ទូត​អាមេរិក​នៅ​ភ្នំពេញ​មិន​ឆ្លើយតប​សំណួរ​ទាក់ទង​នឹង​ការ​វិល​ត្រឡប់​របស់​លោក សម រង្សី

ដោយ ថន ថារ៉ូ
2019-11-06
RFA

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។Photo courtesy of US Embassy in Phnom Penh


ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​មិនទាន់​ឆ្លើយ​នឹង​សំណួរ​របស់​អាស៊ីសេរី ជុំវិញ​គម្រោង​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី៥ វិច្ឆិកា​។ អាស៊ីសេរី​កាលពី​សប្ដាហ៍​មុន បាន​សួរ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ ចំពោះ​គោលជំហរ​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក ជុំវិញ​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្សី ហើយ​ថា តើ​ការ​វិល​ត្រលប់​របស់​លោក សម រង្សី នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក​ឬ​អត់​។ អាស៊ីសេរី​ក៏​សួរ​ថា តើ​សហរដ្ឋ​អាមេរិក នឹង​ចាត់វិធានការណ៍​បែប​ណា​ខ្លះ ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​វាយ​បង្ក្រាប​ដោយ​ការ​បង្ហូរ​ឈាម​ដល់​ក្រុម​អ្នក​ហែហម​លោក សម រង្ស៊ី ពេល​លោក​វិល​ចូល​ស្រុក​ខ្មែរ​វិញ?

អាស៊ីសេរី​ក៏បាន​ព្យាយាម​ទាក់ទង​ទៅ​មន្ត្រី​នាំ​ពាក្យ​នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា​នៃ​ក្រសួងការបរទេស ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​សួរ​បញ្ជាក់​ពី​រឿង​នេះ​ដែរ តែ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ក៏​ពុំ​មាន​ការ​ឆ្លើយតប​ណាមួយ​នោះ​ទេ​។ ប៉ុន្តែ កន្លង​មក​ស្ថានទូត​អាមេរិក​ប្រចាំ​ក្នុង​ពេល​កន្លង​មក បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ស្ថានភាព​នៃ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។ ចំណែក សមាជិកសភា​អាមេរិក​មួយ​ចំនួន ក្នុង​ពេល​កន្លងមក ក៏​បាន​ប្រកាស​គាំទ្រ​នូវ​ដំណើរ​ការ​វិល​ត្រលប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្សី ផង​ដែរ។

អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ពួកគេ​ចង់​ឃើញ​នូវ​តួនាទី​អាមេរិក​សម្របសម្រួល​ជម្លោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រោយ​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ​ខ្មែរ និង​ជួប​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ក្នុង​ពេល​កន្លងទៅ​ថ្មី​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅ​មិនទាន់​ចេញ​សារ​ណាមួយ​ទាក់ទង​ដល់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ទូត​អាមេរិក​នៅ​ភ្នំពេញ​មិន​ឆ្លើយតប​សំណួរ​ទាក់ទង​នឹង​ការ​វិល​ត្រឡប់​របស់​លោក សម រង្សី"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment