នយោបាយ
04 ធ្នូ 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

ការធ្វើឃាតលោកបណ្ឌិត កែម ឡី ដែលជាអ្នកអត្ថាធិប្បាយនយោបាយ ឃាតកម្មអ្នកសារព័ត៌មាន ការចាប់សកម្មជនសហគមន៍ដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញសកម្មជនអង្គការសង្គមស៊ីវិល បានប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការសន្និដ្ឋានរបស់សហភាពអឺរ៉ុប។

គណៈកម្មការសហភាពអឺរ៉ុបបានរកឃើញថាក្នុងអំឡុងពេលត្រួតពិនិត្យលើការគោរពលក្ខខណ្ឌនៃការទទួលបានឋានៈពន្ធអនុគ្រោះ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) គឺ រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការលើកកម្ពស់និងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិទេ។ ផ្ទុយទៅវិញបែរជាប្រើប្រាស់ច្បាប់ជាច្រើនដើម្បីរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនេះ។
តាំងពីដើមខែកុម្ភៈឆ្នាំ២០១៩នេះ សហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីពិនិត្យមើលការអនុវត្តតាមលក្ខខណ្ឌផ្តល់ឋានៈអនុគ្រោះពន្ធEBA ដោយផ្តោតលើស្ថានភាពសិទ្ធិនយោបាយ សិទ្ធិការងារ សិទ្ធិដីធ្លី សិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។
ការត្រួតពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍និងការតវ៉ាជាច្រើនពីការរំលោភបំពានលក្ខខណ្ឌនៃការផ្តល់ឋានៈអនុគ្រោះពន្ធដល់ប្រទេសក្រីក្រមួយនេះ ជាពិសេសក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧។
នៅក្នុងរបាយការណ៍វាយតម្លៃបឋមរបស់សហភាពអឺរ៉ុបដែលបានផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកាហើយវីអូអេទទួលបានច្បាប់ចម្លងមួយបានវាយតម្លៃលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិថា «មានការរំលោភជាប្រព័ន្ធនិងធ្ងន់ធ្ងរ»លើគោលការណ៍ដែលបានចែងនៅក្នុងកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ហើយ រហូតមកដល់ពេលនេះ គណៈកម្មការ «មិនបានរកឃើញភស្តុតាងណាដែលរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការចាំបាច់ដើម្បីដោះស្រាយការរំលោភទាំងនោះទេ»។
សហភាពអឺរ៉ុបបានកត់សម្គាល់ឃើញថារដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្បាប់មួយចំនួនដែលមិនសមស្របតាមនិយាមសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាប្តេជ្ញាគោរពតាមឬរដ្ឋធម្មនុញ្ញរបស់កម្ពុជាខ្លួនឯង។ ច្បាប់ទាំងនោះមានច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីរបបសារព័ត៌មាន។
របាយការណ៍របស់សហភាពអឺរ៉ុបបានបន្ថែមថា៖
«ក្របខណ្ឌរបស់កម្ពុជានិងវិធានការរដ្ឋបាលនិងតុលាការនិងសេចក្តីថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាលកម្ពុជាមានផលប៉ះពាល់រារាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ស្ថានភាពនេះដែលបន្តរហូតដល់ថ្ងៃចេញរបាយការណ៍បានរាំងខ្ទប់ពលរដ្ឋកម្ពុជាមិនឱ្យទទួលបានសិទ្ធិដ៏សំខាន់នេះ។ ផ្អែកលើរូបភាពនៃការល្មើស រយៈពេល ទំហំនិងផលប៉ះពាល់នៃការប្រព្រឹត្តិល្មើស គឺគណៈកម្មការយល់ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជាដែលផ្ទុយនឹងមាត្រា១៩នៃកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលមាននៅក្នុងមាត្រា១៩នៃច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធ»។
គណៈកម្មការសហភាពអឺរ៉ុបបានទាញការសន្និដ្ឋាននេះដោយលើកយកករណីឃាតកម្មលោកបណ្ឌិត កែម ឡី អ្នកធ្វើអត្ថាធិប្បាយបញ្ហានយោបាយនិងសង្គមរបស់កម្ពុជាមករំលេចឡើងវិញដោយដកស្រង់របាយការណ៍របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្សសំខាន់ៗដែលមានដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និង អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ដែលបានបញ្ជាក់ថាការធ្វើឃាតលោកបណ្ឌិត កែម ឡី មិនត្រូវបានស៊ើបអង្កេតត្រឹមត្រូវទេក្នុងអំឡុងសវនាការកាត់ទោសបុរសឈ្មោះ អឿត អាង (ហៅជួប សម្លាប់) ដែលអះអាងថាខ្លួនជាឃាតករ។ ក្រុមសិទ្ធិមនុស្សទាំងនេះបានស្នើឱ្យស៊ើបអង្កេតតាមស្តង់ដាអន្តរជាតិ។
លោកបណ្ឌិត កែម ឡី តែងតែផ្តល់អត្ថាធិប្បាយដល់អ្នកសារព័ត៌មានពីបញ្ហានយោបាយនិងសង្គមនៅកម្ពុជានិងបានដឹកនាំក្រុមយុវជនស្រាវជ្រាវបញ្ហាបរិស្ថាន ព្រំដែនកម្ពុជា-វៀតណាមនិងនិគមជនវៀតណាមនៅកម្ពុជាតាមរយៈកម្មវិធីដែលមានឈ្មោះថា «១០០រាត្រី»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាអះអាងថា «មិនមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាឃាតកម្មនោះជា «រឿងនយោបាយ» ឬពាក់ព័ន្ធនឹង «សកម្មភាពនយោបាយ» របស់ជនរងគ្រោះឡើយ ហើយថា«រដ្ឋាភិបាលមិនអាចទទួលការស្តីបន្ទោសឬទទួលខុសត្រូវចំពោះការស៊ើបអង្កេតរបស់ស្ថាប័នតុលាការទេ»។ នេះបើតាមរបាយការណ៍សហភាពអឺរ៉ុបដែលបានដកស្រង់ជំហររបស់រដ្ឋាភិបាលកម្ពុជា។
គ្រាន់តែក្នុងសំណុំរឿងឃាតកម្ម លោកបណ្ឌិតកែមឡីបានបណ្តាលឱ្យមនុស្សជាច្រើនត្រូវរងការធ្វើទុក្ខបុកម្នេញ។ អ្នកនយោបាយជាន់ខ្ពស់ដូចជាលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវរងបណ្តឹងបរិហាកេរ្តិ៍ដោយសារតែការបញ្ចេញមតិចោទថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតនេះ។ អ្នកខ្លះទៀតគ្រាន់តែចូលរួមពិធីរំលឹកនិងផ្សព្វផ្សាយប្រសាសន៍របស់លោកបណ្ឌិត កែម ឡី ក៏ត្រូវជាប់ពន្ធនាគារដែរ។
លោក សួង នាគព័ន្ធ លោក ជុំ ហួរ និងលោក ជុំហួត ដែលគេស្គាល់ថាជាក្រុមយុវជនគាំទ្រលោកបណ្ឌិត កែម ឡី បានជាប់ពន្ធនាគារអស់ជាង៤ខែដោយគ្រាន់តែរៀបចំពិធីរំលឹកខួបមរណភាពរបស់លោក កែម ឡី និងទាមទារឱ្យបញ្ឈប់ការសម្លាប់មនុស្សក្រៅច្បាប់។ រីឯលោក គង់ រ៉ៃយ៉ា ជាពលរដ្ឋធម្មតាត្រូវបានចាប់ដាក់ពន្ធនាគារជិត៥ខែដោយគ្រាន់តែលក់អាវយឺតដែលមានសម្រង់សម្តីលោកបណ្ឌិត កែម ឡី ដែលបំផុសឱ្យពលរដ្ឋចូលរួមគិតគូពីបញ្ហាសង្គម។ នេះបើតាមរបាយការណ៍របស់សហភាពអឺរ៉ុប។
លោក សួង នាគព័ន្ធ ទីប្រឹក្សាសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរបានបញ្ជាក់ប្រាប់វីអូអេថា៖
«នៅក្នុងប្រទេសកម្ពុជាប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះដូចគុកឥតជញ្ជាំង បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បំបិទសិទ្ធិសេរីភាពក្នុងការជួបជុំ បំបិទសិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្មដោយអហិង្សា»។
របាយការណ៍របស់សហភាពអឺរ៉ុបបានកត់សម្គាល់ពីការព្រួយបារម្ភរបស់ពលរដ្ឋដោយសារតែការតាមឃ្លាំមើលជាប្រចាំលើសកម្មជនរបស់ពួកគេទាំងនៅក្នុងជីវភាពប្រចាំថ្ងៃនិងតាមបណ្តាញសង្គម។
លោក ជា ជីវ អតីតមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិត្រូវបានតុលាការហៅមកសួរដោយសារតែចូលរួមយុទ្ធនាការ «ម្រាមដៃស្អាត» តាមបណ្តាញសង្គមដើម្បីធ្វើពហិការការបោះឆ្នោតជាតិឆ្នាំ២០១៨។
អ្នកស្រី ច្រាយ នីម តំណាងសហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលតែងតែដឹកនាំការតវ៉ាពីបញ្ហារំលោភដីធ្លីបានត្អូញត្អែពីការតាមឃ្លាំមើលជាប់ជាប្រចាំពីអាជ្ញាធរហើយក៏រងការប៉ះពាល់ដល់មុខរបរនិងជីវិតអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួនផងដែរ។
អ្នកស្រីបានបន្ថែមប្រាប់វីអូអេថា៖
«គ្រប់អ្នកដែលសកម្មក្នុងការជួយសង្គមជួយនិយាយការពិតនិងចែកព័ត៌មានដល់ប្រជាពលរដ្ឋដល់សាធារណជន ដល់ជាតិនិងអន្តរជាតិឬក៏ដូចជាយើងអ្នកដែលស្រឡាញ់យុត្តិធម៌ ស្រឡាញ់ការពិត គាំទ្រនូវការពិតគឺតែងតែមិនមានការគាំទ្រពីសំណាក់រដ្ឋាភិបាលក៏ដូចប៉ូលិសទេ។ ហើយយើងតែងតែមានផលលំបាកដូចជាខ្ញុំអីធ្លាប់ទៅជួលផ្ទះបោកអ៊ុតនៅ បឹងសាឡាងពីរបីកន្លែងត្រូវប្រឈមនឹងការបាត់បង់ជួលដោយសារគេមិនជួលឱ្យខ្ញុំទៀត»។
នៅលើជ្រុងនៃសេរីភាពសារព័ត៌មានវិញ សហភាពអឺរ៉ុបបានរកឃើញករណីបំភិតបំភ័យអ្នកសារព័ត៌មានតាមរយៈការហៅមកសាកសួរ ចាប់ខ្លួន ឃុំឃាំង និងចោទប្រកាន់ដោយតុលាការនិងកាត់ទោស។ ក្នុងចំណោមនេះមានអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់និងផលិតករភាពយន្តសញ្ជាតិអូស្ត្រាលីម្នាក់។

រដ្ឋាភិបាលកម្ពុជាក៏បានបិទវិទ្យុចំនួន៣២ដែលផ្សាយបន្តកម្មវិធីផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យជាដើម។ រីឯសារព័ត៌មាន The Cambodia Daily ដែលផ្សាយជាភាសាខ្មែរនិងអង់គ្លេសត្រូវបង្ខំចិត្តបិទដំណើរការដោយសារតែការតម្រូវឱ្យបង់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់។
របាយការណ៍សហភាពអឺរ៉ុបបានបន្ថែមថា៖
«សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរងការគំរាមកំហែង ដោយអ្នកសារព័ត៌មាន តំណាងអង្គការក្រៅរដ្ឋាភិបាលនិងបុគ្គលនានាប្រឈមនឹងចំណាត់ការផ្លូវតុលាការក្នុងនោះមានការចោទប្រកាន់ពីការបះបោរ អុចអាលឱ្យប្រព្រឹត្តបទល្មើសជាអាតិ ស៊ីសំណូក បង្ខូចកេរ្តិ៍ឈ្មោះ ក្លែងបន្លំឯកសារនិងយកការណ៍ឱ្យរដ្ឋបរទេស ដើម្បីចោទប្រកាន់សំឡេងឯករាជ្យនិងសំឡេងប្រឆាំងឬចាប់ពួកគេឃុំឃាំង»។
សហភាពអឺរ៉ុបក៏កត់សម្គាល់ថារដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបនឹងបញ្ហាជាច្រើនលើផ្នែកសេរីភាពសារព័ត៌មានទេ ផ្ទុយទៅវិញបែរជាលើកឡើងពីចំនួនសារព័ត៌មានដ៏ច្រើននៅក្នុងប្រទេសកម្ពុជាដែលមានម្ចាស់ជាជនជាតិកម្ពុជានិងបរទេសដើម្បីបង្ហាញថាសេរីភាពនៃការបញ្ចេញមតិ «ល្អប្រសើរនិងរស់រវើក» នៅកម្ពុជា។
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា (Cambo Ja) បានបញ្ជាក់ប្រាប់វីអូអេថាបច្ចុប្បន្នអ្នកសារព័ត៌មានធ្វើការងារដោយ«ស្ថានភាពភ័យព្រួយនៅឡើយ»ប៉ុន្តែលោកក៏កត់សម្គាល់ពីការវិវត្តន៍ខ្លះៗក្នុងមួយរយៈពេលចុងក្រោយនេះដែលមានការយល់ព្រមជាជំហានដំបូងអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរីដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក អាចផ្សាយតាមរលកវិទ្យុ FM ក្នុងស្រុកឡើងវិញបានដោយគ្រាន់តែតម្រូវតាមលក្ខខណ្ឌមួយចំនួន។
លោកម៉ៃ ទិត្យថារ៉ាបានបន្ថែមថា៖
«អីចឹងខ្ញុំឃើញថានេះជាជំហានដំបូងបន្ទាប់ពីមានបញ្ហាតាំងពីឆ្នាំ២០១៧មក។ អីចឹងយើងចង់ឃើញឱ្យមានលំហរនៃសិទ្ធិសេរីភាពនៃសារព័ត៌មានជាងហ្នឹងបន្តិចទៀត ដូចជាផ្តល់អាជ្ញាបណ្ណដល់វិទ្យុមួយចំនួនដែលក្រសួងបានដកអាជ្ញាបណ្ណទៅហើយមួយទៀតទៅស្ថាប័នសារព័ត៌មានមួយចំនួនដែលគាត់ធ្វើការដោយពុំមានបណ្ណសារព័ត៌មាន សូមផ្តល់ឱ្យពួកគាត់ដើម្បីពួកគាត់មានសិទ្ធិសេរីភាពក្នុងការធ្វើការ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាអ្នកសារព័ត៌មានអាចធ្វើការងារដោយសេរីនិងថារដ្ឋាភិបាលថែមទាំងបានខិតខំរៀបចំ«វប្បធម៌ឆ្លងឆ្លើយ»រវាងមន្ត្រីរដ្ឋាភិបាលនិងអ្នកសារព័ត៌មានតាមរយៈកម្មវិធីប្រចាំសប្តាហ៍ដែលជួយសម្រួលដល់អ្នកសារព័ត៌មានក្នុងការងាររបស់ពួកគេ។ សូម្បីតែអ្នកសារព័ត៌មានដែលពិបាកក្នុងការសាកសួរមន្ត្រីនាំពាក្យរបស់ស្ថាប័នណាមួយគឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជួយសម្រួលជានិច្ច។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំជឿថាពេលចាប់ផ្តើមយើងពិបាកបន្តិចពីព្រោះអត់ទាន់មានវប្បធម៌ឆ្លើយឆ្លង។ ឥឡូវនេះឃើញមានផុលផុសឡើង អ្នកនាំពាក្យនៅតាមវិស័យមួយៗដែលពាក់ព័ន្ធនឹងខ្លួនឯងក៏ឆ្លើយឆ្លងដែរហើយបើសិនជាពួកគេជួបនឹងបញ្ហាពិបាកផ្ញើសំណួរមកយើងខ្ញុំ យើងខ្ញុំនឹងសម្រួលហើយយើងផុសជាទូទៅហ្មងសម្រាប់ឱ្យមើល»។
រដ្ឋាភិបាលកម្ពុជាមានពេលរហូតដល់ថ្ងៃទី១២ខែធ្នូដើម្បីកែលម្អបញ្ហាពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិសេរីភាពសារព័ត៌មានមុននឹងសហភាពអឺរ៉ុបសម្រេចលើជោគវាសនានៃឋានៈអនុគ្រោះពន្ធ EBA៕
this is what I wanted you to see AH .CHESS or AH . CHKOUTH . this is what I mean HUN SEN walked naked do you understanding right now ?? the evident caught red hand after this evil HUN SEN murder Dr KEM LEY . don’t any one ever seen or hearing Cambodian gave their son name>> CHOUP SAMLAP( Mr meet to kill) that was one trillion % lei even animal knew it. if you can not see it was wrong that mean you are more then CHKOUTH. this is only what you can see but from my research there was thousand or even close to million life have been murder by that evil. I still believe the old Cambodian word said CHHEAM SREK SBEK HOV
ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
ទៅវិញទៅមក ។
ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕