងបានទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃអស់ហើយ។ យើងមិនឲ្យពួកឧទ្ទាមដែលដឹកនាំដោយសម រង្ស៊ី និងបក្ខពួករបស់ខ្លួន ប្រើប្រាស់ច្រកទ្វារព្រំដែន ឬច្រកល្បៀង ធ្វើការអុកឡុក ឬបញ្ជូនកម្លាំងដើម្បីធ្វើវិទ្ធង្សនា ភេរវកម្មនៅតាមព្រំដែន គឺយើងដាច់ខាតមិនឲ្យមានទេ»។
នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏មានការរៀបចំកម្លាំងចម្រុះការពារ និងមានការដាក់លួសបន្លានៅតាមទីតាំងមួយចំនួន ដើម្បីកុំឲ្យមានការឆ្លងកាត់បាន។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថាការដាក់កម្លាំងចម្រុះនេះ គ្រាន់តែជារូបភាពនៃការបំភិតបំភ័យតែប៉ុណ្ណោះ ហើយលោកថាការបាញ់ប្រហារលើអ្នកគាំទ្រនឹងមិនអាចមាននោះទេ។ លោកបន្តថាមន្រ្តីគណបក្សសង្រ្គោះជាតិកំពុងរិះរកវិធីធ្វើយ៉ាងម៉េចចូលមកប្រទេសកម្ពុជាឲ្យបាននៅថ្ងៃទី៩ ខែវិច្ឆិកា។
លោក អេង ឆៃអ៊ាង បន្តថាគណបក្សសង្រ្គោះជាតិមិនមានជម្រើសអ្វីក្រៅពីនាំគ្នាចូលទៅក្នុងប្រទេស ដើម្បីទាមទារសេរីភាពរបស់ខ្លួនមកវិញ។
លោកបានថ្លែងប្រាប់VOAនៅថ្ងៃច័ន្ទនេះថា៖
«យើងគឺអស់ជម្រើស។ យើងអត់មានជម្រើសអីក្រៅពីហ្នឹងទៀតទេ។ យើងមានតែប្រើប្រាស់អំណាចប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋជាអ្នកធ្វើសេចក្តីសម្រេច តាមរយ:ការក្រោកឡើងសម្តែងមតិ»។
ប្រទេសថៃអាចជាទីតាំងមួយដែលកម្លាំងរបស់លោក សម រង្ស៊ី អាចឆ្លងកាត់មកកម្ពុជា។ ប៉ុន្តែកាលពីថ្ងៃទី២០ ខែតុលា លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរថៃហាមមិនឲ្យចូលក្នុងប្រទេសថៃ ពេលដែលលោកស្រីមកដល់ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ។ ការរារាំងនេះទំនងជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់និងចាប់ខ្លួនក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកម្ពុជាចោទប្រកាន់ពីបទឧក្រិដ្ឋ។
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ កំពុងតែស្វែងរកដំណោះស្រាយណាមួយ ដើម្បីឲ្យខ្លួនអាចឆ្លងកាត់ប្រទេសថៃទៅប្រទេសកម្ពុជាបាន ដោយពុំមានការចាប់ខ្លួន ឬរារាំង។
លោក Phil Robertson នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បានប្រាប់VOAថា៖ «ថៃមិនចង់ពាក់ព័ន្ធកាន់តែជ្រៅក្នុងជម្លោះរវាងគណបក្សប្រឆាំងសង្រ្គោះជាតិនិងរដ្ឋាភិបាលកម្ពុជា»។
លោកបានប្រាប់VOAតាមរយៈសារអេឡិចត្រូនិកថា ប្រសិនបើប្រទេសថៃហ៊ានចាប់មេដឹកនាំបក្សប្រឆាំង រដ្ឋាភិបាលក្រុងបាងកកនឹងប្រឈមនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
រដ្ឋាភិបាលកម្ពុជាក៏បានហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដឹកលោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ចូលក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើយោងតាមលោក ជា អូន អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
អាជ្ញាធរកម្ពុជាកំពុងតាមចាប់ខ្លួនលោក សម រង្ស៊ី និងថ្នាក់ដឹកនាំផ្សេងទៀត ក្នុងបទល្មើសដែល រួមមានការចោទប្រកាន់ថាមានគម្រោងធ្វើរដ្ឋប្រហាររដ្ឋាភិបាល និងការញុះញង់ជាដើម។ សកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង៥០នាក់ ត្រូវចាប់ខ្លួន ក្រោមការចោទប្រកាន់ថា «រួមគំនិតក្បត់» ជាមួយលោក សម រង្ស៊ី ក្នុងគម្រោងការផ្ដួលរំលំរដ្ឋាភិបាល។
លោកបណ្ឌិត អៀ សុផល សាស្រា្តចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក មានប្រសាសន៍ថា ការរៀបចំកម្លាំងចម្រុះនេះ គឺបង្ហាញថា៖
«ពួកគេ[រដ្ឋាភិបាលកម្ពុជា]ពិតជាព្រួយបារម្ភថា អ្វីៗអាចកើតឡើងប្រឆាំងនឹងពួកគេ ហើយពួកគេកំពុងចាត់វិធានការគ្រប់បែបយ៉ាងត្រៀមទុកជាមុន ដើម្បីការពារមិនឲ្យក្រុមដែលពួកគេចាត់ទុកថាជាក្រុមឧទ្ទាម ចូលមក»។
លោកបន្ថែមថា គ្រោះថា្នក់គឺថាសហគមន៍អន្តរជាតិកំពុងមើលមកកម្ពុជា ហើយ «ដូច្នេះហើយវាមិនងាយស្រួលក្នុងការសម្លាប់ ដោយគ្មាននរណាឃើញនោះទេ»។
លោកមានប្រសាសន៍ថា ការសម្របសម្រួលរបស់រដ្ឋាភិបាលក្រុងភ្នំពេញគឺត្រូវការជាចាំបាច់ ដើម្បីគេចពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ជាពិសេសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហៅកាត់ថាEBA៕
វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេស
ដ៏កម្រមួយ (???)ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោកថា មុនពេលវាត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “អាក្បត់ជាតិសមរង្ស៊ីបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ (???) ។
ហាស !ហាស
ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ