ដោយ មាន ឫទ្ធិ
2020-03-19
RFA
រូបតំណាងមេរោគ កូរ៉ូណាវីរុស (Coronavirus) ឬហៅម្យ៉ាងទៀតថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
AFP
ការសិក្សាចុងក្រោយរបស់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវេជ្ជសាស្ត្រ ដើម្បីស្វែងយល់អំពីជំងឺ រាតត្បាតកូវីដ-១៩ រកឃើញថា មេរោគSARS-CoV-2 ដែលអាចបង្កឱ្យកើតជំងឺរលាកផ្លូវដង្ហើមកូវីត១៩ អាចចម្លងស្ងាត់ៗពីមនុស្សដែលគ្មានបង្ហាញរោគសញ្ញាទាល់តែសោះ ឬដែលគេហៅថា Silent Transmission។ ក្រុមអ្នកវិទ្យាសាស្ត្រក៏រកឃើញដែរថា មេរោគដ៏កាចសាហាវមួយនេះ អាចរស់ក្នុងខ្យល់ និងនៅតាមទីកន្លែងសាធារណៈ ឬផ្ទៃនានាបានជាច្រើនម៉ោង ឬច្រើនថ្ងៃ ដែលអាចបង្កការចម្លងដល់មនុស្សទាំងឡាយណាដែលបានប៉ះពាល់វាដោយផ្ទាល់។
ការសិក្សាស្រាវជ្រាវថ្មីមួយដោយអ្នកស្រាវជ្រាវផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia University) បោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ Science Magazine កាលពីថ្ងៃទី១៦ មីនា រកឃើញថា ការចម្លងដោយស្ងាត់ៗពីមនុស្សដែលគ្មានបង្ហាញរោគសញ្ញា គឺរឿងពិត ហើយក៏ជាកត្តាសំខាន់មួយក្នុងការបណ្ដាលឱ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩នេះផង។ ការណ៍នេះ បណ្ដាលឱ្យមេរោគនេះ អាចរីករាលដាលបានយ៉ាងឆាប់រហ័ស ដោយគ្មានការដឹងមុន ហើយដែលភាគច្រើនត្រូវគេមើលរំលង។
តាមរយៈការសិក្សានេះ ក្រុមអ្នកវិទ្យាសាស្ត្រខាងផ្នែកជំងឺឆ្លង Epidemiologists បានពិនិត្យ លើករណីឆ្លងចំនួន ៩១ ករណីនៅក្នុងប្រទេសសិង្ហបុរី។ ពួកគេរកឃើញថា ៤៨%នៃមនុស្សដែលឆ្លងជំងឺកូវីដ-១៩ បានកើតជំងឺនេះ ដោយសារការឆ្លងពីមនុស្ស ដែលពុំធ្លាប់ឈឺ ឬគ្មានរោគសញ្ញាអ្វីទាល់តែសោះ។ ដូចគ្នានេះដែរ ការសិក្សាទៅលើករណីឆ្លងចំនួន ១៣៥ករណី នៅខេត្ត ធៀនជិន (Tianjin) ប្រទេសចិន រកឃើញថា ៦២% នៃអ្នកកើតជំងឺនេះ ទំនងជាឆ្លងជំងឺនេះ មកពីមនុស្សដែលពុំមានរោគសញ្ញាឈឺទាល់តែសោះ។
បើទោះជាមានលទ្ធផលបញ្ជាក់យ៉ាងដូច្នេះក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រថា របកគំហើញនេះ នៅជារបកគំហើញបឋមនៅឡើយ ខណៈមេរោគនេះកំពុងវិវឌ្ឍ និងមានរឿងរ៉ាវ អាថ៌កំបាំងជាច្រើនដែលក្រុមអ្នកវិទ្យាសាស្ត្រ នៅមិនទាន់បានសិក្សាស្វែងយល់ អស់ពីមេរោគនេះនៅឡើយ។
ជាដំណោះស្រាយ ការសិក្សានេះ ផ្ដល់ដំបូន្មានថា ការធ្វើតេស្តរកមេរោគនេះ គឺជារឿងសំខាន់ ដើម្បីបញ្ចៀសក្តីមន្ទិលនានា។ ដូចគ្នានេះដែរ វិធានការតម្រូវឱ្យអ្នកជំងឺនៅដាច់ដោយឡែក ពីគេ និងការអនុវត្តការនៅឆ្ងាយពីគ្នាក្នុងសង្គម ដោយឱ្យមនុស្សនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការប្រមូលផ្តុំគ្នាច្រើននៅតាមកន្លែងសាធារណៈ ដូចជាភោជនីយដ្ឋាន ផ្សារ កន្លែងធ្វើការជាដើម ឬដែលគេហៅថា Social Distancing អាចចូលរួមជួយកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីត-១៩នេះបានច្រើន។
ទន្ទឹមគ្នានេះ ដែរ ការសិក្សាស្រាវជ្រាវចុងក្រោយមួយទៀត ទើបនឹងចុះផ្សាយដោយព្រឹត្តិបត្រ វេជ្ជសាស្ត្រ The New England Journal of Medicine របស់អាមេរិក កាលពីថ្ងៃទី១៧ ខែមីនា រកឃើញថា មេរោគ SARS-CoV-2 អាចរស់នៅបាននៅក្នុងខ្យល់ និងនៅតាមទីកន្លែងសាធារណៈ ឬផ្ទៃនានាបានជាច្រើនម៉ោង ឬច្រើនថ្ងៃ។ ការសិក្សាបញ្ជាក់ថា មេរោគដែលអាចបង្កឱ្យ កើតជំងឺកូវីដ-១៩នេះ អាចរស់ក្នុងខ្យល់បានរយៈពេលដល់ទៅ ៣ម៉ោង។ ដោយឡែកចំពោះ សារធាតុប្លាស្ទិក ឬជ័រ និងដែកដែលមិនច្រេះ មេរោគនេះ អាចរស់បានដល់ទៅ ៧២ម៉ោង ឬប្រមាណ៣ថ្ងៃ ខណៈនៅលើកេស ឬក្រដាសកាតុង មេរោគនេះ អាចរស់បានមិនលើសពី ២៤ម៉ោង ឬមួយថ្ងៃ។ ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី វិទ្យាស្ថានជាតិសុខាភិបាល ឬ National Institutes of Health (NIH) សហការជាមួយ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC សាកលវិទ្យាល័យ UCLA និងសាកលវិទ្យាល័យ Princeton របស់អាមេរិក ដែលអាចផ្ដល់ជាការណែនាំចុងក្រោយ ឱ្យមនុស្សទូទៅមានការប្រុង ប្រយ័ត្នខ្ពស់ ជៀសវាងការប៉ះពាល់វត្ថុទាំងនេះដោយផ្ទាល់នៅតាមទីសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលកម្ពុជាតបទៅភាគីវៀតណាមដោយការបិទព្រំដែន មិនឱ្យពលរដ្ឋវៀតណាមចូលកម្ពុជា
- វៀតណាមបិទច្រកព្រំដែននៅខេត្តមួយចំនួន ដើម្បីទប់ទល់ជំងឺកូវីដ-១៩
- ប៉ូលិសក្រុងភ្នំពេញចាប់ខ្លួនមន្ត្រីបក្សប្រឆាំងម្នាក់ទៀតនៅខេត្តព្រៃវែងពាក់ព័ន្ធនិយាយទូរស័ព្ទព្រួយបារម្ភជំងឺកូវិត១៩
- មន្រ្តីសហជីព និងសង្គមស៊ីវិល បារម្ភការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរោងចក្រ
- មតិពលរដ្ឋ ជុំវិញការវិវឌ្ឍន៍ជំងឺកូវីដ ១៩ និងការរងផលប៉ះពាល់ជីវភាព
- មន្ត្រីសុខាភិបាលថា ការធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ មិនតម្រូវឲ្យបង់លុយ ខណៈអ្នកជំងឺកើនដល់ ៣៥នាក់
- អាជ្ញាធរថា នាវាដឹកភ្ញៀវទេសចរទាំង ៥គ្រឿង ដែលវៀតណាមមិនឲ្យចូលចតមក ដល់កម្ពុជាវិញអស់ហើយ និងគ្មានផ្ទុកជំងឺកូវីដ១៩ ទេ
- ពលករខ្មែរធ្វើការនៅថៃខ្លះទិញស្បៀងបម្រុងទុកដោយខ្លាចជំងឺកូវិដ១៩ រាតត្បាតខ្លាំង
- កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩ ៤នាក់ទៀត ក្នុងនោះខ្មែរ ៣នាក់
- ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩មួយករណីទៀត កើតលើជនជាតិបារាំង
we should ask international community to help Cambodia right now. I do not trust HUN SEN that he capable to fight white this virus . this time is more then ever every nation are touch by this COVID 19 virus. I knew they are also busy to fight this virus in their nation but please help our Cambodian because they have no ability at all . I quest this is more then world war three I’m wishing all nation in the world will win over this virus. GOD bless the world
UNITED STATE make commitment of 2 trillion $ to fight white COVID 19 . my question is >> how about Cambodia how much HUN SEN will spend to fight COVID19. where is the monies that HUN SEN said??
មនុស្សស្លាប់កើនលើស១,០០០នាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជិត៦៩,០០០ករណី!
(វ៉ាស៊ីនតោន)៖ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១,០០០នាក់ហើយ ស្របពេលដែលអ្នកឆ្លងមានច្រើនជិត ៦៩,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីន (Johns Hopkins) បានធ្វើការតាមដានជាប់លើស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០នាក់ គឺជាប្រទេសទី ៣ លើសកលលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន។
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលើកឡើង ការឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងតែមានសន្ទុះខ្លាំងឡើងនៅ សហរដ្ឋអាមេរិក ដែលវាគឺជាគួរឲ្យបារម្ភជាទីបំផុត។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតអាមេរិកមួយចំនួន ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់ នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរទប់លែងចង់ជាប់ហើយ៕
>>>>>>>>>>>>>>>>>>>>>>>>>>>> MASSAGE TO Mr HUN SEN<<<<<<<<<<<<<<<<< we are Cambodian over sea have hard enough words from you . never mind rather good word or bad but what we want to see is reality . this time is more then ever that you have to face your enemy COVID19 . please stop fighting white your enemy opposition party concentrate on how to save Cambodian life as you always saying you are a Cambodia's GOD. please pointing your weapon to COVID19 stop pointing to opposition party they are not going to take you from your powers . I tell you what?? COVID19 can take away your powers . we are over sea understand there are a lot Cambodian need help. we do not care about some one criticizing us we still help our nation as much as we can .
ដកមមិសក្តអ្ហែងមកជួយមែនទេ Anonymous ?
ពួកអាសង្គ្រោះផេះអ្ហែងហ្នឹង កុំតែបោកប្រាសលុយអ្នករស់នៅឯនាយសមុទ្រចាយ
វាល្អពេកហើយ អាពូជឆ្កែ !
you did not know who I’m I Mr SO SOCHEATH instated I’m not ash recue like what you said. I do not hated any Cambodian but I only hated some bodies word and action of evil that all . too bad that I have been born in KAMPOUCHEA the same dirty place whit you . I wish all Cambodian can see at lease some kind of freedom .
>>>>>>>>>>>>>>>>>>>>>>>>>URGEN MASSAGE<<<<<<<<<<<<<<<<<<<<<<<<<<< some thing very bad coming to HUN SEN regime. any thing can happen next month it will not be COVID19 . I do not want to tell right at this moment . I already know Cambodian will see what going on state from this week that only some people who following media . GOD bless Cambodia
Hun Sen regime is turning its back against WHO but only listen to China. Last I checked, this coronavirus is formed and spreading to the world from China. Hun Sen still allowed the Chinese medical personnel and civils into Cambodia without any restrictions. China is still hiding from the world about the truth of how many of their people are infected and how many people have died from this virus. I know the Cambodian people are very easy to convinced and scared of Hus Sen government, they will get arrested if the people spoked against or critisized the government. I just hope that Hun Sen realized and come to his sense that saving our Cambodian people should comea first and is more important than the stars on his his shoulders. Please be safe and healthy ,,,
ហាស ! ហាស
តែចាប់បានមេធំមួយវារយោងអញ្ចឹង !
នៅមានចាប់ច្រើនទៀត មិនទាន់អស់ទេ !
ព្រហើន បំពានលើច្បាប់ ជោគវាសនា មានតែមួយគត់ គឺដេកគុក !
ច្បាប់ មិនដែលចាប់មនុស្សដែលគ្មានកំហុសនោះទេ !
ពលរដ្ឋ គ្រប់រូបត្រូវតែគោរពច្បាប់ !
អ្នកមិនអាចរស់នៅក្រៅច្បាប់ ក្នុងប្រទេសដែលមានច្បាប់បានទេ !
ការប្រព្រឹត្តកន្លងច្បាប់ គឺជាក្រុមឧទ្ទាមក្រៅច្បាប់ !
ក្រុមឧទ្ទាមក្រៅច្បាប់ បើមិនកំទេចចោលបានចម្លែក !
គ្រប់ប្រទេសក្នុងលោក គឺមានច្បាប់បែបនេះ រាប់ទាំងប្រទេស
ដែលរាប់បានថាជាបិតាប្រជាធិបតេយ្យផងដែរ !
ដូចនេះ កុំលង់លក់ និងពាក្យឯករាជ្យ !
អ្នកមិនអាចបង្កើតរដ្ឋក្នុងរដ្ឋបានទេ !
សុំជម្រាបថា យុទ្ធសាស្ត្ររបស់អាក្បត់ជាតិសមរង្សី គឺ
រុញលោកអ្នកដែលមានជំនឿខ្វះពិចារណា ឲ្យចូលគុក
ដើម្បីការកេងចំណេញនយោបាយរបស់វាតែប៉ុណ្ណោះ !
ដូចនេះកុំយក ក្បាលអ្នក ទៅ ល ក្នុងខ្សែអន្ទាក់ ឲ្យសោះ !
អ្នកជាប់គុក គឺពួកអ្នក មិនមែនអាក្បត់ជាតិសមរង្ស៊ី និងបក្សពួក
ចោលម្សៀតរបស់វាទេ !
Veitcong mafia dictator and his groups are the worse youn- dogs in khmer history’ speacially veitcong germs so socheat’