ដោយ សុ ជីវី
2019-11-30
RFA

អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ RFA/Jeevita
អ្នកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិបានឆ្លងកាត់ជីវិតតស៊ូផ្នែកនយោបាយអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដើម្បីការផ្លាស់ប្ដូរសម្រាប់ពលរដ្ឋកម្ពុជា។ អ្នកស្រីជាប់ឈ្មោះក្នុងឆាកអន្តរជាតិថាជាអ្នកដែលប្រឹងប្រែង ដើម្បីការពារសិទ្ធិស្ត្រី និងកុមារីក្នុងសង្គមកម្ពុជា។ ជាមួយគ្នានេះដែរអ្នកស្រី មូរ សុខហួរ ធ្លាប់រងការគំរាមកំហែង ការប្រមាថមើលងាយ ការចាប់ដាក់ពន្ធនាគារ និងចុងក្រោយនេះគឺបង្ខំចិត្តភៀសខ្លួនពីប្រទេសកំណើតម្ដងទៀត ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់លោក ហ៊ុន សែន។
អ្នកស្រី មូរ សុខហួរ ជាអ្នកនយោបាយស្ត្រីបក្សប្រឆាំង ដែលលេចធ្លោមួយរូបនៅកម្ពុជា នៅតែ ប្រកាន់ជំហរថា នឹងរិះរកមធ្យោបាយវិលត្រឡប់ទៅកម្ពុជាជាស្រុកកំណើត ដើម្បីបន្តជីវិតនយោបាយរបស់អ្នកស្រីតទៅទៀត ដែលសំដៅដល់ការវិលទៅបំពេញការងារ ដើម្បីក្ដីប្រាថ្នារបស់អ្នកស្រី គឺការផ្លាស់ប្ដូរ ដើម្បីកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ បន្ទាប់ពីបានខកខានវិលទៅកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា។
បើទោះជាយ៉ាងណាក្នុងដំណើរវិលទៅកម្ពុជាវិញអ្នកស្រីធ្លាប់បានប្រកាសថា ហ៊ានលះបង់ជីវិតរបស់អ្នកស្រី ដើម្បីដឹកនាំក្រុមពលករចំណាកស្រុកត្រឡប់ទៅស្រុកវិញ។ អ្នកស្រីថា ការរារាំងមិនឱ្យអ្នកស្រីបានត្រឡប់ទៅកម្ពុជាវិញនេះជាការរំលោភបំពានធ្ងន់ធ្ងរចំពោះសិទ្ធិរបស់អ្នកស្រី និងអ្នកគាំទ្រ ដែលបោះឆ្នោតឱ្យអ្នកស្រី៖ «គ្មានពលរដ្ឋណាចង់រស់នៅនិរទេសខ្លួន ហើយជាពិសេសនិរទេសដោយអយុត្តិធម៌ ដោយការបង្ខំចិត្តអយុត្តិធម៌ណាស់ ដូច្នេះខ្ញុំនៅតែឈានជើងទៅមុខ ដើម្បីធ្វើមាតុភូមិនិវត្ត»។
អ្នកស្រីគឺជាតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សប្រឆាំងមកពីមណ្ឌលបាត់ដំបង ប៉ុន្តែត្រូវរបបក្រុងភ្នំពេញបំបិទសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០១៧ និងចេញដីកាតាមចាប់ខ្លួនជាមួយមេដឹកនាំគណបក្សនេះជាច្រើននាក់ទៀត។
ក្នុងជីវិតនយោបាយរបស់អ្នកស្រី នៅឆ្នាំ២០០៩ អ្នកស្រីធ្លាប់តតាំងក្ដីជាមួយបុរសខ្លាំងនៅកម្ពុជា គឺលោក ហ៊ុន សែន ដោយអ្នកស្រីប្ដឹងលោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ ប៉ុន្តែតុលាការសម្រេចតម្កល់សំណុំរឿងទុកឥតចាត់ការ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសដោយប្រយោលថា នៅក្នុងខេត្តកំពតមានស្ត្រីជើងខ្លាំង ដែលពូកែខាងរករឿងនៅក្នុងពេលឃោសនាបោះឆ្នោត លោកស្រីរូបនោះរត់ទៅឱបគេសោះ បែរជាបន្ទោសថា គេធ្វើរបូតឡេវអាវរបស់អ្នកស្រី ហើយបានដាក់ពាក្យប្ដឹងគេថែមទៀត។ ផ្ទុយពីនេះអ្នកស្រី បែរជាចាញ់ក្ដីលោក ហ៊ុន សែន ដែលប្ដឹងបកអ្នកស្រីទៅវិញ។ អ្នកស្រីនៅតែចាត់ទុករឿងនេះថា អយុត្តិធម៌នៅពេលដែលនាយករដ្ឋមន្ត្រីបានមើលងាយស្ត្រីម្នាក់។ អ្នកស្រីក៏ត្រូវចាប់ខ្លួនដាក់ពន្ធនាគារមួយអាទិត្យកាលពីខែកក្កដាឆ្នាំ២០១៤ ពាក់ព័ន្ធអំពើហិង្សានៅទីលានប្រជាធិបតេយ្យ គឺបន្ទាប់ពីអ្នកស្រី និងមន្ត្រីបក្សនេះនាំគ្នាធ្វើយុទ្ធនាការរំដោះទីលានប្រជាធិបតេយ្យ នៅពេលអាជ្ញាធររបបក្រុងភ្នំពេញបិទមិនឱ្យមានការតវ៉ានៅទីលាននេះ។
មកដល់ពេលនេះអ្នកស្រី មូរ សុខហួរ ថា អ្នកស្រីដែលធ្វើដំណើរទៅបណ្ដាកន្លែងជាច្រើនក្នុងពិភពលោក ដើម្បីជួបជាមួយអ្នកដឹកនាំទាំងឡាយ អ្នកស្រីនៅតែមានសកម្មភាពប្រឆាំងនឹងលោក ហ៊ុន សែន ដែលអ្នកស្រីរៀបរាប់ថា ជាមេដឹកនាំផ្ដាច់ការ។ អ្នកស្រីថា អ្វីដែលអ្នកស្រីធ្វើ ដើម្បីយុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍របស់ស្ត្រីរងគ្រោះនឹងមិនអាចបញ្ចប់ឡើយ៖ «ដោយសារយើងជាស្ត្រី យើងត្រូវមានអំណាច យើងមានអំណាចទៅហើយ យើងមានភារកិច្ចទៅហើយ យើងមានតម្លៃទៅហើយ ដូច្នេះយើងប្រើតម្លៃតួនាទី និងអំណាចទាំងនោះ ដើម្បីប្រឈមមុខស្វែងរកយុត្តិធម៌ ហើយយុត្តិធម៌នោះមិនមែនសម្រាប់បុគ្គលម្នាក់ ស្ត្រីម្នាក់ទេ។ ពេលណាស្ត្រីម្នាក់រកបានយុត្តិធម៌ ដោះស្រាយបញ្ហាផ្ទាល់ខ្លួនបាន គឺដូចជាចូលរួមដោះស្រាយបញ្ហាសង្គម ក៏ដូចជាបញ្ហាជាតិដែរ។ ដូច្នេះនៅពេល ដែលខ្ញុំប្រឈមមុខ និងភាពអយុត្តិធម៌គឺខ្ញុំយល់ឃើញថា ជាកាតព្វកិច្ចរបស់ខ្ញុំ ដែលត្រូវបង្ហាញឱ្យស្ត្រីឃើញថា ត្រូវតែហ៊ានតទល់ ទោះបីជាអ្នកនោះមានអំណាចដល់ណាក៏ដោយ»។
ក្នុងវ័យ ៦៥ឆ្នាំ អ្នកស្រី មូរ សុខហួរ ប្រឡូកក្នុងវិស័យនយោបាយនៅកម្ពុជាតែម្នាក់ឯងនៅពេល ដែលកូនស្រីទាំងបីនាក់កំពុងរស់នៅក្រៅប្រទេស ចំណែកប្ដីរបស់អ្នកស្រី ដែលជាអ្នកជ្រោមជ្រែងការងាររបស់អ្នកស្រីតាំងពីដំបូងៗមកនោះ បានទទួលមរណភាពកាលពីឆ្នាំ២០១៦។
នៅមុនពេលឈានចូលក្នុងវិស័យនយោបាយអ្នកស្រី មូរ សុខហួរ បានបង្កើតអង្គការមិនមែនរដ្ឋាភិបាលមួយការពារ លើកស្ទួយសិទ្ធិស្ត្រី ឈ្មោះអង្គការខេមរា (Khemara) ក្នុងឆ្នាំ១៩៩១។ ខេមារា គឺជាអង្គការក្នុងស្រុកដំបូងគេធ្វើការងារជាមួយស្ត្រី និងកុមារី ដែលផ្ដល់ការគាំទ្រដល់ក្រុមអ្នកងាយរងគ្រោះ និងជួយឱ្យសំឡេងរបស់ពួកគេបានឮដល់សង្គមខាងក្រៅ។ អ្នកស្រីប្រឡូកក្នុងវិស័យនយោបាយជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៥ ចាប់ផ្ដើមជាទីប្រឹក្សារបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ គឺបន្ទាប់ពីអ្នកស្រី បានជួបអ្នកនយោបាយអាមេរិកអ្នកស្រី ហីលឡារី គ្លីនតុន (Hillary Clinton) ជាលើកដំបូងនៅទីក្រុងប៉េកាំង៖ «បើសិនជាយើងនៅជួរសង្គមស៊ីវិល ឬមួយក៏នៅក្រៅប្រព័ន្ធរដ្ឋាភិបាល យើងមិនអាចធ្វើគោលការណ៍ជាតិ ហើយយើងក៏មិនអាចមានថវិកាជាតិ ដើម្បីឱ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ស្ត្រី និងការអភិវឌ្ឍ និងលើកស្ទួយស្ត្រី តាមរយៈគោលនយោបាយនៃរដ្ឋាភិបាលទេ»។
ក្នុងឆ្នាំ១៩៩៨ អ្នកស្រីបានជាប់ឆ្នោតជាតំណាងរាស្ត្រ ហើយបានធ្វើជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអតីតយុទ្ធជន។ អ្នកស្រីគឺជាអ្នកផ្ដួចផ្ដើមឱ្យមានសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារដើម្បីការពារសមាជិកក្នុងគ្រួសារ ជាពិសេសស្ត្រី និងកុមារ ពីអំពើហិង្សាគ្រប់ប្រភេទ រួមនឹងការរំលោភបំពាននានា។
អ្នកស្រីទទួលបានពានរង្វាន់ជាច្រើនពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសស្ថាប័នសំខាន់ៗមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនាមស្ត្រីជាអ្នកដឹកនាំ ជាអ្នកតស៊ូ ដើម្បីសិទ្ធិស្ត្រី និងកុមារីនៅកម្ពុជា។ អ្នកស្រីក៏ធ្លាប់ជាប់ជាបេក្ខភាពស្ត្រីសម្រាប់ពានរង្វាន់ណូប៊ែល សន្តិភាព(Nobel Peace Price) ផង កាលពីឆ្នាំ២០០៥ ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា និងនៅក្នុងប្រទេសថៃ។
អ្នកស្រីត្រូវអង្គការជាច្រើនផ្ដល់ឱកាសឱ្យចេញមុខទៅនិយាយបង្ហាញពិភពលោក ពីអ្វីដែលអ្នកស្រីកំពុងទាមទារចង់បាន និងចង់ឱ្យមានការផ្លាស់ប្ដូរនៅកម្ពុជា ក្នុងពេលអ្នកស្រីត្រូវរារាំងមិនឱ្យវិលទៅកម្ពុជាវិញ។ ជាមួយគ្នាអ្នកស្រីក៏នៅតែមិនភ្លេចលើកឡើងពីទុក្ខសោករបស់ស្ត្រី ដែលរងគ្រោះដោយអំពើហិង្សា និងការរំលោភសិទ្ធិដីធ្លី៖ «យើងជាពលរដ្ឋខ្មែរ មានដីមានស្រែមានចម្ការ មានកេរដំណែលតាំងពីដូនតា មានទឹកមានដី មានព្រៃព្រឹក្សា តែនៅពេលនេះមិនធម្មតា ព្រោះតែរដ្ឋាភិបាល អស់ដីអស់ធ្លី»។
អ្នកស្រី មូរ សុខហួរ បានទៅរៀនបន្តនៅប្រទេសបារាំងក្នុងឆ្នាំ១៩៧២ ហើយបន្តទៅសហរដ្ឋអាមេរិក។ នៅពេលកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលអ្នកស្រីបន្តស្នាក់នៅភៀសខ្លួននៅសហរដ្ឋអាមេរិកជាទីដែលអ្នកស្រីបានបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យា និងសង្គមកិច្ច។ អ្នកស្រីបានទៅកម្ពុជាវិញក្នុងឆ្នាំ១៩៨៩។ ក្នុងរយៈពេលដែលអ្នកស្រីនៅកម្ពុជា អ្នកស្រីបានជួយជ្រោមជ្រែងក្មេងស្រីជាច្រើនឱ្យចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ។
សកម្មជនបរិស្ថាន កញ្ញា លឹម គីមស័រ ដែលធ្លាប់ធ្វើការងារជាមួយអ្នកស្រី មូរ សុខហួរ ជាច្រើនឆ្នាំដែរនិយាយថា អ្នកស្រីជាអ្នកមានចិត្តល្អ សប្បុរស ក្លាហាន និងផ្ដល់ឱកាសឱ្យយុវជន ជាពិសេសក្មេងស្រី។ គឹមស័រ ថា ពេលខ្លះអ្នកស្រី មូរ សុខហួរ រងគ្រោះដោយសារតែទឹកចិត្តល្អរបស់អ្នកស្រីនោះក៏មាន។
បើទោះជាយ៉ាងណា គឹមស័រ មើលឃើញដែរថា អ្នកស្រី មូរ សុខហួរ ក៏នៅប្រកាន់គំនិតមនុស្សចាស់ ដែលមិនសូវទទួលយកគំនិតពីក្មេងៗដែរ។ បើទោះជាយ៉ាងណាអ្នកស្រី គឺជាស្ត្រីអ្នកនយោបាយគំរូសម្រាប់ស្ត្រីក្មេងស្រីជំនាន់ក្រោយ៖ «ច្បាស់ជាត្រូវយកគំរូពីគាត់ហើយ តែគិតទៅមិនមែនតែមីងទេ ខ្ញុំក៏ចង់បានឱកាសពីថ្នាក់ដឹកនាំ មិនថាពីគណបក្សដទៃទៀត ពីគណបក្សប្រជាជន ឬក៏គណបក្សផ្សេងទៀតទេ គឺខ្ញុំចង់បានឱកាសពីអ្នកធ្លាប់ធ្វើការងារពីដើមមក»។
នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ អ្នកស្រី មូរ សុខហួរ ដែលកាលណោះជាអគ្គលេខាធិការគណបក្សសង្គ្រោះជាតិ អ្នកស្រីបានប្រឹងប្រែងតស៊ូមតិជាច្រើនក្នុងបក្ស ដើម្បីបញ្ចូលស្ត្រីឱ្យបានច្រើនក្នុងបញ្ជីបេក្ខជនឈរឈ្មោះ ដែលអាចជាប់ឆ្នោតក្លាយជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន។
អតីតនាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃឹះ មើលឃើញថា អ្នកស្រី មូរ សុខហួរ មានសក្ដានុពលនៅក្នុងការងាររបស់អ្នកស្រី ក្នុងការចូលរួមការពារសិទ្ធិស្ត្រី និងជាគំរូសម្រាប់ស្ត្រីចូលរួមក្នុងវិស័យនយោបាយ។ ប៉ុន្តែអ្នកស្រីថា អ្នកស្រី មូរ សុខហួរ ក៏មិនខុសពីស្ត្រីខ្មែរផ្សេងទៀតដែលកំពុងឋិតនៅក្នុងវិស័យនយោបាយទេ គឺត្រូវប្រឈមការរើសអើង ពីសំណាក់ក្រុមបុរសនៅក្នុងបក្ស បើទោះជាស្ត្រីរូបនោះមានភាពក្លាហាន និងសមត្ថភាព៖ «គណបក្សប្រឆាំងក៏មានបញ្ហាដូចគ្នាជាមួយនឹងការទទួលស្គាល់ស្នាដៃ និងតួនាទីដឹកនាំរបស់ស្ត្រី វាជារឿងមួយដែលសង្គមយើងជួបប្រទះ»។
សម្រាប់ថ្ងៃអនាគត អ្នកស្រី មូរ សុខហួរ ចង់ឃើញ ការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ពលរដ្ឋចូលរួមវិស័យនយោបាយ ដែលនឹងធ្វើឱ្យចំនួនស្ត្រីកាន់តែច្រើនឡើង បានចូលរួមការងារដឹកនាំ និងធ្វើសេចក្ដីសម្រេច។ អ្នកស្រីសង្ឃឹមថាកម្ពុជា អាចនឹងមានស្ត្រីជាអ្នកដឹកនាំប្រទេសនៅថ្ងៃអនាគត៖ «នាយករដ្ឋមន្ត្រី មិនមែន តែបុរសទេអាចធ្វើបាន ស្ត្រីក៏អាចធ្វើបាន អាចធ្វើជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានជំនឿថា នៅពេលណាមួយស្ត្រីខ្មែរ និងក្លាយជានាយករដ្ឋមន្ត្រី»។
បើទោះជាយ៉ាងណាអ្នកស្រីថា បំណងចម្បងនៅពេលនេះគឺអាចវិលត្រឡប់ទៅប្រទេសកំណើតវិញ រួមចំណែកធ្វើឱ្យកម្ពុជាទៅជាសង្គមប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ដែលអាចបំពេញតម្រូវការពលរដ្ឋគ្រប់ស្រទាប់ ធ្វើឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីជំនិត និងសាច់ញាតិលោក ហ៊ុន សែន ៨នាក់ មានឈ្មោះក្នុងបញ្ជីដែលត្រូវដកហូតសញ្ជាតិស៊ីប
- អាជ្ញាធរកំពង់ឆ្នាំងថា ដី៤០ហិកតារ ជាដីជួលសម្រាប់ប្ដូរការរស់នៅរបស់វៀតណាម ខ្មែរ និងចាមពីទន្លេ
- សកម្មជនបក្សប្រឆាំងភៀសខ្លួននៅថៃ នៅតែបន្តជួបជុំគ្នាពង្រឹងសាមគ្គីត្រៀមទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ
- លោក គង់ រ៉ៃយ៉ា អះអាងថាគ្មានកំហុស ក្រោយពេលតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- អ្នកវិភាគថា លោក ហ៊ុន សែន បន្ធូរបន្ថយធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ជានយោបាយប្រជាភិថុតិ
- “ពលរដ្ឋនឹងនៅតែរងការរឹតត្បិតសិទ្ធិនយោបាយខ្លាំងដដែល បើគ្មានការសើរើ ឬលុបច្បាប់រំលាយបក្សនយោបាយ”
- អ្នកវិភាគ៖ លោក ហ៊ុន សែន ផ្លាស់ប្ដូរជំហរកសាងទំនាក់ទំនងការទូតជាមួយអាមេរិកឡើងវិញ មិនដឹងថាជាឆន្ទៈពិត ឬជាល្បែងនយោបាយ
- សាច់ញាតិរបស់ស្ត្រីសកម្មជនបក្សប្រឆាំង ដែលស្លាប់ដោយសារប៉ូលិសដឹកធ្លាក់ពីលើម៉ូតូ មិនទាន់ទទួលបានយុត្តិធម៌
- លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ចង់បំបែកបក្សប្រឆាំង ដើម្បីបន្សាបប្រជាប្រិយភាព និងបំភ័ន្តភ្នែកអន្តរជាតិ
- លោក ហ៊ុន សែន ស្វាគមន៍កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីស្ដារទំនាក់ទំនងប្រទេសទាំងពីរ
គ្រាន់តែឃើញមីកាហួរ អញចង់ក្អួតអ្ហា !
What We Do
IRI solves problems. We strengthen citizen voices and help make their leaders more accountable and responsive. We help women and youth to be heard. We keep citizens and their government connected, and develop awareness of voter priorities.
Our pioneering approach—informed by our research analysis and our volunteer activists, many of whom lived through democratic transitions aided by IRI—helps us identify solutions to local issues. Needs and concerns vary within different environments. IRI understands that there are many forms of democracy and that countries will adopt and adapt democratic methods and forms to fit their unique historical experiences and culture.
IRI staff are capable of quickly adapting programs to meet the demands of changing situations. Their expertise lies in customizing solutions to individuals’ unique needs, training citizens and politicians in the democratic process, and facilitating open communication. The transition to a free democracy can last for years as players take gradual steps toward change. IRI remains in the field through job completion, then taps into the country’s experience through research to help others in their democratic transitions.
សូមសិក្សា ស្វែងយល់ពីរឿងពិតរបស់ IRI ដែលនាំបដិវត្តន៍
នៃការផ្លាស់ប្តូរ(បដិវត្តន៍ពណ៏) ដែលនាំដល់មហន្តរាយជាតិ
(International Republican Institute )
What We Do
អ្វីដែលយើងធ្វើ (IRI)
IRI ដោះស្រាយបញ្ហា។ យើងពង្រឹងសំលេងប្រជាពលរដ្ឋនិងជួយធ្វើឱ្យមេដឹកនាំរបស់ពួកគេមានគណនេយ្យភាពនិងឆ្លើយតប។ យើងជួយស្ត្រីនិងយុវជនឱ្យស្តាប់។ យើងរក្សាប្រជាជននិងរដ្ឋាភិបាលរបស់ពួកគេឱ្យនៅជាប់និងអភិវឌ្ឍការយល់ដឹងអំពីអាទិភាពរបស់អ្នក
បោះឆ្នោត។
វិធីសាស្រ្តត្រួសត្រាយផ្លូវរបស់យើងដែលត្រូវបានផ្តល់ជូនដោយការវិភាគស្រាវជ្រាវ
និងសកម្មជនស្ម័គ្រចិត្តរបស់យើង (មនុស្សដែល IRI បណ្តុះបណ្តាលឲ្យធ្វើសកម្មភាព តាមរយះបដិវត្តន៍ នៃការផ្លាស់ប្តូរ)ដែលពួកគេភាគច្រើនរស់នៅតាមរយៈការផ្លាស់ប្តូរ
ប្រជាធិបតេយ្យដែលគាំទ្រដោយ IRI ជួយយើងក្នុងការកំណត់ដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់។ តម្រូវការនិងកង្វល់ផ្សេងៗគ្នាខុសគ្នានៅក្នុងបរិយកាសផ្សេងៗគ្នា។
IRI យល់ថាមានទម្រង់ប្រជាធិបតេយ្យជាច្រើន ហើយប្រទេសនានានឹងទទួលយក
និងសម្របតាមវិធីសាស្ត្រនិងទម្រង់ប្រជាធិបតេយ្យដើម្បីឱ្យសមនឹងបទពិសោធន៍
និងវប្បធម៌ប្រវត្តិសាស្ត្ររបស់ពួកគេ។
បុគ្គលិក IRI មានសមត្ថភាពក្នុងការសម្របសម្រួលកម្មវិធីយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរស្ថានភាព។ ជំនាញរបស់ពួកគេស្ថិតនៅក្នុងការតំរែតំរង់ដំណោះស្រាយសម្រាប់តំរូវការរបស់បុគ្គលម្នាក់ៗបណ្តុះបណ្តាលពលរដ្ឋនិងអ្នកនយោបាយក្នុងដំណើរការប្រជាធិបតេយ្យនិងសំរបសំរួលការប្រាស្រ័យទាក់ទងដោយបើកចំហ។
ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យសេរីអាចមានរយៈពេលជាច្រើនឆ្នាំនៅពេលដែលអ្នកបោះជំហានបន្តិចម្តង ៗ ឆ្ពោះទៅរកការផ្លាស់ប្តូរ។ IRI នៅតែស្ថិតក្នុងវិស័យនេះតាមរយៈ
ការបញ្ចប់ការងារ(ការផ្លាស់ប្តូររបបដឹកនាំតាមរយះបដិវត្តន៍ពណ៏)បន្ទាប់មកទទួលយកបទពិសោធន៍របស់ប្រទេស(ដែលផ្លាស់ប្តូររបបដឹកនាំ)តាមរយៈការស្រាវជ្រាវដើម្បីជួយអ្នកដទៃ (ជួយប្រទេសដ៏ទៃផ្សេង)ក្នុងការផ្លាស់ប្តូរប្រជាធិបតេយ្យ ៕
មានកិច្ចការជាច្រើន ដែលពួកកម្ទេចមនុស្ស បក្សតៃហោងCNRP យល់មិនដល់ ។
ដូច្នេះក៏ចេះតែស្មានៗដោយគ្មានការពិចារណា ។
ប្រាប់អ្នកទៅចុះ ! ច្បាប់គឺជាច្បាប់ អ្នកនយោបាយ គ្រប់រូប គ្រប់គណបក្សនយោបាយ
មិនត្រូវមានអារម្មណ៏ឈរលើច្បាប់នោះទេ ។ ព្រោះថាពួកអ្នក ក្រុមបក្សអ្នក រស់ក្រោម
ដំបូលរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់ជាតិ ។
តើមានអ្វីទៅ ដែលបង្ខំឲ្យមានការបំពានច្បាប់នោះ ?
បើច្បាប់បង្កើតហើយ ទុកច្បាប់ជាល្បែងលេងសើច គេមិនចាំបាច់បង្កើតច្បាប់ទេ !
WELL.. it seem to be the dumb communist PHD come back to the media . I do not understand this guy he may be a CHKOUTH person or Vietcong spy . most likely he is CHKOUTH by the way I read his writing in Khmer is not bad that may be at the time he is not sick. who can believe that every one can see excepting him can not see any thing . why this guy have been born as a human being just to put more weight to the art . I’m seeing the danger is coming to this nation very shortly . this time is more then ever if no international community involvement this country will be bleeding each other blood like animal’s sickness . wait not that long Mr jus remembers my word OK . please do not change your name I’ll looking for you soon .
ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
ទៅវិញទៅមក ។
ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕