នយោបាយ
05 វិច្ឆិកា 2019
ទែន សុខស្រីនិត
វីអូអេខ្មែរ

លោក សម រង្ស៊ី ដែលជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅតែបន្តឈរលើជំហររបស់លោក ក្នុងការធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ។
វ៉ាស៊ីនតោន —
ខណៈយោធានិងអាជ្ញាធរកម្ពុជាកំពុងរឹតបន្តឹងខាងសន្តិសុខតាមព្រំដែន ដើម្បីត្រៀមចាប់ខ្លួនមេដឹកនាំនិងសមាជិកនៃគណបក្សសង្គ្រោះជាតិ ដែលនិរទេសក្រៅប្រទេស លោក សម រង្ស៊ី ដែលជាប្រធានស្ដីទីគណបក្សនេះ នៅតែបន្តឈរលើជំហររបស់លោក ក្នុងការធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ«ឈរជាមួយគោលជំហរ»របស់គណបក្សប្រឆាំងមួយនេះ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើយោងតាម អត្ថបទទស្សនៈផ្ទាល់ របស់លោក សម រង្ស៊ី ដែលចុះផ្សាយលើគេហទំព័រ Project Syndicate កាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅនេះ។
នៅក្នុងអត្ថបទបែបទស្សនៈដែលមានចំណងជើងថា «The Fall and Rise of Cambodia’s Opposition» ឬជាភាសាខ្មែរថា «ការធ្លាក់ចុះនិងកើនឡើងនៃគណបក្សប្រឆាំងរបស់កម្ពុជា» លោក សម រង្ស៊ី បានសរសេរជាភាសាអង់គ្លេសដែលត្រូវបានបកប្រែជាភាសាខ្មែរថា៖ «មិត្តរបស់កម្ពុជា ជាពិសេសប្រទេសទាំង១៨ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវតែធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលកុំឲ្យរដ្ឋាភិបាលផ្តាច់ការ [របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន] ប្រើអំពើហិង្សាលើប្រជាពលរដ្ឋរបស់ខ្លួន ដែលអនុវត្តសិទ្ធិនិងសេរីភាពរបស់ពួកគេដែលត្រូវបានធានាដោយសន្ធិសញ្ញាអន្តរជាតិ»។
មេដឹកនាំប្រឆាំងរូបនេះ ដែលជាដៃគូប្រជែងយូរឆ្នាំខាងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងថា លោកនិងក្រុមរបស់លោក នឹងធ្វើដំណើរវិលត្រឡប់ទៅកាន់កម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយលោកសង្ឃឹមថា «សហគមន៍អន្តរជាតិនឹងឈរលើគោលជំហររបស់ពួកយើង»។
នៅកម្ពុជាវិញ រដ្ឋាភិបាលកម្ពុជាក៏បានហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដឹកលោក សម រង្ស៊ី និងមន្ត្រីមួយចំនួនរបស់គណបក្សប្រឆាំងមួយនេះ ដែលគ្រោងធ្វើដំណើរមកកម្ពុជាវិញទេ។ បន្ថែមលើនេះ កម្លាំងចម្រុះបានចាប់ផ្តើមយាមកាមនៅទីតាំងក្បែរព្រំដែនប្រទេសថៃនិងច្រកព្រំដែនតូចៗ ក៏ដូចជាខ្សែបន្ទាត់ព្រំដែននានា ដើម្បីត្រៀមទប់ទល់នឹងការមកដល់របស់លោក សម រង្ស៊ី។
ស្របពេលជាមួយគ្នានេះ គេក៏ឃើញមានការផ្សព្វផ្សាយមួយដែលថា គណបក្សសង្គ្រោះជាតិបានសម្រេចពន្យារពេលនៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី និងមេដឹកនាំបក្សដទៃទៀត ដែលមន្ត្រីគណបក្សប្រឆាំងបានចាត់ទុកព័ត៌មាន ដែលផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុកនេះថា ជាព័ត៌មានក្លែងក្លាយ។
នៅសល់តែ៤ថ្ងៃទៀតបណ្តោះ កម្ពុជាអាចប្រឈមនឹងតេស្តនយោបាយដ៏តានតឹងមួយ នៅពេលដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្តេជ្ញាយ៉ាងដាច់អហង្ការ ថា នឹងចាប់ខ្លួនលោកសម រង្ស៊ី និងក្រុមរបស់លោក រួមទាំងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ដែលប្រកាសចូលរួមទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី ខណៈដែលលោក សម រង្ស៊ី នៅតែប្រកាន់ជំហរវិលត្រឡប់ចូលប្រទេសវិញ៕
គោលជំហរបក្សម៉្រាយអ្ហែងស្អីទៀត ?
អាបក្សសង្គ្រោះជាតិវាងាប់តៃហោងយូរហើយ អាឡប់ !
វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេស
ដ៏កម្រមួយ (???)ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោកថា មុនពេលវាត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “អាក្បត់ជាតិសមរង្ស៊ីបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ (???) ។
ហាស !ហាស
ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ