2019-11-03
RFA

ទិដ្ឋភាពនគរបាល និងសាច់ញាតិ ពេលនាំលោកស្រី សំ បុប្ផា សកម្មជនបក្សប្រឆាំង មកសង្គ្រោះនៅមន្ទីរពាទ្យ ក្រោយពីធ្លាក់ពីលើម៉ូតូស្លាប់ក្នុងពេលប៉ូលិសនាំខ្លួនទៅសាកសួរទាំងបង្ខំ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុកលោក ម៉ៅ វិបុល សកម្មជនគណបក្សសង្គ្រោះជាតិ
សាច់ញាតិរបស់ស្ត្រីជាសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀងម្នាក់ដែលបានស្លាប់ដោយសារ ធ្លាក់ពីលើម៉ូតូក្នុងពេលប៉ូលីសចាប់បង្ខំទៅសាក់សួរកាលពីចុងខែតុលានោះ បន្តទាមទាររកយុត្តិធម៌ ខណៈអាជ្ញាធរមានសមត្ថកិច្ច ហាក់ស្ងប់ស្ងាត់និងគ្មានអ្នកទទួលខុសត្រូវ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ក្រុមប៉ូលីសដែលចុះអនុវត្តផ្ទាល់គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់សកម្មជនបក្សប្រឆាំងនេះ។
ស្ត្រីសកម្មជនបក្សប្រឆាំងម្នាក់ឈ្មោះ សំ បុប្ផា វ័យ ៤៨ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង បានស្លាប់រយៈពេល ៥ថ្ងៃហើយ ដោយធ្លាក់ពីលើម៉ូតូក្នុងពេលប៉ូលិសនាំខ្លួនទៅសាកសួរទាំងបង្ខំ កាលពីរសៀលថ្ងៃទី៣០ ខែតុលា។ មកទល់ពេលនេះ ក្រុមគ្រួសារ និងសាច់ញាតិពុំទាន់ទទួលបានយុត្តិធម៌ ឬមានប៉ូលិសណាម្នាក់ចេញមុខទទួលខុសត្រូវនៅឡើយទេ។
ប្អូនប្រុសរបស់លោកស្រី សំ បុប្ផា គឺលោក សំ ឌីណា ប្រាប់អាស៊ីសេរីថា លោកបានពឹងពាក់មេធាវី រួចហើយ ដើម្បីដាក់បណ្តឹងប្រឆាំងប៉ូលីសប៉ុស្តិ៍នរគរបាលឃុំត្នោត និងប៉ូលីសស្រុកកំពង់រោទិ៍ ដែល អនុវត្តច្បាប់ពុំត្រឹមត្រូវបណ្តាលឲ្យបងស្រីរបស់លោកស្លាប់ចោលកូនចំនួន៤នាក់៖«បុណ្យ ៧ថ្ងៃរួច ខ្ញុំចាប់ផ្តើមប្តឹងហើយ។ ខ្ញុំសូមឲ្យអំពាវនាវអង្គការគ្រប់លំ ដាប់ថ្នាក់សូមជួយរកយុត្តិធម៌ឲ្យបងរបស់ខ្ញុំផង។ ចាប់តាំងពីបងខ្ញុំស្លាប់មក គឺអត់មានអាជ្ញាធរណា ម្នាក់មកសួរនាំដោះស្រាយទេ គាត់នាំគ្នាស្ងាត់ឈឹងទាំងអស់»។
អាស៊ីសេរី មិនអាចសុំឆ្លើយតបពីអធិការស្រុកកំពង់រោទិ៍ លោក ហែម សាមុត បានទេ ដោយទូរស័ព្ទ ចូលច្រើនដងតែពុំមានអ្នកទទួល។ ចំណែកស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន បានបិទទូរស័ព្ទនៅពេលដឹងថា អាស៊ីសេរី សួរនាំអំពីករណីស្លាប់របស់សកម្មជនបក្សប្រឆាំងនេះ។
រីឯអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា លោកមិន ទាន់ដឹងអំពីលទ្ធផលស្រាវជ្រាវ និងមានវិធានការបែបណា ចំពោះករណីស្លាប់សកម្មជនបក្សប្រឆាំងនេះនៅឡើយទេ។ លោកអះអាងថា របាយការណ៍របស់ប៉ូលីសនៅខេត្តស្វាយរៀង បង្ហាញថា ករណីនេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ហើយប៉ូលិស ក៏មិនបានចាប់បង្ខំស្ត្រី ដែលស្លាប់នោះទៅសាកសួរដែរ៖ «ផ្អែកតាមរបាយការណ៍ នារីម្នាក់នោះប្រើហិង្សាក្នុងគ្រូសារ។គាត់ដេញ កាប់ប្តី និងជេរប្រមាថឪពុកក្មេក ហើយឪពុកក្មេកបានដាក់បណ្តឹងទៅប៉ុស្តិ៍នគរបាល ហើយប៉ូលិស បានចុះទៅនិងអញ្ជើញគាត់មកសាកសួរ តែគាត់ប្រតិកម្មច្រើនដោយគាត់មកចង់មក។ តែក្រោយពីការសម្របសម្រួល អប់រំណែនាំពីមន្ត្រីនគរបាលប៉ុស្តិ៍រួមទាំងពលរដ្ឋជិតខាង ទើបគាត់ព្រម តែព្រមមកអត់ជិះឡានទេ សុំជិះម៉ូតូដូច្នេះមកដល់តាមផ្លូវចៃដន្យធ្លាក់ពីលើម៉ូតូបាត់ស្មារតី។គាត់បានស្លាប់ នៅមន្ទីរពេទ្យក្រោយពេលបញ្ជូនទៅសង្គ្រោះ។ ខ្ញុំមានតែព័ត៌មានប៉ុណ្ណឹងសម្រាប់ជម្រាប់ជូន»។
ផ្ទុយពីការលើកឡើងនេះ ប្អូនប្រុសរបស់ជនរងគ្រោះ ចាត់ទុកថា របាយការណ៍របស់ប៉ូលីសមាន ភាពលម្អៀង និងជាការដោះសារយករួចខ្លួន។
លោក សំ ឌីណា រៀបរាប់ថា រឿងរ៉ាវដំបូងឡើយ គឺបងស្រីរបស់លោក ពិតជាបានឈ្លោះប្រកែកគ្នាជាមួយប្តីពិតមែន និងបានជេររាលដាលដល់ឳពុកក្មេកមួយម៉ាត់ថា បានលក់ក្បាលឲ្យគណបក្សប្រជាជនកម្ពុជា ក្រោយពេលឪពុកក្មេកដែលជាសកម្មជនគណបក្សសង្រ្គោះជាតិដែរនោះ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចកាលពី២ថ្ងៃមុនពាក់ព័ន្ធនឹងផែនការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ។ លោកបន្តថា ផ្ដើមចេញពីរឿងឈ្លោះប្រកែកគ្នានោះ ក៏ស្រាប់តែមានក្រុមប៉ូលិសជាច្រើននាក់ គឺមានទាំងប៉ូលីសឃុំ និងស្រុកបានចុះទៅឃាត់ខ្លួន លោកស្រី សំ បុប្ផា ទៅសាកសួរ ដោយសំអាងថាឳពុកក្មេកលោកស្រីគឺលោក ហ៊ុន យាប់ បានប្ដឹងទៅអាជ្ញាធររឿងជម្លោះក្នុងគ្រួសារ និងជេរប្រមាថធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់។ បើទោះជាយ៉ាងណា លោក សំ ឌីណា គិតថាអាជ្ញាធរច្រើននាក់ចុះទៅចាប់បងស្រីរបស់លោកមិនមែនគ្រាន់តែដោយសារមានជម្លោះក្នុងគ្រួសារទេ។ លោកសង្ស័យថា រឿងនេះគឺពាក់ព័ន្ធនឹងរឿងនយោបានច្រើនជាង គឺការបង្ខិតបង្ខំឲ្យសកម្មជនបក្សប្រឆាំងចូលសារភាព និងការគំរាមកំហែង បងស្រីរបស់លោកឲ្យឈប់រិះគន់ឱពុកក្មេក ដែលចុះចូលជាមួយ គណបក្សកាន់អំណាច។ ប្អូនប្រុស របស់ជនរងគ្រោះ បន្តថា នៅពេលដែលប៉ូលីសចាប់បង្ខំដឹក បងស្រីរបស់លោក ទៅសួរចម្លើយតាមម៉ូតូនោះហើយ ទើបបណ្តាលឲ្យរូបគាត់ ខ្យល់គរធ្លាក់ពីលើម៉ូតូស្លាប់ មុនពេលទៅដល់មន្ទីរពេទ្យ៖ «និយាយទៅ! ការឆ្លើយតបរបស់គាត់គឺយករួចខ្លួន។ ទី១ មូលហេតុដែលគាត់មិនព្រមទៅព្រោះជម្លោះគ្រូសាររឿងសាមញ្ញសោះមិនទាន់ដល់លក្ខណៈវាយគ្នាបែកមុខ បែកមាត់ឯណា ដូច្នេះហេតុអីបានប្រើមន្ត្រីរាជការបួនដប់ម្ភៃនាក់មកសង្គ្រប់ផ្ទះគាត់បែបនេះ ហេតុអី ចម្លែកម្លេះ។ គាត់ថា មិនទៅទេ ខ្ញុំក៏បានសំណូមពរដែរថា ឥឡូវអ៊ំ (ប៉ូលិស) គាត់ក៏មិនសូវស្រួលខ្លួន ប៉ុន្មានទេ សូមអ៊ំឯងទៅហៅឪក្មេកដែលជាចុងចោទមកសួរពីចំណុចនេះបើគាត់មិនបានឆ្លើយ ឬមួយ ក៏ឆ្លើយ អានឹងយើងអាចដឹកទៅសាលាឃុំធម្មតាទៅ ព្រោះកុំបង្ខំគាត់បែបនេះ ករណីជម្លោះគ្រួសារ តើ។ ពេលនោះមន្ត្រីរាជកការថា ដាច់ខាតត្រូវតែទៅ បើមិនទៅក៏ចាប់ទៅដែរ ឥឡូវចំណុចបែបនេះ តើគាត់ទទូលយកបានទេ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន ដែលចុះ អង្កេតករណីនេះ មានប្រសាសន៍ថា ជនរងគ្រោះ និងប្តី ព្រមទាំងឪពុកក្មេក គឺជាសកម្មជនគណបក្ស សង្គ្រោះជាតិដ៏សកម្មនាពេលកន្លងមក ប៉ុន្តែឪពុកក្មេកទើបតែចូលសារភាពចុះចូលជាមួយគណបក្ស កាន់អំណាចតាមការអំពាវនាវរបស់អាជ្ញាធរ។ លោកមិនទាន់ហ៊ានវាយតម្លៃថា ករណីនេះគឺ ពាក់ព័ន្ធនឹងរឿងនយោបាយយ៉ាងណានោះទេ ប៉ុន្តែលោកថា ប្រសិនបើគ្រាន់តែជារឿងហិង្សា ក្នុងគ្រួសារ មិនគួរណាមានប៉ូលីសឃុំ និងស្រុកច្រើននាក់មានទាំងឡានទាំងម៉ូតូ ចុះទៅចាប់បង្ខំស្រ្តី ម្នាក់នោះទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា ទង្វើរបស់ក្រុមប៉ូលិស ដែលចុះទៅចាប់បង្ខំជនរងគ្រោះយកទៅសាកសួរបណ្តាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់នេះ គឺជាការអនុវត្តច្បាប់មិនត្រឹមត្រូវ និងរំលោភសិទ្ធិមនុស្សដែលក្រុមប៉ូលិសទាំងនោះ ត្រូវតែទទូលខុសត្រូវតាមផ្លូវច្បាប់៖ «រឿងនេះធ្វើយ៉ាងណាសូមឲ្យអាជ្ញាធរទាំងអស់ មានសមត្ថកិច្ចដោះ ស្រាយរឿងចឹងៗ និងដោះស្រាយវិវាទផ្សេងៗ សូមឲ្យមានតួនាទីនិងបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើការឲ្យត្រូវតាមបច្ចេកទេស ហើយនឹងការពារដល់សុវត្ថិភាពនានា ដែលមានការដឹកជញ្ជូនក៏ដោយ ត្រូវ ទទួលខុសត្រូវខ្ពស់លើរឿងនេះម្តង ត្រូវមានបច្ចេកទេសខ្ពស់ទើបឲ្យពលរដ្ឋមានទំនុកចិត្ត»។
ករណីស្លាប់របស់ស្ត្រីសកម្មជនបក្សប្រឆាំងនេះ កើតក្នុងពេលដែលរបបលោក ហ៊ុន សែន ធ្វើយុទ្ធនា ការបង្ក្រាបយ៉ាងធ្ងន់ធ្ងរទៅលើកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន ដូចជា ការចាប់ខ្លួនដាក់ពន្ធនាគារ ការកោះហៅទៅសួរនាំនិងការបង្ខិតបង្ខំឲ្យចូលខ្លួនសារភាពឈប់គាំទ្រគណបក្សសង្គ្រោះជាតិជាដើម។ គិតមកទល់ពេលនេះ របបក្រុងភ្នំពេញ បានចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងក្នុងពន្ធនាគាចំនួន ៥៨នាក់ហើយ និងកំពុងតាមចាប់ខ្លួនព្រមទាំងកោះហៅសកម្មជន ១៩៩នាក់ផ្សេងទៀតទៅបំភ្លឺ ពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ ទន្ទឹមគ្នានេះ មានសកម្មជនបក្សប្រឆាំង ១២នាក់ទៀត ត្រូវបានជនអនាមិកលួចវាយប្រហារតាមដងផ្លូវ ប៉ុន្តែសមត្ថកិច្ចមិនទាន់វែកមុខចាប់ជនដៃដល់យកមកកាត់ទោសតាមច្បាប់បាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី សន្យាលើកកម្ពស់ជីវភាពកងកម្លាំងប្រដាប់អាវុធ ក្រោយពីមានការផ្លាស់ប្ដូររបបលោក ហ៊ុន សែន
- ប៉ូលិសខេត្តបន្ទាយមានជ័យបិទប្រកាសតាមចាប់ថ្នាក់ដឹកនាំបក្សប្រឆាំងជាង ២០នាក់តាមផ្លូវជាប់ព្រំដែនថៃ
- ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនប្ដេជ្ញាត្រឡប់ទៅកម្ពុជាវិញជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ទោះជារបបក្រុងភ្នំពេញដាក់កងកម្លាំងទប់ស្កាត់
- អង្គការឃ្លាំមើលកិច្ចការកសិកម្មរកឃើញថា ជម្លោះដីធ្លីធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពស្បៀងរបស់កសិករ
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីសាសនាប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា
- ចលនាសង្គ្រោះជាតិនៅជប៉ុន ធ្វើបាតុកម្មគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា
- បក្សប្រជាធិបតេយ្យមូលដ្ឋានទាមទារឱ្យរដ្ឋសភាពន្យារពេលផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម
- មេដឹកនាំរបបភ្នំពេញជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិន
- លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃនៅទីក្រុងបាងកកប្រទេសថៃ
- សកម្មជននិងមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស ទៅដល់ប្រទេសថៃជាបន្តបន្ទាប់
វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេស
ដ៏កម្រមួយ (???)ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោកថា មុនពេលវាត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “អាក្បត់ជាតិសមរង្ស៊ីបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ (???) ។
ហាស !ហាស
ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ