ដោយ ហេង រស្មី
2019-11-06
RFA

លោក ហ៊ុំ ស្រ៊ា សកម្មជនគណបក្សប្រឆាំងខេត្តកោះកុង ត្រូវចាប់ខ្លួន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ Photo courtesy
អាជ្ញាធររបបក្រុងភ្នំពេញ សម្រុកចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះ ជាតិចំនួន៤នាក់បន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ បាត់ដំបង និង ខេត្តកោះកុង ។ ការឃាត់ខ្លួននេះ ធ្វើឡើងមុនពេល ៣ថ្ងៃនៃការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅកម្ពុជាវិញ។
សកម្មជនគណបក្សសង្គ្រោះជាតិទាំងបួននាក់ដែលរបបក្រុងភ្នំពេញចាប់ខ្លួនរួមមានលោក ជា ជីវ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ស្រី ច័ន្ទតារា សកម្មជនគណបក្សប្រឆាំងនៅសង្កាត់ទឹកថ្លា លោក ហេង ច័ន្ទសុទ្ធី ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សនៅខណ្ឌពោធិ៍សែនជ័យ និង លោក ហ៊ុំ ស្រ៊ា សកម្មជនគណបក្សនៅក្នុងខេត្តកោះកុង។
លោក ហ៊ុំ ស្រ៊ុន ប្អូនប្រុសលោក ហ៊ុំ ស្រ៊ា សកម្មជនគណបក្សប្រឆាំងខេត្តកោះកុងប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានមកចាប់ខ្លួនបងប្រុសរបស់លោក ពេលកំពុងរៀបចំទទួលទានបាយល្ងាចក្រោយពីមកធ្វើការងារជាកម្មករសំណង់។ លោកនិយាយថា ក្រុមគ្រួសារបានអង្វរសមត្ថកិច្ចឱ្យបងប្រុសរបស់លោកទទួលទានបាយសិន តែសមត្ថកិច្ចមិនព្រមហើយបានចាប់ខ្លួនលោក ហ៊ុំ ស្រ៊ា ដោយមិនបានទទួលទានបាយសូម្បីតែមួយមាត់។
លោកបញ្ជាក់ថា ការចាប់ខ្លួននេះគឺជារឿងអយុត្តិធម៌ដែលលោកមិនអាចទទួលយកបានដោយសារបងប្រុសរបស់លោក បានលាឈប់ពីគណបក្សប្រឆាំង ហើយមកធ្វើជាកម្មករសំណង់៖ «បាទខ្ញុំគិតថា វាអយុត្តិធម៌ណាស់បង។ បាទគាត់ឈប់ហើយ គាត់ឈប់ យូរហើយតាំងពីបក្សរំលាយមកនេះបើតាមគាត់ប្រាប់មក។ គាត់ឈប់ហើយគេអត់ស្ដាប់យើង គេយករូបតាំងពីចាស់ៗមកធ្វើជាភស្តុតាង»។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួនជាបន្តបន្ទាប់នេះកាន់តែធ្វើអោយប្រជាពលរដ្ឋកាន់តែមានការឈឺចាប់មកចូលរួមជាមួយលោក សម រង្ស៊ីកាន់តែច្រើន៖ «នេះគឺជាការប៉ះពាល់ធ្ងន់ណាស់ទៅលើលទ្ធិប្រជាធិបតេយ្យហើយនឹងច្បាស់ជារបាយការណ៍របស់សហគមន៍អឺរ៉ុបដែលនឹងត្រូវចេញនៅថ្ងៃទី១១ខែវិច្ឆិកា ខាងមុខរបាយការណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជារបាយការណ៍នេះពាក់ព័ន្ធEBAទៀតនឹងធ្វើឲ្យបាត់បង់EBAជាមិនខានទេ»។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា បញ្ជាក់ថាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិមួយរយៈចុងក្រោយនេះហាក់បីដូចជាមានសកម្មភាពកាន់តែខ្លាំងឡើង ហើយរាល់ការចាប់ខ្លួននេះសមត្ថកិច្ចមិនបានអនុវត្តន៍នីតិវិធីរបស់ខ្លួននោះទេគឺហាក់បីដូចជាការធ្វើឡើងតាមអំពើចិត្ត។ លោកបញ្ជាក់ថា ទង្វើនេះជាការបង្ហាញដើម្បីឲ្យអ្នកគាំទ្រគណបក្សប្រឆាំងភ័យខ្លាច៖ «ជាការបង្ហាញថា បានធ្វើឲ្យបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋឬក៏អ្នកគាំទ្រឬសកម្មជនទាំងអស់ហ្នឹងមានការភ័យខ្លាចនិងមានការហាក់បីដូចជាលែងចង់មានការពាក់ព័ន្ធទៅនឹងរឿងនយោបាយតទៅទៀតរហូតដល់អ្នកខ្លះមានការភ័យខ្លាចបានចូលសារភាពចុះចូលជាមួយនឹងគណបក្សកាន់អំណាចដើម្បីឲ្យដូរមកវិញទៅនឹងការរួចខ្លួនកុំឲ្យចាប់យកទៅឃុំឃាំងអ្វីជាដើម»។
ចំពោះករណីសន្តិសុខគណបក្សសង្គ្រោះជាតិចំនួន១០នាក់ ដែលត្រូវរបបក្រុងភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី០៥វិច្ឆិកាវិញ សមត្ថកិច្ចបានបញ្ជូនពួកគេទៅតុលាការហើយ ប៉ុន្តែមិនទាន់មានព័ត៌មានថាតើតុលាការសម្រេចឃុំខ្លួនពួកគេជាបណ្ដោះអាសន្ននៅឡើយទេ។
ស្នងការប៉ូលិសក្រុងភ្នំពេញលោក ស ថេត បញ្ជាក់ថា សកម្មជនគណបក្សប្រឆាំងទាំង១០នាក់សមត្ថកិច្ចចោទប្រកាន់ពីបទទទួលផែនការពីលោក សម រង្ស៊ី ដើម្បីផ្ដួលរំលំរដ្ឋាភិបាល៖ «រៀបចំទាំងអស់គាត់ហ្នឹងអោយអ្នកណាទទួលខុសត្រូវ បង្កើតគណៈកម្មការទទួលការងារសន្តិសុខទទួលពីកន្លែងណាទៅកន្លែងណា មានអស់ហើយតើស។ យើងបញ្ជូនឲ្យតុលាការអស់ហើយ។ ទុកឲ្យសមត្ថកិច្ចតុលាការគេធ្វើការស្រាវជ្រាវបន្ថែមទៀតតែអត់មានអាវុធទេ»។
មកទល់ថ្ងៃទី៦ វិច្ឆិកានេះ សកម្មជនបក្សសង្គ្រោះជាតិចំនួន ៧៩នាក់ហើយត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន និងចំនួន១៩៩នាក់ផ្សេងទៀតបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទសង្ស័យ ថា បានចូលរួមអមដំណើរជាមួយលោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ថ្នាក់ដឹកនាំបក្សប្រឆាំងស្នើអន្តរជាតិតាមដានដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- របបភ្នំពេញចាប់ផ្ដើមដោះលែងសកម្មជនបក្សប្រឆាំងដោយភ្ជាប់ជាមួយលក្ខខណ្ឌ
- អាកាសចរស៊ីវិលកម្ពុជាព្រមានក្រុមហ៊ុនដឹកអ្នកដំណើរជិត ៥០ មិនឱ្យដឹកលោក សម រង្ស៊ី
- អាជ្ញាធរម៉ាឡេស៊ីមិនចាប់បញ្ជូនសកម្មជនបក្សប្រឆាំងពីររូបទៅកម្ពុជាវិញនោះទេ
- ពលរដ្ឋថា ការឈឺចាប់និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង
- មេធាវីការពារក្ដីត្អូញត្អែរថា តុលាការមិនអនុញ្ញាតថតចម្លងឯកសារសំណុំរឿងបក្សប្រឆាំង
- ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតុកម្មទាមទារឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា
- ពលរដ្ឋមួយចំនួននៅព្រំដែនថៃថា ខ្លួនតាមដានព័ត៌មានពីគម្រោងវិលមកកម្ពុជារបស់លោក សម រង្ស៊ី យ៉ាងដិតដល់
- តុលាការរបបភ្នំពេញផ្ដន្ទាទោសលោក សម រង្ស៊ី មួយករណីទៀតជាមួយមន្ត្រីបក្សប្រឆាំង ៣នាក់
- មេប៉ូលិសកម្ពុជាមិនទាន់បង្ហាញចំណាត់ការច្បាស់លាស់លើលោក សម រង្ស៊ី ដែលគ្រោងឆ្លងទឹកដីថៃចូលកម្ពុជា
ហាស ! ហាស
ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
លោកឯងចង់បង្ករចលាចលមែនទេ ?
លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
ហាស! ហាស
ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !