ដោយ មាន ឫទ្ធិ
2019-11-07
RFA

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (ស្ដាំ) និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ RFA
រដ្ឋាភិបាលប្រទេសស៊ីប ឬហៅជាភាសាអង់គ្លេសថា សាយព្រឺស (Cyprus) បានសម្រេចលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិស៊ីប ដែលរដ្ឋាភិបាលប្រទេសនេះបានផ្ដល់ឱ្យដល់ជនបរទេសសរុប ២៦នាក់។ ការសម្រេចចាត់វិធានការណ៍ក្ដៅលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិស៊ីបនេះ កើតមានឡើងក្រោយពេលដែលមានសេចក្ដីរាយការណ៍នានា ជុំវិញរឿងរ៉ាវអាស្រូវដែលថា រដ្ឋាភិបាលប្រទេសនេះ បានលក់សញ្ជាតិ និងលិខិតឆ្លងដែនឱ្យជនបរទេសសរុបជិត ២ពាន់នាក់ (១.៨៦៤សញ្ជាតិ) ក្នុងនោះក៏មានសាច់ញាតិ និងក្រុមបក្ខពួកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ក្នុងតម្លៃជិត ៣ (បី) លានដុល្លារអាមេរិកសម្រាប់បុគ្គលម្នាក់ៗ។
ភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) រាយការណ៍កាលពីថ្ងៃទី៦ វិច្ឆិកា ដោយស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសស៊ីប លោក កង់ស្តង់ទីណូ ប៉ឺទ្រីតស៍ (Constantinos Petrides) ថា គណៈរដ្ឋមន្ត្រីនៃប្រទេសស៊ីប កំពុងដាក់ចេញនូវដំណើរការដកហូតសញ្ជាតិពីជនបរទេសសរុប ២៦នាក់។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីបរូបនេះ ពុំបានបញ្ជាក់ពីឈ្មោះជាក់លាក់របស់បុគ្គលទាំងនោះ ឬក៏ថាតើមានឈ្មោះសាច់ញាតិ ឬបក្ខពួកលោក ហ៊ុន សែន ដែរឬយ៉ាងណានោះ នៅឡើយទេ។
សាច់ញាតិ និងបក្ខពួករបស់លោក ហ៊ុន សែន ដែលទទួលបានសញ្ជាតិស៊ីបទាំងនោះ រួមមានក្មួយស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន គឹមឡេង និងប្តី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រពន្ធ អ្នកស្រី ជឹង សុភាព (ហៅយាយភូ) និងប្តី គឺលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងអំពើច្បាមយកដីនៅតំបន់បឹងកក់។
លោក នេត សាវឿន ប្រពន្ធ និងកូនទាំងបីរបស់លោក បច្ចុប្បន្នក៏ត្រូវសហរដ្ឋអាមេរិក ដាក់បញ្ចូលក្នុងបញ្ជីខ្មៅរឹតត្បិតទិដ្ឋាការមិនឱ្យជាន់ទឹកដីអាមេរិក ដោយសារតែពួកគេបានចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ប្រទេសស៊ីប ដែលបានក្លាយជារដ្ឋសមាជិកសហភាពអឺរ៉ុបកាលពីឆ្នាំ២០០៤ គឺជាប្រទេសមួយក្នុងចំណោមប្រទេស ២ (ពីរ) ផ្សេងទៀតនៅអឺរ៉ុប រួមមានប្រទេសម៉ាល់តា និងប្រទេសប៊ុលហ្គារី ដែលអនុវត្តការលក់សញ្ជាតិដល់ជនបរទេស ក្រោមរូបភាពជាការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ការផ្តល់លិខិតឆ្លងដែនក្រោមរូបភាពនៃការវិនិយោគនេះ ឬហៅថា «Golden Passports» អាចអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែននេះ ទទួលបានសញ្ជាតិអឺរ៉ុប។ សហភាពអឺរ៉ុបធ្លាប់ព្រមានប្រទេសស៊ីបថា ក្រុមឧក្រិដ្ឋជនអាចប្រើវិធីទទួលបានលិខិតឆ្លងដែនបែបនេះ ធ្វើជាឈ្នាន់ដើម្បីជ្រៀតចូលទៅក្នុងទឹកដីអឺរ៉ុប និងបង្កឱ្យមានហានិភ័យនៃអំពើលាងលុយកខ្វក់ អំពើពុករលួយ និងការគេចវេះពន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកឃ្លាំមើលចង់ឃើញមេដឹកនាំរបបភ្នំពេញទប់ស្កាត់អំពើពុករលួយដើម្បីផ្ដល់ចំណូលដល់ថវិកាជាតិ
- រដ្ឋាភិបាលស៊ីប (Cyprus) បើកការស៊ើបអង្កេតករណីលក់សញ្ជាតិឱ្យបក្ខពួកលោក ហ៊ុន សែន
- តំណាងរាស្ត្រស៊ីប (Cyprus) ទាមទារអាជ្ញាធរខ្លួនបកស្រាយរឿងលក់សញ្ជាតិឱ្យបក្ខពួកលោក ហ៊ុន សែន
- រថយន្តស៊េរីទំនើបអត់បង់ពន្ធជាង៥០០គ្រឿងត្រូវបានក្រសួងសាធារណការរកឃើញ
- មន្ត្រីតុលាការយោធាប្រតិកម្មនឹងការមិនចាត់ការប្រធានតុលាការនេះករណីពុករលួយនិងគ្រួសារនិយម
- មន្ត្រីក្រសួងព័ត៌មានទម្លាយរឿងពុករលួយ និងបក្ខពួកគ្រួសារនិយមក្នុងក្រសួងនេះ
- សង្គមស៊ីវិលគាំទ្រវិធានការច្បាប់លើមន្ត្រីសុរិយោដីពុករលួយនៅខេត្តពោធិ៍សាត់ទាំង ៣រូប
- ក្រសួងមិនទាន់ស៊ើបអង្កេតផ្លូវការពីបញ្ហាបក្ខពួកគ្រួសារនិយមក្នុងតុលាការយោធា
- ក្រសួងការពារជាតិបន្តស៊ើបអង្កេតករណីបក្ខពួកគ្រួសារនិយមរបស់ប្រធានតុលាការយោធា
- របបភ្នំពេញអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយសង់បរិវេណហោះហើរវាលយន្តហោះសៀមរាប
ហាស ! ហាស
ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
លោកឯងចង់បង្ករចលាចលមែនទេ ?
លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
ហាស! ហាស
ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !