វីអូអេខ្មែរ
20 មិនា 2020

មេរោគកូរ៉ូណាថ្មីដែលបានឆ្លងរាលដាលនៅទូទាំងពិភពលោក គឺជាមេរោគដែលឆ្លងតាមទឹកមាត់ ឬក៏វត្ថុរាវរបស់អ្នកជំងឺ ដែលអាចរស់នៅក្នុងខ្យល់អាកាសបានជាច្រើនម៉ោង និងរស់នៅលើផ្ទៃណាមួយបានជាច្រើនថ្ងៃ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលអាចផ្ដល់ជាការណែនាំជួយដល់មនុស្សឲ្យជៀសវាងការឆ្លងមេរោគដែលបណ្ដាលឲ្យកើតជំងឺ COVID-19 នេះ។
ការធ្វើតេស្ដបានបង្ហាញថា មេរោគនេះអាចរស់នៅក្នុងខ្យល់បានយ៉ាងតិច ៣ ម៉ោង ហើយអាចឆ្លងដល់មនុស្សបាន។ នៅលើរបស់របរធ្វើពីជ័រ ឬធ្វើពីដែកដែលមិនច្រេះ មេរោគនេះអាចរស់បានយ៉ាងតិច ២ទៅ៣ ថ្ងៃ។ នៅលើក្រដាស់កាតុង មេរោគនេះអាចរស់បានមិនលើសពី ២៤ ម៉ោង។ ហើយនៅលើរបស់របរធ្វើពីស្ពាន់ មេរោគនេះអាចរស់បានតែ ៤ ម៉ោង។
អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានជាតិផ្នែកអាឡ៊ែកហ្ស៊ី និងជំងឺឆ្លង ដែលជាផ្នែកមួយនៃវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិក បានយកវត្ថុរាវដែលជាប់មេរោគនេះពីអ្នកជំងឺទៅដាក់លើផ្ទៃនានាដែលប្រើប្រាស់ប្រចាំថ្ងៃនៅតាមផ្ទះ ឬក៏មន្ទីរពេទ្យ។
ពួកគេបានប្រើឧបករណ៍មួយដើម្បីបំបែកវត្ថុរាវនោះឲ្យទៅជាឧស្ម័ននៅក្នុងខ្យល់ ដូចទៅនឹងកម្ទេចកម្ទីទឹកមាត់តូចៗដែលបានមកពីការកណ្ដាស់ ឬក៏ក្អកដូច្នេះដែរ។
បន្ទាប់មកអ្នកវិទ្យាសាស្ត្រតាមដានមើលថាតើមេរោគនេះអាចនៅមានសមត្ថភាពរស់នៅលើផ្ទៃនានាបានយូរប៉ុណ្ណា។ នេះបើយោងតាមការសិក្សាស្រាវជ្រាវនៅក្នុងព្រឹត្តិប័ត្រ New England Journal of Medicine ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
please take care of yourself learn more about how this danger virus can get to you body. I just want to tell every Cambodian that this is a critical time in the whole world that every nation have to dealing white this dangerous virus COVID19. every nation in the whole world are touch but I’m worry about Cambodia the poor nation white a lot of political uncertainty. please every one do not take personal interest to become bloody war again each other . I hop this nation will past trough this critical time. GOD bless Cambodia and it’s people