ដោយ អាស៊ីសេរី
2019-11-05
អាស៊ីសេរី

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ

រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរអះអាងជាថ្មី លើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៦ វិច្ឆិកាថា លោកនឹងចាកចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៧ វិច្ឆិកា ហើយនឹងទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៨ វិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកានេះ។
នៅមុនការចេញដំណើររបស់លោកពីទីក្រុងប៉ារីសនេះ លោក សម រង្ស៊ី ក៏បានសរសេរលិខិតមួយច្បាប់ ជូនទៅលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ លិខិតរបស់លោក សម រង្ស៊ី នោះ គឺសុំសិទ្ធិឆ្លងកាត់ប្រទេសថៃដោយសុវត្ថិភាព ដើម្បីចូលទៅប្រទេសកម្ពុជា តាមរយៈការចុះនៅវាលយន្តហោះសុវណ្ណភូមិ នៅទីក្រុងបាងកក នៅថ្ងៃទី៨ វិច្ឆិកា ហើយឆ្លងចូលទៅប្រទេសកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត នៅថ្ងៃទី៩ វិច្ឆិកា។ លោកក៏រំឭកការដឹងគុណរដ្ឋាភិបាលថៃកាលពីឆ្នាំ២០១៣ ដែលបានអនុញ្ញាតឱ្យលោកបានឆ្លងកាត់ចូលតៅប្រទេសកម្ពុជា។
តាមរយៈសំបុត្រយន្តហោះមួយសន្លឹក ដែលអាស៊ីសេរីទទួលបាននៅព្រឹកថ្ងៃទី៦ វិច្ឆិកា បង្ហាញថា លោក សម រង្ស៊ី នឹងចេញដំណើរពីហ្សាល ដឺ ហ្គោល (Charles De Gaulle) ទីក្រុងប៉ារីស ឆ្ពោះទៅវាលយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកក ប្រទេសថៃ តាមជើងយន្តហោះថៃTG931។ សំបុត្រនោះបញ្ជាក់ពេលវេលាចាកចេញពីទីក្រុងប៉ារីស គឺនៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី៧ វិច្ឆិកា ហើយនឹងចុះចតនៅវេលាម៉ោង៦ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទោះជាយ៉ាងណាក្ដី អាស៊ីសេរីនៅមិនទាន់បានទទួលព័ត៌មានអំពីការឆ្លើយតបរបស់រដ្ឋាភិបាលថៃនៅឡើយទេ រហូតមកដល់ពេលនេះ។
ជាហូរហែកន្លងមក និងនៅក្នុងលិខិតរបស់លោកជូនលោក ប្រាយុទ្ធ ចាន់អូចា លោក សម រង្ស៊ី តែងបញ្ជាក់ថា ការសម្រេចវិលត្រឡប់ចូលស្រុកកំណើតវិញ គឺជាជម្រើសចុងក្រោយរបស់លោក ដើម្បីរំដោះប្រទេសជាតិចេញពីរបបផ្ដាច់ការសព្វថ្ងៃ ហើយនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដជូនប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ព្រឹត្តិការណ៍មាតុភូមិនិវត្តន៍របស់លោកឆ្លងកាត់ប្រទេសថៃនោះ នឹងប្រព្រឹត្តទៅដោយសន្តិវិធី ដើម្បីជាឱកាសសម្រាប់អ្នកនយោបាយខ្មែរទាំងអស់ផ្សះផ្សារគ្នា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ខណៈមន្ត្រីរដ្ឋាភិបាលបដិសេធ
- អ្នកគាំទ្របក្សប្រឆាំង ដែលមកដល់នៅទីក្រុងបាងកក រៀបចំឡានឲ្យពលករជិះទៅព្រំដែនរួចរាល់ហើយ
- របបក្រុងភ្នំពេញឃាត់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ ១០នាក់
- មន្ត្រីបក្សប្រឆាំងយកច្រកប៉ោយប៉ែតជាគោលដៅមួយនៃទីតាំងដទៃទៀតសម្រាប់ធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ
- បក្សប្រឆាំង និងអ្នកឃ្លាំមើលថ្កោលទោសសភាឯកបក្ស ដែលអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩
- លោក សម រង្ស៊ី សន្យាលើកកម្ពស់ជីវភាពកងកម្លាំងប្រដាប់អាវុធ ក្រោយពីមានការផ្លាស់ប្ដូររបបលោក ហ៊ុន សែន
- ប៉ូលិសខេត្តបន្ទាយមានជ័យបិទប្រកាសតាមចាប់ថ្នាក់ដឹកនាំបក្សប្រឆាំងជាង ២០នាក់តាមផ្លូវជាប់ព្រំដែនថៃ
- ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនប្ដេជ្ញាត្រឡប់ទៅកម្ពុជាវិញជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ទោះជារបបក្រុងភ្នំពេញដាក់កងកម្លាំងទប់ស្កាត់
- សាច់ញាតិ ទាមទារយុត្តិធម៌សម្រាប់ស្រី្តសកម្មជនគណបក្សប្រឆាំងនៅស្វាយរៀងម្នាក់ ដែលបានស្លាប់ដោយសារប៉ូលិសចាប់បង្ខំទៅសាកសួរ
- អង្គការឃ្លាំមើលកិច្ចការកសិកម្មរកឃើញថា ជម្លោះដីធ្លីធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពស្បៀងរបស់កសិករ
បើតាមខ្ញុំយល់ប្រទេសទាំង៩ក្នុងអាស៊ានគ្មានប្រទេសមួយណាចាប់លោក សម រង្ស៊ី បញ្ជូនមកកម្ពុជាវិញទេរួមទាំង យួននិងលាវ ផងដែរព្រោះគេអាចមើលឃើញនៅទង្វើរបស់ហ៊ុនសែន មិនចង់បាន លោក សម រង្ស៊ី ចូលស្រុកវិញទេ ដូច្នេះបើប្រទេសណាមួយចាប់លោក សមរង្ស៊ី បញ្ជូនមកកម្ពុជាស្មើនឹងវៃក្បាល ហ៊ុនសែន នឹងកន្ថោអាចម៌ ។ ដូច្នេះលោក សមរង្ស៊ី អាចជួបការលំបាកក្នុងការប៉ុនប៉ងវិលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញ។ តែខ្ញុំគឹតថាមានតែផ្លូវមួយគត់គឺគណបក្សសង្គ្រោះជាតិត្រូវសុំអោយប្រទេសថៃចាប់ លោក សម រង្ស៊ី និងក្រុមការងាររបស់គាត់ដាក់ចូលក្នុង យន្តហោះយោធាបញ្ជូនមកកម្ពុជាទើបអាចចូលបានបើមកតាមយន្ថហោះសុីវិលក៏ ហ៊ុនសែន មិនអោយចូលដែរ។បើធ្វើដូចនេះមែន ហ៊ុនសែន មុខតែរាកអាចម៌ដាក់ខោមិនខានឡើយ។