កម្ពុជា
06 វិច្ឆិកា 2019
Associated Press
វីអូអេខ្មែរ

បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសមិនអនុញ្ញាតឲ្យលោក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឆ្លងកាត់ប្រទេសថៃដើម្បីចូលមកកម្ពុជា លោក សម រង្ស៊ី បានថ្លែង ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP តាមរយៈទូរស័ព្ទពីទីក្រុង ប៉ារីស ថា លោកមានការខកចិត្តចំពោះគោលជំហររបស់រដ្ឋាភិបាលថៃ។
លោកបានថ្លែងថា៖ «ខ្ញុំនឹងមិនចុះចាញ់នោះទេ។ ខ្ញុំនឹងព្យាយាមរហូតដល់នាទីចុងក្រោយ។ ខ្ញុំគិតថា គ្មាននរណាម្នាក់គួរគាំទ្រលោក ហ៊ុន សែន នោះទេ។ លោកគឺជាមេដឹកនាំផ្ដាច់ការ»។
នៅលើបណ្ដាញសង្គម Twitter របស់លោក សម រង្ស៊ី លោកបានសរសេរថា លោកគ្រោងនឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកាដើម្បីត្រៀមចូលទៅកាន់ប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែត នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា។
I will depart from Paris on Thursday November 7. I will arrive in Bangkok on Friday November 8 to be ready to enter #Cambodia on Saturday November 9. #SamRainsy pic.twitter.com/PrLNCxhpSa
— Rainsy Sam (@RainsySam) November 6, 2019
ទោះជាយ៉ាងណាក្ដីលោក សម រង្ស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា លោកនឹងនៅតែប្ដេជ្ញាធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកម្ពុជាតាមការគ្រោងទុក៕
mr SY ‘ you must respect your word” 9 11 2019 must go to cambodia ‘
ហាស ! ហាស
ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
លោកឯងចង់បង្ករចលាចលមែនទេ ?
លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
ហាស! ហាស
ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !